ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃនេះ បានបង្ហាញថាគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសបាននឹងកំពុងដំណើរការសាងសង់ផ្លូវក្រវ៉ាត់ក្រុង ដែលចាប់ពីចំណុចភ្លើងស្តុបចុងកៅស៊ូរហូតដល់ផ្លូវបំបែកជន្លង់ដោយមានប្រវែង២២៣០ម៉ែត្រ និងមានទទឹង ១៤ម៉ែត្រ។
ជាមួយគ្នានេះ ដំណើរការនៃការសាងសង់អនុវត្តបាន ៨៥% ដោយបានក្រាលកៅស៊ូរួចរាល់ និងការដាក់លូមូលមុខកាត់១ម៉ែត្រតាមបណ្តោយផ្លូវ ដែលជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវនេះដែរគឺជាប្រភេទផ្លូវ DBST។ កិច្ចការនៅសេសសល់ខ្លះលើការរៀបចំចិញ្ចើមផ្លូវ និងបណ្តាញបង្ហូរទឹកជាដើម។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាបក៏សូមធ្វើការយោគយល់ខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះដែលមានការប៉ះពាល់ដោយក្រុមការងារសាងសង់៕SRP