Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២២

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាពិធីនេះ  មានគោលបំណងប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយក្នុងចំណោមអ្នកពាក់ព័ន្ធនានា បង្កើនការទទួលខុសត្រូវ និងការចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះ។

សម្ដេចក៏បានរំលឹកជូនអង្គពិធីអំពីមូលហេតុសំខាន់ៗ និងកិច្ចដំណើរការនៃការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា និងកំណត់សម្គាល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលក្នុងនោះប្រព័ន្ធគ្រប់គ្រងតាមបែប វិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះបានផ្តល់ការទទួល ខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សម្ដេចបានបន្តក្នុងន័យដើមថា«និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិត ប្រជាពលរដ្ឋអាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និង ត្រឹមត្រូវជាងរដ្ឋបាលដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះក៏ អាចរៀបចំផែនការ អាចមានមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា និងអាចធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ ប្រជាពលរដ្ឋបានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមស្ថានភាព ជាក់ស្តែងដែលមានលក្ខណៈខុសគ្នាៗនៃមូលដ្ឋាននីមួយៗ»។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តគូសបញ្ជាក់អំពីមូលហេតុសំខាន់ៗធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមមាន ទីមួយគឺដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានការចូលរួមពីគណបក្ស នយោបាយជាច្រើន ដើម្បីពង្រឹង «សន្តិភាពស្ថេរភាពនយោបា» សម្រាប់ជាកាលានុវត្តភាព ក្នុងការកសាងជាតិឡើងវិញ។

មូលហេតុទីពីរ ត្រូវបានសម្ដេចបន្តថាដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរនូវសិទ្ធិអំណាច មុខងារ ធនធាន និងការ ទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋ  ហើយមូលហេតុទីបីគឺដើម្បីជំរុញ និងលើកកម្ពស់ ការចូលរួមនានានៅមូលដ្ឋានតាមរយៈការបំផុស ឱ្យមាននូវគំនិតផ្តួចផ្តើម និងច្នៃប្រឌិតដ៏សម្បូរណ៍បែបនៃការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងការចូលរួមមតិយោបល់ និងការផ្ដល់មូលនិធិនានារបស់ប្រជាពលរដ្ឋនៅក្នុងការ អភិវឌ្ឍមូលដ្ឋាននីមួយៗ។

សម្ដេចក្រឡាហោមក៏បានបញ្ជាក់អំពីសមិទ្ធផលធំៗពីរដែលសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមមានទីមួយ ផ្អែកលើការសម្របសម្រួល ឯកភាពស្រុះស្រួលគ្នាខាងនយោបាយ បានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទីពីរ គឺការសម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរមុខងារ និងធនធានក្នុង វិស័យអាទិភាពនានាជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានកត់សម្គាល់ផងដែរអំពីបញ្ហាប្រឈមដែលត្រូវរួមគ្នាពិនិត្យ និងដោះស្រាយ ដូចជាការធានាឱ្យមានការស្រុះស្រួលមូលគំនិតគ្នាអំពីការអនុវត្តគោលនយោបាយវិម ជ្ឈការ និងវិសហមជ្ឈការ រចនាសម្ព័ន្ធ និងប្រព័ន្ធនៅមិនទាន់មានលក្ខណៈសមស្រប ការចូលរួមរបស់សង្គមស៊ីវិល និងវិស័យឯកជននៅពុំទាន់ពេញលេញ និងមាននិរន្តរភាព ខណៈការធ្វើឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត និងរបៀបរបបបំពេញការងាររបស់មន្ត្រីទៅតាមបែបបទថ្មីនៃកំណែទម្រង់ក៏ជាបញ្ហាប្រឈមដ៏សំខាន់មួយដែលតម្រូវឱ្យបន្តប្រើប្រាស់ពេលវេលាបន្តទៀតដើម្បីដោះស្រាយផងដែរ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីអំពីចក្ខុវិស័យចម្បងៗមួយចំនួននៃកម្មវិធីកំណែទម្រង់ ដំណាក់កាលទី២នេះ ដែលចក្ខុវិស័យនោះពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ធនធានមនុស្ស, ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ។

សម្ដេចបានសង្កត់ធ្ងន់ថាចាំបាច់ទាមទារឱ្យមានការចូលរួមចំណែក យ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធនានាទាំងស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គម ស៊ីវិល អ្នកពាក់ព័ន្ធនានា ជាពិសេសប្រជាពលរដ្ឋរបស់យើង ដោយផ្តោតលើអភិក្រម រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវសំដៅធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយ គុណភាពនិងប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីធានាដល់ការសម្រេចនូវចក្ខុវិស័យ គោលបំណង គោលដៅ និងលទ្ធផលរំពឹងទុកនានាដែលបានកំណត់ក្នុងកម្មវិធីជាតិដំណាក់កាលទី២នេះ។

សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានបង្ហាញសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាន រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបន្ត ចូលរួមឲ្យកាន់តែសកម្ម ប្រកបដោយផ្លែផ្កាថែមទៀតទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឲ្យ សម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧% នៃប្រជាជនសរុប ប្រមាណ ១៦ លាននាក់ ។ ហេតុនេះហើយទើបកម្ពុជាបានអនុញ្ញាតឱ្យបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅបន្តមានក៏ដោយ។ កម្ពុជារំពឹងថានឹងអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវ ចន្ទល់សេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកចន្ទល់ថ្មីប្រកបដោយសក្តានុពល ពីវិស័យផ្សេង។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេល អនាគត។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រីនៅថ្ងៃសុក្រ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ភ្នំពេញ៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី
បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងភាពជាដៃគូ SOS ដែលចំណងទាក់ទង ២០ឆ្នាំមិនមានការថយចុះនេះបង្ហាញ នូវភាពរឹងមាំ ភាពជាដៃគូរបស់អង្គការ SOS និងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា នៅលើពិភពលោកយើងនេះ មិនមានប្រទេសណា រងគ្រោះខ្លាំងជាងគេដូចប្រទេសកម្ពុជា នោះទេ ប៉ុន្តែយ៉ាងណាក៏ដោយកម្ពុជា មិនអនុញ្ញាតឲ្យកុមារ និងយុវជនកម្ពុជាអត់បាយនោះទេ។ សម្តេចបានបញ្ជាក់ថា ការិយាល័យល្អមិនមែនជាអាទិភាពរបស់កម្ពុជា សម្រាប់មន្ត្រីកម្ពុជានោះទេ ប៉ុន្តែជម្រកនឹងសេចក្តីត្រូវការរបស់កុមារទេ ដែលជាអាទិភាពរបស់កម្ពុជា។ សម្ដេចតេជោ បានឯកភាពជាមួយអង្គការ SOS ក្នុងការថែរក្សាកុមារ ដើម្បីឱ្យកុមារចេញទៅមានចំណេះវិជ្ជាអាចរកការងារធ្វើ អាចបម្រើការងារ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិនរបស់ពួកគេ។

សម្ដេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ
នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនាឆ្នាំ ម្សិលមិញ ក្នុងឱកាសបានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS អន្តរជាតិ។

លោកប្រធានអង្គការ SOS បានគោរពសម្ដែង នូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យអង្គការSOS ធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការ SOS មានដំណើរការកាន់តែខ្លាំងឡើងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារ និងផ្ដល់ជូន កុមារ និងក្រុមគ្រួសារនូវ ក្តីស្រឡាញ់ ការថែទាំ និងជាពិសេសការអប់រំដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់ពួកគេទៅជាការពិត។ លោកក៏បានប្ដេជ្ញាចំពោះសម្ដេចតេជោ ហ៊ុន សែន ថា អង្គការ SOS នឹងប្រឹងប្រែងបន្តទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើង ក្នុងការសម្រេចបានក្នុងក្តីសុបិន្តរបស់ពួកគេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២២

ភ្នំពេញ៖លោកជំទាវ Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងការឆ្លើយតបប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេស សម្រេចបានការចាក់វ៉ាក់សាំងក្នុងអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រេចបានការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ការលើកឡើងរបស់លោកជំទាវ Manela V.Ferro ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារពិភពលោក ចូលជួបពិភាក្សាការងារជាមួយសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ម្សិលមិញ។

លោកជំទាវ Manela ក៏បានគោរពជម្រាបជូនសម្ដេចតេជោ នូវការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាល លើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកជំទាវ Manela អំពីអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយបានមានប្រសាសន៍បន្ថែមទៀតថា ការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជានោះទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណជូនដល់ធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោកអាចបន្តធ្វើទៀតនោះ គឺជំរុញភាពចាប់ដៃគូឲ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

នាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ Manela អំពីអ្វីដែលកម្ពុជា ចង់បានក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នោះគឺចង់បានឲ្យអាស៊ាន បង្កើតនូវស្ថានភាពអំណោយផលបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ អាស្តា ផង និងក្របខ័ណ្ឌអាស៊ានបូក៥ ផង ក៏ដូចជាចង់បានឲ្យរបៀបការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងអាស៊ាន មានលំហូរល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២២

ភ្នំពេញ៖ក្រសួងព័ត៌មានបានប្រាប់មន្ទីរព័ត៌មានរាជធានីទាំង ២៥ ខេត្តក្រុង ហាមចេញអាជ្ញាប័ណ្ណបន្តឱ្យ អង្គភាពសារព័ត៌មានចំនួន៣។

នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មានដែលចុះហត្ថលេខាដោយលោកសុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២២ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២២

ភ្នំពេញ៖ក្នុងឱកាស អនុញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃអង្គារ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថាចំនួនអ្នកជាប់ឃុំនៅកម្ពុជាមានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគជាអ្នកជាប់ឃុំមានការពាក់ព័ន្ធករណីគ្រឿងញៀន។

សម្ដេចក៏ទទួលស្គាល់ថាបញ្ហាប្រឈមមួយគឺបញ្ហាចង្អៀតណែន ហើយថាក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមដើម្បីដោះស្រាយបញ្ហានេះនិងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២២

ភ្នំពេញ៖សម្ដេចស ខេង បានលើកឡើងថា គណបក្សដែលបានលុបចេញពីបញ្ជីគណបក្សនយោបាយ តាមផ្លូវច្បាប់បានបើកសិទ្ធិឱ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះ ហើយចំពោះអ្នកអនុវត្តផ្ទុយនឹងច្បាប់ ក្រសួងមហាផ្ទៃបានចាត់តាំងអនុវត្តតាមនីតិវិធី ដោយបានប្ដឹងទៅស្ថាប័នតុលាការដើម្បីចាត់វិធានការបន្តតាមច្បាប់។

សម្ដេចបន្ត ថាករណីខ្លះ បាននិងកំពុងស្ថិតក្រោមសមត្ថកិច្ចតុលាការ ករណីខ្លះទៀតអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវ ខណៈករណីខ្លះទៀតក៏ស្ថាប័នតុលាការបានសម្រេចរួចរាល់ហើយដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស បានអនុញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃអង្គារនេះ។

សម្ដេចស ខេង ក៏បន្តថា មានគណបក្សនយោបាយ១៧ បានចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនេះ ហើយសម្ដេចតែងមានប្រសាសន៍ជារឿយៗ និងចេញសេចក្ដីណែនាំឱ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលការធ្វើសកម្មភាព របស់គណបក្សនយោបាយទាំងនោះ ដោយសម្ដេចក៏ស្វាគមន៍ទទួលយកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការងារនេះដែរ។

បើតាមសម្ដេច ចំពោះដំណើរឈានទៅឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២២ ការបោះឆ្នោតនេះគឺជាការបោះឆ្នោតអាណត្តិទី៥ ស្របតាមរដ្ឋធម្មនុញ្ញនិងជាការបង្ហាញពីឆន្ទៈរាជរដ្ឋាភិបាលក្នុងការខិតខំអនុវត្តកំណែទម្រង់ដើម្បីផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២២

ភ្នំពេញ៖សម្ដេចស ខេង បានមានប្រសាសន៍ថា សម្ដេចតែងតែអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយ។ សម្ដេចថា ពេលនេះមានការដោះលែង អ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកការចរចារបន្តក្រោមការសម្របសម្រួល ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយសម្ដេចក៏នៅតែបន្តលើកទឹកចិត្តនិងជំរុញឱ្យមានការចរចាដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃអង្គារ នេះ ក្នុងឱកាស អនុញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដោយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានផ្ដោតលើករណីវិវាទរវាងអតីតបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមីនាម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២២

ភ្នំពេញ៖សម្ដេចស ខេង បានថ្លែងថាបើទោះបីជាមានការខកខាន រៀបចំពិធីជួបជុំគ្នាដូចថ្ងៃនេះមួយរយៈធំ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ ប៉ុន្តែសម្ដេចមានក្ដីរីករាយបន្ទាប់ពីសង្កេតឃើញថា ក្រុមការងារយុវជនទាំង៣ខេត្ត ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំធ្វើសកម្មភាពជាច្រើនដើម្បីរួមចំណែកបម្រើជាតិ និងប្រជាជន ពិសេសនៅក្នុងស្ថានភាពដែលមានការប្រឈមនឹងការឆ្លងជំងឺកូវីដ-នេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ
នៅរសៀលថ្ងៃចន្ទ ម្សិលមិញ សម្ដេចក្រឡាហោមស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ ក៏បានមានប្រសាសន៍ អំពីការដាក់ចេញវិធានការណ៍ ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិសេសជោគជ័យ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដែលបង្កើតបានភាពសាំសហគមន៍ ធ្វើឱ្យប្រទេសកម្ពុជា អាចឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញទៅតាមគន្លងប្រក្តីភាពថ្មី និងធ្វើឱ្យមានការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

សម្ដេច ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធានធាន សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២២

ភ្នំពេញ​៖លោកមាស​ សុភ័ណ្ឌ​ អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានថ្លែងថា​ ពាក់ព័ន្ធនឹង​ទៅនឹងការថ្កោលទោស​ របស់សមាគមសារព័ត៌មាន​ខេមបូចា​ បានចោទប្រកាន់ថា អ្នកសារព័ត៌មាន​VOD ២រូប​ ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឲ្យថតរូប និងបង្ខំឲ្យលុបរូបភាព ក្នុងកំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍​ ជារឿង​មិនពិតដូច​ការចោទប្រកាន់​នោះ​ទេ។

លោក មាស​ សុភ័ណ្ឌ​ បានថ្លែងបន្តថា​ បេីតាមការរាយការណ៍ របស់មន្ទីរ​ព័ត៌មាន​រាជធានីភ្នំពេញ​ ដោយបានបញ្ជាក់ជាមួយលោកស្នងការរងទទួលបន្ទុកកិច្ចការ នៅទីតាំងនោះបានបញ្ជាក់ថា​ នៅពេលដែលសមត្ថកិច្ចកំពុងអនុវត្តតួនាទី​ និងភារកិច្ចរបស់ខ្លួននៅទីតាំងនោះ​ អ្នកការសែតនោះ​ បានចូលទៅក្នុងក្រុមបាតុករ​ ហេីយ​សមត្ថកិច្ចស្មានថា ពួកគាត់ជាក្រុមបាតុករ​ ដែល​សមត្ថកិច្ច​តម្រូវ​អោយឡេីងរថយន្ត ដេីម្បីទៅធ្វេីចត្តាឡីស័ក​ ប៉ុន្តែ​នៅពេលលោកស្នងការរងចុះទៅពិនិត្យ​ និងសួរនាំទេីបដឹងថា ជាអ្នកសារ​ព័ត៌មាន​ ហេីយក៏មិនបានតម្រូវអោយឡេីងរថយន្តដេីម្បីធ្វេីចត្តាឡីស័កនោះទេ។ សមត្ថកិច្ច​ពុំបានគំរាមកំហែង អោយលុបរូបភាពនោះដែរ។ កាលដែលអ្នកកាសែត​នោះ​ លេីកឡេីងថា​សមត្ថកិច្ច​គំរាមកំហែង​ អោយលុបរូបភាពនោះ​ វាជារឿងមិនពិត​នោះទេ​ នេះជាការ​ចោទប្រកាន់​របស់​ពួក​គាត់​មកលេីសមត្ថកិច្ចតែប៉ុណ្ណោះ។ ដូច្នេះ​សមត្ថកិច្ច​ មិនបាន​ប្រព្រឹត្ត​ដូចការចោទប្រកាន់​ខាងលេី​នេះនោះទេ ហេីយករណីនេះ​ក៏មិនអាចចោទ​ប្រកាន់​សមត្ថកិច្ច​ថា​ បាន​គំរាម​កំហែង​ ឬធ្វេី​ទុក្ខ​បុក​ម្នេញ​ដល់អ្នកកាសែតនោះដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានបញ្ជាក់ថា​ ការអនុវត្តសិទ្ធិសេរី​ភាព​ និងការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារ​ព័ត៌មាន​ ត្រូវបានធានាការពារដោយច្បាប់​ នឹង​លិខិត​បទដ្ឋានគតិយុត្តិ​ជាធរមាន​។ ដូច្នេះលោកសូម​លេី​កទឹកចិត្តដល់អ្នកសារ​ព័ត៌មាន​ ដែលកំពុង​ប្រកបវិជ្ជាជីវៈ​សារព័ត៌មាន​ ទាំងអស់នៅកម្ពុជា​ សូមប្រេីសិទ្ធិនេះអោយបានត្រឹមត្រូវតាមច្បាប់​ និងការទទួលខុសត្រូវខ្ពស់​ ព្រមទាំងគោរពអោយបានជានិច្ចនូវក្រម​សីលធម៌​វិជ្ជាជីវៈ​ សារព័ត៌មាន​ និងមិនគួរគប្បីប្រេីប្រាស់​សិទ្ធិ​នេះ​ ទៅបំពានដល់សិទ្ធិ​ និងតួនាទីភារកិច្ចរបស់​អ្នក​ដទៃនោះឡេីយ​ និងក៏សូម​អំពាវនាវ​ផងដែរ សូម​អោយ​អ្នក​សារព័ត៌មាន​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្តពង្រឹង​នូវ​កិច្ច​សហការ​ល្អ​ និងឈរលេី​ស្មារតី​ខ្ពស់​ក្នុងការ គោរព​សិទ្ធិ​គ្នាទៅវិញទៅមក៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ស.ស.ស.ក បានចេញលិខិត
អបអរសាទរសូមគោរពជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងលិខិតបានបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

យើងខ្ញុំជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ និងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន។

ការទទួលសញ្ញាបត្រនេះ គឺជាកិត្តិយសដ៏ឧត្តុងឧត្តម និងជាសក្ខីភាពទទួលស្គាល់នូវគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំវិស័យព័ត៌មាននិងការផ្សព្វផ្សាយនៅកម្ពុជា។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម រដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកុម្ភៈឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ។

យោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់។

ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៨៧លើក ស្លាប់ថយ៥២នាក់ និងរបួសថយចុះ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់។

ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត។

សម្តេចស ខេង បានបន្តថា ក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់សម្គាល់ ឃើញថាបញ្ហាធំជាងគេគឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យា
ស្រ័យដើម្បីការពារសេចក្ដីសុខខ្លួន យើង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋយើង ។

ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិ ភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ខ្ញុំក៏សូមឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការរៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក របស់ សម្តេចតេជោ ហ៊ុន សែន និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖

– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

– បើស្រវឹង សូមកុំបើកបរ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page60 Page61 Page62 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×