Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖ថ្មីម្ដងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាំដេីមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។

សម្តេចតេជោ បានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

សម្តេចតេជោបានណែនាំ រដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅថ្ងៃពុធ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅថ្ងៃពុធនេះសម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយ លើវិវាទការងារជាមួយកម្មករ តាមបណ្តារោងចក្រនានា។

ទាក់ទងទៅនឹងបញ្ហាកម្មករ ដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។

សម្តេចតេជោ បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា។ សម្តេចតេជោបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះអោយបានឆាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឈន់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។

សម្ដេចតេជោ បញ្ជាបែបនេះនៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃពុធ១៧ ខែសីហា នេះ។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២២

ភ្នំពេញ៖កងរាជអាវុធហត្ថបានឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូបមានជាអាទិ៍៖ ១-ឈ្មោះ សុខ ម៉េងហុង និង២-ឈ្មោះ លុយ តាំងឈួយ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។

កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីរឿងនេះ នៅថ្ងៃស្អែក វេលាម៉ោង៩និង០០នាទី ថ្ងៃទី១៧ ខែសីហា នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមគោរពនិងអានខ្លឹមសារអត្ថបទខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២២

ភ្នំពេញ៖សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បានសម្រេចឧបត្ថម្ភ​ថវិកា​ ចំនួន២​ម៉ឺន​ដុល្លារ​ ជូន​ដល់​ កីឡាករ​ ក្រាក់​ សម្ផស្ប​។

លោក ផែង វណ្ណះ សកម្មជនហ្វេសប៊ុក បានឲ្យដឹងថា៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២ម៉ឺន​ដុល្លារ​ អាមេរិក​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ថវិកា​នេះ​ ខ្ញុំ​បាទ​នឹង​យកទៅ​ប្រគល់​ជូ​ន​ លោក​ ក្រាក់​ សម្ផស្ប​ នៅ​ថ្ងៃនេះ​តែ​ម្ដង​។

លោក ផែង វណ្ណះ បានបន្តថា៖ ខ្ញុំ​បាទ​ជួសមុខអោយ​ កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ សូមគោរព​អរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ដែល​តែង​តែ​យកចិត្ត​ទុកដាក់​ ជួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។ សូមគោរព​ជូនពរ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បី​បន្តដឹកនាំនាវាកម្ពុជា​រក្សា​បាន​សុខ​សន្តិភាព​ និង​ ការអភិវឌ្ឍន៍​។

សូមជម្រាបថាកីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប បច្ចុប្បន្ន រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង គឺមានជីវភាពក្រក្សត់ កន្លងមកថ្មីៗនេះ ក៏បានទទួលអំណោយពីសប្បុរសជនខ្លះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២២

ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖តេលេក្រាម ដែលយកឈ្មោះនិងរូបសម្ដេចហ៊ុន សែន ទៅបង្កើត អាចកំណត់ថា​ ជាជនបរទេស​ ( ព្រោះសរសេរ​ English បានល្អ)។

តាមរយៈប្រព័ន្ធតេលេក្រាមផ្លូវការរបស់សម្ដេច ហ៊ុន សែន ដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា៖ បាទសម្តេច profile telegram​ @hunsen24 គឺខ្ញុំបាទបានសាកល្បង​ chat ជាមួយគឺអាចកំណត់ថា​ ជាជនបរទេស​ ( ព្រោះសរសេរ​ English បានល្អ) គឺបានលួច hacked យក profile​ @hunsen24 ពីអ្នកក្នុងស្រុកយេីង​ (សព្វថ្ងៃពួក​ hackers លួច​ hack ច្រេីន) ។ ជននេះអាចគិតថាម្ចាស់​ profile នោះ​ (HUN SEN ) ជាអ្នកមានទ្រព្យធូរធារ​ ទេីបយក​ profile នោះមក​ Scam ដេីម្បីបោកមនុស្សទូទៅអោយលេង​ buy stock ប៉ុន្តែមិនទាក់ទាញផ្នែកនយោបាយឡេីយ។ Account នេះលាក់ (​hiden) មិនអោយដឹងលេខទូរសព្វ​។ មនុស្សអាក្រក់ៗអាចនឹងបង្កេីត​ fake account ដូចនេះច្រេីនដែលបង្ករការរំខាន 🙏🙏។

លោកដួង តារា បន្តថា៖ បាទសម្តេច​ account telegram. HUN SEN / @hunsen24 បានលុបចេញ​ ដូរឈ្មោះថ្មីហេីយ​ ដោយសារខ្ញុំបាទប្រាប់វាថា​ ខ្ញុំបាទមិនជឿទេ​ ។ វាខំល្បួងខ្ញុំបាទអោយទិញ​ វិនិយោគ​ Stock តាមរយះវាថាបានចំណេញច្រេីន។ ខ្ញុំបាទប្រាប់ថា​ ខ្ញុំស្គាល់នាយករដ្ឋមន្រ្តីខ្មែរច្បាស់ណាស់​ គាត់មិនធ្វេីដូច្នេះទេ។ ខ្ញុំបាទប្រាប់វាអោយបង្ហាញរូបពិតខ្ញុំបាទនឹងទិញ​ $200…ហេីយបន្ទាប់មកខ្ញុំបាទក៏ឈប់ឆ្លេីយសារវា… ប៉ុន្មានម៉ោងមកវាក៏ផ្ញេីសារមកខ្ញុំបាទឈ្មោះថ្មី​ Kluth Phearith មានទាំងអាជ្ញាប័ណ្ណវិនិយោគថាពិតប្រាកដទៀតផង។ បាទសម្តេចពួកនេះជា​ hacker ដេីរ​ scam ពលរដ្ឋយកលុយ.. ជាពិសេសអ្នកដែលលោភចង់បានលុយច្រេីនភ្លាមៗតាមរយះវិនិយោគតិច​ បានចំណេញច្រេីនតាម​ online. ទោះបីមិនដឹងថាមុខមាត់អ្នកណែនាំដូចម៉្តេចក៏ចេះតែជឿតាមគេ។ ខ្ញុំបាទសូមអរគុណសម្តេច🙏។

សូមជម្រាបថានៅថ្ងៃសុក្រម្សិលមិញ សម្តេចតេជោហ៊ុន សែន បានប្រកាសតាមរយៈប្រព័ន្ធហ្វេសប៊ុកផ្ទាល់សម្ដេច ថា មានជនខិលខូចបានយករូបសម្ដេច និងឈ្មោះសម្ដេចទៅបង្កើតប្រព័ន្ធតេលេក្រាម។

សម្តេចតេជោហ៊ុន សែន បានសរសេរថា៖ មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២២

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅមុននេះបន្តិចបានបញ្ជាក់នៅលើគណីហ្វេសប៊ុកសម្ដេចថា៖មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម (telegram) របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយ។

ករណីបែបនេះសម្តេចតេជោបានបញ្ជាក់ទៀតថា ៖សូមប្អូនប្រុងប្រយ័ត្ន កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំ លុបចោលជាបន្ទាន់ បើពុំនោះទេ
នឹងទទួលខុសត្រូវចំពោះមុខច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២២

                             «លោកឧកញ៉ា ចេន ហ្ស៊ី»

ភ្នំពេញ៖អ្នកជំនួញជនជាតិចិនចូលសញ្ជាតិខ្មែរម្នាក់ ដែលមាន គោរមងារជា អ្នកឧកញ៉ា អាចធ្វើជាទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជារហូតដល់ទៅ៣នាក់ តែម្តង គឺ លោក ចេ ន ហ្ស៊ី (Chen Zhi) ដែលគេស្គាល់ថាជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Prince Holding Group ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ផង , ទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី ៦ ផង និង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផង ។

លោក ចេន ហ្ស៊ី (Chen Zhi) ជនជាតិចិនសញ្ជាតិចិនកើត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ១៩៨៧ ( អាយុ៣៥ ឆ្នាំ ) នៅ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិនទទួលបានការផ្តល់ សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០២១៤/២០៩ ចុះ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៤។

ប្រមាណជិត២ឆ្នាំក្រោយមកបន្ទាប់ពីទទួលបាន សញ្ជាតិខ្មែរនិងក្នុងនាមជាអ្នកជំនួញដ៏សកម្មនៅកម្ពុជា លោកចេន ហ្ស៊ី ក៏ទទួលបាន ការតែងតាំងគោរមងារជា ឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០២១៦/១៧៨ ចុះ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦។

រយៈពេលប្រមាណមួយឆ្នាំ ក្រោយមកទៀត ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបានការតែងតាំង ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ មានឋានៈ ស្មើ អនុរដ្ឋលេខាធិការ ដោយពុំទទួលយកប្រាក់បៀវត្សរ៍ ដោយព្រះរាជក្រឹត្យ លេខ នស / រកត /០២១៧/១៨៧ ចុះ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ពោលគឺមានឋានៈ ជា« ឯកឧត្តម ឧកញ៉ា ចេ ន ហ្ស៊ី »។

ជាង២ ឆ្នាំក្រោយមក គឺក្រោយការបង្កើត រាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៦ នៃ រដ្ឋសភា ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /១២១៩/១៨០២ ចុះ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។

ប្រមាណ០៥ ខែក្រោយ មក ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល ទី ៦ មានឋានៈស្មើ រដ្ឋមន្ត្រីដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៥២០/៥២១ ចុះ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាល ទី ៦ ប្រមាណជិត០១ ខែក្រោយ មក ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបាន ការតែងតាំង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន ឋានៈ ស្មើ រដ្ឋមន្ត្រី ដោយពុំទទួលប្រាក់បំណាច់ មុខងារដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៦២០/៥៩៥ ចុះ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី។

លុះរយៈពេលប្រមាណ០១ ខែ ០៧ ថ្ងៃ ក្រោយមក បន្ទាប់ពីទទួលបានការតែងតាំង ជាទី ប្រឹក្សា ផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបានការផ្តល់ គោរមងារថ្មី ជា អ្នកឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៧២០/៧២៣ ចុះ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០។

ក្នុងចំណោម មុខតំណែង ជាទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិ ទាំង៣រូប មុខតំណែង ជាទី ប្រឹក្សាសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល ទី ៦ មិនបាន បញ្ជាក់ថាមិនយកប្រាក់បៀវត្សរ៍ ឬ ពុំទទួលប្រាក់បំណាច់ មុខងារ អ្វី ឡើយ ពោលមានន័យថា ឯកឧត្តម អ្នកឧកញ៉ា ចេន ហ្ស៊ី អាចទទួលបានប្រាក់បំណាច់មុខងារ សម្រាប់មុខតំណែងនេះ។

កាលពីដើម ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ ឯកឧត្តម អ្នកឧកញ៉ា ចេន ហ្ស៊ី បានបរិច្ចាគថវិកា ចំនួន ១ ០០០ ០០០ ( មួយ លាន ) ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការ នៃសកម្មភាពបោសសម្អាតមីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 11.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២២

ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់ សម្ដេចហ៊ុន សែន ​បានប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ ក្នុងការរក្សាការពារធនធាន ព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅនិងរៀបចំអោយដាំដើមឈើឡើងវិញ។

ការប្រកាសគាំទ្រ របស់លោកដូង តារា ក្រោយពី សម្ដេចតេជោ ហ៊ុន ​សែន ចេញបញ្ជាឲ្យរក្សាការពារនិងអភិរក្សព្រៃឈើនៅភ្នំតាម់ៅ បន្ទាប់ពីមានការឈូសឆាយបំផ្លាញ។លោកដួង តារា បានសរសេរនៅគណីហ្វេសប៊ុករបស់លោកថា៖​ ខ្ញុំបាទសូមគោរពអរគុណ​ និងគាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការរក្សាការពារធនធានព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់និងរៀបចំអោយដាំដើមឈើឡើងវិញដើម្បីជាប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រទេសជាតិទាំងមូល។

ជាមួយគ្នានេះដែរ លោក ដួង តារា ក៏បានអរគុណបងប្អូនជនរួមមតិចំពោះការចូលរួមថែរក្សាការពារធនធានធម្មជាតិជាមួយសម្តេចប្រមុខដឹកនាំយើងទាំងអស់គ្នា។ អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព។

ចំណែក លោក ឡេង ណាវ៉ាត្រា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនក៏បានបង្ហោះសារដែរថា៖ សូមអោយរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅ ទាំងអស់ ហើយសុំអោយបងប្អូនដែលស្រលាញ់កូនឈើមកដាំកូនឈើជាមួយខ្ញុំ។

សូមរំលឹកថានៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋខ្មែរបានរិះគន់ លោក ឡេង ណាវ៉ាត្រា បន្ទាប់ពីឃើញព័ត៌មានការឈូសឆាយដីព្រៃឈើនៅតំបន់ភ្នំតាម៉ៅ​ ពាក់ព័ន្ធជាមួយលោក ឡេង ណាវ៉ាត្រា។

ជុំវិញករណីនេះ សម្ដេច ហ៊ុន សែន បានបង្ហោះសារថា៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖

១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។

២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងករណីដែលផ្សព្វផ្សាយអំពី បុគ្គលម្នាក់ជិះរថយន្តដេញតាមកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ ហើយទាញអាវមកពាក់ ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថនោះជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំទទួលបានព័ត៌មាននេះរួចហើយ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកការពិត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្តថា កងរាជអាវុធហត្ថ នឹងជម្រាបជូននូវលទ្ធផលក្រោយពីបញ្ចប់ការស្រាវជ្រាវស៊ើបអង្កេត។ កងរាជអាវុធហត្ថ មិនអនុញ្ញាតឱ្យយោធិននៃកងរាជអាវុធហត្ថ ប្រព្រឹត្តល្មើសច្បាប់ ឬល្មើសវិន័យ រួចខ្លួនឡើយ។ សូមគោរពអរគុណចំពោះការផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា«ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ ! »ផ្នត់គំនិតនេះ ល្មមដូរហើយ។ តាមរយៈគណីហ្វេសប៊ុករដ្ឋមន្ត្រី​  ខៀវ កាញារីទ្ធ បានសរសេរថា៖ ចង់និយាយរឿងមួយ ! នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ ខ្ញុំបានដើរមើលពីព័រណ៌ផលិតផលខ្មែរ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំនៅក្នុងសណ្ឋាគារ សុខាជ្រោយចង្វា។លោក ខៀវ កាញារីទ្ធ បន្តថា៖ ខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ ដែលដាក់តាំងបង្ហាញ ហើយ មួយចំនួនធំមាននៅតាមខេត្តទៅទៀត។ ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន។ «ផ្នត់គំនិតនេះ ល្មមដូរហើយ» ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ !៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ភ្នំពេញ៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែង អភិបាលខេត្តព្រះវិហារ។

សូមជម្រាបថាលោក គីម រិទ្ធី អតីតអភិបាលរងខេត្តកណ្តាល នៅអំឡុងឆ្នាំ២០១៤ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែលនឹងត្រូវដាក់ឲ្យចូលនិវត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page53 Page54 Page55 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×