ភ្នំពេញ៖នគរបាលមួយរូបបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បង្ក្រាបការជួញដូរគ្រឿងញៀន ដោយ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាញ់តដៃ។
សូមជម្របថាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបេីកប្រតិបត្តិការ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលេីសមត្ថកិច្ចបណ្តាលអោយស្លាប់ម្នាក់។ ចំណែកក្រុមជនល្មេីសច ៣នាក់ ត្រូវបានឃាត់ខ្លួន។
នគរបាលដែលស្លាប់ឈ្មោះ មិច ឆាយភីវ័យ តួនាទីនាយរងការិយាល័យផ្សព្វផ្សសយអប់រំ នៃមន្ទីរប្រឆាំងគ្រឿងញៀន។
លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថា៖ ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្ត ក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។
បញ្ជាក់ថា ហេតុការណ៍បានកើតឡើង នៅតាមបណ្តោយផ្លូវព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕SRP
ភ្នំពេញ៖ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃ អង្ការម្សិលមិញ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញចំៗ ទៅកាន់សមត្ថកិច្ចគ្រប់ជាន់ខ្ពស់ «….កុំអីឡើងចាប់មនុស្សឃុំឃាំង, កុំអីអាងចាប់ចង» ក្នុងសំណុំវិវាទដីធ្លី ព្រោះករណីរដ្ឋប្បវេណី។


ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត ក្រុង.ស្រុកបន្ថែមមួយចំនួនទៀត។ នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេខនាយករដ្ឋមន្ត្រីហ៊ុន សែន ដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។
សម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។
សម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន០៥ ពីស្រុកកោះធំ។
បានសម្រេចបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។
