Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២២

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានព្រមានមិនអត់ឱន ចំពោះអ្នកចូលអន្តរាគមន៍ ក្ក្នុងបទល្មើសគ្រឿងញៀន ជាដាច់ខាត។

លោក អ៊ុន ចាន់ដា បាន​សង្កត់​ធ្ងន់ថា​៖សម្រាប់រូបខ្ញុំ គឺខ្ញុំនឹងមិនមានការយោគយល់​ និងលើកលែងជាដាច់ខាត ចំពោះករណីល្មើស មួយនេះ​ ផ្ទុយទៅវិញ ខ្ញុំនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលដែលមានសមត្ថកិច្ច ណាលូកដៃចូលអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀននេះ​។​

លោក អ៊ុន ចាន់ដា​ ក៏បានអំពាវនាវ​ សូមឲ្យមានការចូលរួមទាំងអស់គ្នា​ ដេីម្បីការពារ សហគមន៍យេីង ពីការបំពានដោយគ្រឿងញៀនខុសច្បាប់​ ដេីម្បី​ធានាបាននូវភាពសុខសាន្ត សម្រាប់សហគមន៍យើង ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត។ លោកថា បច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀន វាកំពុងតែបំផ្លាញអនាគត របស់កូនចៅយើង ដូច្នោះ យើងទាំងអស់គ្នា ត្រូវចូលរួមទប់ស្កាត់ តាមរយ:ការរាយការណ៍ជាសម្ងាត់​។​

ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​ ក្រោមប្រធានបទ​ “ដោះស្រាយ​បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព​ និងមនុស្ស​ធម៌“ ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នៅ​ស្រុកបាធាយ​។

ក្នុងពិធី លោក​ អ៊ុន ចាន់ដា ក៏បានដាក់ចេញនូវវិធានការណ៍ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវតាមដាន និងគ្រប់គ្រង ឲ្យបានចាប់ នូវមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬក៏ចាត់វិធានការណ៍ បង្ក្រាបឲ្យខាងតែបានតាមដីការបស់តុលាការ។​ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក​ ត្រូវចូលរួម​ឲ្យ​បានសកម្មជាមួយនឹងគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព​ ជាពិសេសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពនេះឲ្យបានច្រើន​។

សម្រាប់បងប្អូន ប្រជាពលរដ្ឋ សូមយោគយល់ ដល់សមត្ថកិច្ច ក្នុងការបំពេញនីតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាប្រជាពលរដ្ឋល្អ។​

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែងអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួមចំណែកអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព​ នោះ គឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។​ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី​ និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។​ ហើយ​ត្រូវ​មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបា្រប់មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​សាងសង់​​ បង្គន់​អនាម័យ​សាធារណ: ចំនួន​២​បន្ថែមទៀតចៀសវាង​ ការ​បន្ទោរបង់​មិន​ត្រឹមត្រូវ​ ខណៈ​នៅ​តំបន់​កម្សាន្ត​តាម​បណ្ដោយ​ មាត់​ទន្លេ​​ក្នុង​ក្រុងកំពង់ចាម​ មាន​បន្ទប់​ទឹក ​ចំនួន​៤រួច​មក​ហើយ​។

ការ​ស្នើ​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​មេគង្គ​ក្នុង​ក្រុងកំពង់ចាម​ នៅថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ។ 

បេី​តាម​ប្លង់​ទិដ្ឋភាព​របស់​ដៃគូ​អភិវឌ្ឍន៍​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​ ក្នុង​ក្រុងកំពង់ចាម​នេះ​ គឺ​មាន​ទីតាំង​ចាប់ពី​ចំណុច​កំពង់​សាឡាង​ចាស់​ រហូត​ដល់​ចំណុច​ជិត​វត្ត​ដីដុះ​ ​ដែលមាន​ដូចជា​ការ​កសាង​ ផែ​ទេសចរណ៍​ អាហារដ្ឋាន​លេីទឹក​ កន្លែង​ហាត់ប្រាណ​ ស្ទីមសូណា​ បឹងហ្គាឡូ​ អាហារដ្ឋាន​ ផាប​ ក្លឹប​ សួនផ្កា​ សួរកុមារ​ កន្លែង​ថតរូប​អនុស្សាវរីយ​​ កន្លែង​ពិចនិច​ ទីតាំង​កញ្ចុះ អង្គុយលេង​ កម្សាន្ត​​ និងផ្សារ​លក់ អាហារ​ផងដែរ។

ក្នុងកិច្ចប្រជុំ លោក​ អ៊ុន​ ចាន់ដា ក៏បានបាន​ណែនាំ​គោលការណ៍​សំខាន់ៗ​ ដល់​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​​ធ្វើ​ការ​កែសម្រួល​ឡើង​វិញ​ ឬ​បំពេញ​នូវចំណុច​ខ្វះខាត​ មួយ​ចំនួនជាមុន​សិន​​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់ផ្ដើម​ចុះ​កិច្ចព្រមព្រៀង​សហការ​ ក្នុងការអភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​ក្នុង​ក្រុងកំពង់ចាម​ សំដៅ​ធ្វើ​យ៉ាងណា​ ឲ្យ​មានទាំង​គុណភាព​ សោភ័ណភាព​ស្រស់បំព្រង​ និង​អនាម័យ​ល្អ​ ឲ្យ​សាកសម​ ជា​ទីក្រុង​ទទួល​ជ័យលាភី​រំដួល​៣ទង​ នាពេល​កន្លង​មក​ និង​រក្សា​ខ្សែ​ក្រវ៉ាត់​នេះ​ បន្ត​ទៅ​មុខ​ផងដែរ​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២២

ខេត្តកំពង់ចាម​៖មនុស្សមួយគ្រួសារ​ មាន​គ្នា​​៤នាក់​ បានជិះ​ម៉ូតូបុក​ជាមួយ​រថយន្ត​ធន់​ធំ បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​​៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​។

ហេតុការណ៍បានកើតឡើងនៅវេលា​ម៉ោង​៣​ និង​៣០នាទីល្ងាច​ ថ្ងៃទី់២៦​ ខែមិថុនា​ ឆ្នាំ២០២២ នៅ​ចំណុច​ផ្លូវកៅស៊ូការ៉ាស់តាកុត​ ស្ថិតក្នុងភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងថា​ នៅ​​មុនពេល​កេីតហេតុ​គេបានឃេីញ​ ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស​ អាយុ​២០ឆ្នាំ នៅភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស (មិនពាក់មួកសុវត្ថិភាព) ឌុបគ្នា៣នាក់ប្រពន្ធ​ និងកូន​ ជិះ​ម៉ូតូ​ ១គ្រឿង ម៉ាកហុងដាសេ១០០ សេរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D.6579​ ​ក្នុង​ទិសដៅ​ពីកើត ទៅលិច​ បានបុកជាមួយរថយន្ត​ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង

3A.1488 បើកបរដោយឈ្មោះ ស៊ន់ សុភី ភេទប្រុស ឣាយុ២៧ឆ្នាំ មាន​ទីលំនៅភូមិខ្វិតតូច ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទិសដៅ​លិច ទៅកេីត​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កេីតហេតុ​ភ្លាមៗ​ ៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​ ហើយ​អ្នក​បេីកបរ​រថយន្ត​បានរត់គេចខ្លួនបាត់។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងទៀតថា​ ជន​រងគ្រោះ​ ដែល​ជា​ប្រពន្ធ​ និង​កូន​អ្នក​បេីកបរ​ម៉ូតូ​ រួមមាន​ ១.ឈ្មោះ ទ្រុយ ណាំគា ភេទស្រី អាយុ១៩ឆ្នាំ (មិនពាក់មួកសុវត្ថិភាព​ ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​។ ២.ឈ្មោះ ធី ភ័ក្រ្តា ភេទប្រុស អាយុ៤ឆ្នាំ​ (រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យខេត្តកំពង់ចាម)​។ ៣.ឈ្មោះ ធី តឿ ភេទប្រុស អាយុ១ឆ្នាំ (ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​។

សមត្ថកិច្ចបាន​បញ្ជាក់​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះមូលហេតុ ឣ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន (ជិះមិនប្រកាន់ស្តាំ)។​

កម្លាំងជំនាញ​ចរាចរ​ណ៍បានសហការជាមួយជំនាញផ្នែកបច្ចេកទេស​ ពិនិត្យទៅលេីសាកសព និងបានប្រគល់ទៅ​ឲ្យ​ក្រុមគ្រួសារធ្វេីបុណ្យ តាមប្រពៃណី។ ចំណែកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅឣធិការដ្ឋាននគរបាលស្រុកកងមាស និងស្រាវជ្រាវរកអ្នកបេីកបររថយន្ត​ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ តាមបែបវិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បានផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុងឃុំ-សង្កាត់នីមួយៗ មានសិទ្ធិបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ព្រមទាំង​បាន​ផ្ដល់​សិទ្ធិ​ និងការទទួលខុសត្រូវជូនប្រជាពលរដ្ឋ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងដំណើរការអភិវឌ្ឍ មូលដ្ឋានឃុំសង្កាត់ របស់ខ្លួនផងដែរ។​

លោកថ្លែងបែបនេះក្នុង​ឱកាសបើក សន្និបាត បូកសរុប សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​ នៅថ្ងៃទី​២៤​ ខែមិថុនា​ម្សិលមិញ។

លោក អ៊ុន ចាន់ដា បានបញ្ចាក់ថា ចាប់តាំងពីឆ្នាំ២០០២ មក​ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ ការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់ តាមបែបវិមជ្ឈការ និងបន្ថែមលើការគ្រប់គ្រង ប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ចាប់ពីពេលនោះមក កម្ពុជា បានរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង បានចំនួន ៤លើករួចមកហើយ និងមានចំនួន ៥លើក បើយើងបូកបន្ថែមថ្មីៗ បច្ចុប្បន្ន ដែលបានរៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ។

អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដី គណបក្ស នយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជំន្នះ គ្រប់ឧបសគ្គ ដើម្បីការរៀបចំ ការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរីត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់ ដូចលទ្ធផលដែលយើងទទួលបានថ្មីៗកន្លងមកនេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យមន្ត្រីទប់ស្កាត់ និងបង្ក្រាប រាល់អាជីវកម្ម បូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត។

ការបញ្ជារបស់អភិបាលខេត្តធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅរសៀល ថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ។

ក្នុង​កិច្ចប្រជុំ អភិបាលខេត្ត​ ​បានលេីកឡេីងថា កន្លងមក ធ្លាប់មានព័ត៌មាន ទាក់ទងនឹងការធ្វើអាជីវកម្ម បូមខ្សាច់ ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ​ និងថាមពល​ បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើអោយរដ្ឋាភិបាល មានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។

ជុំវិញហេតុផលបែបនេះអភិបាលខេត្ត​ បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមសាច់ ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ​ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែ​ និងថាមពលបានកំណត់ ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ ឲ្យអស់នូវភាពអាណាធិបតេយ្យ។

បើតាមលោក លី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាម​ មានក្រុមហ៊ុន សហគ្រាសចំនួន ២២ អាជ្ញាប័ណ្ណ។ ដោយកន្លងទៅបញ្ហាប្រឈម ពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាស បានបោះពងសម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ដោយសារអ្នកនេសាទ កាត់ចោលជាញឹកញាប់។ ម្យ៉ាងទៀត មន្ត្រីខ្វះមធ្យោបាយ សម្រាប់ចុះបង្ក្រាប នៅពេលកើតមាន បទល្មើស​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page62 Page63 Page64 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!