មេគយខេត្តតាកែវ លោក ស៊ុន ឆាយ ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ ប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទ

មេគយខេត្តតាកែវ លោក ស៊ុន ឆាយ ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ ប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទ

មេគយខេត្តតាកែវ លោក ស៊ុន ឆាយ ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ ប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទ

ខេត្តតាកែវ៖មេគយលោក ស៊ុន ឆាយ នៅតែបន្តប្រើអំណាចយ៉ាងខ្លាំងក្លា ដាក់កូនចៅបង្កើតប៉ុស្តិ៍ជជុះ
ឲ្យប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទដោយគ្មានក្រដាសស្នាម ឬវិក្កយបត្រ បង់ពន្ធសម្រាប់ចូលរដ្ឋនោះទេ។

មានការលើកឡើងថា បើទោះបីមានតម្រុយនៃការប្រព្រឹត្តអំពើពុកលួយ របស់មេគយខេត្តតាកែវលោក ស៊ុន ឆាយ និងបក្សពួក យ៉ាងនេះក្ដី រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញ លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការណាមូយទៅលើលោក ស៊ុន ឆាយ មេគយខេត្តតាកែវនិងបក្សពួកនៅឡើយទេ។

មានការលើកឡើងបន្ថែមទៀតថា ភាពមិនប្រក្រតី​ នៃ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​គយ​ក្នុង​ខេត្ត​តាកែវ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅយ៉ាងគគុក បន្ទាប់ពី​ក្រុម​រថយន្តដឹក​ទំនិញ​ ពី​ប្រទេស​វៀតណាម បាន​ចេញ​មុខ​ទម្លាយ​នូវ​រឿងអាស្រូវ​ នៃ​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខុសច្បាប់ (ប៉ុស្តិ៍ត្រូលជជុះ​) រហូតដល់​ទៅ ៤ កន្លែង ចាប់ពី​ច្រកព្រំដែន​ភ្នំ​ដិន រហូត​ដល់​រាជធានី​ភ្នំពេញ​។​

ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានចុះផ្សាយយ៉ាងព្រោងព្រាតថា ​នៅ​ភូមិ​ផ្សារ​តា​កោ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កកែវ នៅ​ទីនោះ មាន​មន្ត្រី​គយ​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ “​រ​ក្ស​” ដែល​ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង “​អ្នកម៉ៅការ​ផ្តាច់មុខ​” ទិញ​ផ្លូវជាតិ​លេខ​២ ពី​ស្នាក់ការ​គយ​ខេត្ត​។ ឈ្មោះ រ​ក្ស រងការរិះគន់ថា បាន​ជួល​ជន​ស៊ីវិល​ស្លៀកពាក់​ធម្មតា ឱ្យ​អង្គុយ​ចាំ​ស្ទាក់​ឡាន​យកលុយ​ពី​អ្នក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​៖ ​តម្លៃ​បង្ខំ​៖ ៧ម៉ឺនរៀល ក្នុង​មួយ​រថយន្ត។​

ប្រព័ន្ធផ្សព្វផ្សាយបានលាតត្រដាងបន្ថែមថា ​រូបភាព​នៃអនុវត្ត​ប្រមូលលុយរបស់មន្ត្រីគយ ដែលមានលោកស៊ុន ឆាយ ជាមេគយខេត្តកែវ៖ គឺគ្មាន​ឯកសណ្ឋាន ឬគ្មានវិក្កយបត្រ ឬ​លិខិត​ស្នាម​ផ្លូវការ ដោយយកលុយ​ដាក់​ហោប៉ៅ ធ្វើមានធ្វើបាន តាមបក្សពួក មានន័យថា
បើ​បង់​មិន​គ្រប់ ឬ​តវ៉ា នឹង​ត្រូវ​អូស​រថយន្ត​ ទៅ​ស្នាក់​ការ​គយ​ ដើម្បី​ផាកពិន័យ​ធ្ងន់ធ្ងរ​បំផុត។​ ​

ការសម្របសម្រួល​ក្រោម​តុ និង​ការផាកពិន័យ​ដោយ​គ្មាន​មនោសញ្ចេតនា​នោះទេ។ ប្រការដែលប្រមូលលុយ គ្មានឯកសារបែបនេះ ធ្វើឲ្យរដ្ឋបាត់បង់ចំណូលចូលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ដូច្នេះថ្នាក់ដឹកនាំគយនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនត្រូវមើលរំលងឡើយ។

មានការលើកឡើងបន្តទៀតថា នៅ​ពេល​រថយន្ត​ត្រូវបាន​អូស​ទៅ​ដល់​ស្នាក់ការ​គយ​ខេត្ត ដែល​គ្រប់គ្រង​ដោយ​លោក ស៊ុន ឆាយ ជាមេគយខេត្ត គឺ​មាន​មន្ត្រី​រង​ម្នាក់​ ឈ្មោះ “​លី​” ជា​អ្នក​ចាំ​បង្គាប់​ឱ្យ​បង់ប្រាក់​ពី ៣ ទៅ ៤ លាន​រៀល ក្នុង​មួយ​ឡាន ជាថ្នូនៃការដោះលែង។ ទង្វើ​នេះ​ត្រូវបាន​ក្រុម​អ្នក​ដឹកទំនិញ​រិះគន់ថា ជា​ការ​ធ្វើ​បាប​អ្នករកស៊ី​ស្លូតត្រង់ ដែល​ខំ​ចងការ​ប្រាក់​ទិញ​ឡាន​ ដើម្បី​ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។​

ពាក់ព័ន្ធការរិះគន់នេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីរ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP