Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​បេីក​សន្និបាត​បូកសរុប​ ការងារ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​ នៅថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ទីរ​អប់រំ​ខេត្ត​ ឲ្យ​​ជម្រុញ​ធ្វើ​យ៉ាងណា​ឲ្យ​យុវជនយេីង​ ក្នុង​ម្នាក់​ៗ យ៉ាងតិច​ ត្រូវ​មាន​ជំនាញ​ឯកទេស​មួយច្បាស់លាស់ ដេីម្បី​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​។ ​

ឆ្លៀតក្នុងឱកាសនោះអភិបាល ខេត្តកំពង់ចាម​ បាន​សំណូមពរ​ដល់​មន្ទីរ​អប់រំ​ខេត្ត​ ​ធ្វើ​យ៉ាងណា​​​ត្រូវ​លេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំ នៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេស ការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាល យុវវ័យជំនាន់ក្រោយ​ប្រកបដោយ សមត្ថភាពរីកចម្រើន​​ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ ក្នុងការប្រមូល កុមារដល់វ័យ​សិក្សា​ ឲ្យ​ចូលរៀន ជាពិសេសកុមារ ដែលជួបការលំបាក និងកុមារ ជនជាតិភាគតិច ក៏ដូចជា​កុមារពិការ​ ​ឲ្យ​មានឱកាស បានចូលរៀនគ្រប់ៗគ្នា​។ ព្រមទាំង​បន្តការលើកកម្ពស់សមត្ថភាព គ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹង ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បន្តវេន និងការពង្រាយគ្រូ ទៅកន្លែង ដែលខ្វះគ្រូ​ ឲ្យ​បានសមស្រប​ផងដែរ​។​

បេីតាមលោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គិតត្រឹមឆ្នាំសិក្សា២០២០ -២០២១ យើងមានសាលាមត្តេយ្យសិក្សា ៤៦៣សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ០៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៤កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦៧កន្លែង សាលាបឋមសិក្សា ៤០៩កន្លែង (សាលាបឋមសិក្សា ឯកជន ០៥កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ០២កន្លែង និង​វិទ្យាល័យ​អប់រំពិសេស ០១កន្លែង)។ ដោយសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៧៣ខ្នង ស្មើ ២,៣៥០បន្ទប់ (កើន ១៥ខ្នង ស្មើ​ ១៨៩បន្ទប់​)​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២២

ខេត្តកំពង់ចាម​៖សត្វ​ខ្យង​មាស​ ឬ​ខ្យង​ថៃ​ កំពុង​តែ​មាន​ទីផ្សារ​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ខណៈប្រភេទខ្យងនេះ​តែងតែ​បំផ្លិចបំផ្លាញ​ នូវ​ផល​ដំណាំ​ស្រូវ​ របស់​កសិកផងដែរ។

បេីតាមឈ្មួញ​កណ្ដាល​ម្នាក់​ឈ្មោះ​ វណ្ឌី​ ភេទ​ប្រុស​ អាយុ៣៣​ឆ្នាំ​ រួមនឹង​ប្រពន្ធ​ រស់នៅ​ក្នុង​ភូមិ​រអាងលេី​ ឃុំ​រអាង​ ស្រុកកំពង់សៀម​​ ខេត្ត​កំពង់ចាម​​ បាន​ឲ្យ​ដឹងថា​៖ គាត់​បាន​​ប្រកប​មុខរបរ​ទិញ-លក់​ ខ្យង​មាស​ ឬ​ខ្យង​ថៃ​នេះឡេីងវិញ​មួយរយៈពេល​ខ្លី​ប៉ណ្ណោះ​ បន្ទាប់​ពី​ជម្ងឺ​កូវីដ​-១៩​ ត្រូវ​បានស្ងប់ស្ងាត់​ និង​មាន​ការ​បេីក​ច្រក​ព្រំដែន​ឡេីងវិញ​ ។

ឈ្មួញ​កណ្ដាល​រូប​នេះ​ បាន​បន្ត​ថា​ សម្រាប់​ការ​ប្រកបមុខរបរនេះ​ គឺគាត់​ត្រូវ​ជិះ​ម៉ូតូ​រឺម៉ក​ដើរ​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ជិត​ៗ​ ក្នុង​នោះ​ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួនទៀត​បាន​​ដឹក​ជញ្ជួន​យក​មក​លក់​ឲ្យ​គាត់​​ដល់​ផ្ទះ​តែម្ដង​​។ ដោយគាត់​បាន​ទិញ​ចូល​ក្នុង​១គីឡូក្រាម​ តម្លៃ​៤០០រៀល​ ហេីយលក់​ចេញ​​ក្នុង​១គីឡូក្រាម​ តម្លៃ​៥០០រៀល​​ ពោលគឺ​ចំណេញ​បាន​ចំនួន​​១០០រៀន​​ ក្នុង​១គីឡូក្រាម​។ ដោយ​ក្នុង​១ថ្ងៃ​គាត់​អាច​ទិញ​ខ្យងបាន​ចាប់ពី​១០​ ទៅ១២តោន​ឯណេះ​ ហើយ​ឈ្មួញ​មក​ទិញ​បន្ត​ជារៀង​រាល់​ថ្ងៃ​ ដេីម្បី​​យក​ទៅ​លក់​​នៅ​ប្រទេស​វៀតណាម​។

ឈ្មួញ​កណ្ដាល​ដដែល​ បាន​បញ្ជក់​​ថា​ ចំពោះ​ខ្យង​ស្ងោរ​ក្នុង​ ៣០០គីឡូ​ យេីងអាចឆ្កឹះយកតែសាច់ក្បាល​ បាន​៧៥គីឡូក្រាម​ ដោយ​ក្នុង​ ១គីឡូ​ តម្លៃ​ ​២៥០០រៀល​ ចំណែក​ឯខ្យង​ខ្មែរ​វិញ គឺទិញ​ចូល​ក្នុង​ ១គីឡូក្រាម​ តម្លៃ​ ៣០០០​រៀល​ និង​លក់​ចេញ​បាន​តម្លៃ​ ៣៥០០រៀល​។ ដែលអ្នកប្រកប​មុខរបរ​ធ្វើ​ស្រែ​ចំការ​ ក៏​អាចឆ្លៀត​ឱកាស​ដើរ​រក​ខ្យង​លក់​ ដេីម្បី​​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ ក្នុង​​គ្រួសារ ហើយ​មួយ​ផ្នែក​ទៀត​ គឺ​ផល​ដំណាំ​ស្រូវ​របស់​គាត់​ក៏​បាននៅ​ល្អ​ ដោយ​មិន​មាន​សត្វ​ខ្យង​ កាត់​បំផ្លាញ​ផងដែរ​​។

សូមជម្រាបថាកន្លង​មក​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​និងនេសាទ​ បាន​ប្រមូលទិញពី ប្រជាពលរដ្ឋ​ ដេីម្បី​យកទៅកំទេចចោល​ ដែល​អាច​និយាយ​បាន​ថា​ នេះ​ជា​ផល​ចំណេញ​មួយ​សម្រាប់​រដ្ឋ​ និង​កសិករយើង​​ ហើយ​ក៏ជា​ឱកាស​សម្រាប់​បងប្អូន​ ប្រជាពលរដ្ឋ​ ក្នុង​ការ​រក​ប្រាក់​កម្រៃ​​ផ្គត់ផ្គង់​ជីវភាព​ ក្នុងគ្រួសារ​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បាន​ជម្រុញ​ដល់​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​ពន្លឿន​ ការ​សាងសង់​​ វិមានឯករាជ្យ ធ្វើ​យ៉ាងណា​ ឲ្យបាន​រួចរាល់ មុន​ថ្ងៃទី​៩ វិច្ឆិកា​ ​២០២២​ ខណៈ​ដែល​ការស្ថាបនាសម្រេច​ បាន​ប្រមាណ​ជាង​៥០%ហេីយ។

លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ថា ការរៀបចំ​សាងសង់​ វិមានឯករាជ្យ​ ស្ថិត​នៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ នេះ គឺអាជ្ញាធរខេត្ត​ មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណ្ឌភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។​

គួរ​​រំលឹកថា ទីតាំង​ដែលលោក​​អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ មាត់ច្រក​ចូល ទៅ​សាលា​គរុកោសល្យ​ ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ លោក​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​ពិនិត្យ​ការ​សាងសង់​ វិមានឯករាជ្យ​ខាងលើ​រួច​ ​លោកអភិបាលខេត្ត​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋានសាងសង់អាគារពហុបំណង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុង ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដេីម្បី​ពន្លឿន​ការ​សាងសង់​ឲ្យ​បាន​ឆាប់​រួចរាល់​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក​ទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធាន​ និងជាអគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា​ បានថ្លែងថា គុណចំណាច់​​របស់ អតីតយុទ្ធជន មិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី​សំណាក់​ រាជរដ្ឋាភិបាល​ ឲ្យសក្តិសម ទៅនឹងអ្វីដែលបងប្អូនជា អតីតយុទ្ធជន បានលះបង់ពលី ទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។​

ការ​ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២២​ នៅសាលាខេត្តកំពង់ចាម​ នាព្រឹក​មិញនេះ​។

លោក​គន់​ គីម​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន​ ចំពោះជាតិ​មាតុភូមិ និងប្រជាជនកម្ពុជា ដោយឡែក​ការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដែល​បាន​ធ្វើឡើង​ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ផ្សព្វផ្សាយ​ ឲ្យប្រជាជន ទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនយេីង​។

លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​ខេត្តកំពង់ចាម​ បាន​អាន​នូវ​សារលិខិត​របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានបានលើកឡើងពីពលិកម្ម ប្រកបដោយស្មារតី ស្នេហាជាតិរបស់ អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជា នៅគ្រប់​ដំណាក់កាល​ នៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់​ ព្រះរាជាណាចក្រកម្ពុជា សំដៅធានា​ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា​ ផងដែរ​។

ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥​នេះដែរ​ បងប្អូនអតីតយុទ្ធជន ដែលចូលរួមក្នុងពិធី ត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំពាវនាវ​ដល់​យុវជន​ ឲ្យ​ខិតខំ​សិក្សា​ រៀនជំនាញ​ឯកទេស​ពិតប្រាកដ និង​សុចរិត​ ដើម្បីកសាងអនាគត​ របស់​ខ្លួន​ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នៅគ្រប់ទីកន្លែង។​

លោកថ្លែងបែបនេះក្នុង​ឱកាស​ប្រារព្ធ​ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ​។

អភិបាលខេត្តកំពង់ចាម​ក៏ បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន ជានបានយកចិតត្តទុកដាក់ជាខ្លាំង ក្នុងកសាងធនធានមនុស្ស ដោយចាប់ផ្ដើមពីកម្រិតជំនាញ ដើម្បីបង្កើននូវមុខរបរ និងការងារ រួមទាំងការចូលរួមប្រកួតប្រជែង ទីផ្សារ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ដោយរាប់ចាប់តាំងពីពេលដែល យុវជនយើង បញ្ចប់ការសិក្សា ត្រឹមកម្រិតសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទៅ។

លោកបានបញ្ជាក់ថាយ៉ាងណាមិញ ទិវាជាតិឆ្នាំនេះ បានរៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់ការ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំង សាធារណៈជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារ នៅក្នុងស្រុក​ និងក្រៅប្រទេស។

បេីតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បាន​ឲ្យដឹងថា បច្ចុប្បន្ន វិទ្យាស្ថានពហុបច្ចេកទេសខេត្ត មានបណ្ដុះបណ្ដាល លើជំនាញ ដូចជា៖ វិស្វករអគ្គិសនី វិស្វករអេឡិចត្រូនិក វិស្វករយន្តសាស្ត្រយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខាត្រជាក់ឧស្សហកម្ម វិទ្យសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀត តាមតម្រូវការទីផ្សារការងារ ដោយបណ្ដុះបណ្ដាល ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ ដោយសិក្សាចាប់ពី ១សប្ដាហ៍ រហូតដល់ ៥ឆ្នាំ។ ទន្ទឹមនឹងនោះ វិទ្យាស្ថាន ក៏បានខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាល និងការងារ ដើម្បី បង្កើនផលិតភាព និងភាពប្រកួរប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជា៖ រោងចក្រ សហគ្រាស ដើម្បី ឲ្យសិស្ស និស្សិតចុះហាត់ការការងារ និងកម្មសិក្សា ជាពិសេស ស្វែងរកការងារជូននិស្សិត ក្រោយបញ្ចប់ការសិក្សា ស្របតាមជំនាញ និងសមត្ថភាពរបស់សិស្ស និស្សិត ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page63 Page64 Page65 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!