Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ឧបរាជ ឆាវឆាវ 28 April 2023 · Image
···

នៅមុខប្រជាពលរដ្ឋ មន្ត្រីអ្នកចូលរួម ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រហស្បតិ៍ ម្សិលមិញ លោកហ៊ុន ម៉ាណែត បានថ្លែងទៅកាន់បញ្ជាក់ថា «ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ»។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍ របស់ ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈ ការបង្កើតយន្តការ ជាច្រើនចុះបម្រើប្រជាពលរដ្ឋ ផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីការនៅក្នុងពេលបំពេញមុខងារផងដែរ។

លោកហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកាលៈទេសៈ សុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយ រុងរឿង ដូចបច្ចុប្បន្ន, ប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនាៗ ទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 31 March 2023 · Image
···

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទើបឡើងថ្មីត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ និងធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ។​​ -មន្រ្តីគឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយនោះទេ។ -ការបម្រើសេវារដ្ឋបាល គឺជាសូចនាករដ៏តម្លាភាពបំផុត ក្នុងការវាយតម្លៃមន្រ្តី ។ -រដ្ឋបាលមូលដ្ឋាន គឺក្តីរំពឹងអំពីជីវភាពប្រចាំថ្ងៃ របស់ប្រជាជនយើង។

ក្នុងពិធីផ្ទេរ និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកគួច ចំរើន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះលោកប្រធានថ្មី និងមន្ត្រីដែលបានតែងតាំងថ្មី ត្រូវបន្តនិរន្តរភាពដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ខិតខំប្រមូលចំណូលពន្ធឱ្យទទួលបានជោគជ័យ បន្ថែមទៀត និងសម្រេចបានសមិទ្ធផលថ្មីៗ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន បន្តអភិវឌ្ឍន៍ និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋបាលក្រុង-ស្រុក ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់។

បញ្ជាក់ លោក នង សុខុម អត្តលេខ១០៩៩ បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ត្រូវបានផ្ទេភារកិច្ចឱ្យទៅបំពេញការងារជាប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 15 March 2023 · Image
···

អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា ខ្លួនសម្រេច ចេញប័ណ្ណកម្មសិទ្ឋិដីធ្ល៏ជូនពលរដ្ឋ ចំនួន ១១៨ គ្រួសារ ក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត)ដកពាក្យបណ្តឹងទប់ស្កាត់។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃ កិរិយា នៃការកាន់កាប់ដី របស់ ប្រជាពលរដ្ឋ នៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកគួច ចំរើន បានបន្តថា កន្លងមកក្បាលដី របស់ប្រជាពលរដ្ឋ ដែលមានទីតាំងខាងលើ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានប្តឹងជំទាស់មិនឲ្យចេញប័ណ្ណកម្មសិទ្ឋ។ លោកថា ក្រោមកិច្ចខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ បានខិតខំ សម្របសម្រួលជាមួយអង្គការ ដើម្បីចេញប័ណ្ណកម្មសិទ្ឋិមជូនបងប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យជាយូរឆ្នាំមកហើយ ជាលទ្ឋផលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានឯកភាពដកពាក្យបណ្តឹងទប់ស្កាត់។

បើតាមគួច ចំរើន កិច្ចប្រជុំថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេច ឲ្យរដ្ឋបាលស្រុកកំពង់សីលា និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវចាត់ចែងបន្តនីតិវិធី ចុះបញ្ជីចេញប័ណ្ណកម្មសិទ្ឋិ ជូនបងប្រជាពលរដ្ឋ រួមមាន៖
ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ស្មើនឹង ៨៨ក្បាលដី ស្ថិតនៅនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា និងប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ ស្មើនឹង ៥៨ក្បាលដី ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 19 January 2023 · Image
···

អាកាសយានដ្ឋានអន្តរជាតិ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានសាងសង់ក្នុងតម្លៃ ៣០០ លានដុល្លារសហរដ្ឋអាម៉េរិក។

ការសាងសង់គឺក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមបើកការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ដោយ ចំណាយពេលសាងសង់ ៥ ឆ្នាំ ក្នុងតម្លៃ ៣០០ លានដុល្លារសហរដ្ឋអាម៉េរិក។

អនុស្សរណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋាន អន្តរជាតិ កោះរ៉ុងនេះ បានត្រូវចុះហត្ថលេខា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (ប្រភេទ4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកា ប្រមាណ ៣០០ លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ ក្នុងរយៈពេល៥ឆ្នាំ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 12 December 2022 · Image
···

ខេត្តព្រះសីហនុ៖មន្ត្រីអាវុហត្ថខេត្តព្រះសីហនុ​ បាន
បេីកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានទម្ងន់ជិត​ ៩០០គីឡូក្រាម។

ការបង្ក្រាបនេះ​ បានធ្វេីឡេីង នៅរសៀលថ្ងៃអាទិត្យ ម្សិលមិញ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។

មន្ត្រីអាវុធហត្ថបានប្រាប់អ្នកសារព័ត៌មានថា​ ប្រតិបត្តិការបង្ក្រាបនេះ​ រកឃើញថ្នាំញៀន ចំនួន​៣៤បាវ ដែលមានទម្ងន់​ ​៨៨៤​គីឡូក្រាម។​

លោកហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ថា៖ ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថ របស់លោក ក្រោមការបញ្ជាផ្ទាល់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម»។

លោកហេង ប៊ុនទី បានបញ្ជាក់ថា វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញា តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page4 Page5 Page6 … Page12 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!