Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តស្វាយរៀង

ប៊ុន វិចត្រ 12 September 2020 · Image
···

ខេត្តស្វាយរៀង៖ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូនិងបានបាញ់តដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប។

សមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថានៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទីព្រឹក ជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌សរ ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ០១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។

សមត្ថកិច្ចបន្តថា ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើងត្រូវបានពលរដ្ឋរាយការណ៍ភ្លាមៗមកសមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត  និងកម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ ដេញតាមក្រុមចោរ និងដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន០៣គ្រាប់ផងដែរ។ ប៉ុន្តែត្រូវបាននគរបាលបើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់ ជនសង្ស័យក៏រត់ចូលផ្ទះពលរដ្ឋ ទៅទិសខាងកើត ទើបកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់។ ជនសង្ស័យឈ្មោះឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ាន់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ  និងដកហូតម៉ូតូវត្ថុតាងបានមកវិញ។ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេច សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 15 July 2020 · Image
···

ខេត្តស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់ការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល)បានចុះពិនិត្យគ្រឿងឧបភោគបរិភោគនៅផ្សារវាលយន្តក្រុងស្វាយរៀង បានរកឃើញត្រីងៀតនិងពពុះសណ្ដែកមានសារធាតុគីមីសរុប៦៥kg។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ហៅកាត់ (ក ប ប)បានថ្លែងថាក្រោយពីបានចុះត្រួតពិនិត្យជាបឋមនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀងបានរកឃើញត្រីងៀតបបែលចំនួន ៣០គីឡូក្រាមនិងពពុះសណ្ដែក៣៥ គីឡូក្រាមមានសារធាតុគីមី ម្ទេសដៃនាងនិងជីរណាមានជាតិថ្នាំពុល ត្រូវបានមន្ត្រីកាំកុងត្រូលធ្វើការដកហូតយកទៅកម្ទេចចោល។

លោកបានបន្តថា ការចុះត្រួតពិនិត្យនៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០នេះមន្ត្រីសាខាបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានត្រួតពិនិត្យទៅលើគ្រឿងឧបភោគបរិភោគជាច្រើនគំរូហើយបានរកឃើញសារធាតុគីមីដូចបានរៀបរាប់ខាងលើសរុបចំនួន៦៥ គីឡូក្រាមហើយក៏បានឱ្យម្ចាស់អាជីវករលក់របស់របរមានសារធាតុគីមីនោះធ្វើកិច្ចសន្យានិងផ្ដិតមេដៃកុំឲ្យមានលក់នៅថ្ងៃក្រោយទៀត។

លោកក៏បានបញ្ជាក់ថាក្រោយពីបានធ្វើការត្រួតពិនិត្យទៅលើគ្រឿងឧបភោគបរិភោគមួយចំនួនហើយមានសារធាតុគីមី មន្ត្រីជំនាញបានសុំគោលការណ៍ទៅក្រសួងនិងមន្ទីរដែលពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែនដើម្បីត្រួតពិនិត្យទំនិញដែលចេញចូលនៅតាមច្រកនៅក្នុងខេត្តស្វាយរៀងដើម្បីត្រួតពិនិត្យទៅលើការក្លែងបន្លំការដាក់សារធាតុគីមីនៅក្នុងគ្រឿងឧបភោគបរិភោគដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជាប្រចាំ។
ដោយឡែកប្រជាពលរដ្ឋនៅជុំវិញផ្សារវាយន្តក្រោយពីមន្ត្រី កបប.បានពិនិត្យទៅលើគ្រឿងឧបភោគបរិភោគ បានរកឃើញមានសារធាតុគីមី ពួកគាត់ សំណូមពរអោយខាងមន្ត្រី កបប ចុះពិនិត្យឱ្យបានញឹកញាប់ ព្រោះអ្នកលក់និងអ្នកទិញពុំដឹងថារបស់អ្វីមួយមានសារធាតុគីមីនោះទេ។
ពលរដ្ឋបានថ្លែងអំណរសាទរដល់មន្ត្រីកកបដែលបានចុះត្រួតពិនិត្យនិងធ្វើការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីបញ្ហាប៉ះពាល់ដល់សុខភាព៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 8 July 2020 · Image
···

ខេត្តស្វាយរៀង៖ ក្រុមអាជីវករបានលាតត្រដាងរឿងអាស្រូវរបស់ការិយាល័យគយ និងរដ្ឋាករបុសមន ថាយកលុយពីពួកគាត់ដោយមិនមានចេញវិក្កយបត្រអ្វីទាំងអស់។

យោងតាមប្រភពពីអាជីវកររកស៊ីដឹកទំនិញតាមម៉ូតូ តាមរ៉ឺម៉កម៉ូតូ និងតាមត្រាក់ទ័រ នាំគ្នារអ៊ូរទាំប្រាប់អ្នកព័ត៌មានថា មានមនុស្សឈរ នៅមុខរបងការិយាល័យគយ និងរដ្ឋាករបុសមនស្ទាក់បង់ប្រាក់ក្នុងមួយម៉ូតូមួយម៉ឺនរៀល, មួយរ៉ឺម៉កម៉ូតូ០៤ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល តាមរ៉ឺម៉កវែងខ្លី និងតាមមុខទំនិញ តាមត្រាក់ទ័រគេយក១០ម៉ឺនរៀល ក៏ប៉ុន្តែពុំមានសរសេរវិក័យបត្រ័ ឬវីញ៉ែតបង់ពន្ធទេ គ្រាន់តែដើរមើលមុខទំនិញហើយទាលុយតែម្តង។

ការបែកធ្លាយករណីមនុស្សឈរទាលុយអ្នកដឹកទំនិញនេះកើតឡើង នាព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅជិតច្រកទ្វាព្រំដែនទ្វេភាគីបុសមន ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង។

ពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពី លោក ឃុត សាលីន ប្រធានការិយាល័យគយ និងរដ្ឋាករបុសមន បាននៅឡើយទេនារសៀលថ្ងៃទី០៨កក្កដានេះ។ ប៉ុន្តែក្រោយបែកធ្លាយព័ត៌មាននេះក៏មានស្រ្តីម្នាក់ស្លៀកសំលៀកបំពាក់ស៊ីវិលបានមកប្រាប់ថា មេមិនអាចឲ្យចូលជួបសម្ភាសន៍បានទេ បើអ្នកសារព័ត៌មានគ្មានលិខិតបញ្ជាបេសកកម្មសុំជួបសម្ភាសន៍។

អ្នកសារព័ត៌មានក៏បានសួរទៅស្ត្រីនោះដែរថាពួកខ្ញុំចង់សម្ភាសន៍អំពីករណីក្រុមអាជីវករដឹកទំនិញតាមម៉ូតូ តាមម៉ូតូរ៉ឺម៉ក និងតាមត្រាក់ទ័រ ពួកគាត់រអ៊ូរទាំថា មានមនុស្សស្លៀកពាក់គ្មានឯកសណ្ឋានឈនៅខាងមុខការិយាល័យគយ និងរដ្ឋាករបុសមន ទារលុយពួកគេដែលដឹកអីវ៉ាន់បន្តិចបន្តួចតាមម៉ូតូ ក្នុង០១ម៉ូតូ០១ម៉ឺនរៀល ក្នុង០១រ៉ឺម៉កម៉ូតូ ០៤ម៉ឺនរៀល បើរ៉ឺម៉កម៉ូតូណាវែងដឹកមុខទំនិញចាប់ហួយ ឬតុ ទូ កៅអីជ័រ ពួក ដែកក្រឡាក្រួច ក្តាបកេ។ល។ ក្នុងមួយរ៉ឺម៉កចាប់ពី០៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល បើដឹកតាមត្រាក់ទ័រមួយគ្រឿង១០ម៉ឺនរៀល និយាយទៅគឺគេមើលតាមមុខទំនិញ ដោយគ្មានសរសេវិក័យបត្រ័បង់ប្រាក់ទេ។ ដោយស្រ្តីម្នាក់ដែលមកជួបអ្នកសារព័ត៌មាននោះអះអាងថារូបគាត់ជាមន្ត្រីគយ ហើយចំពោះមានអ្នកឈយកលុយនៅមុខការិយាល័យគយនិងរដ្ឋាករបុសមន នោះក៏ជាមន្ត្រីគយដែរ គ្រាន់តែមិនបានពាក់សំលៀកបំពាក់ជាឯកសណ្ឋាន ហើយលុយកាក់បន្តិចបន្តួចពីអ្នកដឹកទំនិញតាមម៉ូតូ ឬតាមរ៉ឺម៉កនោះ គឺគេបង់ឲ្យគ្រាន់ថ្លៃបាយថ្លៃកាហ្វេ ធម្មតាប៉ុណ្ណោះ បើទំនិញដឹកតាមរថយន្តទើបមានវិក័យបត្រ័រាយមុខទំនិញបង់តាមបារ៉ែមគយ ហើយក៏មិនមិនអាចជម្រាបជូនអ្នកយកព័ត៌មានបានទេនេះជាជំនាញរបស់ស្ថាបន័។

ក្រុមអាជីវករបន្តថាបើទោះបីពួកគាត់រកស៊ីដឹកទំនិញបានបង់ពន្ធនៅតាមច្រកព្រំដែនរួចហើយ យ៉ាងណាក៏ដោយក៏មកដល់មុខការិយាល័យគយ និងរដ្ឋាករបុសមន ចៀសមិនផុតពីការបង់លុយបន្ថែមទេឲ្យមន្ត្រីគយ និងរដ្ឋាករបុសមន នោះទេ នេះអាចចាត់ទុកជារបៀបពុករលួយ៕SRP

Like 0
Comment 0
Share Share
Views 0
Newer posts
← Previous Page1 … Page4 Page5

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!