Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២២

ខេត្តកំពង់ចាម​៖លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​លេីកឡេីងថា​ បេី​យើង​ថែរក្សា​សន្តិភាព​បាន​ កម្ពុជា​ នឹងមានការ​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​នៅពេល​៥០ឆ្នាំ​​ទៅ​មុខ​ទៀត ដូច្នេះ​កុំ​ស្កប់ស្កល់​នឹង​សន្តិភាព​ និង​កុំ​ស្កប់ស្កល់​អ្វី​ដែល​យើង​មាន​ គឺ​ត្រូវ​ខិតខំ​ការពារ​បន្ត​ទៀត​។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១៥ ខែមករា​ ឆ្នាំ​២០២២​ នៅសាលាខេត្តកំពង់ចាម​។

ក្នុង​ពិធី​នោះដែរ​ លោកសាយ សំអាល់​ ក៏បាន​លេីកឡេីងថា​ ការ​អប់រំ​ពិតជា​មាន​សារៈសំខាន់​​​ណាស់​ ដែល​ត្រូវ​ទាមទារ​ឲ្យ​យុវជន​ ស​ ស​ យ​ ក​ ចូលរួម​លើក​កម្ពស់​វិស័យ​អប់រំ​ គឺ​ត្រូវ​លេីក​ទឹកចិត្ត​​ជុំរុញ​ដល់​កុមារ​ឲ្យ​បាន​ចូល​សាលា​ ហើយ​ខិតខំ​សិក្សា​រៀនសូត្រ​ ចាប់ផ្ដើម​ពី​ថ្នាក់​បឋមឡេីង​ទៅ​ដែល​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ…មុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២២

ខេត្តកំពង់ចាម៖អគារទីស្នាក់ការគណបក្សប្រជាជនស្រុក ចំការលើ ខេត្តកំពង់ចាម ត្រូវបានធ្វើពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាង។

ពិធីធ្វើឡើងនៅព្រឹកមិញនេះ ក្រោមវត្តមានលោកហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ចំការលើ ដោយមានការចូលរួមពី លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក ខ្លូត ផន អនុប្រធានគណបក្សខេត្ត ព្រមទាំងប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ទូទាំងស្រុកចំការលើ យុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយស្រុក ឃុំ ,មន្ត្រីគណបក្សខេត្តចុះជួយស្រុក-ឃុំ រួមនឹងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។

គួរបញ្ជាក់ថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ដែលប្រារព្វពិធីក្រុងពាលី បើកការដ្ឋានកសាងនាពេលនេះគឺមាន ចំនួន ០២ អគារ -អគារទី១ ជាសាលប្រជុំ មានកំពស់១ជាន់ ទំហំ ២១,៥ម×៣៦ម
-អគារទី២ មានកំពស់៣ជាន់ ទំហំ១២,៥ម×២៧ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​ជំនួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID​ ដល់​គម្រោងអភិវឌ្ឍនានានៅក្នុងខេត្តកំពង់ចាម នារសៀល​ថ្ងៃទី​១២​ ខែមករា​ ឆ្នាំ​២០២២​នេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​ ដោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ ជាង​១លាន​នាក់​ កាកសំណល់​រឹង​ និង​រាវ​ ក្នុង​១ថ្ងៃ​ជាង​១០០តោន​​ ក្នុងនោះ​ពលរដ្ឋ​មួយចំនួន​មិន​ទាន់​មានការភ្ញាក់​រលឹក​ គឺនៅតែ​ចោល​សំរាម​ពាសវាលពាសកាល​ មិន​ព្រម​ទុកដាក់​នៅ​នឹង​កន្លែង​ឲ្យ​បាន​ត្រឹមត្រូវ​​ ដេីម្បី​ឲ្យ​កម្មករ​ធ្វើ​ការ​ប្រមូល​ ហើយ​អ្នក​ខ្លះ​ទៀត​ ទំលាប់​ដុត​សំរាម​នៅ​តាម​ផ្ទះ​ បណ្តាល​ឲ្យ​មាន​ជាតិ​ពុល​ក្នុង​បរិយាកាសទៀតផង​ ដូច្នេះ​សូម​ឲ្យ​​​ភ្នាក់ងារ USAID​ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ ដេីម្បី​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ ហេីយចូលរួម​ការពារ​បរិស្ថាន​ អនាម័យ​ ជាពិសេស​បញ្ហា​សំរាម​តែម្ដង​។ ​

លោកអភិបាលខេត្ត​ បាន​លេីកឡេីងថា​ រវាងUSAID​ ហើយ​នឹង​រដ្ឋបាលខេត្ត​ ក៏ដូចជា​​រាជរដ្ឋាភិបាល​កម្ពុជា គឺយេីងមាន​គោលបំណង​តែមួយ​ ក្នុង​ការ​ជួយលេីក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ តាម​រយៈ​គម្រោង​នានា​ ការ​បង្កើត​មុខរបរ​ ការ​លេីក​កម្ពស់​សេវា​សុខាភិបាល​ ផ្តល់​នូវ​ការ​អប់រំ​ បរិស្ថាន​ ទាំង​នេះ​សុទ្ធសឹងតែ​ជា​គោលដៅ​លេីក​កម្ពស់​គុណភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដូច្នេះ​យើង​អាច​ចាប់ដៃ​គ្នា​បាន​ ដេីម្បី​បន្ត​សកម្មភាព​ការងារ​របស់​យើង​តទៅ​ទៀត​។

លោកស្រី​ ណែនស៊ី អ៊ឹសលិក នាយិកា​បេសកកម្ម​ USAID​ បាន​យល់ព្រម​ ចំពោះ​ការ​ស្នើសុំ​ របស់​អភិបាលខេត្តកំពង់ចាម​ ក្នុង​ការ​បន្ត​អាណត្តិ​របស់​ខ្លូន​ ដេីម្បី​លេីក​កម្ពស់​ការងារ​កសិកម្ម​ ដែល​មាន​ដូចជា​ការ​នាំ​ផលិតផល​ចេញ​ និង​បច្ចេកទេស​ដាំដុះ​ រួមនឹង​បរិស្ថាន​ ខណៈ​កន្លង​មក​ USAID​ បាន​ផ្ដល់​ការ​គាំទ្រ​លេី​វិស័យ​សុខាភិបាល​ និង​អប់រំ​ ក្នុង​ខេត្តកំពង់ចាម​ បាន​យ៉ាង​ល្អ​ប្រសើរ​។

គួរ​បញ្ជាក់​ថា​ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា សហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ អនុវត្តកម្មវិធីផ្សេងៗជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ទាំង២៥រាជិនី​-ខេត្ត​។​ ដោយ​​ផ្តោតទៅលើ ការពង្រឹងសិទ្ធិមនុស្ស​ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាព​ និងអាហារូបត្ថម្ភ គាំទ្រការអប់រំ​ និងការអភិវឌ្ឍកុមារ បង្កើនផលិតកម្មកសិកម្ម​ និងសន្តិសុខស្បៀង អភិរក្សព្រៃឈើ​ និងទីជម្រាល ព្រមទាំងជួយកសិករ​ និងក្រុមគ្រួសារ​ក្នុងការបន្ស៊ាំ​ និងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២២

ខេត្តកំពង់ចាម៖លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ដែលបានខិតខំ អនុវត្តបាននូវគោលការ ក៏ដូចជា គាំទ្រ ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំបឹងណាយ កន្លងទៅផងដែរ។

លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ នៅថ្ងៃអង្គារ៍ ទី១១ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំបឹងណាយ។

សន្និបាតក៏បានលើកឡើងពីការបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបឹងណាយ ក្នុងអាណត្តិទី៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២២

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២​នេះ​ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ប្រាប់ដល់​មន្ត្រី​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​​អង្គភាព​ច្រកចេញចូលតែមួយ​ នៅពេល​ដែល​ចេញ​លិខិត​អនុញ្ញាត​ការ​ធ្វើ​អាជីវកម្ម​លក់​អាចម៍​ដី​ គឺត្រូវ​ចំលង​ជូន​​រដ្ឋបាល​ក្រុង​-ស្រុក​ ដើម្បី​បន្តការពិនិត្យ​តាមដាន​ចំពោះ​ម្ចាស់​អាជីវកម្ម​នោះ​ តេី​ពួកគាត់​បាន​គោរព​តាមសេចក្តី​ណែនាំ​របស់​រដ្ឋបាល​​ខេត្តដែរ​ឬ​ក៏អត់​ ចៀសវាង​កន្ទេល​ធំ​បន្លំ​ដេក​​ ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​សោភណភាព​ផ្លូវ​ និង​បាត់បង់​សួយសារអាករចូលរដ្ឋ​។ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​​អង្គភាព​​​ផ្តល់​សេវា​ ហើយ​នឹង​អាជ្ញាធរ​​មូលដ្ឋាន​ ត្រូវ​តែ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​តាម​ទំរង់​រដ្ឋបាល​តួនាទី​ភារកិច្ច​របស់​ខ្លួន​។ ​

ក្នុង​កិច្ចប្រជុំ​នោះដែរ​ លោក​ អ៊ុន​ ចាន់ដា​ បាន​​លេីកឡេីងថា​ អាជ្ញាធរ​ក្រុង​-ស្រុក​ គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​​​ ចំពោះ​សំណង់​ដែល​ពុំមាន​លិខិត​អនុញ្ញាត​ គឺត្រូវធ្វើការ​ណែនាំ​ឲ្យ​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​​​ឲ្យ​បាន​ត្រឹមត្រូវ​​មុន​នឹង​សាងសង់​។ ដោយឡែក​សំណង់​ដែល​រំលោភបំពាន​លើ​ដី​ចំណី​ផ្លូវ​ ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវតែ​ធ្វើ​ការ​ហាមឃាត់​​ ហើយ​រាយការណ៍​ជូន​រដ្ឋបាល​ក្រុង-ស្រុក​ និង​ខេត្ត​ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឲ្យ​ទាន់ពេលវេលា​ផងដែរ​។

ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​អង្គសន្និបាតគណ:កម្មាធិការគណបក្ស ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម​ នារសៀលថ្ងៃទី៨​ ខែមករាម្សិលមិញនេះ​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ដែលតែងតែជួយឧបត្ថម្ភ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំល្វាលើ កន្លងទៅផងដែរ។

គួរ​បញ្ជាក់​ថា​ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សឃុំល្វាលើ បានបេីកអង្គសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍឃុំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍឃុំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្នុងអាណត្តិទី៥នេះផងដែរ។

ពិធីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំល្វាលើ ស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ខ្លូត ចិន្តា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកចំការលើ លោក កែវ នាឫទ្ធិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាសមាជិកសមាជិកាអង្គសន្និបាត សរុប ២១៣នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន ចាន់ដា នៅព្រឹកមិញនេះបានចុះពិនិត្យការដ្ឋានអ៊ុតផ្លូវ​កៅស៊ូ​ បេទីម ចំនួន​២ខ្សែ ប្រវែងជិត៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម​។

ឆ្លៀត​​​ក្នុង​ឱកាស​ចុះ​ពិនិត្យ​គម្រោង​​​ស្ថាបនា​ផ្លូវ​ខាង​លើនេះ​ដែរ លោក​ អ៊ុន​ ចាន់ដា​​ ក៏បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្តោយដង​ផ្លូវ​ខាងលេី​ ខណៈ​ពួកគាត់​មាន​ការ​ត្រេកអរ​សាទរ​​ជា​ខ្លាំងចំពោះសមិទ្ធផលថ្មី​នេះ​គឺជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​​ធ្វើដំណើរ​ ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​អ្នក​រស់នៅ​ក្នុងតំបន់​នោះ​ផងដែរ​។ ​

គួរ​បញ្ជាក់​ថា​ គម្រោងជួសជុលផ្លូវកៅស៊ូ ប្រភេទ​AC ប្រវែង ៦៥២ម៉ែត្រ ទទឹង​៧.៥​ ម៉ែត្រ លើកំណាត់ផ្លូវលេខ៤៩ចាប់ពី កែងផ្លូវត្រសក់ផ្អែម​ រហូតដល់ផ្លូវភ្លោះមុនីវង្ស(ក្រោយសាលាបឋមសិក្សាឧត្តរ)​ ស្ថិតក្នុងសង្កាត់ កំពង់ចាម​ ក្រុងកំពង់ចាម សរុប​តម្លៃ​ ​៧០៤​លានរៀល​ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម សម្រាប់​ឆ្នាំ២០២២​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ “ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

លោក អ៊ុន ចាន់ដា បន្តថា​ ពិតមែនតែស្ថានភាព​ជំងឺ​កូវីដ​-១៩​ បានធូរស្រាល​ ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាសប្រគល់ផ្ទះមនុស្សធម៌ទី៧ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះសុខ សុភាព អាយុ៣៦ឆ្នាំ រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។

គួរ​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ សុខ សុភាព ជាជនមានពិការភាព( ស្វិតជើងទាំង២ ពីកំណើត) ទ័លក្រ មានប្រពន្ធ និងកូនស្រី ប្រុស ២នាក់ (អាយុ៦ឆ្នាំ និង៣ឆ្នាំ) ក្នុងបន្ទុក។​ ដោយស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩លាន​ និង៨០ម៉ឺនរៀល​។ ក្នុង​នោះ​ក៏​បានផ្តល់ជូន​នូវអំណោយ​សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ៦០ម៉ឺនរៀល​។ ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៨នាក់ ក្នុងម្នាក់ៗ ទទួល​បាន​អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានប្រាប់មន្ត្រីនៃ​មន្ទីរ​កសិកម្ម​ ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុន សម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេសគ្រោះខ្វះទឹក ដោយត្រូវសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ចាម​ ​នៅរសៀល​ថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២២​។ ​

ក្នុង​កិច្ចប្រជុំ​អភិបាលខេត្ត បានជំរុញ​ដល់​មន្ត្រីជំនាញ ឲ្យ​បន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ​ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឲ្យបានទាន់ពេលវេលា​ និង​អប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម​ និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ​ ក្រៅពីនោះ​ត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយដល់ប្រជាកសិករ​ ចៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរកសិកម្ម ឲ្យសហការជាមួយមន្ត្រីជំនាញ​ និងអាជ្ញាធរក្រុង-ស្រុក ត្រូវកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ហេីយត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឲ្យបានត្រឹមត្រូវ​ ព្រមទាំង​ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ​ ហេីយត្រូវខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋ​ ដេីម្បីយកទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈផងដែរ​។

អភិបាលខេត្ត​ ក៏បាន​ជំរុញ​មន្ត្រី​ជំនាញ​ឲ្យ​ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍​ ហេីយ​ត្រូវចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល​ លេីសពីនេះ​ត្រូវបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី​ ដែលបានជ្រើសរើស​ និង​បន្តចុះផ្សព្វផ្សាយដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ​ ដេីម្បី​លេីកស្ទួយដល់ការនាំចេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​សាលា​ខេត្តកំពង់ចាម​ សម្រាប់ឱកាស​ចូល​ឆ្នាំ​សកល​២០២២​ នៅថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ​ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ក្នុង​នាមជា​​មន្ត្រី​រាជការគឺ​យេីង​ត្រូវ​បម្រើ​សេវា​សាធារណៈ​​ជូន​ប្រជាពលរដ្ឋ​ ដោយភាព​ស្មោះត្រង់​ និង​​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ​ ប៉ុន្តែ​ត្រូវ​​មាន​ភក្ដីភាព​ចំពោះ​រាជរដ្ឋាភិបាល​។

ថ្លែងក្នុង​ពិធី លោក អ៊ុន​ ចាន់ដា​ ក៏បានកោតសរសើរ​ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់​ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ​ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​ថា​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ ត្រូវ​បង្រៀន​មន្ត្រី​​ឲ្យ​ចេះ​ធ្វើ​ការ​ ហើយ​ត្រូវ​ទុក​ឱកាស​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​​បញ្ចេញ​សមត្ថភាព​ទេពកោសល្យ​ផង​ ដោយកុំ​ប្រកាន់​ច្រេីន ហេីយក៏កុំ​ចោល​ឥរិយាបថ​ទន់ភ្លន់​ ពោលគឺ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ​​ខិតខំ​ធ្វេី​ការងារ​ បេី​មាន​បញ្ហា​អ្វី​កេីនឡេីង​​ត្រូវ​រួមគ្នា​ ដេីម្បី​ធ្វេីការ​ដោះស្រាយ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ធ្វេីការ​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះការចុះ​វាស់វែង​ដីធ្លី​ ត្រូវចៀសវាង​ជាដាច់ខាត​នូវការ​រំលោភ​បំពាន​យក​ដី​រដ្ឋ​ ជាពិសេស​ការ​ទន្ទ្រាន​កាន់កាប់​ដី​បឹងបួ​នានា​ ​​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​​។

លោកថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​​ស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម​ ដែលបានធ្វើឡើង​នៅថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅសាខាពន្ធដារខេត្ត​។

លោក​ អ៊ុន​ ចាន់ដា​ បានលេីកឡេីងថា​ ទោះបីជា​មាន​បុគ្គល​ណាមួយ​អះអាង​ថា​នឹងបង់ពន្ធ​អចលនទ្រព្យ​​ចូល​រដ្ឋ​យ៉ាងណាក្ដី​ ក៏យេីងមិន​ត្រូវ​វាស់វែង​អារកាត់​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ ឲ្យ​ទៅ​ឯកជន​គ្រប់គ្រង​បាន​ឡេីយ​ ជាពិសេស​ដី​នៅ​តំបន់​បឹងបួ​នានា​ ឬ​ដី​ព្រៃ​លិចទឹក​ ដែលត្រូវ​ទាមទារ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​។

សូមជម្រាបថាកន្លងមកអភិបាលខេត្ត​ ក៏បានចេញ​សេចក្តីណែនាំ និង​ផ្សព្វផ្សាយ ព្រមទាំង​បាន​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ និង​ទប់ស្កាត់​រាល់​ការរំលោភ ការ​ឈូសឆាយ ការដុត​រាន និង​ការលក់ដូរ​ដោយ​ខុសច្បាប់ ​ដីព្រៃ​លិច​ទឹក ដែលជា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ព្រោះមាន​សារ​:​សំខាន់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជា​សហគមន៍ និង​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។

ក្នុងកិច្ចប្រជុំនោះ​ដែរ លោក ហេង កុសលបុត ប្រធានសាខាពន្ធដារខេត្តកំពង់ចាម​ បាន​ធ្វើ​បទបង្ហាញស្តីពី ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាង អចលន ទ្រព្យ ឧបសម្ព័ន្ធទី៦ ស្តីពី ការបែងចែកភូមិសាស្ត្រ និងតម្លៃ អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តកំពង់ចាម​ ដែល​ក្នុងនោះ​ សម្រាប់​ដី​ស្ថិត​នៅ​ជុំវិញ​ផ្សារ​ និង​ផ្លូវ​មេ​ ក្នុង​ក្រុងកំពង់ចាម​ ក្នុង១ម៉ែត្រក្រឡា​ តម្លៃ​៥០០ទៅ៦០០ដុល្លារ​ និងដី​ស្ថិត​នៅ​ផ្លូវ​រណប​ពាក់ព័ន្ធផ្លូវ​មេ​ខាងលើ​ ក្នុង​១ម៉ែត្រ​ក្រឡា​ ៤០០ទៅ៥០០ដុល្លារ​ ចំណែក​ដី​ស្ថិត​នៅ​ច្រក​ផ្លូវ​ពាក់ព័ន្ធ​ផ្លូវ​មេ​ និងផ្លូវ​រណប​ខាងលើ​ ក្នុង​១ម៉ែត្រ​ក្រឡា​ ៣០០ទៅ៤០០ដុល្លារ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ខេត្តកំពង់ចាម៖អភិបាល​ខេត្ត​ បាន​ប្រាប់លោកស្រីប្រធាន​មន្ទីរ​ ដែល​ទើប​ទទួល​បាន​ការ​ប្រគល់​ភារកិច្ច​ថ្មី​ ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព​ លទ្ធភាព​ ទេពកោសល្យ​ ការ​ប៉ិនប្រសប់​ និង​គំនិត​ច្នៃប្រឌិត​រស់​រវើក​ ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ ​លេីការ​​ដឹកនាំ​ និង​ភាពទទួល​ខុសត្រូវ​ខ្ពស់​ផងដែរ​។ ​

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ​បានលេីក​ឡើង​ថា​ បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំពុង​កំណែទម្រង់​ស៊ី​ជម្រៅ​គ្រប់​ជ្រុងជ្រោយ​នោះ​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ ត្រូវ​មាន​ការ​ធានា​រ៉ាប់រង​នូវតួរនាទី​ និង​ភារកិច្ច​ស្នូល​របស់​អង្គភាព​ គឺជា​ប្រការ​សំខាន់​ ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​បំពេញ​តួនាទី​ ភារកិច្ច​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់​ពេល​វេលា​ និង​ហ្មត់ចត់​បំផុត​។

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ពេល​ធ្វើ​ជា​ថ្នាក់ដឹកនាំ​ ​ជា​មេ​គេ​ហើយ​ គឺពិត​ជាមាន​អម្រែក​ធ្ងន់​ណាស់​ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​​មានសិល្បៈ​​នៃ​ការ​ចែករំលែក​ ទេីប​មាន​សាមគ្គីភាព​ផ្ទៃក្នុង​​ ព្រោះ​ថា​ការ​យកចិត្ត​ទុកដាក់​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ គឺជា​គន្លឹះដ៏​សំខាន់​​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​​គោរព​ និង​មាន​ស្មារតី​ចូលរួម​បំពេញ​ការងារ​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​។

លោកថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​តែងតាំងលោកស្រី ស៊ាង វណ្ណលក្ខិណា ​ចូលកាន់​​តំណែងជា​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះក្រោម​វត្តមាន​ លោកស្រី​​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page33 Page34 Page35 … Page81 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!