ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ជាកូនមេភូមិបានសម្លាប់ខ្លួនដោយលោតពីលើដើមឈើ។ហេតុការណ៍បានកើតឡើងវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២០ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកស្វាយលើ បានឲ្យដឹងថាជនរងគ្រោះ មានកំពស់ ១៦៥ម៉ែត្រ ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿង សាកសពមានសភាពហើមស្អុយរលួយ មានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ។
ជុំវិញករណីកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងបច្ចេកទេសវិទ្យាសាស្ដ្រ បានសហការជាមួយ កងរាជអាវុធហត្ថស្រុកស្វាយលើ នគរបាលរដ្ឋបាលបឹងមាលា ប្រជាការពារភូមិ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជាក់ឲ្យដឹងថា យុវជនដែលបានស្លាប់នោះមានឈ្មោះ ហ៊ា ព្រលឹងភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវជាកូនរបស់លោកហៃ ហ៊ា មេភូមិចាន់ហៀរ។
យោងតាមការបំភ្លឺពីម្ដាយជនរងគ្រោះបានអោយដឹងថាកន្លងមកជនរងគ្រោះមានសភាពប្លែកជាងមួយខែហើយក៏មិនដែលចេញទៅណានោះទេ ចូលចិត្តសំងំមើលតែទូរស័ព្ទ។ លុះមកដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ខ្លួនបានស្ដីបន្ទោសលើជនរងគ្រោះដោយសាជនរងគ្រោះ មិនដែលធ្វើអ្វី និង បានដកទូរស័ព្ទចេញពីជនរងគ្រោះ។ ភ្លាមនោះជនរងគ្រោះ បានតបថាចំមើលខ្ញុំទៅចងករហើយ។ តែខ្លួនមិនចាប់អារម្មណ៍ លុះដល់ពេលល្ងាចមិនឃើញកូនមកផ្ទះក៏បានដើរកតែរកមិនឃើញ។រហូតមកដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ក៏ប្រទះឃើញសាកសពកូនរបស់ខ្លួនបានដេកស្លាប់នៅលើដីក៏បានរាយការណ៍ជូនសមត្ថកិច្ច។
យោងតាមការធានាអះអាងរបស់ឪពុកម្ដាយរបស់ជនរងគ្រោះថាកូនរបស់ខ្លួនពិតជាឡើងលោតសម្លាប់ខ្លួនពិតប្រាកដ់មែន ពុំមានពាក់ព័ន្ធនិង អំពើឃាតកម្មនោះទេ។
សូមជម្រាបថា សាកសពជនរងគ្រោះត្រូវបានរកឃើញចម្ងាយ ១០០០ ម៉ែត្រពីផ្ទះជនរងគ្រោះ សពផ្កាប់មុខនៅលើដីក្បាលទៅទិសខាងកើតចម្ងាយ ៥ម៉ែត្រពីដើមស្នួល និងខ្សែនីឡុងពណ៌សរចំនួន១ខ្សែចងជាប់និថង់ពណ៌ស្វាយនៅក្នុងថង់មានសំបុត្រមួយច្បាប់ និង ស្បែកជើងនៅក្បែគល់ស្នួល យើងឃើញមានស្នាមប្រវ៉ាយតោងឡើងនៅលើដើមស្នួលនិងមានស្នាមបាក់មែកស្នួលចំនួនពីរមែកដែលមានកម្ពស់ប្រហែល ៣០ ម៉ែត្រពីដី។
បើតាមសមត្ថកិច្ចថាក្រោយការពិនិត្យ ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP