Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ប៊ុន វិចត្រ 10 May 2023 · Image
···

លោកគួច ចំរើន អភិបាលខេត្ត បានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានជឿជាក់លើរាជរដ្ឋាភិបាល បង្កើតរោងចក្រ បង្កើតការងារជូនយុវជនរបស់យើង។ ដូច្នេះយើងត្រូវខិតខំរួមគ្នា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា ប្រែក្លាយថ្ងៃ ១ឧសភា ជាថ្ងៃជួបជុំសប្បាយរីករាយ មានឱកាសជួបជុំគ្នា យើងមានមោទនភាព ទទួលបានរបបសន្តិសុខសង្គម ប្រាក់សោធននិវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ យ៉ាងដូច្នេះនៅ រសៀលថ្ងៃទី៩ អង្គារម្សិលមិញ ក្នុងឱកាសអញ្ជើញសំណេះ សំណាលជាមួយនិយោជក និងកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធីជ រីវើរ ថេកស្ថាយ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣ ក្រោមប្រធានបទ (សន្ថិភាព ស្ថេរភាព មុខរបរ និងការងារ ) មានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា ដើម្បីរលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានារបស់ កម្មករ និយោជិត និយោជក ដែលមាននៅក្នុងច្បាប់ ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន កាលពីឆ្នាំ២០២២ យើងមិនបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយសារវិបត្តិកូវីឌ-១៩ រោងចក្រត្រូវបានបិទខ្ទប់ កាត់បន្ថយចំនួនកម្មករនៅក្នុងរោងចក្រ រឿងដែលអាក្រក់នៅជំនាន់កូវីដ ពេលចាប់ផ្តើមយើងមិនទាន់មានវ៉ាក់សាំងចាក់ជូនកម្មករ និយោជិត ខ្វះរូបមន្តព្យាបាល ដោយសារបច្ចុប្បន្នយើងមានភាពសាំក្នុងខ្លួនដោយបានចាក់វ៉ាក់សាំង តែប្រសិនបើមានការឆ្លងមិនមានការភ័យខ្លាច មិនធ្ងន់ធ្ងរធ្វើឱ្យបាត់បង់អាយុជីវិត ថ្ងៃនេះយើងបានជួបជុំគ្នាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ ដេរសម្លៀកបំពាក់ វ៉ានធីជ រីវើរ ថេកស្ថាយ ដើម្បីបង្ហាញពីការអបអរសាទទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣។

អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ ប្រាក់សោធននិវត្តន៍ជូនដល់និយោជក និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារនៅក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្ពុជា ដែលពីមុនមិនមានរបបសោធននិវត្ត មានតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ពីឆ្នាំ២០២៣ កម្មករ កម្មការិនីទទួលបានប្រាក់សោធននិវត្តនៅពេលចាស់ គ្រាន់តែយើងធ្វើការមួយឆ្នាំ ពេលចាស់មានប្រាក់កាន់តែច្រើន បងប្អូនទទួលបានអត្ថប្រយោជន៍ ពាក់ព័ន្ធតាមច្បាប់កំណត់ សុំឱ្យបងប្អូនស្វែងយល់ដឹងក្នុងអាជីពរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល ចាប់ផ្តើមអភិវឌ្ឍប្រទេសមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគ រួមគ្នាបង្កើតរោងចក្រ ផ្តល់ឱកាសការងារជុនយុវជនរបស់យើង ក្រោមម្លប់សុខសន្តិភាព ទាក់ទងនឹងប្រាក់សោធននិវត្តន៍នេះសរបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយគាំពារសង្គម របបសោធននិវត្ត បើបងប្អុនកម្មករ និយោជិតមានជំងឺមាន ប.ស.ស ជាអ្នកធានារ៉ាប់រងក្នុងការព្យបាល។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលរៀបចំព្រឹត្តការណ៍ស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម កម្ពុជាទទួលបានមេដាយមាសច្រើនប្រកបដោយស្មារតីហ្វឹកហាត់ កម្ពជាជាប្រទេសតូច ប្រទេសក្រ តែយើងមានស្មារតី និងឆន្ទះមិនក្រនោះទេ កម្ពុជាជាប្រទេសតូច តែបេះដូងធំទូលាយ ក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម ដោយទទួលការស្នាក់នៅរបស់កីឡាករ គ្រូបង្វិក និងការចូលទស្សនា និងការផ្សព្វផ្សាយដោយមិនយកថវិកាសម្រាប់គណៈប្រតិភូកីឡាដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ ព្រមទាំងបានធ្វើការណែនាំដល់កម្មករ កម្មការិនីរោងចក្រទាំងអស់ត្រូវខិតខំរៀនសូត្រដូចជា ខិតខំអភិវឌ្ឍសមត្ថភាព ជំនាញ ភាសា ឈានទៅធ្វើទំនើបកម្ម នេះជាការចែករំលែក ដើម្បីបង្កើនសមត្ថភាពជម្រុញការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបនាពេលខាងមុខ។

ក្នុងឱកាសនោះផងដែរអភិបាលខេត្ត ក៏បាននាំយកថវិកាឧបត្ថម្ភជូនកម្មករ កម្មការិនី ៣៨៧នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ស្ត្រីមានផ្ទៃពោះចំនួន ៥នាក់ ម្នាក់ ១០ម៉ឺនរៀល ស្ត្រីលំហែមាតុភាព ៩នាក់ ម្នាក់ ១០ម៉ឺនរៀល៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 10 May 2023 · Image
···

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអង្គារ ម្សិលមិញ បានដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួល ករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំលោកគួច ចំរើន បានមានប្រសាសន៍ថា កាលពីខែមីនា កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់កម្មវិធីប្រជុំដោះស្រាយ សម្របសម្រួលករណីវិវាទរវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីជម្រុញការរកដំណោះស្រាយ បញ្ហារបស់បុរី វីអាយភី ដែលបានធ្វើការសាងសង់ផ្ទះ និងលក់ជូនអតិថិជននៅពេលកន្លងទៅ។

លោកគួច ចំរើន បន្តថាដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនអតិថិជន បាត់បង់ទំនុកចិត្តដល់ម្ចាស់បុរី ហើយម្ចាស់បុរី មានការពាក់ព័ន្ធ ជាមួយម្ចាស់បំណុលផ្សេងទៀត ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឱ្យមានការឯកភាពគ្នា រវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។

រដ្ឋបាលខេត្តព្យាយាម រកបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ ជូនបងប្អូនអតិថិជន ភាគីម្ចាស់ បំណុល និងក្រុមហ៊ុន ថ្ងៃនេះ រដ្ឋបាលខេត្តចង់ដឹងពីភាគីម្ចាស់បំណុល ណាមួយដែលស្ម័គ្រចិត្ត ចូលរួមសហ ការសាងសង់សំណង់បុរី នេះបន្តជូនបងប្អូនអតិថិជន។

តាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់គ្រោងសាងសង់ផ្ទះ ល្វែងសរុបចំនួន ៤០០៥ល្វែង និងអគារចំនួន ៨ តាមការពិនិត្យជាក់ស្តែង ម្ចាស់សំណង់សាងសង់បានចំនួន ១៤៣៨ល្វែង ហើយម្ចាស់ផ្ទះបានបន្តសាងសង់ខ្លួនឯងចំនួន ៣៨ ល្វែង។

កិច្ចប្រជុំបានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម៖
១-ស្នើឱ្យភាគីម្ចាស់បំណុលទាំងអស់ ត្រូវដោះស្រាយជាអាទិភាពតែបំណុលដែលពាក់ព័ន្ធនឹងក្រុមហ៊ុន បុរី វីអាយភី ក្នុងខេត្តព្រះសីហនុ កុំទាន់យកបំណុលផ្សេងដែលមិនពាក់ព័ន្ធមកបូកបញ្ចូលគ្នា
២-ម្ចាស់បំណុលទាំងបីយល់ព្រមសហការបន្តវិនិយោគសាងសង់សំណង់បុរី ដើម្បីដោះស្រាយជូនអតិថិជន ប៉ុន្តែផ្តល់អាទិភាពជូនលោកជំទាវ សេង រួចលាង ជាអ្នកបន្តគម្រោងសាងសង់
៣-ជូនលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងដីក្រុមហ៊ុន បុរី វីអាយភី ជាមួយម្ចាស់បំណុល ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ ភាគីក្រុមហ៊ុន បុរី វីអាយភី និងតំណាងប្រជាពលរដ្ឋ ចាប់ពីថ្ងៃស្អែកតទៅ៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 1 May 2023 · Image
···

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែ ក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ នៅថ្ងៃចន្ទ នេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្ដីបន្ទោសដល់រដ្ឋមន្ត្រីព័ត៌មាន និងអ្នកគ្រប់គ្រង ស្ថានីយទូរទស្សន៍ជាតិ ឱ្យចាប់អារម្មណ៍ ផ្សាយការប្រកួតស៊ីហ្គេមវិញបន្ទាប់ពីខកខានផ្សាយការប្រកួតកាលពីម្សិលមិញ។ ករណីនេះ សម្ដេចហ៊ុន សែន ព្រមាន ដកអគ្គនាយកនៃស្ថានីយន៍ទូរទស្សន៍ជាតិចេញពីតំណែងផងដែរប្រសិនជាមិនអាចធ្វើរឿងនេះបាន។

នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឱ្យស៊ីហ្គេមក្លាយជាបុណ្យជាតិ ដែលអបអរ ទូទាំងប្រទេស ដោយសម្រួលការលំបាក ឱ្យប្រជាពលរដ្ឋ ដែលចង់មើលការប្រកួតតែបែរជាខកចិត្តវិញដោយសារទូរទស្សន៍ជាតិ មិនបានផ្សាយទូលំទូលាយពីព្រឹត្តិការណ៍កីឡានេះ។

សម្ដេចថា៖ «ផ្សាយឱ្យវាសប្បាយទូទាំងប្រទេសមើល! […] បើខ្ញុំទៅវិញអត់មានធ្វើទេលោកអ្នកនឹងអស់តំណែងមុនម៉ោង ៩យប់ និយាយប្រាប់ឱ្យហើយ»។

សម្ដេចតេជោបានស្នើដល់ស្ថានីយទូរទស្សន៍ឯកជនធ្វើការផ្សព្វផ្សាយពីការប្រកួតកីឡានេះឱ្យបានទូលំទូលាយផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 30 April 2023 · Image
···

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹក ថ្ងៃអាទិត្យ នេះ បានអញ្ជើញពិនិត្យ សមិទ្ធផល​ និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។

បច្ចុប្បន្ន ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វាក់ចំនួន៣ ទីតាំងហើយ ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

ស្ថានីយប្រព្រឹត្តកម្មនេះបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ ដោយមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មា​នក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែកដល់ការថែរក្សាបរិស្ថាន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 30 April 2023 · Image
···

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដែលជាជ្រៅ ចំពោះថ្នាក់ដឹកនាំសម្ដេចតេជោ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងការដឹកនាំគណៈកម្មការតំបន់ឆ្នេរ ក៏ដូចជាក្រុមការងាររបស់ក្រុមហ៊ុនម៉ៅការទាំងអស់ ព្រមទាំងកងកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញ ដោយនៅពេលកន្លងមក បានរួមសហការគាំទ្រគ្នា ជំរុញក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុ ទទួលបាន នូវសមិទ្ធផលយ៉ាងត្រចះត្រចង់ នៅអបអរសាទរ ពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមទាំងសាធារណៈមតិ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ ហើយសមិទ្ធផលទាំងអស់នេះ គឺដោយសារការខំប្រឹងប្រែងរបស់យើងទាំងអស់ គ្នាពីថ្នាក់ដឹកនាំ ដែលបានផ្ដល់នូវសមិទ្ធផលសម្រាប់យើង និងសម្រាប់ជាតិរបស់យើងទាំងគ្នាផងដែរ។

លោក គួច ចំរើន បានមានប្រសាសន៍ យ៉ាងដូច្នេះក្នុងពិធីប្រគល់ទទួលសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ប្រគល់ជូនដល់រដ្ឋបាលខេត្ត ដែលស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ម្សិលមិញ។

លោកលី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ក្នុងពិធីថា ផែនការរបស់រាជរដ្ឋាភិបាល ដោយបានប្រកាសបើកការដ្ឋាន នៅកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការអញ្ជើញគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ដោយបានសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នៅកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ហើយក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ នៅក្នុងក្រុង/ខេត្តព្រះសីហនុ មានប្រវែងសរុប ទាំងអស់គឺ ៨៤.០៦៦គីឡូម៉ែត្រ ដោយក្នុងនោះមាន៖ ផ្លូវមហាវិថីចំនួន ៣ខ្សែ,ផ្លូវវិថីចំនួន ១៥ខ្សែ និងអនុវិថី ១៩ខ្សែ។

លោកបន្តថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់នេះ គឺជាដំបូងឡើយ ដែលបានក្រុមការងារគិតគូរ ពីគណៈកម្មការជាតិអភិវឌ្ឍន៍គ្រប់គ្រង តំបន់ឆ្នេរកម្ពុជា ដោយគិតគូដំបូង អំពីផ្លូវធ្វើយ៉ាងណា ឱ្យមានផ្លូវផ្សេងទៀត ក្នុងការបញ្ជៀស តាមផ្លូវជាតិលេខ៤ ដោយហេតុដូច្នេះហើយ ទើបយើងមានមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page12 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!