Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៣

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃពុធនេះ លើកឡើងថា៖ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្ដេចហ៊ុន ម៉ាណែតបានបន្តថា៖ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ទន្ទឹមនេះដែរ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២៣

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តមបណ្ឌិត​ ស​ សុខា​ បានសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលមានលោក​ឯម​ សុខសុវណ្ណ​ តំណាងស្ថាបនិក។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៣

ភ្នំពេញ៖ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា បានអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសដែល សម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយ សម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ។

ការអញ្ជើញធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាង សម្តេច ហ៊ុន ម៉ាណែត និង ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស។

នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ
នាល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ប្រធានាធិបតីគុយបា បានសម្តែងនូវការអបអរសាទរ ជូនចំពោះ
សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងជំនួបនេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ សម្តេចតេជោ នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថា ជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការផ្តួចផ្តើម ឱ្យមានជំនួបតាមទូរស័ព្ទ, ការអបអរសាទរ និងបានជម្រាបជូន ឯកឧត្តម ប្រធានាធិបតី ផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ។ បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះ ជំនួយឧបត្ថម្ភ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជា ជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យ ដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយ លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខា រួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៣

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចេញសេចក្ដីសម្រេចចាត់តាំង លោក ឃឹម ហ្វីណង់ និងលោកស្រី អ៉ឹម រចនា ជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមសេចក្សីសម្រេច ចុះហត្ថលេខាដោយ លោក ឌិត ទីណា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២៣

ភ្នំពេញ៖ឯកឧត្តម គីម ជីន ព្យូ បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្ដេចធិបតី ដែលត្រូវបាន ជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយ ឯកឧត្តម ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី កម្ពុជានឹងអាច សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២៣

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅដល់ទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។

វត្តមាននៃការអញ្ជើញដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ មន្ត្រីជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ក្នុងនោះ មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានឯកឧត្តម, លោកជំទាវ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។

កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២៣

ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រនិងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។
ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាលនិងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

សរុបមកវិញ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។ គោលនយោបាយនេះគឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៣

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះបានប្រកាសប្រកាសព័ត៌មាន ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖ កងរាជអាវុធហត្ថ បានឃើញតាមបណ្តាញសារព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយរូបភាពវីដេអូនិងខ្លឹមសារប៉ះពាល់ដល់កិត្តិយសរបស់យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ៊

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា “នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងពីឈ្មោះ ខុន សុចាន់ ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមអ្នកសារព័ត៌មាន មានគ្នាចំនួន៣នាក់ ជិះរថយន្ត១គ្រឿង តាមថតឡានដឹកឈើកែឆ្នៃ ធ្វើសិប្បកម្ម បន្តិចបន្តួចរបស់ខ្លួន (សុចាន់) ហើយបានទារលុយចំនួន២លានរៀល ជាថ្នូរមិនបង្ហោះផ្សាយតាមបណ្ដាញសង្គម បន្ទាប់មកទារចុះសល់២០០ដុល្លារ ក្រោយមកខ្លួន(សុចាន់) បានចរចារចុះនៅសល់៣០ម៉ឺនរៀល ខណៈនោះក្រុមអ្នកសារព័ត៌មាន បានយល់ព្រមដោយឲ្យដាក់លុយ តាមវីង ដែលមានលេខទូរស័ព្ទ ០៧១៥៥២២០៥២។

ក្រោយទទួលបានបណ្ដឹង មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ នៅថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងវេរលុយ (វីង) ដែលក្រុមអ្នកសារព័ត៌មាន ទាំង០៣នាក់ កំពុងដកប្រាក់នៅចំណុចក្បែររង្វង់មូលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ពេលកម្លាំងក៏បានធ្វើការឃាត់ខ្លួនករណីជាក់ស្តែង។

ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ ផៃ សោភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តរមានជ័យ។ ២-ឈ្មោះ នៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិរំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានរស្មីអង្គរ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ចាប់យកវត្ថុតាង៖ ១-រថយន្តម៉ាក នីសាន់ (ចង្កូតស្តាំ) ស្លាកលេខODM1050 ពណ៌ប្រាក់០១គ្រឿង (សូមបញ្ជាក់: ស្លាកលេខនិងក្រដាសបង់ពន្ធផ្លូវដែលបំពាក់លើរថយន្ត គឺក្លែងក្លាយ), ២-ម៉ាស៊ីនថត (កាមេរ៉ា)០១គ្រឿង, ៣-ទូរស័ព្ទ០៤គ្រឿង។

ជនសង្ស័យចំនួន៣នាក់និងវត្ថុតាង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យតាមនីតិវិធី។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានសិទ្ធិពេញលេញចំពោះមុខច្បាប់ ក្នុងការតវ៉ារឿងក្តីនេះ។

២-នៅថ្ងៃទី២៥និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានគេហទំព័រស្រទាប់យុវវ័យនិងសំឡេងឯករាជ្យ បានចុះផ្សាយដោយចោទប្រកាន់មកលើកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យថា ឈ្មោះ ចាន់ (ដើមបណ្តឹង) ឲ្យប្រាក់ចំនួន៣០ម៉ឺនរៀល ទៅឱ្យក្រុមសារព័ត៌មាន ៣នាក់ខាងលើ ជាលក្ខណៈមនោសញ្ចេតនា មិនគួរចាប់វាយខ្នោះ។

សារព័ត៌មានខាងលើ បានកាត់តរូបភាពដាក់ជាលក្ខណៈដឹកឈើទ្រង់ទ្រាយធំដែលពុំមែនជាការពិតវាជារូបភាពចាស់ៗកន្លងទៅ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានទាំង២ខាងលើ និងសារព័ត៌មានដែលមានការផ្សព្វផ្សាយករណីនេះ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

៣-កងរាជអាវុធហត្ថ នៅតែរងចាំទទួលយកនូវព័ត៌មានដែលពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ និងការផ្តល់មតិក្នុងន័យស្ថាបនាដែលជាធាតុចូល៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៣

ភ្នំពេញ៖រដ្ឋសភាជាតិ បានចេញសេចក្ដីប្រកាសលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋសភាបានទទួលស្គាល់ សុពលភាព សំណាងរាស្ត្រថ្មី ចំនួន ២៩ រូប៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២៣

បណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅអង្គារនេះបានជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាសចំនួន ១៨,០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកម្មករ-និយោជិតទាំងអស់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងជាទីស្រលាញ់។ ជាមួយគ្នានេះ លោកបណ្ឌិត បានគូសបញ្ជាក់អំពីគុណបំណាច់នៃការតស៊ូ ដឹកនាំលះបង់ ដើម្បីកម្ពុជារបស់ថ្នាក់ដឹកនាំជំនាន់មុន ហើយបានបន្សល់ទុកសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន នូវសមិទ្ធផលជាច្រើន សម្រាប់ប្រជាជនកម្ពុជាទាំងមូលនិយាយជារួម ព្រមទាំងជាពិសេសសម្រាប់បងប្អូនកម្មករ-និយោជិត បាន និង កំពុងទទួលបាន ដែលកើតចេញពីការដឹកនាំដោយផ្ទាល់របស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ សមិទ្ធផល និងអត្ថប្រយោជន៍នាថ្ងៃនេះ គឺមិនមែនកើតមកដោយចៃដន្យនោះទេ ហើយជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នា រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលដែលជាប្រតិបត្តិករក្នុងការអនុវត្តគោលនយោបាយ និងយន្តការផ្សេងៗសំដៅបម្រើដល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយជាគោលការណ៍គ្រឹះនៃការបែងចែកផលលាភប្រកបដោយសមធម៌។

បន្ថែមជាមួយគ្នានេះ, បណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសដើម្បីថ្លែងអំណរគុណដល់បងប្អូនប្រជាជនខ្មែរច្រើនលើសលប់ បន្តផ្តល់ជំនឿជឿជាក់ និងផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតយ៉ាងច្រើនលើសលប់ ដោយមិនជឿលង់នឹងការញ៉ុះញ៉ង់ ឬឧបាយកលអាក្រក់ណាមួយ ដោយមានអត្រាអ្នកចេញទៅបោះឆ្នោតចំនួន ៨៤,៥៨% ក្នុងនោះចំនួនអ្នកដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៨២,៣០% ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំ និង បម្រើ ការពារ តាមរយៈការបន្តបង្កើតផលប្រយោជន៍បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជន។ យន្តការការដឹកនាំ កម្មវិធីនយោបាយ និងគោលនយោបាយ របស់គណបក្ស គឺក្លាយជាយន្តការ កម្មវិធីនយោបាយ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់ឱ្យយកទៅអនុវត្តក្នុងការបម្រើឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ និងឈរលើជំនឿចិត្ត ការស្រលាញ់ និងការគាំទ្ររបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែត បានធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីដឹកនាំ អនុវត្តកម្មវិធីនយោបាយ ជាពិសេសការធានាទាំង៥ គោលដៅអាទិភាពទាំង៦ និងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដចំពោះជាតិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះផងដែរ នាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ផងដែរ អំពីមតិមួយចំនួនដែលបានលើកឡើងដោយចោទរាជរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោតក្លែងក្លាយ ហើយមិនមានអន្តរជាតិ ទទួលស្គាល់ ដោយលោកបណ្ឌិត ឱ្យអ្នកទាំងនោះទៅមើលទិន្នន័យ នៃអ្នកចេញទៅបោះឆ្នោត ហើយជាពិសេសត្រូវគោរពសិទ្ធិអ្នកបោះឆ្នោត ចំនួនជាង ៨,២លាននាក់ ស្មើនឹង ៨៤,៥៨% ហើយអ្នកដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាង ៦លាននាក់ ស្មើនឹង ៨២,៣០% ដែលនេះបានបង្ហាញច្បាស់អំពីគោលការណ៍ប្រជាធិបតេយ្យរឹងមាំ និងមានភាពចាស់ទុំ ហើយបានផ្តល់សិទ្ធិស្របច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសម្រាប់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។

ជាមួយគ្នានេះ បណ្តាប្រទេសជាច្រើនបានផ្ញើសារអបអរសាទរដល់ លោកបណ្ឌិត ដែលបានបង្ហាញពីមនោសញ្ចេតនា និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ហើយជាពិសេសស្ថាប័នសំខាន់ៗ មួយចំនួនក៏បានបន្តមកជួបផ្ទាល់ជាមួយលោកមកធ្វើការជាមួយ និងមិនមានប្រទេសណាមួយដកចេញនូវអង្គទូតរបស់ខ្លួននោះឡើយ ហើយអ្វីដែលពិសេសនាថ្ងៃទី២១ កញ្ញា ២០២៣ ខាងមុខនេះ។ លោកនឹងឡើងថ្លែងសន្ទុរកថាក្នុងនាមកម្ពុជា ដែលជារដ្ឋអធិបតេយ្យស្មើមុខស្មើមាត់ ឋានៈជាសមាជិកអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការណែនាំ និងប្រគល់ភារកិច្ចជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយត្រូវអនុវត្តការងារអាទិភាពចំពោះមុខ ក្នុងឆ្នាំ២០២៣ ដូចជា៖
១. ខិតខំសម្របសម្រួលប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ និងឱ្យបាន មុនការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ, ២. រៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស., ៣. រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសប្រមាណ ១,៥លាននាក់, ៤.ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ, ៥. យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្បបានល្អ និងកាន់តែមានភាពងាយស្រួល និង ៦. បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤តទៅ។ សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ៖ ១. សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករ-និយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ, ២. សហការជាមួយភាគីពាក់ព័ន្ធ ជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរឱ្យបានសមរម្យសម្រាប់កម្មករ-និយោជិត, ៣. សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរនូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាកសុខភាពជាងមុន ត្រឹមឆ្នាំ២០២៧ និង ៤. ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករ-និយោជិតទាំងក្នុងប្រទេស និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចតែងតាំង លោក ហ៊ីង ថូរ៉ាក់ស៊ី «ជារដ្ឋលេខាធិការប្រចាំការ នៃ ទីស្តីការគណៈរដ្ឋមន្ត្រី»។ នេះបើតាមសេចក្ដីសម្រេចតែងតាំងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

«លោក កែ សួនសុភាព ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្លាស់ប្ដូរមុខតំណែង លោក គឹង វណ្ណៈ ពីអភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងតែងតាំង លោក កែ សួនសុភាព ជំនួសវិញ។ នេះបើតាមអនុក្រឹតចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕ដោយនាគខៀវ «លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ​ ដែលត្រូវបានផ្ទេភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងមកមហាផ្ទៃ»

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page35 Page36 Page37 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×