Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។ ការប្រកាសក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សុខសន្តិភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ការរស់នៅរបស់ប្រជាជន។

សម្តេចតេជោបានមានប្រសាសន៍ទៅកាន់បរទេស និងផ្នែកពាក់ព័ន្ធនានា សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយ។ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

សម្ដេចតេជោបាមបញ្ជាក់ថា នាពេលខាងមុខ កម្ពុជានឹងទាក់ទាញ​ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្ដេចតេជោ តែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើ ឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ និងផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយ។ សម្តេចតេជោអត់មានប្រសាសន៍រំលឹកថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបដើម្បីឲ្យគ្រប់គ្រាន់តែប៉ុណ្ណោះ តែមកទល់ពេលកម្ពុជាសល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត ក្នុងការត្រៀមនាំចេញនៅពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយនយោបាយ ឈ្នះឈ្នះនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម។

សម្តេចតេជោបញ្ជាក់បន្ថែមថា ពីអតីតកាលមក កម្ពុជាមានការបែកបាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ សម្តេចតេជោ បានមានប្រសាសន៍ថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើននិងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។ សម្តេចតេជោប្រកាសថា មិនយូរទេកម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ក្នុងសារតាមប្រព័ន្ធតេឡេក្រាម របស់សម្ដេចតេជោហ៊ុន សែន បានអះអាងថា៖ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បី
បង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូ
អ្នកដែលបង្រ្កាប ហ៊ុន សែនបានមកដល់
ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។

សាររបស់សម្ដេចហ៊ុន សែន ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ន ដារា អ្នកវិភាគរឿងនយោបាយនៅក្រៅប្រទេស ដែលតែងតែវាយប្រហារលើរដ្ឋាភិបាល។

បើតាមសាររបស់សម្ដេចហ៊ុន សែន បានសរសេរថា៖
ភ្ញាក់ពីដេកមកឃើញ នាគទេពបញ្ជូនវីដេអូ ដែលស៊ន ដារ៉ានិយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ាបានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំ
ដែលខ្ញុំសូមអរគុណ ចំពោះប្អូនប្រុសប្អូន
ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់
ការគាំទ្រកន្លងមក។ អ្វីដែលគួរឲ្យហួសចិត្តស៊ន ដារ៉ាបានលើកជាយោបល់បើកការចរចា ជាមួយខ្ញុំដោយ
ភ្ជាប់មកជាមួយល័ក្ខខ័ណ្ឌ៤ ក្នុងនោះ
ល័ក្ខខ័ណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវតែធ្វើជា
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស
ប្រជាជនទើបស៊ន ដារ៉ា ព្រមចូលរួមជាមួយ
គណបក្សប្រជាជន។

ស៊ន ដារ៉ា បាននិយាយថា គាត់ជាសត្វ
ឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត
ជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែប
ប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត
ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត
ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាបហ៊ុន សែន។ ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថាកុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្យប្រជាជន
សូម្បីតែចង់ក្លាយជាសមាជិកគណបក្យ
ប្រជាជនក៏មិនបានផង ព្រោះក្មួយកំពុងមាន
រឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួស
ជ្រុលហើយ។ ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បី
បង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។

ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រី ជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេ នៅពេលនិយាយដល់រឿង
របៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយ
ខ្លួនឯងមិនបានផង ចង់ក្លាយខ្លួនជានាយក
រដ្ឋមន្ត្រីឬ ចង់មកបង្ក្រាប ហ៊ុន សែនគឺរឿង
យលសប្តិទាំងថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២៣

ភ្នំពេញ៖នៅទីបំផុត អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ សូមរម្លឹកថា ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ព្រោះតែកំហឹងភ្លើងប្រចណ្ឌ បុរសវ័យចំណាស់ជាប្តីបានយកខ្សែភ្លើងឆក់ស្ត្រីជាប្រពន្ធបណ្តាលឲ្យស្លាប់។ បន្ទាប់ពីសម្លាប់រួចបម្រុងដឹកសពចេញពីក្នុងផ្ទះ ត្រូវបានប្រជាពលរដ្ឋឃើញ បុរសជាប្តីបានម៉ូតូជិះគេចទៅបាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី១នាក់ អាយុ៥ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ភ្នំពេញ៖ល្បែងឆ្នោតឡូតូកំពុងរីកដូចផ្សិតនៅតាមភូមិឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលករណីនេះអាចនាំឲ្យមានអំពើចោរកម្មអសន្តិសុខ កើតមាននៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឱ្យយកចិត្តទុកបន្ថែមទៀត ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ រាប់ទាំងល្បែងអនឡាញផង ដែរ ប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើជួយដូរមនុស្សគ្រប់ទម្រង់។ សម្ដេចសង្កត់ធ្ងន់ថា បទល្មើសនេះនឹងមិនសាបរលាបនោះឡើយ ពោលគឺឱ្យតែមានការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់វានឹងកម្រើកឡើងវិញ។

សម្ដេចស ខេង បញ្ជាក់ថា ក្នុងទឹកដីក្នុងមូលដ្ឋានអស់លោក អស់លោកបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ឡូតូ ជល់មាន់ មិនបានផង? តើអស់លោកទៅធ្វើស្អីកើតទៀត? និយាយគ្នារាប់សិបលើកមកហើយ តែសំខាន់អស់លោកមិនព្រមធ្វើ។ កុំចាំសម្ដេចនាយកលោកថា ទើបនាំគ្នាញ័រធ្វើ ដូចមោះមុតណាស់ តែស្ងាត់តែបន្តិច មកវិញដដែល។

សូមរំលឹកថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាគណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាបណ្ណឲ្យមានល្បែងឆ្នោតឡូតូស្របច្បាប់។ ក្នុងអាជ្ញាបណ្ណដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន​ បានបញ្ជាក់ជូន ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត_ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក LEAPMORHASAMBATH LOTTO CO.LTD ដែលមានអ្នកឈរឈ្មោះ  កែវ ចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ពិតជាខ្លាំងមិនធម្មតាមែន ដែលអនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៉ោ សួន ដែលដល់អាយុចូលនិវត្តន៍ អាចពន្យាអាយុចូលនិវត្តន៍។

យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់តែនៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ គឺមានការកែប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ១០ឆ្នាំទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 15.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង នៅថ្ងៃសុក្រ នេះ សម្តេចតេជោ ហ៊ុន សែន បានបង្រៀនលោក ស៊ន តារា ថា ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។ សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ។

សម្តេចតេជោ បញ្ជាក់ថា ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម។ សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ៦-៧​ កក្កដា ១៩៩៧ មិនដូចការចោទប្រកាន់របស់ពួកប្រឆាំងថា សម្ដេចបានវៃធ្វើបាបម្ដាយនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៣

ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ជ័យលាភី ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ-សង្កាត់នៃសាលារាជធានី-ខេត្ត និងបុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសនៃពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសអបអរសាទរនោះដែរ សម្តេចក្រឡាហោម ស ខេងបានអញ្ជើញជាអធិបតីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលទទួលបានជ័យលាភីនៃការប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២ ពាក់ព័ន្ធវិស័យជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

សូមជម្រាបជូនផងដែរថា ការផ្តល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរបស់ក្រសួងមហាផ្ទៃ ដល់រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាក់ សរុប ១៦៤៨ រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល នៅទូទាំងប្រទេស ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២កន្លងមក។

រដ្ឋបាលឃុំ-សង្កាត និងបុស្តិ៍នគរបាលរដ្ឋបាល នៃសាលារាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាកក្នុងឱកាសនេះរួម មាន៖ សាលារាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំនួន ២៦ ជ័យលាភីលេខ២ ចំនួន៧៧ ជ័យលាភីលេខ៣ ចំនួន២ សរុប ១០៥ជ័យលាភី, សាលាខេត្តកណ្តាល ទទួលបានជ័យលាភីលេខ១ ចំនួន១១៨ ជ័យលាភីលេខ២ ចំនួន៩ សរុបចំនួន ១២៧ជ័យលាភី, សាលាខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន១០៩ជ័យលាភី, សាលាខេត្តបាត់ដំបង ជ័យលាភីលេខ១ ចំនួន៨២ ជ័យលាភីលេខ២ ចំនួន១៥ ជ័យលាភីលេខ៣ ចំនួន៦ សរុប ចំនួន១០៣ជ័យលាភី។

សម្រាប់សាលាខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៤ ជ័យលាភីលេខ៣ ចំនួន៩ សរុប១០០, សាលាខេត្តព្រៃវែង ជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៩ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន១១៦ជ័យលាភី, សាលាខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ចំនួន៧៦ ជ័យលាភីលេខ២ ចំនួន២ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨០ជ័យលាភី,សាលាខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ១ ចំនួន៦៧ ជ័យលាភីលេខ២ ចំនួន៤ សរុបចំនួន ៧១ជ័យលាភី, សាលាខេត្តកំពង់ធំ ទទួលបានជ័យលាភីលេខ១ ចំនួន៧៤ ជ័យលាភីលេខ២ ចំនួន៥ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨១ជ័យលាភី, សាលាខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភីលេខ១ ចំនួន៧១ ជ័យលាភីលេខ២ ចំនួន១៦ ជ័យលាភីលេខ៣ ចំនួន១ សរុបចំនួន ៨៨ជ័យលាភី, សាលាខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ ចំនួន២៥ ជ័យលាភីលេខ២ ចំនួន២១ ជ័យលាភីលេខ៣ ចំនួន៣ សរុបចំនួន៤៩ជ័យលាភី។

ដោយឡែកសម្រាប់ សាលាខេត្តព្រះវិហារ ទទួលបានជ័យលាភីលេខ១ ចំនួន៣៩ ជ័យលាភីលេខ២ ចំនួន៩ ជ័យលាភីលេខ៣ ចំនួន៣ សរុប៥១ជ័យលាភី, សាលាខេត្តរតនគិរី ទទួលបានជ័យលាភីលេខ១ ចំនួន២៨ ជ័យលាភីលេខ២ ចំនួន២០ ជ័យលាភីលេខ៣ ចំនួន១ សរុប៤៩ជ័យលាភី, សាលាខេត្តមណ្ឌលគិរី ទទួលបានជ័យលាភីលេខ១ ចំនួន១០ ជ័យលាភីលេខ២ ចំនួន១១ ជ័យលាភីលេខ៣ ចំនួន១ សរុប២១ជ័យលាភី, សាលាខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីលេខ១ ចំនួន២០ ជ័យលាភីលេខ២ ចំនួន១៣ ជ័យលាភីលេខ៣ ចំនួន១ សរុប៣៤ជ័យលាភី, សាលាខេត្តប៉ៃលិន ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន៤ ជ័យលាភីលេខ៣ ចំនួន១ សរុប៨ជ័យលាភី, សាលាខេត្តកែប ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន២ សរុប៥ជ័យលាភី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៣

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាត ឱ្យឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន នៅវិមានសន្តិភាព នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណជូនចំពោះលោកស្រី មីណាមីណូ ដែលបាននិពន្ធ និងសំដែងនូវបទចម្រៀង «ឥន្ធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជា ពីអតីតកាល។

សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម TAKEI Shunsuke បានសម្ដែងក្ដីរីករាយជាមួយទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានលើកកម្ពស់ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន វិស័យដទៃជាច្រើនទៀត។

ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម នឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ហើយនៅថ្ងៃខាងមុខនេះ ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។

ដោយឡែក លោកស្រី មីណាមីណុ បានគោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលសន្តានដោយចិត្តដ៏ប្រពៃរបស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្ដីជាទីបំផុត ដែលធ្វើឲ្យបេះដូងរបស់លោកស្រី ដក់ជាប់នៅកម្ពុជា ហើយបាននិពន្ធ និងច្រៀងបទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជាការអធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី មីណាមីណូ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី នឹងទៅជួបកុមារ៉ា កុមារីកំព្រា ដែលលោកស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ហើយក្នុងនាមជាអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន លោកស្រី នឹងប្រឹងប្រែងធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត។

សូមជំរាបជូនថា លោកស្រី មីណាមីណូ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ ចំពោះអត្ថបទបទចំរៀង «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» បានរំលេចនូវពាក្យ «គីហ្សូណា និងត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយការគាំទ្ររបស់ជប៉ុន និងមានន័យថា «ចំណងមិត្តភាព និងស្លាប» ដើម្បីជាកាដូចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងឱកាសខួបលើកទី ៧០នេះ។ ភាគីជប៉ុន បានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចំរៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» នេះ នៅកម្ពុជា បន្ទាប់ពីពិធីប្រគល់-ទទួលបទចំរៀងនេះ កាលថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ ដែលមានចំនួនអ្នកចូលទស្សនាប្រមាណជាង ៣០ម៉ឺនដង ក្នុងហ្វេសបុករបស់សម្តេចតេជោ និងស្ថានទូតជប៉ុន ។

សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងមានការចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦លានយ៉េន (ប្រមាណ ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៣

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានកាត់ដីចំនួន៦៤៩ហិកតា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ទៅឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯក របស់អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ។

បើតាមអនុក្រឹត្យ ចុះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការផ្ដល់សិទ្ធិអភិវឌ្ឍន៍លើដីររបស់រដ្ឋ (សម្បតិ្តឯកជនរបស់រដ្ឋ) ទៅឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) ខណៈម្ចាស់ក្រុមហ៊ុនដដែលនេះ ទើបតែទទួលបានដីចំនួន២២២ហិកតារ របស់រដ្ឋស្ថិតនៅភ្នំគិរីរម្យផងដែរនោះ គឺសម្រាប់ធ្វើការវិនិយោគ លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។

អនុក្រឹត្យបញ្ជាក់យ៉ាងដូច្នេះថា ផ្ទៃដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រដ្ឋាភិបាល បានធ្វើការអនុប្បយោគ ប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បតិ្ត សាធារណៈរបស់រដ្ឋ មកជា ទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ តាមរយៈការផ្ដល់សិទ្ធិជួលឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះ វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) ដើម្បីយកទៅអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។

អនុក្រឹត្យដដែលនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថានដែលជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ បន្តនិតិវិធីចាត់ចែងកិច្ចការងារនេះ ដោយមានកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច ជាអាជ្ញាធរគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងក្រសួងពាក់ព័ន្ធ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕SRP

អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៣

ភ្នំពេញ៖បែកធ្លាយរឿងអនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៉ោ សួន ដែលដល់អាយុចូលនិវត្តន៍ បានពន្យាអាយុចូលនិវត្តន៍។

យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់តែនៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ គឺមានការកែប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ១០ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page44 Page45 Page46 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×