Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៣

ខេត្តសៀមរាប៖ទីតាំងដេប៉ូលក់សាំង១កន្លែងបានរងការឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល។

នគរបាលខេត្តសៀមរាប បានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកនេះថាម្ចាស់ទីតាំងឈ្មោះ ម៉ៃ ចាន់ណា ភេទស្រីអាយុ៣៨ឆ្នាំ។ ករណីនេះបណ្ដាលឲ្យខូចខាត ឆេះប្រេងសាំងអស់ ចំនួន៤០០លីត្រ,ឆេះសម្ភារៈលក់ដូរ ថូផ្កា កូនជ្រូក ប៊ិចនិងសៀវភៅអស់មួយចំនួនធំ ហេតុការណ៍នេះបានប្រើប្រាស់ឡានទឹកអស់ចំនួន៥​គ្រឿង ទើបអាចពន្លត់បាននៅវេលាម៉ោង១៦និង២០នាទី។

នគរបាលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះនេះ គឺដោយសារ​រថយន្ត​ដឹកសាំងរបស់ក្រុមហ៊ុនមក​បញ្ចូល​សាំង​ក្នុង​ស្តែន ខ្វះការប្រុងប្រយ័ត្ន។

សូមជម្រាបថាអគ្គិភ័យឆាបឆេះដេប៉ូសាំងតេលា នេះនៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០២៣ ក្នុងថ្ងៃចូលឆ្នាំចិនវៀតណាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៣

អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានលើកឡើងថា អ្វីជាសំខាន់ជាងនេះទៅទៀតនោះ គឺភូមិឃុំមានសុវត្ថិភាពចង់ឱ្យប្អូនៗទាំងអស់ឆ្លើយថាទេចំពោះគ្រឿងញៀន មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ គឺយុវជនយើង ដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ ដោយឡែកក្រុមកីឡាករទាំងអស់ និងត្រូវជម្រើសបានកីឡាករល្អៗ ជាបន្តបន្ទាប់ ហើយចាប់ពីឆ្នាំនេះទៅ ក្រុមកីឡាករក៏ត្រូវត្រៀមលក្ខណៈ ក្នុងការចូលរួមសាទរកីឡាស៊ីហ្គេមនៅពេលខាងមុខ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នឹងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន បង្កើតជាក្តីសុបិនសម្រាប់អនាគត ដោយព្រឹត្តិការណ៍ឆ្នាំនេះ ក្លឹបបាល់ទាត់ទាំង១២សង្កាត់នឹងស្រង់យកជើងខ្លាំងប្រចាំក្រុងសៀមរាបធ្វើការបណ្តុះបណ្តាលជាកីឡាករអាជីព។

ឯកឧត្តមបានបន្តថា កាប្រកួតពានរង្វាន់នេះ យើងនឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជំរុញឱ្យវិស័យកីឡានៅខេត្តសៀមរាប មានការអភិវឌ្ឍន៍ ពីព្រោះថា កីឡាធ្វើឲ្យរាងកាយ សុខភាពរឹងមាំ។

ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាកទាំងអ្នកទទួលជ័យលាភី និងមិនទទួល បានជ័យលាភី ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះ ក៏ជាការដកស្រងបទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមោទនភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត។

ឯកឧត្តម ទៀសីហា បានគូសបញ្ជាក់ថាវិស័យកីឡា គឺជាចលករមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក៏ជាសម្ព័ន្ធភាពមួយដ៏សំខាន់ ក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា និង ធ្វើឱ្យកាយសម្បទាយើងមានភាពរឹងមាំ សុខភាពមាំមួន ម៉្យាងទៀតការប្រកួតកីឡានេះ គឺធ្វើឱ្យយុវជន សិស្សានុសិស្ស និង មហាជនយើងបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងសង្កាត់និងសង្កាត់ ឃុំ និងឃុំ ស្រុកនិងស្រុក ខេត្តនិងខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា នៅតាមសាលារៀនទូទាំងខេត្ត ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៏ និងនៅទីសាធារណៈជាដើម។

ឯកឧត្តមលើកឡើងយ៉ាងដូច្នេះ នៅរសៀល ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្រុងសៀមរាប ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលក្រុងសៀមរាប បញ្ជូនទៅតុលាការពីបទ “រក្សាទុក ជួញដូរ សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចបន្ទប់ជួល ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ ឈ.ភ.ក ភេទប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។( រក្សាទុកជួញដូរនិង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
២.ឈ្មោះ ច.ស.ប ហៅ ម៉ៅ ភេទប្រុស ឆ្នាំកំណើត២០០៦ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប( សមគំនិតជួញដូរ និងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាករណីនេះសមត្ថកិច្ចដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនចំនួន ៣១កញ្ចប់ ស្មើនឹងទម្ងន់១៤.៣៥ក្រាម(ទម្ងន់សុទ្ធ)ឧបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួន។ទូរស័ព្ទដៃចំនួន០២គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៣

ខេត្តសៀមរាប៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានផ្ដល់អនុសាសន៍ ឱ្យអាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តសហការជិតស្និត ជាមួយ អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិ ពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបអំពើខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបូរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាការ ចាត់វិធានការតាមច្បាប់ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាប នៅថ្ងៃអង្គារ ម្សិលមិញ សម្ដេច ស ខេង ក៏បានផ្ដល់មតិឱ្យពិនិត្យការរៀបចំកំណត់ទីតាំងឈរជើង ការពារជាអាទិភាពជាថ្មី និងការចល័ត យាមល្បាតពង្រឹងការឃ្លាំមើល មិនអនុញ្ញាត ឱ្យមានការចេញចូល តំបន់ហាមឃាត់ជាអាទិភាពនានា ចំពោះបុគ្គលិកទាំងឡាយណា ដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា ពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗ នៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត សំដៅឆ្លើយតបការអភិវឌ្ឍរីកចម្រើន និងស្ថានភាពប្រែប្រួលស្មុគស្មាញនៃបទល្មើសនានា។

សម្តេច ស ខេង ក៏បានប្រាប់អង្គភាពនគរបាលការពរបេតិកភណ្ឌ បង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យ នានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។

នាយករដ្ឋមន្រ្តីស្ដីទី ក៏បានណែនាំអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី ក្នុងកិច្ចការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិដែលមកបំពេញបេសកម្ម និងទស្សនៈកិច្ចនៅតំបន់អង្គរ និងតំបន់ផ្សេងទៀត ហើយ អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទាំងអង្គភាពនគរបាលការរបេតិកភណ្ឌ ត្រូវខិតខំថែរក្សា បរិស្ថាន ធម្មជាតិ ដែលជាផ្នែកមួយ នៃទេសភាពវប្បធម៌ របស់រមណីយដ្ឋានអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មករា ២០២៣

ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថាពួកគាត់ ឮបានឃើញអេស្កាចំនួន ២គ្រឿង កំពុងធ្វើសកម្មភាពកាយដីចំណីស្ទឹងដែលជាដីរដ្ឋ យកទៅលក់តាមអំពើចិត្ត
ប៉ុន្តែមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធចុះហាមឃាត់នៅឡើយទេ។

បើតាមសម្ដីបុរសម្នាក់ឈ្មោះ ចិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា ខ្លួនបច្ចុប្បន្នរស់នៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង គឺជាម្ចាស់អេស្កាមួយគ្រឿង និងបងប្រុសរបស់គាត់រស់នៅភូមិឃុំជាមួយគ្នា ក៏មានអេស្កា១គ្រឿងដែរ។ ចំពោះការជីកកកាយដីចំណីស្ទឹងនេះ មានផលប្រយោជន៍ ២តំណាក់កាល៖
ទី១.ដីសើលើជីកដឹកយកទៅលក់អោយប្រជាពលរដ្ឋចាក់តាមគេហដ្ឋាន និងទី២.ដីជាន់ក្រោមជាដីរ៉ែឥដ្ឋ ត្រូវជីកដឹកយកទៅលក់អោយសិប្បកម្មឡឥដ្ឋនានាក្នុងស្រុកជីក្រែង។

ប្រភពដដែលបន្តថា ចំពោះរណ្ដៅតូច ឬធំ រាក់ ឬជ្រៅ អាស្រ័យទៅលើរ៉ែដីឥដ្ឋមានតិច ឬច្រើននៅរាក់ ឬក៏នៅជ្រៅ។ នៅពេលអ្នកសារព័ត៌មានដែលសួរថា តើអាជីវកម្មនេះ ចំពោះផ្លូវច្បាប់ការធ្វើអាជីវកម្មលើដីចំណីស្ទឹង ដែលជាសម្បត្តិរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្នួនគិតយ៉ាងណាវិញ? ឈ្មោះនចិន ថា គាត់មានសិល្បៈចែករំលែកហើយ ប៉ុន្តែមិនបានប្រាប់ថាចែករំលែកទៅខាងណាខ្លះនោះទេ។

ករណីខាងលើនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែងនៅឡើយទេ។ ដោយឡែក លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង ទទួលបន្ទុកកិច្ចការនេះ អ្នកសារព័ត៌ បានដាក់សំនួរ និងរូបភាពមួយចំនួនបញ្ជូនទៅអោយលោក ម៉ូវ ជា តាមប្រព័ន្ធតេលេក្រាម ដោយលោកបានចូលមើលហើយ ប៉ុន្តែលោកពុំទាន់ធ្វើការអត្ថាធិប្បាយនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ខេត្តសៀមរាប៖បុរសញៀនស្រាម្នាក់បានសម្រេចចិត្តចងក សម្លាប់ខ្លួន។ នេះបើតាមសមត្ថកិច្ចស្រុកកន្លាញ់បានប្រាប់សៀមរាប ប៉ុស្តិ៍។

សមត្ថកិច្ចស្រុកក្រឡាញ់បានឱ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើល នៅវថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ស្ថិតនៅភូមិគោកកី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជនរងគ្រោះ សពឈ្មោះ ឈឿន គឿន ភេទប្រុសអាយុ៤៦ឆ្នាំ បានសម្លាប់ខ្លួន ចងដោយក្រម៉ានិងដើមថ្កូវក្បែរផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុៈ ផឹកស្រា សរជាប្រចាំ។ បើ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយចង កសម្លាប់ខ្លួនប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ខេត្តសៀមរាប៖យុវជនជាសិស្សសាលាម្នាក់បានសម្រេចបញ្ចប់ជីវិតនៅនឹងដើមស្វាយដោយសារតែ តូចចិត្តនិងឪពុកម្ដាយស្ដីបន្ទោស។

សមត្ថកិច្ចស្រុកប្រាសាទបាគង បានរាយការណ៍ ប្រាប់សៀមរាប ប៉ុស្តិ៍ ថា ហេតុការណ៍បានកើតឡើង
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នៅចំណុចដើមស្វាយក្បែរផ្ទះ ចំងាយ១.៥ ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ភន់ ភីត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ(សិស្ស) មានទីលំនៅ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បើតាមសមត្ថកិច្ច មូលហេតុជនរងគ្រោះតូចចិត្តខឹងនិងឪពុក ស្ដីបន្ទោសឲ្យខ្លួន។ តាមការធ្វើកោសល្យវិចយ័របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារចងក ពិតប្រាកដមែនពុំពាក់ពន្ធ័បទល្មើព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ផែនការឆ្នាំ២០២៣របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនៅថ្ងៃសុក្រម្សិលមិញ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានថ្លែងថា៖ ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត។

ឯកឧត្តមទៀ សីហា ក៏បានលើកផងដែរពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគត់គូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តដែរ។ ម៉្យាងទៀត រាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅ ធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា ក៏បាន ជំរុញដល់សាខា ក៏ដូចអនុសាខា ក្រុង ស្រុក ធ្វើសកម្មភាពផ្សព្វផ្សាយបន្តដល់មូលដ្ឋានជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនូវដូស បន្តបន្ទាប់ ព្រមទាំងបន្ត អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប្រចាំ ទោះបីបងប្អូនចាក់វ៉ាក់សាំងគ្រប់ដូសហើយក្តី និង បន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជើងគោក នៅគ្រប់គ្រឹះស្ថានសិក្សា តាមរយៈយុវជនកាកបាទក្រហមកម្ពុជា ក៏ដូចនៅតាម មូលដ្ឋានផងដែរ។

ក្នុងកិច្ចប្រជុំឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសាខា ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលសកម្មភាព ការងារប្រចាំឆ្នាំ២០២២ និង ការដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខា ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បក្នុងការគៀងគរមូលនិធិពីសប្បុរសជន ក្នុងការទ្រទ្រង់ចលនា មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

សូមជម្រាបថាខ្លឹមសារនៃកិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវរៈមួយចំនួន ក្នុងការឆ្លង និង អនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និង ការអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ព្រមទាំងត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហម  អឌ្ឍចន្ទក្រហមនៅខេត្តសៀមរាប។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានលើកផែនការ គឺបានយកយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន ៤គឺ៖ ទី១. វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ,ទី២. វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ,ទី៣. វិស័យអាទិភាពលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ និងទី៤. វិស័យអាទិភាពអភិវឌ្ឍស្ថាប័ន និងធនធាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៣

ខេត្តសៀមរាប៖ជនបរទេស ព្រមទាំងអាជីវករ ដែលប្រកបរបរផ្សេងៗ នៅក្នុងតំបន់ផ្សាររាត្រី (PUB STREET) ក្នុងក្រុងសៀមរាប បានសម្តែងនៅការមិនពេញចិត្ត និងត្រៀមដាក់ពាក្យបណ្តឹងប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅស្ថានទូតនិងដូចជាក្រសួងមហាផ្ទៃ។

ការត្រៀមដាក់ពាក្យបណ្ដឹង ទៅស្ថានទូតនិងដូចជាក្រសួងមហាផ្ទៃ ប្ដឹងលោកវរសេនីយ៍ទោ ទី សុឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ យ៉ាងដូច្នេះ បន្ទាប់ពីមានការផ្ទុះរឿងអាស្រូវ របស់ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប រូបនេះ ចុះអនុវត្តន៍ការងារខុសនិតិវិធី។ នេះបើតាមការផ្សព្វផ្សាយសារព័ត៌មានក្នុងស្រុកកាលពីយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកវរសេនីយ៍ទោ ទី សុឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ នេះ ត្រូវបានគេរាយការណ៍មកថាចុះអនុវត្តការងារខុសនីតិវិធី ព្រោះចង់បានលាភសក្ការៈ។

ប្រភពព័ត៌មានដដែលបន្តថា ប្រធានអង្គភាពនគរបាលទេសចរណ៍ ដែលមាន លោកវរសេនីយ៍ទោ ទី សុឡែន ជាប្រធានបានរៀបគម្រោងដើម្បីដាក់ខែ តាមហាងមួយចំនួន និងយកលុយពីជនពិការលេងភ្លេងនៅតំបន់ pub street យ៉ាងគគ្លើន។ ចំណែកមន្ត្រីរាជការមួយចំនួននៅក្នុងអង្គភាពនេះ បានសម្តែងការមិនពេញចិត្តចំពោះប្រធានអង្គភាពនគរបាលទេសចរណ៍ ដែលមាន លោកវរសេនីយ៍ទោ ទី សុឡែន ដែលប្រព្រឹត្តិខុសនឹងច្បាប់កំណត់បែបនេះ។ ដោយពេលខ្លះភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅតំបន់អង្គរ ហើយជ្រុះបាត់សម្ភារៈ និងបានមកសុំធ្វើលិខិតបញ្ជាក់ថា បានបាត់ពិតប្រាកដមែននោះ ក៏លោកប្រធានអង្គភាពនគរបាលទេសចរណ៍ តម្រូវឲ្យយកលុយពីភ្ញៀវទេសចរណ៍ផងដែរ។

ប្រភពបានបញ្ជាក់ទៀតបន្តថា នៅក្នុងអង្គភាពមួយនេះ មានមន្ត្រីប្រមាណជាង៣០នាក់ ប៉ុន្តែមិនសូវមុខ មកនម្រើការងារនោះទេ ពោលគឺដាក់ព្យួរឈ្មោះដើម្បីទុកលុយដាក់ហោប៉ៅ។

ជុំវិញការលើកឡើងរបស់អាជីវករបែបនេះ «អង្គភាពសៀមរាប ប៉ុស្តិ៍» នៅមិនទាន់ទទួលបានការបំភ្លឺ ពីប្រធានអង្គភាពនគរបាលទេសចរណ៍ លោកវរសេនីយ៍ទោ ទី សុឡែន នៅឡើយទេ។ ប៉ុន្តែលោកវរសេនីយ៍ទោទី សុឡែន បានប្រាប់អ្នកសារព័ត៌មានថា៖ ករណីនេះលោក មិនចង់តបតឬ ក៏ប្តឹងផ្តល់ជាមួយខាងព័ត៌មាននោះទេ ហើយការដែលលោកចុះមករៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះ គឺទៅតាមបណ្ដឹងរបស់អាជីវករតែប៉ុណ្ណោះ។ លោកថា បើចង់ដឹងព័ត៌មាន សូមទៅកាន់អង្គភាព ដើម្បីជជែកគ្នាឲ្យដឹងព័ត៌មានច្បាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តសៀមរាប៖អ្នកលក់ស្រាក្រឡុកម្នាក់ និងបក្សពួក ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃម្សិលមិញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណី “អំពើលួ,ចមានស្ថានទម្ងន់ ដោយសហចារី( លួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​”។

សូមជម្រាបថា​នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣:០០នាទី ស្ថិតនៅរីសត និងវីឡា​ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីអំពើលួ,ច ( លួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) ដោយបានធ្វើសកម្មភាពផ្លោះរបងរីសត ចូលទៅលួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ក្នុងផ្ទះជួលដាច់របស់ជនរងគ្រោះឈ្មោះ​ ថ-ច-ថ​ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ​ យ-ស-ផ​ ភេទប្រុស អាយុ៤២ឆ្នាំ ខណៈពេលដែរជនរងគ្រោះដេកងលក់។

ប្រភពបានបន្តថាក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានយកទូរទស្សន៍ ទៅលាក់ទុកក្នងព្រៃ ហើយនាំគ្នាបម្រុងធ្វើសកម្មភាពលួ,ចបន្តទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាត ហើយប្រទះឃាត់ខ្លួនតែម្ដង ដោយសារភាពថា ពួកខ្លួនពិតជាបានផ្លោះរបងចូលលួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ពិតប្រាកដមែន។

ជនសង្ស័យ​ទាំង២នាក់​ (ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ)​ រួមមាន៖០១-ឈ្មោះ​ អ៉ី សាក់ ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ​ ភូមិប្រយុទ្ធ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

០២-ឈ្មោះ​ ធាវ ប៊ុនធឿន ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំ​ មុខរបរលក់ស្រាក្រឡុក មានស្រុកកំណើតនៅភូមិគោកបេង ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

+វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន​ ០៣គ្រឿង ទូរទស្សន៍LEDចំនួន០២គ្រឿង កាបូបស្ពាយចំនួន០១ កាសត្រចៀកចំនួន០២ឈុត កូនសោររថយន្តចំនួន០១ កំព្យូទ័រចំនួន០១គ្រឿង។​ ដោយបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ​។ ក្នុងនោះធ្វើតេស្តស្វែងរកសារធាតុញៀន ឈ្មោះធាវ ប៊ុនធឿន ហៅតឿ ជាលទ្ធផល វិជ្ជមាន ( ជាតំរុយមេតំហ្វេតាមីន )៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តសៀមរាប៖លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ឋានន្តរស័ក្តិវរៈមន្តី្រថ្នាក់លេខ២ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអង្គរធំ ជំនួសលោក ឡុង រដ្ឋារក្ស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាប។

ពិធីធ្វើឡើងថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តសៀមរាប៖លោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប។

ការប្រកាសអភិបាលស្រុកបន្ទាយស្រី ធ្វើឡើងនៅចន្ទម្សិលមិញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​។

ក្នុងពិធី ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ម៉្យាងទៀតស្រុកក៏មានសក្តានុពល ក្នុងវិស័យកសិកម្ម ទេសចរណ៍ទៀតផង។

ឯកឧត្តមបន្តទៀតថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព។ ជាមួយគ្នានោះ ឯកឧត្តមបានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយស្រី
ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះគឺ -ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសភូមិ ឃុំឱ្យមានភាពធុនទៅនិងវិបត្តការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

ឯកឧត្តម ទៀ សីហា បានផ្តល់នូវអនុសាសន៍៨ចំណុច សម្រាប់រដ្ឋបាលស្រុកដេីម្បីបន្តសហការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឲ្យទទួលបានជោគជ័យ និង បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និង ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។ ម៉្យាងទៀតស្រុកបន្ទាយស្រី ក៏មានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ដែលមានប្រាង្គប្រាសាទដ៏ប្រណិតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។

ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់អភិបាលដែលទើបតែងតាំងថ្មី មានការសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ខិតខំពង្រឹង និង ទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ។ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page66 Page67 Page68 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយខេត្តតាកែវ លោក ស៊ុន ឆាយ ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ ប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទ មេគយខេត្តតាកែវ លោក ស៊ុន ឆាយ ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ ប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×