Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

បុរសអ្នកជិះម៉ូតូម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើង នៅរសៀល២៨ ខែមេសា ឆ្នាំ២០២៣ស្ថិត នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមប្រភពបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តកូរ៉េម៉ាកKiaពណ៌ខៀវផ្លាកលេខភ្នំពេញ 2BJ-5718 បានទៅបុកជាមួយម៉ូតូហុងដា C125 សេរី ឆ្នាំ2022 ពណ៌ខ្មៅផ្លាកលេខសៀមរាប 1AP-3110 បណ្តាលឲ្យរបួសធ្ងន់បាក់ជេីងស្តាំ (ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនតាសាម)។

ជនរងគ្រោះ ឈ្មោះស៊ុយ ដា ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង។ ក្រោយកេីតហេតុ អ្នកបេីកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ។ មូលហេតុ អ្នកបេីកបរម៉ូតូមានល្បឿនលឿនមិនប្រកាន់ស្តាំ។

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថានៅវេលាម៉ោង​ ១៤និង៤៤នាទី​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៣ នៅចំណុចបន្ទប់ជួល​ បន្ទប់លេខ199​ ស្ថិត​នៅភូមិ​ទក្សិណខាងត្បូង​ សង្កាត់​គោកចក​ ក្ក្រុសៀមរាប​ មានជនជាតិបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះ​ឈ្មោះ​ MILLER MICHAELSTEVEN ភេទ​ប្រុស​  អាយុ​៦៨ឆ្នាំ​ មុខរបរ​គ្មាន​ កំពស់១,៨៥មែត្រ​ ជនជាតិ​អាមេរិក​កាំង​ កាន់លិខិតឆ្លងដែនលេខA02555374។

តាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់​ដោយសារ​ រលាកសួតធ្ងន់ធ្ងរ។ ករណីនេះសាកសព ត្រូវបានគេយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ​ រាជធានីភំ្នពេញ​ ដេីម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

ខេត្តសៀមរាប៖អ្នកវិនិយោគចំណតរថយន្តខេត្តសៀមរាប បានអះអាងថា ខ្លួនមិនបានយកលុយពីឡានដឹកភ្ញៀវទេសចរណ៍ចូលមកខេត្តសៀមរាប នោះទេ។

អះអាងប្រាប់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃពុធនេះ អ្នកវិនិយោគចំណតរថយន្តប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា កន្លងមកក៏ដូចបច្ចុប្បន្ន ការវិនិយោគចំណណតរថយន្តលើការទាភាស៊ី មិនបានយកលុយពីឡានដែលដឹកភ្ញៀវចូលមកសៀមរាប មិនដូចការលើកឡើងរបស់អ្នកមួយចំនួននោះទេ។

ការអះអាងយ៉ាងដូច្នេះ បន្ទាប់ពីមាន ពាក្យអាចាមអារាម មួយចំនួនបានបង្ហោះថា ឡានដឹកភ្ញៀវទេសចរណ៍ចូលសៀមរាប ក៏ត្រូវបង់លុយដែរឲ្យថ្លៃបេនដែរ។

បើតាមអ្នកវិនិយោគ ការយកភាស៊ី គឺយកតែអ្នកដែលដឹកអ្នកដំណើរចេញពីខេត្តសៀមរាបតែប៉ុណ្ណោះ ចំពោះដឹកអ្នកដំណើរចូលមិន តម្រូវយកថ្លៃភាស៊ីនោះទេ។ ការយកថ្លៃភាស៊ី ចំពោះអ្នកដឹកអ្នកដំណើរចេញ ទី១ រថយន្តតាក់ស៊ី .ទី២ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ. ទី៣ រថយន្កដឹកទំនិញ ទំលាក់ទំនិញ។

ដោយឡែកចំពោះរថយន្តដឹកទំនិញឆ្លងកាត់ខេត្ត ប្រសិនរថយន្តនោះមានលិខិតបញ្ជាក់ទីតាំងច្បាស់លាស់ក៏មិនមានការយកលុយថ្លៃភាស៊ីដែរ។ ជាមួយគ្នានេះដែរ រាល់ការយកថ្លៃភាស៊ី គឺយកតាមសៀវភៅបន្ទុក មិនមានការយកលើសនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលស្រុកស្វាយលើ លោក វរសេនីយ៍ឯក ស៊ុន អេង បានទទួលមរណភាព។

របាយការណ៍របស់ប៉ូលិសខេត្តសៀមរាប សៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបង្ហាញថា ករណីនេះកើតឡើងនៅវេលាម៉ោង ១៩ៈ៤០នាទី ទី​ ២៥ ខែ​ មេសា ឆ្នាំ​២០២២៣ នៅចំណុច​: អធិការដ្ឋាននគរបាលស្រុកស្វាយលើ ស្ថិតនៅភូមិជប់ក្រោម ឃុំស្វាយលើស្រុកស្វាយលើ ខេត្ត សៀមរាប។

សាកសពឈ្មោះ  ស៊ុន អេង ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ នគរបាលជាតិ(អធិការស្រុកស្វាយលើ)មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ។

១-យោងតាមការបំភ្លឺពីឈ្មោះ លី យ៉ុងឈី  ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ នគរបាល មានទីលំនៅបច្ចុប្បន្នភូមិជប់ក្រោមឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពបានឲ្យដឹងថា សព្វថ្ងៃរូបខ្ញុំមានការងារជានគរបាលជាតិបម្រើការងារនៅអង្កភាព អធិការដ្ឋាននគរបាលស្រុក ស្វាយលើ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប  ចំពោះការងារប្រចាំថ្ងៃរបស់ឪពុកខ្ញុំ គឺគាត់តែងតែប្រចាំការនៅ នៅក្នុងអង្កភាព ដោយគាត់មានបន្ទប់សម្រាប់ស្នាក់នៅផ្ទាល់ខ្លួននៅខាងក្រោយអធិការដ្ឋានស្រុកស្វាយលើ ដោយសង់ពីឈើ ប្រក់ស័ង្កសី គាត់តែងតែសម្រាកនៅទីនោះជារៀងរាល់ថ្ងៃ។

ចំពោះសកម្មភាពការងារនៅ ក្នុងអង្កភាព គឺរូបគាត់មិនដែលមានទំនាស់ជាមួយអ្នកណានោះទេ ដោយកូនចៅក្រោមឱវាទតែងតែគោរព ស្រលាញ់គាត់។

ចំពោះអាហារហូបចុករបស់គាត់ ប្រចាំថ្ងៃ គឺកូនចៅរបស់គាត់ ឈ្មោះ សុខ ខៃ ភេទប្រុស ជាអ្នកចំអិនឲ្យគាត់ពិសារ ជួនកាលគាត់ក៏ទៅទិញម្ហូបស្រាប់យកមកពិសារផងដែល បើតាមរូបខ្ញុំសង្កេតរយៈពេលប្រហែល១០ឆ្នាំ រហូតបមដល់បច្ចុប្បន្ន ឪពុករបស់ខ្ញុំគាត់មានជម្ងឺ ប្រចាំកាយ  មានដូចជា ទឹកនោម និងលើសឈាម កម្រិតធ្ងន់ធ្ងូរ ចំពោះសេវាព្យាបាលជម្ងឺរបស់គាត់ គាត់មិនដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យណាមួយនោះទេ គឺគាត់បានត្រឹមតែទិញថ្នាំ នៅតាម ឱសថស្ថាន យកមកប្រើប្រាស់ជាប្រចាំ ដោយជម្ងឺរបស់គាត់មួយរយៈចុងក្រោយ គឺគាត់ឈានដល់ការ ប្រើថ្នាំចាក់ នៅមុនថ្ងៃកើតហេតុចំនួន២ថ្ងៃ ឪពុករបស់ខ្ញុំបានស្រវឹងស្រាចំនួន២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៥៦នាទី គាត់បានខលទូរស័ព្ទមករូបខ្ញុំ ដោយឲ្យរូបខ្ញុំយករថយន្តជិះ ទៅមើលម្តាយកំពុងឈឺ នៅស្រុកជីក្រែង រូបខ្ញុំបានមកយករថយន្តជិះចេញទៅស្រុកជីក្រែង រហូតដល់វេលាម៉ោង១៧:៣០នាទី ពេលដែលរូបខ្ញុំបានត្រឡប់ពីស្រុកជីក្រែង ម្តាយរបស់ខ្ញុំបានខល ទូរស័ព្ទមកគាត់ច្រើនដងតែពុំមានអ្នកលើកទទួលនោះទេ ដោយមានសង្ស័យម្តាយរបស់ខ្ញុំបានឲ្យរូបខ្ញុំមកមើលគាត់នៅកន្លែងស្នាក់នៅ របស់គាត់ លុះដល់វេលាម៉ោងប្រហែល១៩:៤០នាទី  ខ្ញុំបានចូលទៅមើលឪពុ របស់ខ្ញុំក៏ស្រាប់តែឃើញ  គាត់ដេកស្តូកស្តឹងនៅលើគ្រែ ដោយជើងឆ្វេងសំយ៉ុងចុះក្រោម ជើងស្តាំ បតនៅលើគ្រែ ខ្លួនដេកបែរក្បាលទៅទិសខាងជើង ឈាងខាងកើត ដៃស្តាំបោះទៅលើ ដៃឆ្វេងស្រប និងដងខ្លួន ភ្លាមនោះរូបខ្ញុំបានស្រែកហៅគាត់ និងអង្រួនខ្លួនគាត់ ទើបបានដឹងថាឪពុករបស់ខ្ញុំ បានផុត ដង្ហើមទៅហើយ។

យោងតាមការបំភ្លឺពីឈ្មោះ សុខ ខៃ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ នគរបាលនៃអធិការដ្ឋានស្រុកស្វាយលើ បានឲ្យដឹងថា  ខ្ញុំត្រូវបានលោករវរសេនីយ៍ឯក ស៊ុន អេង ប្រើការងារឯកជនដូចជា ទិញអាហារ, បារី និងថ្នាំពេទ្យជាដើម ហើយខ្ញុំបានដឹងថាគាត់មានជម្ងឺប្រចាំកាយដូចជា លើសឈាម រោគថ្លើម និងទឹកនោមផ្អែម ហើយថ្នាំដែលបានទិញមកប្រើប្រាស់ចុងក្រោយគឺទិញកន្លែងអ្នកគ្រូពេទ្យខុន មានទីតាំងនៅភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។

ជាក់ស្តែងនៅវេលម៉ោង១៤:០០ នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានយកថ្នាំទៅជូនគាត់ កំពុងដេកនៅអន្រឹង និងឃើញមានកំអួតជាច្រើននៅក្បែរកន្លែងក្បែរនោះហើយខ្ញុំបានឲ្យថ្នាំ និងយកទឹកឲ្យគាត់និងលុបកំអួតរបស់គាត់ រួចហើយមកធ្វើការងារបន្ត។

លុះដល់ម៉ោងប្រហែល១៦:៤០នាទី ខ្ញុំបានយកបបរទៅកាន់កន្លែងគាត់ស្នាក់នៅនិងបានស្រែកហៅថា មេៗ ប៉ុន្តែមិនឮសម្លេងឆ្លើយតបខ្ញុំក៏មិនហ៊ានបើកទ្វាព្រោះគិតថាដេកលក់ រហូតដល់វេលាម៉ោង១៨:០០នាទី ឮសម្លេងលោកអធិការរង នឿម វ៉ាន់ណៃ បានស្រែកប្រាប់ថាជួយមើលលោកអធិការផង ពេលនោះរូបគាត់ និងឈ្មោះ លី យ៉ុងឈី (កូនបង្កើតសព) និងឈ្មោះ ភឿន ម៉ាប់ (នាយផ្នែកសេនា ) បានចូលទៅក្នុងបន្ទប់ដេក ទើបដឹងថាគាត់ស្លាប់បាត់ហើយ។
III.ការ​ពិនិត្យ​សាកសព​:
-ផ្នែក​ក្បាល​, ក
ដងខ្លួន​,អវយវះ គ្រប់​ផ្នែក​ទាំង​អស់​ គ្មាន​ស្លាក​ស្នាម​អ្វី​ គួរឲ្យកត់សម្គាល់ទេ។
IV.ការសន្និដ្ឋាន:
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព  ពិនិត្យកន្លែងកើតហេតុ និងតាមការបញ្ជាក់ពីលោកពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា :
-ស្លាប់ដោយសារ ស្ទះសសៃឈាមខួរក្បាល(បណ្ដាលមកពីរាគធ្ងន់ធ្ងរបាត់បង់ជាតិទឹក)សាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានអញ្ជើញបើកសិក្ខាសាលាស្តីអំពី “តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន “ ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប។

ពិធីរៀបចំឡើង ដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅសាលប្រជុំធំសាលាខេត្តសៀមរាប នៅថ្ងៃពុធនេះ។

សិក្ខាសាលានាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាពដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធឱ្យកាន់តែប្រសើរឡើង សំដៅរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម។

លោក លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានគួស បញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៤ ឆ្នាំ២០១៩ និងលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិរពណ៍កោះពេជ្រ ក្នុងនោះសម្តេចបានជំរុញដល់ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចបង្កើនការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន។ ព្រមជាមួយផែនការសកម្មភាព ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន ស្តីពីការបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីព័ត៌មាន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យព័ត៌មាន។ ជារៀងរាល់ឆ្នាំ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះ-បណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានជាប់ជាប្រចាំ ដើម្បីបង្កើនសមត្ថភាព និងការទំនាក់ទំនងឱ្យមានភាពជិតស្និតងាយស្រួលក្នុងការបំពេញការងារ។
ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សនប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត មានស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមានចំនួន ៣៨ស្ថានីយ, ផ្សាយផ្ទាល់មានចំនួន ១៧ស្ថានីយ ,ផ្សាយបន្តមានចំនួន ២១ស្ថានីយ។
– ស្ថានីយទូរទស្សន៍ មានចំនួន ១៨ស្ថានីយ រួមមាន៖ ស្ថានីយទូរទស្សន៍ជាតិខេត្ត (Online) ចំនួន១ស្ថានីយ, ទូរទស្សន៍រលកធាតុអាកាសផ្សាយបន្ត មានចំនួន ១២ស្ថានីយ និងស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន ០៥ស្ថានីយ។
– អង្គភាពគេហទំព័ចំនួន ២៧ អង្គភាព
– ការសែត ១២អង្គភាព (គ្មានសកម្មភាព )
ចំពោះស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តមានចំនួន ៣៩ , អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ៨៦អង្គភាព និងមានភ្នាក់ងារយកព័ត៌មានចំនួន ៣៣០នាក់ ស្រី ៣៣នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

ខេត្តសៀមរាប៖កម្លាំងចល័តនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការប៉ូលិសខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ក្បែរក្លឹបកំសាន្តមួយក្នុងក្រុងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចកែងកេសរកូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ក្មេងទំនើងទាំង២នាក់៖
១. ជនសង្ស័យឈ្មោះ ម៉ែត ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
២. ជនសង្ស័យឈ្មោះ ផាត សុខា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្វាយ ស្រុកពួក ខេត្តសៀមរាប។

ករណីនេះ កម្លាំងអន្តរាគមន៍ បានដកហូតកាំបិត១ដេីម និងម៉ូតូ១គ្រឿង ប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៣

ខេត្តសៀមរាប៖កម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានបង្ក្រាបក្រុមក្មេងទំនើងម្នាក់ដកហូតដាវ១ដើម ម៉ូតូចំនួន១គ្រឿង សម្រាប់ធ្វើសកម្មភាព។

ការចាប់ខ្លួនធ្វើឡើង នៅយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងវត្តអារញ្ញរង្សី ហៅវត្តល្អក់ ប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

ជនសង្ស័យឈ្មោះ រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ រួមជាមួយវត្ថុតាង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

នៅទីបំផុតឃាតករដែលបានសម្លាប់យុវជនម្នាក់កាលពីឆ្នាំ ២០២២ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបចាប់ខ្លួននៅថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃនេះថា លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ បានដឹកនាំដោយផ្ទាល់ ឈានដល់បង្ក្រាបតែម្តងជនដៃដល់សម្លាប់មនុស្សកាលឆ្នាំមុន។

ការឃាត់ខ្លួនធ្វើឡើងផ្អែកតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនលេខៈ១១៧ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចេញដោយលោកស្រី វែង មួយគី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថា ពិរុទ្ធជនឈ្មោះ សឿន វិត  ហៅក្រៅ ចាន់ វិត ភេទប្រុស អាយុ ២១ឆ្នាំ កំណើតនៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ស្រុកសៀមរាប  ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ពិរុទ្ធជនខាងលើត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ករណីនេះយើងនឹងបញ្ជូន ឃាតករ ទៅសាលាដំបូងព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ ជាកំហិត។

បើតាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ករណីនេះ លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាហ ទទួលបានលទ្ធផលបង្ក្រាប បានជាបន្តបន្ទាប់ នេះដោយសាររូបលោកនិងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តែងតែព្យាយាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួនឃាតករ មិនដែលអាក់ខានឡើយ ព្រោះរូបលោកនិងកងកម្លាំង តែងតែចងចាំនូវប្រសាសន៍ណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌ ថាបទល្មើសព្រហ្មទណ្ឌ បើកើតឡើងហើយ យើងមិនតស៊ូស្រាវជ្រាវ បង្ក្រាប ហើយ បង្ក្រាបមិនដល់ឬស្សគល់ទេ នោះបទល្មើសនោះនឹងរិតតែកើតញឹកញាប់បន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចេញសារលិខិត រំលែកទុក្ខជូនចំពោះ ក្រុមគ្រួសាររបស់លោក កើត សុខសាន្ត ដែលទទួលមរណភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការកាកបាទក្រហមខេត្ត នៅថ្ងៃសុក្រ ម្សិលមិញ បានចុះសួរសុខទុក្ខ និងសំណេះសំណាល នាំយកអំណោយមនុស្សធម៌ ជាសម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៣៥គ្រួសារ មកពី ៣ឃុំ ឃុំកន្ទួត ឃុំតាសៀម និងឃុំស្វាយលើនៃស្រុកស្វាយលើ។

ដោយក្នុង១គ្រួសារទទួលបាន៖

•សម្រាប់៥គ្រួសារ(រលំផ្ទះ) ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្កស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១ ស័ង្កសី១៦ សន្លឹក ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ១៥ ម៉ឺនរៀល

• សម្រាប់ ៣០គ្រួសារ(របើកដំបូល)ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្ករស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១ ស័ង្កសី១០ សន្លឹក ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ១០ ម៉ឺនរៀល

• សម្រាប់អ្នករបួសធ្ងន់ ១ម្នាក់ទទួលបាន៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្ករស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១  ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ២០ម៉ឺនរៀល

● សរុបរួម ៣៥គ្រួសារ ៖ អង្ករ ១០៨០kg មី ៣៦កេស ត្រីខ ៣៦យួរ អំបិល ៣៦kg ស្ករស ៣៦kg ប៊ីចេង ៣៦០កញ្ចប់តូច ទឹកត្រី ៣៦យួរ កន្ទេល ៣៦ ស័ង្កសី៣៨០ សន្លឹក ឃីត ៣៦កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ៣ ៩៥០ ០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃនេះ បានចុះជួបសំណេះសំណាល និងនាំយកអំណោយ មនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន១៤១ គ្រួសារ ស្ថិតក្នុងបរិវេណវត្តក្របីរៀល ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

តាមរបាយការណ៍របស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង បង្ហាញថា កាលពីថ្ងៃទី ១៥ មេសា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រស្រុកជីក្រែង កើតមានគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀង ផ្គររន្ទះ ធ្វើឱ្យប៉ះពាល់លើ ឃុំចំនួន១០ នៃឃុំចំនួន១២ បណ្តាលឱ្យរលំផ្ទះ១ខ្នង និង របើកដំបូលជញ្ជាំង១៤០ ខ្នង តែមិនបង្កឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

បើតាមរបាយការណ៍របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅដើមឆ្នាំ២០២៣ នេះ គ្រួសាររងគ្រោះ ដោយគ្រោះធម្មជាតិនៅទូទាំងខេត្ត មានចំនួនសរុប ៥១៣គ្រួសារ ជាមួយនោះសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយ ចែកជូនគ្រួសាររងគ្រោះជាបន្តបន្ទាប់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា បាននាំយកនូវការសួរសុខទុក្ខ ពី សំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងបានចូលរួមសោកស្ដាយ ចំពោះការខូចខាតទ្រព្យ និងលំនៅដ្ឋានរបស់បងប្អូន ដោយគ្រោះធម្មជាតិកន្លងទៅនេះ។

លោកជំទាវ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ទាំងអស់ សូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតនាៗ ដែលអាចកើតមាននៅក្នុងរដូវប្រាំងនេះ និងថែរក្សាសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗ បើឃើញថាមានអាការៈមិនស្រួល ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។

សូមជម្រាបថា សម្រាប់គ្រួសាររងគ្រោះរលំផ្ទះទទួលបាន អង្ករ ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក និងថវិកាចំនួន១៥ម៉ឺនរៀល។ ដោយឡែក គ្រួសាររងគ្រោះ ដោយផ្ទះរបើកដំបូល ជញ្ជាំងចំនួន ១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក និងថវិកាចំនួន១០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

ខេត្តសៀមរាប៖ក្រុមការងារចុះមូលដ្ឋានឃុំស្រណាល និងធ្វើកាជួលជុលផ្លូវមួយខ្សែប្រវែង ជិត៤ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ ផ្ទាល់ស្ថិតនៅក្នុងភូមិទួលរវៀង ភូមិមានជ័យ និងភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រណាល តំណាង ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ នៅ
ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣
បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាឃុំ និងកងវិស្វកម្មចុះពិនិត្យ រៀបចំជួលជុលផ្លូវមួយខ្សែប្រវែង 3800ម៉ែត្រ ទទឹង 5ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ ខាងលើ។

លោក សឹង្ហ សំរឹទ្ធិ បានឲ្យដឹងថាការជួសជុល គ្រោងបើកការដ្ឋាន ថ្ងៃទី ២១ ខែមេសា ស្អែកនេះ  ស្ថិតនៅក្នុងគំរោងចំណាយថវិកាប្រមាណជិត២មុឺនដុល្លា ដោយប្រើពេលជួសជុលប្រមាណ២០ថ្ងៃ ដោយក្នុង១ថ្ងៃចំណាយថវិកា ៨០០ដុល្លារ ដោយ(ថ្លៃគ្រឿងចក្រ៤ គ្រឿង ១ថ្ងៃ៥០០ដុល្លា ថ្លៃប្រេង និងអាហារ៣០៩ដុល្លារ) ក្នុងនោះដែលយើងប្រើគ្រឿងចក្រ ចំនួន៤គ្រឿង រួមមាន រេវឺល័រមួយគ្រឿង រ៉ូឡូមួយគ្រឿង ឡានទឹកធំពីរគ្រឿង។

លោក សឹង្ហ សំរឹទ្ធិ បន្តថា ឆ្លៀតក្នុងឱកាសនេះដែរ តាំងនាមអោយប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ ខ្ញុំបាទសូមអំពាវនាវដល់សប្បុរសជន នានា ដែលមានសទ្ធាជ្រះថ្លា ចូលរួមចាប់មគ្គផល ក្នុងការជួសជុលផ្លូវ ដោយចូលរួមជាថវិការ តាមសទ្ធារៀងខ្លួន🙏🏻🙏🏻🙏🏻 សប្បុរសជនអាចទំនាក់ទំនងឧបត្ថម្ភ តាមរយៈលេខទូរស័ព្ទ 077777743 / 087777714

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page58 Page59 Page60 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×