Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖ជនជាតិចិនមួយក្រុមបាននាំគ្នា ជួលសណ្ឋាគារបេីកល្បែងស៊ីសង​ខុសច្បាប់ នៅក្នុងខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ដោយពុំមានអាជ្ញាធរមន្ត្រីណាទប់ស្កាត់នៅឡើយទេ។ ករណីនេះដោយមានមន្ត្រីគ្រាក់ៗ មួយចំនួននៅពីក្រោយចាំជួយអន្តរាគមន៍នៅពេលមានបញ្ហា។ នេះបើយោងតាមប្រភពបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម។

ប្រភពបានបន្តទៀតថា ករណីល្បែងស៊ីសងនៅខាងលើ មានឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ ឈ្មោះ​ សុវណ្ណារិទ្ធ​ និង​មន្ត្រីមួយចំនួន​ បានរកស៊ីជាមួយជនជាតិចិន ជួលសណ្ឋាគារបង្កើតជាកាស៊ីណូ ក្នុងទឹកដីខណ្ឌសែនសុខ។ ហើយអាជ្ញាធរមូលដ្ឋាន គឺមិនហ៊ានបង្ក្រាបនោះទេ។ ហើយមានម្នាក់ជាអ្នកចាំទទួលបញ្ជាពីមេរបស់ខ្លួន រត់ការចាំអន្តរាគមន៍នៅពេលដែលមានអ្នកទៅរំខានទីតាំងល្បែងស៊ីសងខុសច្បាប់នោះ។ ទោះជាយ៉ាងណា អង្គភាពសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញនៅឡើយទេចំពោះករណីល្បែងស៊ីសងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖ទីតាំងស្តុកទឹកដោះគោម៉ាក Dutchmill ចំនួន២កន្លែងត្រូវបានសមត្ថកិច្ចបង្ក្រាប។ ការបង្ក្រាបធ្វើឡើង យោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី។

មន្ត្រីនៅក្នុងហេតុការណ៍បង្ក្រាបបានឲ្យដឹងថាករណីនេះកម្លាំងជំនាញ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ ទឹកដោះគោម៉ាក Dutchmill រំលោភសិទ្ធិចែកចាយផ្តាច់មុខ និងការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស នាំឲ្យមានការខូចគុណភាព នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីរូបនោះបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះឆែកឆេរ ០២ទីតាំងផ្សេងគ្នា៖
១./ទីតាំងទី១ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូល III)សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmillខុសច្បាប់ចំនួន ៦.៥០០ដប ស្មើនឹង ២.៥០៧គីឡូក្រាម។

២./ទីតាំងទី២ ស្តិតនៅផ្ទះលេខ C៧០ ផ្លូវបេតុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន ៥៤២ដប ស្មើនឹង ៣២៣គីឡូក្រាម។

បើតាមមន្ត្រីដដែល ពាក់ព័ន្ធករណីខាងលើនេះព្រះរាជអាជ្ញារង បានសម្រេច ឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឌាន និងហៅម្ចាស់ទីតាំងមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២២

ភ្នំពេញ៖ក្រសួងការប្រទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ ស្ដីពីលទ្ធផលនៃទស្សនកិច្ចការងារ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២២

ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ ចង់ឲ្យក្រសួងព័ត៌មាន បង្កើនរយៈពេលសុពលភាព អនុញ្ញាត អាជ្ញាប័ណ្ណសារព័ត៌មាន។

តាមរយៈករណី facebook ផ្លូវការរបស់លោក ហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរថា៖ ខ្ញុំយល់ថា អាជ្ញាប័ណ្ណសារព័ត៌មាន គួរត្រូវបានស្នើសុំ ក្រសួង ឱ្យបង្កើនរយៈពេលសុពលភាព អនុញ្ញាត ពីត្រឹម១ឆ្នាំ ទៅ៣ឆ្នាំ ឬ៥ឆ្នាំម្តង។

ចំណុចសំណេរខាងលើ លោក ហ៊ុយ វណ្ណ: បានតបខមិនថា៖ ជាឱកាស ដែលម្ចាស់ស្ថាប័នព័ត៌មាន ដែលរួមមាន កាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន Online ពិនិត្យលើកការស្នើសុំទៅ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាកាដូរ ក្នុងឱកាស នៃការជួបប្រចាំឆ្នាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន នៅខែមករា ២០២៣ ខាងមុខ។

ក្នុងន័័យនេះលោក ហ៊ុយ វណ្ណ: បានបន្តថា ខ្ញុំយល់ឃើញថា រយៈពេល១ឆ្នាំ ធ្វើបែបបទសុំម្តង គឺលឿនពេក ហើយសុពលភាពខ្លីពេក។ ការបង្កើនរយៈពេល នៃសុពលភាព ក៏មិនទាក់ទិនការគ្រប់គ្រងក្រុមឆ្វេចឆ្វាចនោះទេ។ បើករណីមានការផ្អាកឬបញ្ចប់អាជ្ញាប័ណ្ណ គឺអាស្រ័យលើកំហុសជាក់ស្តែងនីមួយៗ។

សូមបញ្ជាក់ថា អាជ្ញាប័ណ្ណរបស់សារព័ត៌មាន ក្រសួងព័ត៌មាន បានកំណត់សុពលភាព មួយឆ្នាំ ឱ្យបន្តថ្មីម្ដងលើសុពលភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ភ្នំពេញ៖កូនប្រុសទី ២ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានបង្ហោះសារសម្ដែងនៅការប្រតិកម្ម បន្ទាប់ពីមានបុគ្គលមួយចំនួន បានចោទថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងសារផេកផ្លូវការរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រតិកម្មយ៉ាងដូច្នេះថា៖ ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។

លោកហ៊ុន ម៉ានីបានបន្តថា៖ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់”។

នៅក្នុងសារដដែល លោកហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំ ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយ យើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥»។ នេះបើតាមសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ចុះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០២២​ ម្សិលមិញ ដែល សៀមរាប ប៉ុស្ដិ៍ ទើបទទួលបាននៅព្រឹកថ្ងៃអាទិត្យនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២២

ភ្នំពេញ៖គណៈកម្មការជាតិ សូមបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មានតទៅ រាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ ត្រូវធ្វើការបំផ្លាញចោល ដើម្បីបំបាត់ឧក្រិដ្ឋកម្មព្រៃឈើ រក្សាបានព្រៃឈើគង់វង្ស។

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ដោយទទួលបានព័ត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា “បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ…”។

កម្លាំងស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះដល់ទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើការស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្តែង ស្តាប់ការបំភ្លឺពីមេភូមិ ពីនាយផ្នែករដ្ឋបាលព្រៃឈើរវៀង ពីនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងត្រួតពិនិត្យឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅភូមិសាស្ត្រនោះ ជាលទ្ធផល៖ ពុំមានសកម្មភាពការកៀរគរកម្មករ គោយន្ត និងឈរចាំទិញឈើពីខាងក្រៅអូសចូលក្រុមហ៊ុន ដូចការចុះផ្សាយនោះឡើយ។

ចំណែកឯ ឈ្មោះ ចាប សារ៉ន ចាប់ខែកក្កដា ឆ្នាំ២០២២ សាក្សីបញ្ជាក់ថា មិនដែរឃើញបុគ្គលនេះទេ។ ឈ្មោះ ចាប់ សារ៉ន នេះ ត្រូវបានដាក់ឱ្យចូលនិវត្តន៍តាមច្បាប់ និងកាត់ចេញពីក្របខណ្ឌកងរាជអាវុធហត្ថ នាពេលកន្លងទៅ។ ប៉ុន្តែទោះយ៉ាងណា ក្រុមការងារស្រាវជ្រាវព័ត៌មាន រងចាំទទួលគ្រប់ពេលនូវរាល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនេះ។

កាលពីនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានបង្ក្រាបចាប់រថយន្តម៉ាកសាំយ៉ុងកែច្នៃចំនួន២គ្រឿង ដឹកឈើអារគ្រឿងប្រហែល១០ម៉ែត្រត្រីគុណ នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម វត្ថុតាងបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ។ រថយន្តម៉ាកសាំយ៉ុងកែច្នៃចំនួន២គ្រឿងខាងលើ នឹងធ្វើការបំផ្ទុះដោយម្សៅ TNT នៅថ្ងៃទី៥ ខែធ្នូ នាពេលខាងមុខនេះ ដើម្បីបំផ្លាញចោលឱ្យរាងចាល។

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ អ្នកសារព័ត៌មាន យើងខ្ញុំសូមអំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២២

ភ្នំពេញ៖ការបែកធ្លាយព័ត៌មានតាមបណ្ដាញសង្គមថា នៅ ទឹកដីខណ្ឌសែនសុខ មានជនជាតិចិនជួលសណ្ឋាគារបង្កើតជាល្បែងកាស៊ីណូ។

ប្រភពបានបានបង្ហើបថា ករណីនេះមានឧត្តមសេនីយ៍មួយចំនួន នៅក្រសួងមហាផ្ទៃ (សុំមិនបញ្ចេញឈ្មោះ) និងនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឈ្មោះ​ រិទ្ធ​ បានរកស៊ីជាមួយជនជាតិចិន ដោយជួលសណ្ឋាគារ បង្កើតជាកាស៊ីណូ ក្នុងទឹកដីខណ្ឌសែនសុខ។

ជាមួយនឹងល្បែងកាស៊ីណូខុសច្បាប់នេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ។ ក្នុងនោះហើយមានឧត្តមសេនីយ៍ម្នាក់ ជាអ្នកចាំទទួលបញ្ជាពីមេរបស់ខ្លួន រត់ការចាំអន្តរាគមន៍ នៅពេលដែលមានអ្នកសារព័ត៌មានចុះផ្សាយ ឬមានអ្នកទៅរំខានទីតាំងល្បែងស៊ីសងខុសច្បាប់នោះ។

ជុំវិញការបែកធ្លាយព័ត៌មាននេះ សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបកស្រាយពីលោកសាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២២

ភ្នំពេញ៖ពិធីជួបជុំរវាងសម្ដេចតេជោហ៊ុន សែន និងអ្នកសារព័ត៌មាន លើកទី ៥ និងប្រព្រឹត្តនៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលចុះនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២២

ភ្នំពេញ៖ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ ដំឡើងឋាន:ដល់ជំនួយការសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីចំនួន ៤ រូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២២

ភ្នំពេញ៖គ្រូបង្រៀនម្នាក់ រស់នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ករណីក្រុមហ៊ុនឯកជនមួយបានចាក់ដីរំលោភលើដីរបស់គាត់។ ចំណែកអភិបាលខេត្តកណ្តាលបានឲ្យប្រជាពលរដ្ឋ ម្ចាស់ដីយកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ។

គ្រូបង្រៀន ដែលជាម្ចាស់ដីឈ្មោះ សេក សិទ្ធិ បានរៀបរាប់ថា “កើតទុក្ខមិនសុខចិត្តដោយសារតែក្រុមហ៊ុន រំលោភយកដីរបស់ខ្ញុំ ហេតុអីបានខ្ញុំថារំលោភ ពីព្រោះខ្ញុំបានសុំអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីដែនដីមន្ទីរខេត្តទៀតឲ្យចុះវាស់វែងដីឲ្យខ្ញុំ បានវាស់ពីរដងទៅបីដងដែរ តែចេះតែរំខានពីក្រុមហ៊ុន សន្តិសុខ ក្រុមហ៊ុនបានមកដេញស្ទាក់ពេលវាស់បាន ២ចំណុច ទៅ៣ចំណុច គឺសន្តិសុខមកដេញមិនឲ្យវាស់ និងដេញយើងមិនឲ្យចូលីតាំងដីរបស់យើងតែម្តង។ ហើយចុងក្រោយក្រុមហ៊ុនបានយកដីមកចាក់លើដីខ្ញុំ ពេលនោះខ្ញុំបានទៅឃាត់ ថែមទាំងបានប្តឹងទៅអាជ្ញាធរស្រុក ខេត្ត ក៏ផ្អាក ហើយបានមួយថ្ងៃពីរថ្ងៃគេចាក់ទៀត តែដោយសារបានចំណារ ពីអភិបាលខេត្តកណ្តាលគាត់ចារទៅបានជាគេលែងចាក់។ ជាដីរបស់ខ្ញុំពិតប្រាកដដោយខ្ញុំមានឯកដារត្រឹមត្រូវ…។ តែគេគ្មានដំណោះស្រាទេ ពេលចុះជាប្រព័ន្ធគាត់ថាចាំវាស់ជាប្រព័ន្ធ ដល់ពេលទៅចុះវាស់គេដេញ អយុត្តិធម៌ណាស់សម្រាប់ខ្លួនខ្ញុំ មានតែសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទេ ដែលអាចជួយរកយុត្តិធម៌ ឲ្យកូនចៅដែលមានទុក្ខជាទម្ងន់ ដែលគេរំលោភលើដីខ្ញុំ។ ហើយមានចំណុចអ្វី បានជាគេហ៊ានរំលោភលើដីយើង ហើយអាជ្ញាធរដឹងឮហើយបែរជាមិនធ្វើឲ្យខ្ញុំ សូមសម្តេចជួយកូនចៅផង”។

គ្រូបង្រៀនរូបនេះបានបញ្ជាក់ថា ចំពោះករណីនេះ ផ្តើមចេញលើកទី១ គឺលោកបានដាក់ពាក្យស្នើសុំចុះបញ្ជីទៅឃុំ ស្រុក និងខេត្ត គឺសុំចុះបញ្ជីតាំងពីមុនចុះជាប្រព័ន្ធ តែគេគេចវេសថ្ងៃនេះថ្ងៃនោះ។ ហើយដីគេនៅជាប់ដីលោកគេធ្វើប្លង់បាន ហើយរឿងអីដែលលោកធ្វើប្លង់មិនបាន។ ហើយដោយសារក្រុមហ៊ុនបានចាក់នៅលើដីរបស់លោក លោកក៏បានប្តឹងសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

លោកបានអះអាងថា “ខ្ញុំការពារដីខ្ញុំដាច់ខាត ដីនឹងខ្ញុំទិញដោយញើសឈាមរបស់ខ្ញុំ ខ្ញុំត្រូវតែរក្សាដីខ្ញុំ ទោះត្រូវដាក់ជីវិតក៏ខ្ញុំត្រូវតែធ្វើដែរ ខ្ញុំនឹងសង់រោងនៅលើដីខ្ញុំ ហើយកុំមករំលោភយកដីខ្ញុំ ខ្ញុំអត់ឲ្យជាដាច់ខាត ទោះជីវិតស្លាប់ក៏ខ្ញុំមិនឲ្យដែរ”។

ចំណែកលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះថា “យកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ”។

គួរបញ្ជាក់ថា លោកសេក សិទ្ធិ បានដាក់លិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយធ្វើអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្តាល ចុះវាស់វែងដីមួយកន្លែងទំហំ ៣ហិកតា ៧៣អា ៤៥ម៉ែត្រការ៉េ (៣៧៣៤៥ម៉ែត្រការ៉េ) មានទីតាំងនៅភូមិឫស្សីស្រុក ២ ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល និងសុំជួយចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីមានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជាធរមាន។
បន្ទាប់ទទួលបានលិខិតសុំអន្តរាគមន៍ ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានធ្វើដីកាបញ្ជូនសំណើរបស់លោក សេក សិទ្ធិ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យជាសមត្ថកិច្ចតាមការគួរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២២

ភ្នំពេញ៖តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម រាជរដ្ឋាភិបាល កម្ពុជា នឹងបញ្ចេញទុនបន្ថែម១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹក ថ្ងៃអង្គារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page49 Page50 Page51 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×