Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានជាសះស្បើយពីជំងឺកូវីដ19។ នេះបើយោងតាមគ្រូពេទ្យដែលបានចេញលិខិតបញ្ជាក់ជូនសម្ដេចហ៊ុន សែន កាលពីម្សិលមិញ។

សម្ដេចហ៊ុន សែន បានលើកឡើងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះ មេរោគកូវីដ.១៩ត្រូវបាន
ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។
គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិត
បញ្ជាក់ដូចមានភ្ជាប់ជាមួយ។
ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយ
សប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភ និងបានជូនពរដល់រូបខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២២

ភ្នំពេញ៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កសិករនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង មានចិត្តសប្បាយរីករាយដែលពួកគាត់បានលក់ស្រូវ ដែលប្រមូលផលបានទៅតាមតម្លៃកំណត់។

ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យ៉ាងដូច្នេះ បន្ទាប់ថ្មីៗនេះ ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមូលផលស្រូវបានប៉ុន្តែតម្លៃស្រូវហាក់ចុះតម្លៃ។

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា បន្ទាប់ពីក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍ រក្សាស្ថេរភាព ថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចមក ជាលទ្ធផល​ កសិករនៅខេត្តទាំងពីរ មានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃ ដែលបានកំណត់ ហើយមកទល់ពេលនេះរោងម៉ាស៊ីន នៅតែបន្តប្រមូលទិញយ៉ាងសស្រាក់សស្រាំ។

រដ្ឋមន្ត្រីកសិកម្មបន្តថា ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ ដោយមិនឱ្យប្រជាកសិករ យើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដែលស្រូវមានតម្លៃធ្លាក់ថ្លៃ ដោយសារតែប្រជាកសិករប្រមូលផលព្រមៗគ្នា។ ជាមួយគ្នានេះក្រសួងកសិកម្មក៏បានពាវនាវឲ្យមានការបញ្ឈប់បង្ហោះព័ត៌មាននៅករណីមិនពិតចំពោះតម្លៃស្រូវផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាថា « ការផ្លាស់ប្តូរនេះធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ»។

សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះ «ឯកឧត្តម ជាវ តាយ លោកអត់មានកំហុសអីទេ ប៉ុន្តែត្រូវការពេលវេលាសម្រាកព្យាបាល។ ខ្លួនគាត់ និងគ្រួសារគាត់ចង់បានអ៊ីចឹង ហើយយើងគោរពតាមសំណើ និងសំណូមពររបស់គាត់»។

សម្តេចបានបញ្ជាក់ទៀតថា សម្តេចនឹងអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់តំណែងអភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបថាលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំ​បង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ហើយបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។
ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ លោកក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ។

គួររំលឹកថា លិខិតសម្ដេចស ខេង ស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតាំង លោក ខូយ ដារី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាយ។

នៅក្នុងលិខិត សម្ដេចស ខេង បានគោរពជម្រាបគោរពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក ខ្ញុំសូមគោរពស្នើសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្តាពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងតែងតាំងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដូចមានរាយនាមខាងក្រោម៖

១-គោរពស្នើសុំតែងតាំងមុខតំណែងឯកឧត្តម ជាវ តាយ ជារដ្ឋ លេខាធិការនៃក្រសួងមហាផ្ទៃ។

២-គោរពស្នើសុំតែងតាំងឯកឧត្តម ខូច រីដា អភិបាលរងខេត្តបាត់ដំបងឋានន្តរស័ក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាយ។

គូរបញ្ជាក់ផងដែរថា នៅក្នុងលិខិតខាងលើនេះ ក៏បានឃើញចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។

គួររំលឹកថា លោក ខូយ រីដា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច ពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ស្នើទៅសម្តេចតេជោហ៊ុន សែន សុំដោះដូរ លោក ជាវ តាយ អភិបាលខេត្តពោធិសាត់ចេញ មកជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃវិញ និង ស្នើដាក់លោក ខូយ រីដាអភិបាលរងខេត្តបាត់ដំបង ជំនួសវិញ។

សំណើរនេះត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចារ យល់ព្រមកាលពីថ្ងៃទី ១៦ វិឆ្ឆិកា ឆ្នាំ ២០២២ នេះផងដែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មក អ.ប.ព.៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្ដីបំភ្លឺព័ត៌មានរបស់ខ្លួនទាក់ទងទៅនឹងការ វិនិយោគជាមួយក្រុមហ៊ុន French OL Group។ នេះបើតាមសេចក្ដីប្រកាស របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 7.9K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖ការបង់ពន្ធយានយន្ត ត្រូវផុតកំណត់ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានរំលឹក ដល់ម្ចាស់យានយន្ត ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានចេញសារព្រលះអតីតបក្សប្រឆាំងលោកសមរង្ស៊ី ក្រោយអតីតបក្សប្រឆាំងរូបនេះបាន សរសេរបង្ហោះចោទប្រកាន់ លោកបណ្ឌិតហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចហ៊ុន សែន។

សាររបស់សម្ដេចតេជោហ៊ុន សែន ធ្វើឡើងនៅថ្ងៃពុធនេះ បន្ទាប់ពី កូនប្រុសលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារឆ្លើយតបទៅនឹងអតីតបក្សប្រឆាំងលោកសមរង្ស៊ី ដែលចោទលោកបណ្ឌិតហ៊ុន ម៉ាណែត កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។

ខ្លឹមសាររបស់សម្ដេចតេជោបានសរសេរថា៖
តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?
ពូជខូចវាខូច និងវានៅតែខូច។ បុរសម្នាក់នេះ
ឈ្លោះមិនរើសមុខ ទាំងព្រះមហាក្សត្ររហូត
ជាមួយយុវជនជំនាន់ក្រោយ។ តើមានហត់ដែរ
ទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់
ឬអី?

ខាងក្រោមនេះជាខ្លឹមសារហ៊ុន ម៉ាណែត ផូស
ក្នុងFacebook ។

អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? 😅

លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។

ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។

ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)…។”

សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។

យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។

តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?

លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។
ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។

បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ😉 ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។

សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។

តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់😅

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលអតីតមេបក្សប្រឆាំង លោក សម រង្សី ភ្នាល់ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិត ក្រោយលោក សម រង្សី បានសរសេរចោទ រូបលោកជាថ្មី១ទៀត។

ការបបួលលោក សម រង្សី ភ្នាល់ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិត នៅថ្ងៃពុធនេះ បន្ទាប់ពី លោកសម រង្ស៊ី កាលពីម្សិលមិញ បានបង្ហោះវាយប្រហាររូបជាថ្មីម្ដងទៀត។

ខាងក្រោមជាសំណេរដើម របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? 😅

លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។

ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។

ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)…។”

សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។

យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។

តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?

លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។
ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។

បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ😉 ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។

សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។

តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់😅

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖ករណីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រសួងសូមអំពាវនាវឱ្យបងប្អូន នៅក្នុងបណ្តាញសង្គមបញ្ឈប់ នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះ នឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត។

នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ក្នុងសេចក្ដីប្រកាសបានអះអាងថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងបានដឹង រួចហើយ ពីការធ្លាក់ចុះនៃថ្លៃ ស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ។ ជាដំណោះស្រាយ ក្រសួងបានចាត់បញ្ជូន ឯកឧត្តមអនុរដ្ឋលេខាធិការ ចំនួន២រូប គឺ ឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែងជូនបងប្អូនប្រជាកសិករ។

សូមជ្រាបថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្ល ស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ចាប់ពីដើមខែវិច្ឆិកាមក។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមសហការ ក្នុងស្មារតីស្ថាបនា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២២

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះសារសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ឆាប់ជាសះស្បើយពីជំងឺ covid 19។

នៅក្នុងសាររបស់សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហោះថា

សូមគោរពជូនពរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ខ្ញុំ និងភរិយា មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌មានថា សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។

ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី សូមឆាប់បានជាសះស្បើយជាស្ថាពរ ដើម្បីសណ្ឋិតនៅជាប្រមុខដឹកនាំដ៏ឆ្នើម និងវាងវៃបំផុត សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាដរាបតរៀងទៅ។

សូម សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ស ខេង និង ភរិយា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២២

សុខភាពរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធម្មតា ទោះបីជាតេស្តឃើញវិជ្ជមានកូវីដ.១៩ក៏ដោយ។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។

មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរ មកខ្ញុំធ្វើតេស្តរហ័ស
មុនឡើងយន្តហោះតែពុំមានឃើញ
អ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះ
មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមក
នោះឡើយមតែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាច
លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩
ដែលយើងត្រូវតែទទួលស្គាល់ បើទោះជា
ក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

សម្ដេចបានបន្តថា ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាព សម្រាប់ប្រតិភូ ដែលចូលរួមប្រជុំខ្ញុំសម្រេច ឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។
ឯតំណាងប្រទេសអាស៊ាន យើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។

អ្វីដែលអាក់ខាន គឺជំនួបបានគ្រោងទុក
ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតី
បារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតា ដែលខ្ញុំ
នឹងបន្តធ្វើការធម្មតាលើកលែងតែការ
ទទួលភ្ញៀវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page50 Page51 Page52 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×