Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២៣

ខេត្តសៀមរាប៖នារីវ័យ១៦ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ នៅព្រឹកមិញនេះ។

ហេតុការណ៍បានកើតឡើងនៅលាម៉ោង១១ ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៣ ត្រង់ចំណុច ទឹកស្រះ ខាងក្រោយ ផ្ទះរបស់ជនរងគ្រោះ ចម្ងាយ៣០ម៉ែត្រ ស្ថិតនៅភូមិខ្នារត្បូង ឃុំក្រូចគរ ស្រុកក្រឡាញ់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន ស្រីពីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិខ្នារត្បូង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមការបំភ្លឺរបស់ឪពុកម្ដាយ របស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក កូនស្រីរបស់គាត់ បានបាត់ពីផ្ទះ ពេលនោះពួកគាត់ ក៏បាននាំគ្នាដើររក រហូតដល់ម៉ោង១១ ស្រាប់តែឃើញ កូនស្រី (សព) បានលង់ទឹកស្រះខាងក្រោយផ្ទះស្លាប់មិនដឹងថាតាំងពីពេលណាឡើយ។

សមត្ថកិច្ចបន្តថាក្រោយពីធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ និងបានពិនិត្យឃើញថា ករណីនេះមិនមានពាក់ព័ន្ធនិងរឿងឃាតកម្មនោះទេ។

មូលហេតុ ជនរងគ្រោះមានជំងឺសសៃប្រសាទ រយ:ពេល ២ឆ្នាំមកហើយ។  យោងតាមការបំភ្លឺរបស់អាណាព្យាបាល និងការពិនិត្យរបស់គ្រូពេទ្យ ជនរងគ្រោះ ពិតជាស្លា..ប់ដោយសារលង់ទឹកពិតប្រាកដមែន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២៣

ហេតុអ្វីបានជាទឹកម្ជូរល្មមទទួលបានការពេញនិយម?

ម្ជូរល្មម ឬ ម្ជូរព្រឹក្ស គឺជារុក្ខជាតិដែលត្រូវបានគេយកមកធ្វើជាឱសថសម្រាប់ព្យាបាលជាច្រើនសតវត្សរ៍មកហើយ ដែលវាអាចជួយបំបាត់ការឈឺធ្មេញ រលាកតម្រងនោម និងផ្ដាសាយ។

ទឹកម្ជូរល្មម មានឱជារសជូរអែម ឆ្ងាញ់ និងមានក្លិនឈ្ងុយ ដែលគួរឲ្យចង់ទទួលទាន ក្រៅពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរដូចជា៖

– ជួយបញ្ចុះសម្ពាធឈាម និងសុខភាពបេះដូង៖ វាជួយកាត់បន្ថយខ្លាញ់មិនល្អក្នុងឈាម ដែលជួយសម្រួលចរន្តឈាមឲ្យប្រសើរឡើង និងជួយកាត់បន្ថយការស្ទះសសៃឈាម ដែលជួយឲ្យបេះដូងមានសុខភាពល្អ។

– ការពារជម្ងឺគ្រួសក្នុងប្រម៉ាត់៖ ម្ជូរល្មមមានសារធាតុ អាស៊ីតអ៊ុយរិក កាល់ស្យូម និងប៉ូតាស្យូម ដែលប្រឆាំងនឹងជម្ងឺគ្រួសក្នុងប្រម៉ាត់។

– កាត់បន្ថយហានិភ័យនៃជម្ងឺមហារីក៖ ម្ជូរល្មមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារជម្ងឺមហារីក។

– ថែរក្សាធ្មេញ និងអញ្ចាញធ្មេញ៖ កាល់ស្យូមដែលមាននៅក្នុងម្ជូរល្មម ជួយការពារធ្មេញឲ្យរឹងមាំ និងទប់ស្កាត់ការលូតលាស់បាក់តេរីនៅក្នុងមាត់។

– ព្យាបាលជម្ងឺផ្ដាសាយ៖ ម្ជូរល្មមសំបូរទៅដោយ វីតាមីន C ដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ។

– ការពារការទល់លាមក៖ ម៉ាញេស្យូមដែលមាននៅក្នុងម្ជូរល្មម អាចជួយសម្រួលដល់ការបន្ទោរបង់។

ចំពោះផលិតផលនេះដែរ គឺជាផលិតផលក្នុងស្រុក ដែលមានប្រភពដាំដុះ លេីទឹកដីធម្មជាតិ របស់ខ្មែរយេីង ទាំងសង្វាក់ផលិត និងការរៀបចំ សុទ្ធសឹងតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលេី អនាម័យ គុណភាព និងសុខភាពចំពោះអ្នកប្រេីប្រាស់។

លោកអ្នកអាចធ្វេីការជាវ និងទទួលទានបានដោយទំនុកចិត្ត។

– លេខទូរស័ព្ទទំនាក់ទំនង៖ 078 88 19 19
– ទីតាំង៖ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
– ផែនទី: https://goo.gl/maps/YMsS9Vu9oeVFrMYU8

————————————————
Follow us:
– Instagram: https://bit.ly/3MX3r6M
– YouTube: https://bit.ly/38ov5L9
– Facebook Page: https://bit.ly/3a5kDZy
– App (iOS): https://apple.co/3a08Tal
– App (Android): https://bit.ly/3lN8HOr
– Website: https://siemreapbadmintonclub.com/

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២៣

ខេត្តសៀមរាប៖ថៅកែអាងក្រពើមួយកន្លែងនៅក្រុងសៀមរាប បានធ្លាក់ចូល អាងក្រពើ របស់ខ្លួន ហើយត្រូវសត្វក្រពើ ហែកស៊ី យ៉ាងអាណោចអាធម៌។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមណជាង៥ ព្រឹកនេះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់សៀមរាប ប៉ុស្តិ៍ ជនរងគ្រោះមានឈ្មោះ លួន ណាំ ភេទប្រុសអាយុ៧២ ឆ្នាំមុខរបរ គណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ បានធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួន ហើយត្រូវបានសត្វក្រពើខាំហែកស៊ីបណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្នសាកសព រៀបចំធ្វើបុណ្យនៅផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាប។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ។

សូមរំលឹកថា នៅខេត្តសៀមរាបកន្លងមក ក៏មានករណីម្ចាស់អាងចិញ្ចឹមក្រពើ ធ្លាក់ចូលអាងក្រពើ ត្រូវសត្វក្រពើហែកស៊ីផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៣

ខេត្តសៀមរាប៖ប្រជាកសិករពីរភូមិ ក្នុងឃុំក្រឡាញ់ ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ មកដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដើម្បីអោយពួកគាត់បានប្រើប្រាស់ទាន់ពេលវេលា។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិចំនួនពីរ នៃឃុំក្រឡាញ់ បានធ្វើលិខិតស្នើសុំបង្កើតសហគម ដាក់ម៉ាស៊ីនបូមទឹក នៅលើទីតាំងអូរធំព្រំប្រទល់ភូមិកោះក្របៅ និងភូមិសំពៅលូន ដើម្បីបូមទឹកយកពីស្ទឹង មកប្រើប្រាស់ស្រោចស្រព ស្រែប្រាំង របស់ប្រជាកសិករ ដែលមានដីទំហំប្រមាណ ១២៥ ហិកតា នៅភូមិកោះក្របៅ និងភូមិសំពៅលូន នៃឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សូមជម្រាបថាបន្ទាប់ពីបានដាក់លិខិតស្នើរសុំបង្កើតសហគមន៍ ដាក់ម៉ាស៊ីនបូមទឹកនៅលើទីតាំងអូរធំ នៅរដ្ឋបាលស្រុកក្រឡាញ់ ច្រើនខែមក មិនមានដំណោះស្រាយ ជូនពួកគាត់ ទើបពួកគាត់ទទូចស្នើរសុំ អោយថ្នាក់លើ ជួយដោះស្រាយ អំពីទុក្ខកង្វល់របស់ពួកគាត់ពេលនេះផង។

តំណាងប្រជាពលរដ្ឋក្នុងពីរភូមិ បានរៀបរាប់ថា ច្រើនឆ្នាំកន្លងមក ប្រជាកសិករ ធ្វើស្រែប្រាំង ដោយទិញទឹកស្រោចស្រព ពីរម្ចាស់ទឹកឯកជន ត្រូវបានជួបបញ្ហាប្រឈម យ៉ាងច្រើនដូចជា បូមទឹកដាក់ស្រែប្រាំង មិនគ្រប់គ្រាន់ និងទាន់ពេលវេលា តាមតម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ ជាហេតុ ធ្វើអោយស្រូវថយទិន្នផលយ៉ាងខ្លាំង និងខាតបង់ប្រាក់ដើមយ៉ាងច្រើនជារៀងរាល់ឆ្នាំ។

ករណីនេះពួកគាត់ទទូចស្នើសុំ ទៅថ្នាក់លើ មេត្តាដកសិទ្ធ ពីលោក គិម ធន់ ដែលកំពុងគ្រប់គ្រងផ្តាច់មុខ នៅប្រឡាយទឹករបស់រដ្ឋ អោយមកជាប្រឡាយ ទឹកឯកជនរបស់រដ្ឋ ដើម្បីផ្តល់សិទ្ធិអោយប្រជាពលរដ្ឋ អាចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបូមទឹកដាក់ស្រែប្រាំង បានគ្រប់គ្រាន់ និងទាន់ពេលវេលាតាម តម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ។

សូមបញ្ជាក់ថា៖ រដ្ឋបាលស្រុកក្រឡាញ់ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យ លោក គិម ធន់  ធ្វើការស្តារអូរ-ប្រឡាយចាស់ចំនួន ០១កន្លែង ប្រវែងចំនួន ២,៥០០ម៉ែត្រ និងដាក់លូ ចំនួន ០៣ កន្លែង សម្រាប់ឆ្លងកាត់ ដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន និងភូមិកោះក្របៅ ឃុំក្រឡាញ ដើម្បីបានបងប្អូនប្រជាពលរដ្ឋ ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង និងពេលរដូវវស្សាកាណូត ឬ ទូក, អាចបើកបរឆ្លង កាត់បាន។ ជាមួយគ្នានេះដែរ ដើម្បីឲ្យការស្ដារអូរ-ប្រឡាយចាស់ និងដាក់លូ បានប្រព្រឹត្តទៅមានភាពរលូន និងមិនខុសលក្ខណៈបច្ចេកទេស ខ្ញុំសូមលោកធ្វើការសហការ ជាមួយអាជ្ញាធរឃុំ ការិយាល័យធនធានទឹក និងឧតុនិយមស្រុក និងបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីស្រែនៅជាប់អូរ-ប្រឡាយចាស់ ឲ្យចូលរួមសហការ កុំខាន។

បើទោះជា ទទួលបានការអនុញ្ញាតពីអាជ្ញាធរស្រុកក្រឡាញ់ បែបនេះក្តី ប្រជាពលរដ្ឋ បានអះអាងថា ពួកគាត់នៅតែមិនទទួលបានទឹកសម្រាប់ធ្វើស្រែប្រាំង តាមតម្រូវការរបស់ពួកគាត់ឡើយ៕

ជុំវិញការស្នើសុំរបស់ប្រជាពលរដ្ឋ នេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ ពន្យល់ពីលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ នៅឡើយទេ។ ចំណែកលោក គីម ធន់
ក៏មិនអាចទាក់ទងដើម្បីបំភ្លឺបានឡើយដោយមិនមានលេខទូរស័ព្ទ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២៣

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចាត់ទុកវគ្គបណ្តុះបណ្តាល នេះថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ស្រទាប់យុវវ័យ ដើម្បីទទួលបានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ស្របពេលដែល អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ ក្នុងខេត្តឱ្យកាន់តែល្អប្រសើរតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាព តំបន់ក្នុងក្រុងឲ្យកាន់តែមានភាពស្អាត ស្រស់បំព្រង ពោរពេញទៅដោយភាពស្អាតតាមទីនានា ដូចជាផ្លូវថ្នលរុក្ខវិធី និងដងស្ទឹង ដែលសក្តិសម «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ ទេសចរណ៍ ប្រកបដោយនិរន្តភាព ផងដែរ។

ការលើកឡើងរបស់លោក ទៀ សីហា នៅថ្ងៃអង្គារនេះ
នៅសាកលវិទ្យាល័យ អង្គរ ក្នុងឱកាសដែលរៀបចំបេីកវគ្គបណ្តុះបណ្តាល លើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ”។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡេីងដើម្បីរួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយ វិបត្តិកូវីដ-១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូល ជាច្រើន ដោយសារប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ច គ្រួសារ របស់និយោជិក ដែលធ្លាប់បំរើលើវិស័យនេះ ក្នុងពេលដែលវិបត្តិសកលបានរាតត្បាត ក្នុងពេលកន្លងមក។

សូមបញ្ជាក់ថា យុវជនមកពីស្រុក ឃុំ ភូមិនានាក្នុងខេត្តសៀមរាប ចំនួន៣០០នាក់​ នារីចំនួន១៦៩នាក់ បានទទួលបានការបណ្តុះបណ្តាល លើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលសិក្សាពេញម៉ោង រយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើម របស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានិងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្រ្តតស្តារឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគុណភាពសេវាកម្ម និងមាន ការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ ផងដែរ។

ក្នុងរយៈពេលបណ្តុះបណ្តាល៦ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តី និងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែហើយ៤ខែទៀតជាវគ្គ ហាត់ការតាមមុខជំនាញរៀងៗខ្លួន នៅតាមបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប។ ចំពោះសិស្សដែលមកពីតំបន់ឆ្ងាយ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំទីកន្លែងនិងផ្ទះស្នាក់ នៅជិតសាកលវិទ្យាល័យអង្គរ មានការយាមកាម និង បទបញ្ជាផ្ទៃក្នុង ច្បាស់លាស់ធានាដល់សុវត្ថិភាព និង សុខមាលភាពរបស់សិក្ខាកាមផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៦៧ ស្ថិតក្រុមទី១ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ជនរងគ្រោះ បានបើកគោយន្តកែឆ្នៃពណ៌ខៀវគ្មានស្លាកលេខ (ដឹកថ្មច្រកការ៉ុង) បើកបរពីទិសខាងជើង ទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានដាច់កង់មុខបណ្តាលអោយជ្រុលចង្កូតទៅបុក (ដើមចាន់រុី) បណ្តាលឲ្យ(ស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះ លី ថា ភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ វត្ថុតាងគោយន្ត ត្រូវបានយកទៅរក្សាទុកនៅប៉ុសនគរបាលរដ្ឋឃុំព្រះដាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៣

ខេត្តសៀមរាប៖យុវជម្នាក់បានចងកសម្លាប់ខ្លួន នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចច្រករអិលខាងត្បូង ចម្ងាយ១,០០០ម៉ែត្រ ពី
ភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះស៊ត់ សុីថេប ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន
ស្រុកស្រីស្នំ ខេត្តសៀមរាប។ ករណីនេះសពបានបាត់ខ្លួនពីផ្ទះចំនួន០៤ថ្ងៃមកហើយ។ មូលហេតុ តូចចិត្តឪពុកម្តាយស្តីបន្ទោស ដោយសារធ្លាប់ជាប់គុកនិងប្រើប្រាស់គ្រឿងញៀន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូន។

ហេតុការណ៍បានកើតឡើង នៅថ្ងៃសុក្រ ទី ១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ទឹកធ្លាក់ល្បើក ក្នុងភូមិសង្កែរឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឆាយ ឆៃ អាយុ ៣៧ឆ្នាំ រស់នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុការពិនិត្យសពផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និង អវៈយវៈពុំមានស្លាកស្នាមពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

សន្និដ្ឋានយោងតាមការបំភ្លឺពីសាក្សីជាប្រពន្ធរបស់ជនរងគ្រោះ និងការពិនិត្យរបស់កម្លាំងជំនាញជនរងគ្រោះ ពិតជាស្លាប់ដោសារចងករធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។ ក្រោយការពិនិត្យចប់យើងបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៣

លោកគង់ ប៊ីប ថៅកែដីឡូតិ៍ បានអះអាងថា ពិតជាបានជំពាក់លុយគេមែន ហើយរូបលោកបានសងទៅម្ចាស់បំណុលដែរ ប៉ុន្តែម្ចាស់បំណុលពុំទទួលយក ដោយរូបលោក ពុំបានគេចវេសមិនសងនោះឡើយ។

ការអះអាងរបស់លោកគង់ ប៊ីប បែបនេះ ក្នុងពេលជួបបំភ្លឺជាមួយ សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃសុក្រនេះទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

បើយោងតាមលិខិត(កិច្ចពមព្រៀងបញ្ចប់វិវាទ)ដែលផ្ដល់ជូនសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ បានបង្ហាញថា៖

ខ្ញុំបាទឈ្មោះ គង់ ប៊ីប ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ក្ដោប រ៉ន ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប – សុខចិត្តប្រគល់ប្រាក់ថ្លៃជំពាក់ចំនួន ៥០.០០០(ប្រាំម៉ឺន)ដុល្លារអាមេរិក ឲ្យទៅឈ្មោះ ជា គឹមឆែហៅ ស៊ីន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបង់រំលោះជា ពីរដំណាក់កាល ដើម្បីបញ្ចប់វិវាទនិងគ្នាដូចមាននៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ០៤៣ ចុះថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍បាត់ដំបង ចាប់ពីពេលនេះតទៅ ។ ដំណាក់កាល ទី១ សុំសងប្រាក់ចំនួន ១០.០០០(មួយម៉ឺន)ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និង ដំណាក់កាលទី២ សុំសងប្រាក់ចំនួន ៤០.០០០(បួនម៉ឺន)ដុល្លារអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយចេញជាមូលប្បទានបត្រ(សែក) ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ មិនព្រមសងតាមកិច្ចព្រមព្រៀងនេះទេ ប្រាក់ដែលពួកខ្ញុំបានសងចំនួន ១០.០០០ (មួយម៉ឺន)ដុល្លារ អាមេរិកនេះចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩,៦១៣.៧ (ដប់មួយម៉ឺនប្រាំបួន ពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ)ដុល្លារអាមេរិក ដដែល។

ខ្ញុំបាទឈ្មោះ ជា គឹមឆែ ហៅ ស៊ីន សុខចិត្តទទួលប្រាក់ជំពាក់ពីឈ្មោះ គង់ ប៊ីប និង ឈ្មោះ ក្ដោប រ៉ន ចំនួន ៥០.០០០(ប្រាំម៉ឺន)ដុល្លារអាមេរិក ដូចមាននៅក្នុងសំណុំរឿងរដ្ឋ ប្បវេណីលេខ ០៤៣ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍បាត់ដំបង ចាប់ពីពេល នេះតទៅ ដើម្បីបញ្ចប់វិវាទនិងគ្នាចាប់ពីពេលនេះតទៅ និងសុខចិត្តទទួលយកតាមការសងជា ដំណាក់កាលតាមការស្នើសុំខាងលើនេះ។

ក្រែងពុំប្រាកដ យើងខ្ញុំសុខចិត្តចុះហត្ថលេខា និងផ្តិតស្នាមមេដៃស្ដាំទុកជាភស្តុតាង។ ធ្វើនៅសាលាឧទ្ធរណ៍បាត់ដំបង ,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ជុំវិញករណីនេះ លោក គង់ ប៊ឹប បានអះអាងថា ដំណាក់កាល ទី១ រូបលោកបានសងប្រាក់ចំនួន ១០.០០០ (មួយម៉ឺន) ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឲ្យទៅ ឈ្មោះ ជា គឹមឆែ ហៅ ស៊ីន ដោយ១ម៉ឺនដុល្លារនោះ ជាលុយរបស់លោកផ្ទាល់។ ចំណែកទឹកប្រាក់ដែលត្រូវសងដំណាក់កាលទី ២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ចំនួន៤ម៉ឺនដុល្លារទៀត ចំពោះរូបលោកត្រូវសងតែ ចំនួន១៥០០០ដុល្លារបន្ថែម គ្រប់២៥០០០ដុល្លារ នៅសល់២៥០០០ដុល្លារ ជាចំណែករបស់លោកក្អោប រ៉ន ប៉ុន្តែ លោកជា គឹមឆែ ហៅ ស៊ីន មិនទទួលនូវទឹកប្រាក់ចំនួន១៥០០០បន្ថែមនោះ ធ្វើឲ្យរឿងនេះអស់កន្លាយដល់បច្ចុប្បន្ន។

សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីរ លោកក្អោប រ៉ន បាននៅឡើយទេដោយទូរស័ព្ទនៅក្រៅសេវា។

ទោះជាយ៉ាងណា លោក ជា គឹមឆែ ហៅ ស៊ីន បានអះអាងបន្ថែមថា លុយជំពាក់សល់ចំនួន ៤ ម៉ឺនដុល្លារ ជារឿងរបស់លោកគង់ ប៊ឹប ព្រោះក្នុងលិខិតកិច្ចសន្យាបញ្ចប់វិវាទនោះ មិនបានបញ្ជាក់ចំណែកពីរនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអូររំចេក ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នាពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយខ្លួនឯង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី ២០២១ ពាក់ស្លាកលេខសៀមរាប1AK.8210 ធ្លាក់អូរបណ្ដាលឲ្យស្លាប់តែម្ដង។

ប្រភពបន្តថាជនរងគ្រោះឈ្មោះ សៅ សីហា អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងឬស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។មូលហេតុ អ្នកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្រតាមប្រពៃណី៕ដោយនាគខៀវ

 

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបទៅលើមន្ត្រីរាជការម្នាក់។

ករណីឆក់នេះកើតឡើងនៅព្រលប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ចំណុចលើ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ការឃាត់ខ្លួននៅវេលាម៉ោង ១៨និង៣០នាទី ឆ្នាំ២០២៣នៅចំណុចភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យ១- ឈ្មោះ ខាត់ កក្កដា ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២- ឈ្មោះ យន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ទ ត ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មន្រ្តីរាជការ អាសយដ្ឋានបច្ចុប្បន្ននៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ករណីនេះសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ រួចប្រគល់ជូនជនរងគ្រោះវិញ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ រួចប្រគល់ជូនជនរងគ្រោះវិញហើយ ព្រមទាំងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំង នគរបាលស្រុកសូទ្រនិគម សហកាជាមួយនគរបាលស្រុកប្រាសាទបាគង កម្លាំងអាវុធហត្ថស្រុកស្រុកប្រាសាទបាគង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៣

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈបើករ៉ឺម៉កទៅបុករថយន្តពីក្រោយ។

ហេតុការណ៍បានកើតឡើង នៅរសៀល ១៧ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាក់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2A5664 អ្នកបើកបរប ឈ្មោះ កេង គាត ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (បានឈប់នៅលើចញ្ចើមផ្លូវស្ងៀម។ ចំណែកជនរងឈ្មោះ វ៉ា ប្រុញ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិខ្វៀនសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជិះម៉ូតូម៉ាកវេវអេះពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1E1399 សណ្តោងរុឺមកបានជិះទៅបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្រ។

សមត្ថកិច្ចបន្តថាមូលហេតុ ម៉ូតូបើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យបុករថយន្តពីក្រោយតែម្ដង។ វត្ថុតាង.ទាំងពីត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋឃុំព្រះដាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page55 Page56 Page57 … Page236 Next →
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×