Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២២

ខេត្តកំពង់ចាម៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលររង និងនាយករដ្ឋបាលសាលាក្រុងកំពង់ចាម នៅថ្ងៃអង្គារនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំក្រុងទើបប្រកាសចូលកាន់តំណែងថ្មី នូវគោលការណ៍មួយចំនួនដូចខាងក្រោម៖

-ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ ត្រូវចេះដឹកនាំឱ្យមន្ត្រីចេះ​ធ្វើ​ការ ចេះ​សម្របសម្រួល​ និងចេះដោះស្រាយបញ្ហា។

-ក្នុងនាថ្នាក់ដឹកនាំ ត្រូវ​ចូលរួម​គ្រប់ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដេីម្បី​ពង្រឹង​សន្តិសុខ​​ សុវត្ថិភាព​សណ្តាប់ធ្នាប់​ ឱ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

-ត្រូវ​ខិតខំ​បម្រើការ​ផ្តល់​សេវា​សាធារណៈ​​ជូន​បប្រជាពលរដ្ជឱ្យបានល្អប្រសើរ។

-ត្រូវ​​រក្សា​ខ្សែ​ក្រវ៉ាត់​ជ័យលាភី​រំដួល​៣ទង​ តាម​រយៈ​ការ​រួបរួម​សាមគ្គី​គ្នា​ ធ្វើ​ចលនា​ទីក្រុង​ស្អាត​ នឹងដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត នៅឆ្នាំ២០២៣ ខាងមុខឱ្យទទួលបានលទ្ធផលល្អប្រសើរ។

-ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​ និង​ចែក​ខិត្តប័ណ្ណ​​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ បាន​យល់ដឹង​អំពី​ការ​បោះឆ្នោត​​​។

-​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ផ្ទៃក្នុងឱ្យបានកាន់​តតែរឹងមាំ និងត្រូវចេះផ្តល់ឱ្យដល់មន្រ្តី ចំនួនបី រួមមាន:
–ឱ្យមន្ត្រីចេះធ្វើការ
-ឱ្យមន្ត្រីចេះ​សម្រេច​ចិត្ត
-ឱ្យមន្ត្រីមាន​ធនធាន​សម្រាប់​ធ្វើការ​។

អភិបាលខេត្ត សង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយ ត្រូវ​ចេះរួបរួម​សាមគ្គី​ភាពរវាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ដឱ្យបានល្អប្រសើរ ដើម្បីនាំមកនូវភាពជោគជ័យជូនអង្គភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២២

ខេត្តកំពង់ចាម៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរ បានមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបជាង​៥០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥១៣.៩៤៣នាក់ និងភ្ញៀវបរទេស មានចំនួន ៥០៤នាក់។ នេះបើតាម ការបញ្ជាក់ របស់ លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នេះ។

លោកប្រធានមន្ទីរទេសចរខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា ភ្ញៀវចូលរួមកំសាន្តសប្បាយក្នុងរយៈពេល ៣ថ្ងៃ មានចំនួន ប្រមាណ ៥១៤.៤៤៧នាក់ ក្នុងនោះ ៖  ថ្ងៃទី០១ នៃការប្រារព្ធពិធីសង្ក្រាន្ត មានចំនួន  ៥៧.៤៣០នាក់ ។ ថ្ងៃទី២ នៃការប្រារព្ធពិធីសង្ក្រាន្ត មានចំនួន ១២៣.៨១៥នាក់ និងថ្ងៃទី៣ នៃការប្រារព្ធពិធីសង្ក្រាន្ត មាន ចំនួន ៣៣៣.២០២នាក់។

លោក ស៊ាន សុគុណ បានបញ្ជាក់ដែរថា នាឆ្នាំនេះ ដោយបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបើកឲ្យដំណើរការ  នៃការប្រារព្ធពិធីបុណ្យឆ្នាំប្រពៃណីជាតិខ្មែរ បន្ទាប់ពីបានអាក់ខាន រយៈពេល ២ឆ្នាំ កន្លងទៅ ដោយសារការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩នោះ អាជ្ញាធរ និងស្ថាប័នជំនាញ ក្នុងខេត្តកំពង់ចាម បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការចូលរួមជាមួយប្រជាពលរដ្ឋ ដើម្បី ទទួលអំណរសាទរទេវតាឆ្នាំថ្មី។ យ៉ាងណាមិញ  មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ខេត្តកំពង់ចាម សហការជាមួយ អាជ្ញាធរមូលដ្ឋាន ក្រោមការចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរៀបចំសង្ក្រាន្ត នៅទីលានវាលស្មៅ ខាងមុខសាលាខេត្ត ដោយមានរៀបចំកម្មវិធីប្រគំតន្ត្រី និងកម្មវិធីល្បែងប្រជាប្រិយ ដើម្បី ភ្ញៀវបានលេង និងទស្សនាកំសាន្តសប្បាយ ផងដែរ។ ក្រៅពីនោះ មន្ទីរក៏បានបំផុស ឲ្យម្ចាស់គោលដៅរមណីដ្ឋានទេសចរណ៍ទាំងវិស័យរដ្ឋ និងវិស័យឯកជន ក៏ដូចជា នៅតាមទីវត្តអារាមនានា នៅទូទាំងខេត្ត ឲ្យមានការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយ បំរើឲ្យការសប្បាយភាព ទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ កំសាន្ដសប្បាយ ផងដែរ ។

សូមរំលឹកដែរថា នាបច្ចុប្បន្ននេះ នៅក្នុងទូទាំងខេត្តកំពង់ចាម មានកន្លែងកម្សាន្ត និងរមណីយដ្ឋាន ធម្មជាតិប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃ ចំនួន ១១កន្លែង ក្នុងនោះមាន ៖ ១.រមណីយដ្ឋានទឹកឆា។ ២.រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា។ ៣.រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ។ ៤.រមណីយដ្ឋានបែមប៊ូរីសត។ ៥.រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី។ ៦.រមណីយដ្ឋាននគរបាជ័យ។ ៧.រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ។ ៨.រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។ ៩.អាហារដ្ឋានស្មៅទន្លេ។ ១០.អាហារដ្ឋានសួនស្នេហ៍សុភមង្គល។ និង១១.ក្នុងក្រុងកំពង់ចាម ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានណែនាំមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​​ និង​អាជ្ញាធរ​ក្រុង-ស្រុកទាំងអស់​ ត្រូវ​រៀបចំ​តុបតែង​លម្អ​ដាក់​ចង​បដា​ក្នុង​អត្ថន័យ​​ ទទួលស្វាគមន៍ឆ្នាំថ្មី​ ​ទេពធីតាសង្ក្រាន្ត​ព្រះនាម​ « កិរិណីទេវី »​ នៅតាម​កន្លែង​ធ្វើការ​នីមួយៗ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មមានសោភ័ណភាពស្រស់ស្អាត ជាពិសេស​ត្រូវ​ជំរុញ​ដល់​យុវជន​ ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​​ នៅតាម​ទី​វត្តអារាម​ ឬ​កន្លែង​កម្សាន្ត​នានា។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងប្រាប់មន្ត្រីនៅ​តាម​បណ្ដា​ក្រុង​-ស្រុក​នីមួយៗ​ ត្រូវ​មាន​កកម្លាំងប្រចាំបញ្ជា ដេីម្បី​តៀម​អន្តរាគមន៍​នៅ​ពេលដែល​មាន​ហេតុការណ៍​ផ្សេងៗ​ កេីតឡេីង​ជាយថាហេតុ​។ លោកថា ក្រៅពីនោះ​ចំពោះ​មន្ទីរ​អង្គភាព​នីមួយៗ​ ត្រូវ​រៀបចំ​ពិធី​​ជួប​សំណេះសំណាល​ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ តាម​រយៈ​សិល្បៈ​ចែករំលែក​ ដេីម្បី​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃក្នុង​ ឲ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ផងផងដែ។

លោកថ្លែងបែបនេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ចាម​ នៅថ្ងៃចន្ទនេះ​។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​ប្រកាន់​ខ្ជាប់​​នូវ​ ភាព​អព្យាក្រឹត​ ក្នុង​ការ​អនុវត្ត​តួនាទី​​ការពារ​​សន្តិសុខ​ សម្រាប់​ការ​បោះឆ្នោត​នាពេល​​ខាងមុខនេះ​​​ ជាពិសេស​ត្រូវ​ផ្តល់​ភាព​សហការ​ ឬបង្ក​លក្ខណៈ​ងាយស្រួល​ ដល់​គណបក្ស​នយោបាយ​នានា​ ក្នុង​ការ​ឃោសនា​ រក​សំឡេង​ឆ្នោត​ ដោយ​គ្មាន​ការ​រេីសអេីង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២២

ខេត្តកំពង់ចាម៖មនុស្សចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសង។ ការឃាត់ខ្លួននៅថ្ងៃទី១០ ខែមេសា  ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី នៅចំណុចព្រៃឬស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ការបង្ក្រាបល្បែងជល់មាន់និងអាប៉ោង នេះដោយកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលស្រុកជើងព្រៃ តាមបញ្ជារបស់ លោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។សូមជម្រាបថាប្រតិបត្តិការខាងលើ ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅរសៀល​ថ្ងៃទី​៧​ ខែមេសា​ ម្សិលមិញ បានអញ្ជើញចុះពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កសាង​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ដែល​ត្រូវ​បាន​យក​មក​តំកល់​នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម​។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក​ អ៊ុន​ ចាន់ដា​ បានលើកឡើងអំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន។​

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព ឈ្នះចម្បាំង តំណាងឱ្ យសេចក្តីដឹងគុណចំពោះ”សន្តិភាព” ដូចបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ដូច្នេះដែរ។

គួរ​បញ្ជាក់​ថា​ ​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ​ ដែលបាន​កសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំងទេ គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ សម្រេចបានការសាងសង់ ស្ទើរ​តែ​១០០% ហេីយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page67 Page68 Page69 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!