Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្ស៥នាក់ បានរបួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាល បានងាប់ នៅស្រុកពួក ដោយគ្រោះធម្មជាតិចំនួនបីទីតាំងផ្សេងគ្នា។

ហេតុការណ៍បានកើតឡើង ខណ:មានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់កន្ត្រាក់ ផ្គររន្ទះ រន្ទះបានបាញ់ នៅរសៀល ថ្ងៃអាទិត្យ ម្សិលមិញ ក្នុងភូមិសាស្ត្រ ស្រុកពួក ឃុំមុខប៉ែន និង ឃុំសសរស្ដម្ភ។

របាយការណ៍បានបង្ហាញថា ករណីទី១ : រន្ទះបាញ់នៅចំណុចវាលស្រែរំដេញ ខាងត្បូងភូមិចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ណ្ដាលឲ្យរងរបួស ៤នាក់ / និងស្លាប់ ១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែព្រោះស្រូវ គឺ:

១.ជនរងគ្រោះឈ្មោះ ពេញ វណ្ណឆារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ (ស្លាប់) ។

២.ជនរងគ្រោះឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ (របួស)។

៣.ជនរងគ្រោះឈ្មោះ វ៉ាត មិថុនា ភេទប្រុស អាយុ ៣៣ឆ្នាំ (របួស)។

៤.ជនរងគ្រោះឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស អាយុ ៤១ឆ្នាំ (របួស)។

៥.ជនរងគ្រោះឈ្មោះ ហាន់ ហាយ ភេទប្រុស អាយុ ១៩ឆ្នាំ (របួស) អ្នកទាំង៥នាក់ រស់នៅ ក្នុងភូមិ/កើតហេតុ ខាងលើ ជុំគ្នា ត្រូវបានសង្រ្គោះកំពុងព្យាបាលនៅមណ្ឌលសុខភាពសសរស្ដម្ភ ២នាក់ , នៅមន្ទីរពេទ្យបង្អែកពួក ស្រុកពួក ១នាក់ និងនាក់របួសស្រាល ឆ្អើរភ្លើងនៅផ្ទះ។

ករណីទី២ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែទំនប់៧៨ ស្ថិតក្នុង ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោធំ ៣ក្បាល (ញី ២ក្បាល/ឈ្មោល ១ក្បាល) ដែលចងនៅវាលស្រែ ម្ចាស់សត្វគោទី១.ឈ្មោះ ជា អាត់ ភេទប្រុស អាយុ ៤៣ឆ្នាំ (គោញី២ក្បាល) , ទី២.ម្ចាស់សត្វគោឈ្មោះ ហូ ហ៊ាម ភេទស្រី អាយុ ៦៥ឆ្នាំ (គោឈ្មោល១ក្បាល) ជាកសិករ រស់នៅ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។

ករណីទី៣ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុង ភូមិគោកត្លាត ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោញីធំ ១ក្បាល ម្ចាសគោឈ្មោះ ធិក ថា ភេទប្រុស អាយុ ៦១ឆ្នាំ ជាកសិករ រស់នៅក្នុង ភូមិ/ឃុំកើតហេតុខាងលើ ខណ:ពេលម្ចាស់ចងនៅវាលស្រែ ហើយម្ចាស់ជ្រកភ្លៀងឆ្ងាយពីសត្វគោ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ ត្រូវបាននគរបាលខេត្តសៀមរាប បញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃអាទិត្យ ម្សិលមិញ ករណី រក្សាទុក សមគំនិតជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ដោយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។

មន្ត្រីនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា
ជនសង្ស័យ៖ ១.ឈ្មោះ ប៊ិន សុទី ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ មុខរបរ (គ្មាន) មានទីលំនៅ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
២.ឈ្មោះ គា សុវណ្ណរិទ្ធ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ (គ្មាន) មានទីលំនៅ ភូមិពោធ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុ ញៀននៅក្នុងខ្លួន)។

មន្ត្រីនគរបាលថ្លែងបន្តថា ករណីបង្ក្រាបនេះ
សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖
» ម្សៅកេតាមីនពណ៌សថ្លា ចំនួន ១៨កញ្ចប់ ស្មើនឹងទម្ងន់ ៩.៥០ ក្រាម(ទម្ងន់សុទ្ធ)
» ម្សៅម៉ត់ពណ៌ស្វាយ ប្រភេទកេតាមីនចំនួន ២កញ្ចាប់ ស្មើនឹងទម្ងន់ ៧.៩៧ក្រាម(ទម្ងន់សុទ្ធ)
» សៅម៉ត់ពណ៌ប្រផេះ ប្រភេទកេតាមីនប្រភេទចំនួន ១កញ្ចាប់ ស្មើនឹងទម្ងន់ ១១.៧៥ក្រាម(ទម្ងន់សុទ្ធ)
» កេតាមីនប្រភេទគ្រាប់ពណ៌ប៉ៃតងចំនួន ០៦គ្រាប់ ស្មើនឹងទម្ងន់ ២.០០ក្រាម(ទម្ងន់សុទ្ធ)
» ម្សៅមេតំហ្វេតាមីន ១កញ្ចាប់ ស្មើនឹងទម្ងន់ ២.៤៦(ទម្ងន់សុទ្ធ)
» អុិចស្រ្តាសុីប្រភេទម្សៅក្រាមពណ៌ទឹកក្រូចចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ២១.៦៤ក្រាម(ទម្ងន់សុទ្ធ)
» សៀវភៅកំណត់ត្រាទិញលក់គ្រឿងញៀន១ក្បាល
» ទូរស័ព្ទដៃចំនួន ០៣គ្រឿង
» ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២៣

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន២ក្រុមត្រូវបានចាប់ខ្លួន ក្រោយពីមានទំនាស់ ក្នុងវង់ផឹកស៊ីនៅក្នុង ក្លឹប ថេមផល ក្លាសស៊ីក។

ការចាប់ខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីរំលងអធ្រាត។

សមត្ថកិច្ចបានថ្លែងប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ក្រោយទទួលព័ត៌មាន ពីក្រុមសន្តិសុខ ថេមផល ក្លាសស៊ីក រាយការណ៍ថា មានករណី បង្កជម្លោះក្នុងក្លឹប រវាងភាគី ០២ក្រុម និងរហូតឈានដល់ការប្រើហិង្សា ( កាប់ដោយកាំបិតខ្វែវ ) បណ្ដាលឱ្យសន្តិសុខម្នាក់ ( ជនរងគ្រោះ ) ដាច់រយះក្បាល។ ករណីនេះ ក្រុមសន្តិសុខក៏បានឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ប្រគល់ឲ្យសមត្ថកិច្ចសាសួរ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២ក្រុម បានសារភាពថា៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រំលងអធ្រាត ពួកខ្លួនបានមានជម្លោះនឹងគ្នាក្នុង ក្លឹប ថេមផល ក្លាសស៊ីក ដោយភាគីម្ខាងទៀតធ្វើឲ្យដបស្រាបៀរ កំពប់លើជើងភាគីម្ខាងទៀតក៏បណ្ដាលឲ្យមានជម្លោះនិងគ្នា ហើយក្រុមសន្តិសុខ ក៏បានចូលមកឃាត់បំបែកគ្នា។

ក្រោយមកពួកខ្លួនក៏បានចេញមកខាងក្រៅក្លឹប ទាស់ពាក្យសម្ដីគ្នា ហើយបក្ខពួករបស់ភាគីក្រុមទី០១ ឈ្មោះ ផល និងឈ្មោះ តឿ បានវាយទៅលើភាគីក្រុម ទី០២ បន្ទាប់មក ក្រុមសន្តិសុខក៏ចូលឃាត់ ( ក្នុងនោះមានជនរងគ្រោះផងដែរ) ប៉ុន្តែក្រុមជនសង្ស័យ ទាំង២ក្រុម បាននាំគ្នារត់ និងជិះម៉ូតូគេចខ្លួន ហើយក៏ត្រូវបានក្រុមសន្តិសុខចាប់បាន។

ជនសង្ស័យបន្តថា ខណៈពេលដែលសន្តិសុខ ( ជនរងគ្រោះ ) កំពុងតែចាប់ ឈ្មោះ យន់ សារ៉ាត់ នៅចំណុចមុខភោជនីយដ្ឋាន ឌឺរាយថ្វិនបារ ស្រាប់តែមានជនសង្ស័យ ចំនួន ០២នាក់ ( បក្ខពួកក្រុមទី០១ ) បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ កាំបន្ទះពណ៌ខ្មៅ មិនចាំផ្លាកលេខ ប្រដាប់ដោយកាំបិតខ្វែវ បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យដាច់រយះ ក្បាលផ្នែកខាងក្រោយ។

ជនសង្ស័យ ក្រុមទី០១ ឈ្មោះ មិន សុជាតិ និងឈ្មោះ យន់ សារ៉ាត់ បានបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់ ដែលជិះម៉ូតូចូលមកកាប់ជនរងគ្រោះ នោះ គឺជាបក្ខពួករបស់ខ្លួនរួមមាន ឈ្មោះ ផល និងឈ្មោះ តឿ ដោយឈ្មោះ ផល ជាអ្នកកាប់ ចំណែកឈ្មោះ តឿ ជាអ្នកឌុប។

បើតាមសមត្ថកិច្ច ករណីក៏បានធ្វើតេស្តស្វែងរកសារធាតុញៀន លើខ្លួនជនសង្ស័យទាំង ០៥នាក់ ជាលទ្ធផល វិជ្ជមាន ម្នាក់គឺជនសង្ស័យ ឈ្មោះ ឆាន់ រ៉ាត់។

បច្ចុប្បន្ននគរបាលខេត្តសៀមរាប បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២៣

ជនដៃដល់ចំនួន ៣ នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ករណីឃាតកម្ម កាលពីដើមខែ មេសា ឆ្នាំ២០២៣ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃសុក្រទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ និង២៧នាទី ប្រទះឃើញសាកសពអត់ក្បាលដេក ស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីឃាតកម្ម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការ ជាមួយនគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់ តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមុំ
*ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
*ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នគរបាលបានបន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា ១ដើម, អាវុធ សេកាសេ ២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។

ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យបានសារភាពថា៖ កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១អាធ្រាត ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ ជនរងគ្រោះ ឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន ខណៈពេលជនរងគ្រោះ ជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះ ទើបបើកប្រាក់ ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះ ដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងនិងជនរងគ្រោះជំពាក់ប្រាក់មិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួន បានយកក្បាលច្រកចូល ក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោល នៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុក បាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួនចំណុចទ្បដុតធ្យូង
ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នគរបាលបានបន្តថា ជនសង្ស័យ ទាំង៣នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដោយឡែកអាវុធបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២៣

ខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានដោះអន្ទាក់ ដាក់យកសត្វ ជាង៧០០អន្ទាក់។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកម៉ុង ប៊ុនលីម បានប្រាប់អង្ភភាពសៀមរាប ប៉ុស្ដិ៍ ថា មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប ដាក់តាំងបង្ហាញ ក្នុងយុទ្ធនាការ “អន្ទាក់សូន្យ” ក្នុងខេត្តសៀមរាប នៅសួនច្បារព្រះរាជដំណាក់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ។

លោកម៉ុង ប៊ុនលីម បន្តថា អន្ទាក់ទាំងនោះ ចំនួន ៧២៤ ដែលបានធ្វើការប្រមូលបាន និងដោះអន្ទាក់ ដែលជនល្មើសលួច ដាក់ក្នុងសហគមន៍ព្រៃឈើ និងព្រៃពូជឈើធម្មជាតិផ្សេងៗទៀត។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ រូបនេះ ក៏បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ដាក់អន្ទាក់បន្តទៅទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២៣

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និង៣នាក់ទៀតបានរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខសាលាវិទ្យាល័យពួក ដែរស្ថិតនៅក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូមួយគ្រឿងម៉ាក Honda Dream ផលិត ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-1986 អ្នកបើកបរឈ្មោះ ស៊ុន សិក ភេទប្រុស អាយុ៤៨ឆ្នាំ បុខរបរ កសិករ មានទីលំនៅស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ឆាយ ឆោម ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិក រស់នៅភូមិ-ឃុំជាមួយគ្នា (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Dream ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងបើកបរក្នុងទិសដៅពីលិចទៅកើត ស្របគ្នា អ្នកបើកបរឈ្មោះ ម៉ាន់ មិនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ជំនួយការរដ្ឋបាលឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ប៉ាត សុភា ភេទស្រី អាយុ៧០ឆ្នាំ មុខរបរ ជំទប់ទី១ឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់) (អត់ពាក់មួកសុវត្ថិភាព)។
៊
សមត្ថកិច្ចបន្តថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងម៉ូតូពាក់ស្លាកលេខ សៀមរាប 1N-1986 បើកបរក្នុងល្បឿនលឿន។

កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ សង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ និងធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុត ស្ត្រីដែលបានបង្ហោះហ្វេសប៊ុក ថា អាជ្ញាធរជាតិអប្សរារុះរើផ្ទះពលរដ្ឋនៅឃុំព្រះដាក់ ចេញលិខិតសុំទោសជាសាធារណៈ ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។

ការចេញលិខិតសុំទោសជាសាធារណៈ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីមានម្ចាស់គណនីFacebook ឈ្មោះ នី សា បានបង្ហោះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ថាកម្លាំងអាជ្ញាធរជាតិអប្សរា ចុះរុះរើផ្ទះប្រជាពលរដ្ឋ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ម្ចាស់ហ្វេសប៊ុក (នី សា) ឈ្មោះពិត ផន នីសា អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៨០៦៩១៣៥០ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សុំអានលិខិតសុំទោសនៅខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២៣

ខេត្តសៀមរាប៖មេភូមិតាចក សង្កាត់ស្រង៉ែ ខេត្ត សៀមរាប លោក រី ឃន បានរងការចោទប្រកាន់ពីពលរដ្ឋថា បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា បើកបុកម៉ូតូរបស់គាត់ខណ:កំពុងតែជិះឌុបគ្នា។

ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណជាង៩ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ខេត្តសៀមរាប។ នេះបើតាមសម្ដីជនរងគ្រោះដែលបានផ្ដល់បទសម្ភាសន៍ ប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃពុធនេះ។

ជនរងគ្រោះមាន ស្រ៊ាង តុលា ជាអ្នកបើកម៉ូតូឌុបមនុស្សម្នាក់ពីក្រោយ ជាប្អូនស្រី។

សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទង លោក រី ឃន មេភូមិតាចក បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។

បើតាមសម្ដីជនរងគ្រោះ បានលើកឡើងថា ខណៈពេលដែលរូបលោក បានកំពុងជិះម៉ូតូដឹកប្អូន នៅតាមផ្លូវ នៅពេលនោះ លោកមេភូមិតាចក ក៏បានជិះម៉ូតូចេញពីផ្ទះរបស់គាត់ ដោយមើលទៅក្នុងស្ថានភាពស្រវឹងសំដៅមករកម៉ូតូរបស់លោកតែម្ដង។ ហើយលោកបានព្យាយាមបើកម៉ូតូគេចដែរ ប៉ុន្តែគេចមិនផុត ដោយសារម្ខាងទៀតជាប្រឡាយ ទើបធ្វើឱ្យម៉ូតូមេភូមិតាចក បានមកបុកម៉ូតូរបស់លោកចំពីក្រោយត្រង់បំពង់ស៊ីមាំង ប្រសិនបើលោកគេចមិនទាន់នោះទេ អាចនឹងចំរូបលោក និងប្អូនស្រី ទាំងកម្រោលតែម្ដង មិនដឹងថាស្លាប់ឬរស់ឬរបួសប៉ុន្មាននោះទេ។ តែសំណាងល្អរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។

ជនរងគ្រោះបានបន្តថា ក្រោយពីកើតហេតុភ្លាមៗមេភូមិរូបនេះ បានលើកម៉ូតូ របស់ខ្លួនដោយនិយាយថា ប្រញាប់ទៅយកចៅនៅសាលា និងប្រាប់ជនរងគ្រោះថា ឲ្យទៅពេទ្យសិនទៅ ហើយចេញ វិក្កយបត្រ អស់ប៉ុន្មាន? រូបលោកនឹងជួយចេញថ្លៃព្យាបាល។ ប៉ុន្តែនៅពេលចេញវិក្កយប័ត្រ រួចមក លោកមេភូមិរូបនេះ មិនបានទទួលខុសត្រូវ ក្នុងការជួយចេញថ្លៃព្យាបាលនោះទេ ព្រមទាំងបោះសម្ដីថាធ្វើអីធ្វើទៅ។ បញ្ជាក់មេភូមិរូបនេះ បានឲ្យលុយតែ៤ម៉ឺនរៀល តែប៉ុណ្ណោះ មករូបលោកប្រាប់ជួសជុលម៉ូតូ ដោយការជួសជុលអស់ ៣៥០០០រៀល៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២៣

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានភ្លើងឆក់បណ្ដាលឲ្យស្លាប់។ ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃអាទិត្យ ម្សិលមិញ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ភូមិពាម ឃុំដូនកែវ ស្រួក។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផយ សាឡី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពាម ឃុំដូនកែវ ស្រួក។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ជនរងគ្រោះបូមទឹក នឹងម៉ូទ័រ មុជ កំពុងបូមមុជរបូតទុយោរ ពីម៉ូទ័រ ជនរងគ្រោះគ្រោះ ទៅដកហ្វ្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់តែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន២នាក់ ត្រូវបានរន្ទះបាញ់សម្លាប់ភ្លាមៗ នៅល្ងាច ថ្ងៃសុក្រម្សិលមិញ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅ២៦ ខែឧសភា ឆ្នាំ២០២៣ មានធ្លាក់ភ្លៀងមួយមេធំ ប្រជាពលរដ្ឋ ចេញទៅឆ្លុះកង្កែបហ៊ីង ត្រូវរន្ទះបាញ់ បណ្តាលអោយបុរស២នាក់ ស្លាប់បាត់បង់អាយុជីវិតភ្លាមៗតែម្ដង។

ប្រភពបានបន្តថាជនរងគ្រោះទី១ ឈ្មោះ ជី ផល្លី ភេទ អាយុ២៤ឆ្នាំនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។
២ ឈ្មោះ ឈាវ ឈាន ភេទ ប្រុស អាយុ ២៨ឆ្នាំ នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រសាទបាគង ខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២៣

ថៅកែអាងក្រពើម្នាក់ ឈ្មោះ លួន ណាំ ភេទប្រុសអាយុ៧២ ឆ្នាំមុខរបរ គណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ បានធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួន ហើយត្រូវបានសត្វក្រពើខាំហែកស៊ីបណ្ដាលឱ្យស្លាប់តែម្ដង។

នាយប៉ុស្ដិ៍នគរបាលសង្កាត់សៀមរាប បានប្រាប់តាមទូរស័ព្ទថា ករណីនេះ មុនពេលកើតហេតុ ជនរងគ្រោះ បានហាត់ប្រាណ នៅក្នុងផ្ទះ ដោយម៉ាស៊ីន រួចក៏បន្តមកមើលសត្វក្រពើ ដោយយកឈើចាក់សត្វក្រពើដែលពង. ដើម្បីឲ្យក្រពើចេញ និងយកពង. ប៉ុន្តែជាអកុសល ក្រពើខាំឈើ ក៏ធ្លាក់ចូលទៅអាងក្រពើតែម្ដង។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារ របស់ជនរងគ្រោះ។

បើតាម លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាព សៀមរាប ប៉ុស្តិ៍ ថាករណីនេះ គ្រួសាររបស់ជនរងគ្រោះ មិនបានឲ្យសមត្ថកិច្ចធ្វើការពិនិត្យវិច័យលើសាកសពនោះទេ។

បច្ចុប្បន្នសាកសព ត្រូវបានរៀបចំធ្វើបុណ្យនៅផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

សូមបញ្ជាក់ថាហេតុការណ៍ បានកើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥ និង ៤០នាទី ព្រឹកនេះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

សូមរំលឹកថា កន្លងមកនៅខេត្តសៀមរាប ក៏មានករណីសត្វក្រពើ បានស៊ីមនុស្សចំនួន៣ករណីទាំងលើកនេះផងដែរ ក្នុងនោះក្មេងម្នាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកក៏បានបន្តថា អំណោយដែលបានផ្ដល់ជូននេះនឹងអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

លោកសុខ លូ សម្ដែងនូវការសោកស្ដាយយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកសង្កែ ចំនួន៥០គ្រួសារ
នៅរសៀលថ្ងៃសុក្រនេះ។

លោកសុខ លូ ក៏បានមានប្រសាសន៍នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែងដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ។

សូមបញ្ចាក់ថានៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ មានករណីខ្យល់កន្ត្រាក់ចំនួន៥០គ្រួសារមកពីភូមិចំនួន១៧លើ ឃុំចំនួន៨នៃស្រុកសង្កែ ក្នុងនោះគ្រួសារ(រលំទាំងស្រុង៤ខ្នង និងរបើកដំបូល៤៦ខ្នង)៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page54 Page55 Page56 … Page236 Next →

បណ្តាញសង្គម

តាមដានព័ត៌មាន
@srpostnews ក្នុង Telegram
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×