Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ឧបរាជ ឆាវឆាវ 1 January 2021 · Image
···

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកកម្សាន្តក្នុងខេត្ត សៀមរាបថ្ងៃឆ្លងឆ្នាំ សាកល ២០២០-២០២១ មានចំនួនសរុបប្រមាណ ២៥.២០៤នាក់ មានការថយចុះប្រមាណ ៨៥,៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៩,៦ ម៉ឺននាក់។

     របាយការណ៍បង្ហាញទៀតថា ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២០៤ នាក់ មានការថយចុះ ៩៨,៧៦% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២៥.០០០ នាក់ មានការថយចុះប្រមាណ ៩០,៧៤%  បើប្រៀបធៀបរយៈពេលដូចគ្នា ចំនួនប្រមាណ ២៧ ម៉ឺននាក់ ។ ក្នុងនោះអ្នកទៅទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២០.០០០ នាក់ ទស្សនាតាមតំបន់សហគមន៍ទេសចរណ៍ និងភ្នំគូលែន មានចំនួនប្រមាណ ៥.០០០ នាក់។
ជាមួយនឹងរាត្រីដ៍សែនមនោរម្យ ក្នុងស្រមោលកូវីដ១៩នេះ ខេត្តទេសចរណ៍សៀមរាបអង្គរ ក៍រក្សាបាននូវសន្តិសុខនិងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 31 December 2020 · Image
···

ភ្នំពេញ៖មន្ទីរមុខងារសាធារណៈខេត្តសៀមរាប សូមអបអរសាទរ ជូន សម្តេច ហ៊ុនសែន ចំពោះសមិទ្ធផល ប្រវត្តិសាស្ត្រថ្មី កម្ពុជា ទទួលបាន ដំណក់ប្រេងដំបូង៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 31 December 2020 · Image
···

ខេត្តសៀមរាប៖គេហទំព័រ សៀមរាបប៉ុស្ដិ៍ បើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២០ របស់ខ្លួន លើកទី១។

ការប្រជុំនេះ ដឹកនាំ ដោយលោកប៊ុត វិចិត្រ ចាងហ្វាង គេហទំព័រសៀមរាបប៉ុស្ដិ៍ ដែលធ្វើឡើងនៅភោជនីយដ្ឋាន ធូ ប៊ី សុី នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

កិច្ចប្រជុំដែរនេះ គោលបំណង ដើម្បីពិភាក្សា លើការងារអនុវត្ត កន្លងមក និងលើកទិសដៅបន្ត ពាក់ព័ន្ធ វិជ្ជាជីវៈ ក្រមសីលធម៌អ្នកសារព័ត៌មាន និងការបង្ហាញពីរបៀបថតនិងសរសេរព័ត៌មាន ដល់បុគ្គលិក សៀមរាបប៉ុស្ដិ៍ ទាំងអស់ នឹងការបញ្ចេញមតិ នានា ការប្រឈម របស់បុគ្គលិក នៅពេលចុះយកព័ត៌មាន។

ក្នុងកិច្ចប្រជុំ លោក ប៊ុត វិចិត្រ បានពន្យល់សហការី ថា «រួមគ្នា ធ្វើព័ត៌មាន ប្រកបដោយវិជ្ជាជីវៈនិងមានក្រមសីលធម៌ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»

សុំបញ្ជាក់ថាពិធីនេះ ក៏មានការពិសារអាហារបាយសាមគ្គី រួមការគ្នាផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 31 December 2020 · Image
···

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានសន្លប់ ក្រោយមានជម្លោះហិង្សា ជាមួយប្ដី។

ហេតុការណ៍បានកើតឡើង នាយប់ម៉ោង៧ ២៥នាទី ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ចំណុចផ្ទះជួលមួយកន្លែង នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានដឹងថា អំពើហិង្សានេះ រវាងប្ដីនិងប្រពន្ធ បានបង្កជម្លោះគ្នាទៅវិញទៅមក ដោយស្ត្រីជាប្រពន្ធ បានរងរបួសដៃដេកសន្លប់តែម្ដង។

ប្រភពបានបន្តថា មូលហេតុ ដោយសារប្រពន្ធមិនបាន ជួយប្រកបមុខរបរ រកសុីជាមួយប្ដីអ្វីនោះទេ នៅតែផ្ទះ ពេលបានលុយមក.យកមកទិញតែគ្រឿងស្រវឹង ផឹករហូត ទើបប្ដីខឹងបង្កជម្លោះ គ្នាទៅវិញទៅមក បែបនេះ។

បន្ទាប់ពីមានករណី អ្នកភូមិក្បែរខាង បានជួយចេញថ្លៃព្យាបាល ទៅដល់ស្ត្រី ខាងលើ ដោយចូលរួមម្នាក់បន្តិចៗ ឲ្យទៅព្យាបាល។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនបានបង្ហាញឈ្មោះ ស្ត្រីរូបនេះទេ។ ចំណែកបុរសជាប្ដីបានរត់គេចខ្លួនបាត់ ក្រោយពីបង្កជម្លោះហិង្សាជាមួយប្រពន្ធរួច៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 31 December 2020 · Image
···

ខេត្តសៀមរាប៖តាមរយ:ខោនហ្វេសប៊ុកផ្លូវការ របស់ លោកផ្លុង រ៉េត ចាងហ្វាងកាសែត កាសែតកម្ពុជាសុវណ្ណភូមិ ថាលោកគ្រោងនឹងប្ដឹង លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា «ពីបទសម្លាប់សត្វស្វា ដោយចេតនា»។

ការគ្រោងប្ដឹងមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា នេះ ក្រោយពីមានហេតុការណ៍មន្ត្រីអាជ្ញាធរជាតិអប្សរានិងមន្ត្រីបាលព្រៃឈើ ចុះទៅប្រមូលសត្វស្វា នៅតំបន់ប្រាសាទបាយ័ន ដោយក្រុមមន្ត្រីជំនាញបានបាញ់ថ្នាំសន្លប់ទៅលើសត្វស្វា បណ្ដាលឲ្យសត្វស្វា ធ្លាក់ពីលើចុងឈើ មកចំថ្ម។ «ត្រង់ចំណុចនេះ មានការរិះគន់យ៉ាងខ្លាំងថា« បណ្ដាលឲ្យសត្វស្វា ចំនួន២ក្បាល បានងាប់»។ ប៉ុន្តែលោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បដិសេធថា «មិនមានសត្វស្វា ងាប់នោះទេ គឺគ្រាន់តែមន្ត្រីជំនាញបាញ់ថ្នាំឲ្យសន្លប់តែប៉ុណ្ណោះ» ។ 

«សំឡេង លោកឡុង កុសល»

https://www.srpostnews.com/wp-content/uploads/2020/12/១២១២.ogg

ចំណែក លោក ផ្លុង រ៉េត ចាងហ្វាងកាសែត មួយរូបនៅខេត្តសៀមរាប ថាគ្រោង ប្ដឹងលោកឡុង កុសល។ ខាងក្រោមនេះ ជាសំណេររបស់លោកផ្លុង រ៉េត៖

ខ្ញុំបាទផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ មានគម្រោងដាក់ពាក្យប្ដឹង លោក ឡុងកុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា ពីបទសម្លាប់សត្វព្រៃ ដោយចេតនា ដែលបានបាញ់ស្វាពីក្បាលកាលពីម្សិលមិញ នៅប្រាសាទបាយ័ន បើមានបងប្អូនអ្នកថតរូប ឬអ្នកកាសែត ឬប្រជាពលរដ្ឋ ណាចូលរួម អាចផ្តិតក្រយ៉ៅដៃ ជាមួយខ្ញុំបាន ហើយសារនេះផងដែរ មិនមែនជាការ ញុះញង់ ឲ្យប្រជាពលរដ្ឋ ឬអាជ្ញាធរណា មួយ ប្រតិកម្ម ជាមួយ លោកឡុងកុសល ទេ គ្រាន់តែជាសារមួយ ដែលខ្ញុំចង់ឲ្យអ្នក ដែលស្រឡាញ់សត្វព្រៃ ចុះឈ្មោះជាមួយខ្ញុំ ផ្ដិតមេដៃប្ដឹងលោក ឡុងកុសល។

បើមានបងប្អូនណា យល់ព្រមតាមខ្ញុំ ខ្ញុំនឹងរៀបឯកសារហើយ ទាក់ទងមកខ្ញុំ។ តែបើគ្មានអ្នកឈឺឆ្អាតទេ ក៏ហីទៅចុះព្រោះថា ខ្ញុំម្នាក់ឯងក៏មិនអាចធ្វើអ្វីបានដែរ ចូលចាំសុភាសិតមួយនិយាយថា ចង្កឹះមួយបាច់ កាច់មិនបាក់ ដើមឈើមួយដើម ក៏មិនហៅថាព្រៃដែរ គួរណាស់តែលោកឡុង កុសល យកស្វាកាចនោះ ទៅចិញ្ចឹមបីបាច់ថែរក្សា ឬប្រគល់ឱ្យអង្គការ មិនគួរប្រើវិធានការ បាញ់សម្លាប់ជីវិតសត្វព្រៃនោះទេ ម្យ៉ាងវិញទៀត ស្វាដែលបាញ់សម្លាប់នោះ មិនមែនស្វាកាចនោះទេ។ រូបហ្វេសប៊ុគ តែខ្ញុំមានវីអូរបស់កូនចៅខ្ញុំ។

ទាក់ទង ថាលោក ផ្លុង រ៉េត គ្រោងប្ដឹង លោកឡុង កុសល ថាល្អតើ បានគាត់ចេញខ្លឹមសារចឹង បងក៏អរគុណដែរ ព្រោះស្វាហ្នឹងនឹងអត់មានងាប់ទេ ហើយរូបភាពគាត់ប្រើក្លែងក្លាយទាំងអស់។

«សំឡេង លោកឡុង កុសល»

https://www.srpostnews.com/wp-content/uploads/2020/12/១១១.ogg

ទោះយ៉ាងណា លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាលនៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់AKPថា គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ។

ដោយឡែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា៖ «ការចាប់ស្វាកាចៗទាំងនេះ គឺដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ និងរុញ ឬកាយ ឱ្យជ្រុះនូវថ្មប្រាសាទ ទម្លាក់ចុះក្រោម និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។  ខ្ញុំសូមជម្រាបជូនផងដែរថា ក្រុមការងារនឹងចាប់យកចេញតែស្វាកាចៗប៉ុណ្ណោះ គឺមិនធ្វើឡើងចំពោះសត្វស្វាទាំងអស់នោះទេ ហើយខ្ញុំក៏សុំច្រានចោលទាំងស្រុង នៅរូបភាពសត្វស្វារងរបួសដែលត្រូវបានចែកចាយ និងផ្សព្វផ្សាយ ដែលតាមពិតគឺស្វារងរបួសនេះ បានរងរបួសដោយត្រូវម៉ូតូបុក ហើយក្រុមអ្នកថតដាក់យូធូប បានថតយូរណាស់ហើយ និងបានផ្សព្វផ្សាយនៅលើបណ្តាញយូធូបផងដែរ”។

សូមរំលឹកថា ការចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរា មានទាំងអ្នកគាំទ្រ និងអ្នករិះគន់ នៅពេលដែលមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចាប់ប្រមូលសត្វស្វាកាចៗទាំងនោះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ជាក់ស្តែងនៅពេលដែលមន្រ្តីជំនាញកំពុងតែធ្វើការចាប់សត្វស្វាទាំងនោះ ឃើញមានក្រុមអ្នកថតសត្វស្វាបង្ហោះក្នុងយូធូប (Youtube) នៅតំបន់អង្គរជាច្រើននាក់បានសម្តែងការមិនសប្បាយចិត្ត ផងដែរ។

ក្រុមអ្នកថតសត្វស្វាបង្ហោះ ក្នុងយូធូបនៅតំបន់អង្គរ ដែលបានជួបតវ៉ាជាមួយមន្រ្តីអាជ្ញាធរអប្សរាបានលើកឡើងថា ពួកគាត់គាំទ្រចំពោះការចាប់យកសត្វស្វាកាចៗចេញពីតំបន់អង្គរនេះ ប៉ុន្តែលោកមានការអាណិតសត្វស្វាទាំងនេះ ព្រោះបើវាធ្លាក់មក ហើយចំថ្ម អាចនឹងរបួស ឬស្លាប់។

លោកបានបន្ថែមថា តាមពិតទៅសត្វស្វាកាចគឺមិនមែនស្វាដែលធ្លាប់រស់នៅតំបន់អង្គរនោះទេ គឺជាស្វាដែលពលរដ្ឋយកមកព្រលែង ហើយស្វាទាំងនោះមានទម្លាប់មិនល្អដូចស្វានៅតំបន់អង្គរ នោះទេ។ ប៉ុន្តែលោកបានបដិសេធថា ស្វាកាចគឺដោយសារតែក្រុមពួកគាត់អ្នកថតរូប។ ផ្ទុយទៅវិញពួកគាត់តែងតែ ផ្តល់ចំណីឱ្យពួកវាទៅវិញទេ។

ចំណែក លោក ឡុង កុសល បានបញ្ជាក់បន្ថែមថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស គឺតាមរយៈក្រុមដែលថតដាក់យូធូបនេះ ហើយបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ ប្រការនេះចាំបាច់ត្រូវតែយកចេញដើម្បីបញ្ចៀសបញ្ហាផ្សេងៗនាពេលអនាគត។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page401 Page402 Page403 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!