Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់។

ឯកឧត្តម ទីមីលស៊ីណា បានគោរពសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ក្នុងឱកាសដែលសម្ដេច បានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។

ឯកឧត្តម បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពី ៦ខែមុន ហើយឯកឧត្តមមានសេចក្ដីរីករាយណាស់ ដែលបានមកកាន់កម្ពុជាសារជាថ្មី ដើម្បីពង្រីកពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងជាពិសេស លើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នាហើយ។

ឯកឧត្តម បានសម្ដែងនៅជំនឿជឿជាក់ថា ឈរលើមូលដ្ឋានដែលប្រទេសទាំងពីរ មានភាពដូចគ្នា ជាពិសេសលើវិស័យព្រះពុទ្ធសាសនា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

នៅវិមានសន្តិភាព នៅរសៀលថ្ងៃអង្គាម្សិលមិញសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ ដែលបានមកចូលរួមក្នុងពិធីទទួលគោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» និងការសម្ដែងនូវការអបអរសាទរជូនសម្ដេច។

សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលគោរមងាខ្ពស់បំផុត ទាក់ទងនឹងព្រះពុទ្ធសាសនា ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្ត ហើយពេលនេះ ត្រូវបានទទួលស្គាល់ ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឯកភាពជាមួយនឹងឯកឧត្តមប្រធានរដ្ឋសភា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញការអនុវត្តលើវិស័យទាំងឡាយ ដែលបានព្រមព្រៀងគ្នាហើយ ដោយឈរលើមូលដ្ឋាន ដែលប្រទេសទាំងពីរមានដូចគ្នានោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២៣

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ។ ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច។

សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង។

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់សម្តេចនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្តេចពិតជាមានចិត្តអំណរប្រកបដោយការគោរពយ៉ាងខ្លាំងចំពោះកាយវិការដ៏ប្រពៃថ្លៃថ្លានេះ និងថ្លែងអំណរគុណដល់លោក ម៉ូរីតា នរីតាដា (Morita Noritada) ដែលបាន និងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសមេគង្គ និងលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។៣០ឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមាន វត្តមាននៅទីនេះជាមួយយើងទាំងអស់គ្នាផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការទទួលបានគោរមងារ និងសញ្ញាបត្រកិត្តិយសនាថ្ងៃនេះ កើតមានឡើងដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទីជាច្រើនក្នុងនាមជាព្រឹទ្ធបុរសមួយរូបរបស់អាស៊ី។

លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកសម្តេចដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ការចូលរួមដោយមិនគិតពីការនឿយហត់របស់លោក ម៉ូរីតា ក្នុងការស្តារនិង កសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបានពីសម្តេចនូវការកោតសរសើរ និងការគោរពអស់ពីដួងចិត្ត។ ជាក់ស្តែង លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅទស្សនាប្រាសាទ ព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបាន ជួយបង្កើនសន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើម ជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ ទៀតផង។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។ សម្តេចតេជោបានគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការ ពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។ សម្តេចក៏សូមយកឱកាសនេះ កោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជា រយៈពេលកន្លងមក និងបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារ ក្នុងឱកាស សម្តេច បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។

សម្តេចតេជោ មានប្រសាសន៍ដោយសម្តែងនូវការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និង អរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ជាច្រើនផ្សេងទៀត។ ឈរលើវឌ្ឍនភាពទាំងអស់នេះ សម្តេចសូមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖

ទី១-សូមលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវអរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័ន-សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬ សកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំង នេះទៅក្នុងកម្មវិធីអប់រំ និង ស្រាវជ្រាវ ។

ទី២-យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភព លោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកបដោយ
សន្តិសហវិជ្ជមាននៃមនុស្សជាតិ។

ទី៣-ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ, សម្តេចសូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាមការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង។

ទី៤-ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យើងមិនត្រូវភ្លេចជាមួយនឹងការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលមាន វត្តមាននៅកម្ពុជា ពិសេសឥស្លាមសាសនា និងគ្រឹស្តសាសនា ដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំង អស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមានចែងក្នុង រដ្ឋធម្មនុញ្ញរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យអង្គការពុទ្ធសាសនិក ពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិ មកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការ យូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត ដើម្បីសម្រេចឱ្យ បាននូវគោលដៅរួមរបស់យើង គឺសន្តិភាព និងស្ថេរភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៣

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមរះរាជក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

លោក សួង សុភ័ណ្ឌ បានសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសួង សោភ័ណ្ឌ ដែល ពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោកសួង សោភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី។

លោក សួង សុភ័ណ្ឌ អតីតប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី និងជាអតីតបេក្ខជន​តំណាង​រាស្ត្រមណ្ឌល​ខេត្ត​ប៉ៃលិន​នៃអតីតគណបក្ស​សង្គ្រោះជាតិ បបច្ចបច្ចុប្បន្នជាប្រធានគណបក្សខ្មែរឈ្នះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២៣

នាយសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោក មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើការត្រួតពិនិត្យករណីខាងលើនិងដោះស្រាយដោយគោរពគោលការណ៍ “ការពារ បម្រើ និងសង្គ្រោះប្រជាពលរដ្ឋ”។

ការបញ្ជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពី កងរាជអាវុធហត្ថផ្ទៃប្រទេសបានឃើញអត្ថបទរូបភាពព័ត៌មាន ពាក់ព័ន្ធនឹងយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងគោយន្ដ ហើយមានការទារលុយ និងស្ទួចយកគោយន្តនោះផងដែរ។

នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានបង្ហាញរបាយការណ៍ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ គិតត្រឹម ត្រីមាសទី១ (៣ខែ) ឆ្នាំ២០២៣។

សម្ដេច ស ខេង បានលើកឡើងថា ចាប់ថ្ងៃទី១ ខែមករា រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣ ក្រុមការងារតាមដានអំពីការដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ២៣៤ គណនី។

ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៤៥ គណនី និង១៤០គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។

ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយោគយល់អធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថារាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូចឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។

រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា។

សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា​ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍​ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៤​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍​ ៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២​ ខែមេសា ឆ្នាំ ២០២៣​ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់​ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយជោគជ័យ​ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង។​

សម្ដេចបានបន្តថា ទោះបីយេីងទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ ហេីយរាជរដ្ឋាភិបាល ទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ច ពាក់ម៉ាស់ ធ្វេីតេស្តរហ័ស​ សម្រាប់ការជួបជុំក៏ដោយ​ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន​ សុំបន្តលើកកម្ពស់ ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត រយៈទំព័រហ្វេសប៊ុក បានលើកឡើងថា៖ ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬតម្លើងឋានន្តរស័ក្តិ យោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិ សម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា៖
ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេ😅 ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។ ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារ ជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ព ក្នុងការត្រៀមលក្ខណៈការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតប នឹងការឆ្ងល់ ឬទើសរបស់អស់លោក😃😃
ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង😅

នៅក្នុងទំព័រហ្វេសប៊ុក ដដែល នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ៖ ថ្ងៃនេះមានកូនទាហានពិសេសម្នាក់រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ (ជាតំណាងអោយម៉ាក់ និងបងស្រីទាំងពីររបស់គាត់ផងដែរ)🥰🥰

ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះ ចំពោះលោកតាលោកយាយ លោកអ៊ុំពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរ ចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នាថ្ងៃនេះ🙏🙏

នៅទីស្តីការក្រសួងការពារជាតិ ជាថ្ងៃព្រហស្បតិ៍នេះ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

នៅទីបំផុត«ធនាគារ ABA» បានរៀបចំឯកសារផ្លូវច្បាប់ ជាបណ្ដឹងព្រហ្មទណ្ឌ ប្ដឹងអតិថិជនម្នាក់ទៅតុលាការក្រោយអតិថិជនរូបនោះ បរិហារកេរ្តិ៍ «ធនាគារ ABA»។

បើតាមសេចក្ដីប្រកាសរបស់«ធនាគារ ABA» សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះបានបង្ហាញថា៖ យើងខ្ញុំសូមធ្វើបច្ចុប្បន្នភាពជុំវិញ ករណីចោទប្រកាន់មួយ ដែលបានកើតឡើងកាលពីថ្ងៃទី 08 ខែមេសា ដោយមានអតិថិជនម្នាក់ បានអញ្ជើញទៅសាខាធនាគារ ABA មួយកន្លែង ដើម្បីដាក់ប្រាក់នៅបញ្ជរ ហើយបានអះអាងថា បានបាត់ប្រាក់ចំនួន 1,000,000រៀល (មួយលានរៀល)។ ភ្លាមៗ បន្ទាប់ពីអតិថិជនបានតវ៉ានៅសាខា ក្រុមការងារពាក់ព័ន្ធរបស់យើងខ្ញុំ បានបង្ហាញវីដេអូ ជូនអតិថិជន អំពីដំណើរការនៃការរាប់សាច់ប្រាក់ពីជ្រុង (ប្លង់) ផ្សេងៗគ្នា ដោយវីដេអូនោះ បានចាប់យកសកម្មភាពទាំងស្រុង នៃការរាប់សាច់ប្រាក់របស់ក្រុមការងារ។ ប៉ុន្ដែ ពេលនោះ អតិថិជនមិនព្រមទទួលយកការបកស្រាយពីក្រុមការងារយើងឡើយ ហើយក៏បានចាកចេញពីសាខា។ នៅថ្ងៃទី 8 ខែមេសា អតិថិជនបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយបានចោទប្រកាន់ធនាគារ ABA ហើយបំភ្លៃខុសពីហេតុការណ៍ពិត ដែលបានកើតឡើងជាក់ស្ដែង។

នៅថ្ងៃបន្ទាប់ អតិថិជនក៏បានធ្វើការផ្សាយវីដេអូផ្ទាល់ (live) នៅហ្វេសប៊ុក ដោយបន្តរៀបរាប់អំពីការចោទប្រកាន់បំភ្លៃ និងបំផ្លើសការពិតនោះ។ ទោះជាធនាគារយើងខ្ញុំ បានកំណត់ថ្ងៃជួបប្រជុំជាមួយអតិថិជនរូបនេះ នៅថ្ងៃទី 10 ខែមេសា ដែលបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាភាន់ច្រឡំនេះក៏ដោយ ក៏អតិថិជនរូបនេះ នៅតែបន្តបរិហារកេរ្តិ៍ រួមមានខ្លឹមសារ ដែលញុះញង់តាមបណ្ដាញសង្គម ឲ្យគេឈប់ប្រើប្រាស់ធនាគារ ABA។

ធនាគារយើងខ្ញុំនៅតែប្ដេជ្ញាព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី និងបានជួបប្រជុំជាមួយអតិថិជន នៅការិយាល័យកណ្តាល នៅថ្ងៃទី 10 ខែមេសា ដើម្បីពិនិត្យករណីនេះឡើងវិញ។ បន្ទាប់ពីបង្ហាញវីដេអូ និងភ័ស្ដុតាងដែលបានរកឃើញផ្សេងៗម្ដងទៀតរួច អតិថិជនបានទទួលស្គាល់ថា ចំនួនទឹកប្រាក់ដែលបានដាក់ គឺពិតជាត្រឹមត្រូវ ហើយមិនមានបាត់បង់ប្រាក់នោះទេ។ នៅថ្ងៃដដែល អតិថិជនរូបនេះ បានផុស លិខិតសុំទោស។ ទោះយ៉ាងណា នៅថ្ងៃនេះ លិខិតនោះលែងមាននៅលើទំព័រ/គណនី ហ្វេសប៊ុក របស់គាត់ទៀតហើយ។

ជាមួយមូលដ្ឋានរឹងមាំដែលបញ្ជាក់ថា ការចោទប្រកាន់របស់អតិថិជន គឺការបំភ្លៃការពិត ហើយដោយផ្អែកលើភ័ស្ដុតាង រួមទាំងការរកឃើញផ្សេងៗ ដែលប្រមូលបាន បច្ចុប្បន្ននេះ ធនាគារ ABA រក្សាសិទ្ធិក្នុងការការពារកេរ្តិ៍ឈ្មោះធុរកិច្ច និងម៉ាកសញ្ញារបស់ខ្លួន ដោយក្នុងនោះរួមមាន ការរៀបចំឯកសារផ្លូវច្បាប់ ក៏ដូចជាបណ្ដឹងព្រហ្មទណ្ឌទៅតុលាការ។

ស្របគ្នានេះដែរ យើងខ្ញុំ សូមរំលឹកអតិថិជនជាថ្មីម្ដងទៀត សូមធ្វើការទាក់ទងមកធនាគារ ABA តាមបណ្ដាញទំនាក់ទំនងផ្សេងៗរបស់យើងខ្ញុំ មុននឹងផុសអំពីបញ្ហាអ្វីមួយនៅលើអ៊ីនធឺណិត ឬបណ្ដាញសង្គម។ នីតិវិធីដោះស្រាយវិវាទនានារបស់ធនាគារយើង មាននៅលើវិបសាយ ។ ការអះអាង និងចោទប្រកាន់ដោយបំភ្លៃការពិត និងគ្មានមូលដ្ឋាន អាចបណ្ដាលឲ្យរងវិធានការផ្នែកច្បាប់ជាធរមាន។

អង្គភាព សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទង អតិថិជន រូបនោះ ដើម្បីបកស្រាយបំភ្លឺនៅឡើយទេ៕srp

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

តាមរយៈតេឡេក្រាម នាយករដ្ឋមន្ត្រីហ៊ុន សែន នៅយប់ថ្ងៃទី១៩ ខែមេសា បានបង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច»។

អត្ថបទវិភាគនេះ ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំក្រោមចំណងជើងថា «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច» ដើម្បីគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ខាងក្រោមនេះជាអត្ថបទវិភាគ៖

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២៣

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ក្នុងអាណត្តិទី២ របស់ខ្លួន។

នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត /០៤២៣/៦៥១ ចុះថ្ងៃទី១១ មេសា ២០២៣ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៣

តាមរយៈទំព័រតេលេក្រាមផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ បានព្រមានចំពោះមន្ត្រីទាំងអស់កុំធ្វើបាបអ្នកទន់ខ្សោយ និងប្រើប្រាស់អាវុធខុសច្បាប់។

តាមរយៈសាររបស់នាយករដ្ឋមន្ត្រី ដែល សៀមរាប ប៉ុស្តិ៍ ទទួលបាន បញ្ជាក់ថា៖ បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។

ក្នុងសារដដែលបន្តថា សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការសូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។

ការចេញសារព្រមានរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពី សម្ដេចបានចេញអនុក្រឹត្យបញ្ចប់មុខតំណែង ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៣

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ទី ៦ ខែមេសាឆ្នាំ ២០២៣ នេះ បានចេញអនុក្រឹត្យតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ និងលោក មួង ធី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។

នេះបើយោងតាមអនុក្រឹត្យ សៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page41 Page42 Page43 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×