ភ្នំពេញ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតក្រុមអ្នកនាំពាក្យរបស់ខ្លួន។
ការបង្កើតនេះតាមសេចក្ដីសម្រេចលេខ ០០៤៣/២៤ អគរ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ហត្ថលេខាដោយលោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
ភ្នំពេញ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតក្រុមអ្នកនាំពាក្យរបស់ខ្លួន។
ការបង្កើតនេះតាមសេចក្ដីសម្រេចលេខ ០០៤៣/២៤ អគរ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ហត្ថលេខាដោយលោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់ជូនដល់ប្រជាជន កម្ពុជា អំពីភាពត្រឹមត្រូវ និងហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរលើការអភិវឌ្ឍជាតិ ជាពិសេសការប្រើប្រាស់ថវិកាប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងស្របតាមច្បាប់ថវិកាយ៉ាងគត់មត់បំផុត។ ជាក់ស្តែងមានសារព័ត៌មានក្រៅប្រទេស ដែលតែងសរសេរព័ត៌មានមិនពិត ប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន និងគ្មានក្រមសីលធម៌ បានយកស្លាកសារព័ត៌មានជាទីជម្រកក្នុងការធ្វើសកម្មភាពកុហក បំភ្លៃ និងប្រឌិតរឿងវាយប្រហាររាជរដ្ឋាភិបាល។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលបង្កើតឡើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេសាបទៅកាន់សមុទ្រ ហើយមានគោលដៅសំខាន់តែមួយគត់ គឺបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោងនេះ បានប្រើប្រាស់រូបមន្ត BOT (កសាង ដំណើរការ និងផ្ទេរ) ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយរយភាគរយ និងមិនប្រើប្រាស់ថវិការបស់ជាតិឡើយ គឺមានលក្ខណៈដូចគ្នាទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែបែរជាត្រូវបានសារព័ត៌មានមួយចំនួន បានកុហកប្រជាជនថា រាជរដ្ឋាភិបាលទៅខ្ចីថវិកាបរទេស មកធ្វើគម្រោងព្រែកជីហ្វូណន រួមនឹងធ្វើការស្តារសេដ្ឋកិច្ចទៅវិញ។ ក្នុងន័យនេះ អ្វីដែល សម្តេចធិបតី បានធ្វើការបកស្រាយ គឺក្នុងគោលបំណងជម្រាបទៅសាធារណជនអំពីការពិត ហើយក៏ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវរបស់មន្ត្រីរាជការគ្រប់កម្រិត រួមទាំងថ្នាក់ដឹកនាំ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីបង្កើត និងកសាងសមិទ្ធផលថ្មីៗជូនជាតិ និងពង្រីកផលប្រយោជន៍ជូនប្រជាជន។ សម្តេចធិបតី តែងបញ្ជាក់ច្បាស់ ក្នុងការទទួលយកនូវមតិរិះគន់ស្ថាបនា ប៉ុន្តែជំទាស់ទៅនឹងការបង្កើតព័ត៌មានប្រឌិត បង្កើតបញ្ហា ដោយផ្ទុយទៅនឹងច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ការបញ្ជាក់ធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ៕
ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ៕
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត, មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មសពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា។ ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។
អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវបទបញ្ជាសំខាន់ៗចំនួន ៣ បន្ថែមទៀត មានដូចជា៖ (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួន ដូចជា ករណីស្រ្តីគ្រងស្បង់ចីពរតាំងខ្លួនជាព្រះ និងក្រុមតាំងខ្លួនជាឥសីចេញមកជាបន្តបន្ទាប់ ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដើម្បីធានាបាននូវការថែរក្សាតម្លៃនៃសាសនានីមួយៗ ដោយឈរលើមូលដ្ឋាននៃជំនឿច្បាស់លាស់ ។ (២) មន្រ្តីនគរបាលចរាចរណ៍ ត្រូវអនុវត្តឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ដល់ការអន្តរាគមន៍គ្រប់កម្រិត លើករណីបើកបរបណ្តាលឱ្យមនុស្សស្លាប់។ (៣) ត្រូវបណ្តេញពីក្របខ័ណ្ឌចំពោះមន្រ្តីនគរបាលជាតិ ឬកងយោធពលខេមរភូមិន្ទណា ដែលប្រើប្រាស់គ្រឿងញៀន និងត្រូវប្រឈមមុខច្បាប់ជាធរមានចំពោះអ្នកដែលជួញដូរគ្រឿងញៀន៕
ភ្នំពេញ៖កម្លាំង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា នៅពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១) ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោក ជាវ តុលា នាយករងមន្ទីរ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណី ជួញដូរ រក្សាទុកគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា ទី១៖ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទី២៖ បុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់៖ ១. ឈ្មោះ XIE JIE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៦, ២.ឈ្មោះ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៨ ខែមករា ឆ្នាំ២០០២, ៣.ឈ្មោះ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៦ ខែមករា ឆ្នាំ២០០១ និង៤. ឈ្មោះ ZANG PEIPEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩០។
សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង៤៦ក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់ ៨៣២ ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់ ២ គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង២២៤ ក្រាម ជាមួយសារធាតុផ្សំបង្កើនបរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និងសារធាតុមិនច្បាស់ ៣ គីឡូក្រាម និង៩៦៦ ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។
សូមជម្រាបថា ការបង្ក្រាបនេះអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕
ភ្នំពេញ៖ក្រុមមន្ត្រីរបស់ក្រសួងមហាផ្ទៃ ចំនួន១០រូបបានចុះទៅបំពេញ បេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីចុះ សិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ ការអនុវត្ត និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងលិខិតបង្គាប់ការនេះ ចុះហត្ថលេខាដោយលោក អ៊ុ ម៉ារ៉ា រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
បើតាមឯកសារបានឲ្យដឹងថា ក្រុមការងារនឹងជួបសម្ភាសន៍ជាមួយប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ , លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ , អភិបាលរងខេត្តចំនួន ១០រូប , សមាជិកក្រុម ប្រឹក្សាខេត្ត , លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិអភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបថាលោកសាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដោយលោកបានទម្លាយអាថ៌កំបាំង និងរិះគន់ លោកអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោះស្រាយរឿងចិញ្ចឹមរឿង។
ក្នុងនោះលោកសាន ស៊ានហួ បានស្នើសុំ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្លាស់ប្ដូរអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី ចេញពីតំណែង។
គួរបញ្ជាក់ថាកន្លងមកថ្មីៗ នេះ ក៏មានអ្នកភូមិប្រមាណជាង ១០០ គ្រួសារ រស់នៅក្រុងប៉ោយប៉ែត បានគោរពស្នើសុំឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាផ្លាស់ប្ដូរមុខ ឯកឧត្តម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្តមួយរូបទៀតផងដែរ៕
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីង មានកម្ពស់ ២៥ ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅកណ្តាលរាជធានីភ្នំពេញ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តរភាព។
មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស នោះដែរ ។ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។
សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។ ទន្ទឹមនេះ ក៏ជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។
ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារនៅកម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព។
ក្នុងឱកាសនៃពិធីនោះផងដែ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និង កម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ ៨០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង ៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥ ០០០ កន្លែង ។ ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន ហើយនាពេលថ្មីៗនេះ ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានបោះជំហានទៅមុខមួយកម្រិតទៀត ។ លើសពីនេះ, ធនាគារវីង ក៏បានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត៕
ភ្នំពេញ៖អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ (សុខៈ) បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ២១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៦៨នាក់ ដើម្បីចាត់ការណ៍ទៅនីតិវិធី។
ចំណាក់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផលនាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្រោមចំណុះក្រសួងមហាផ្ទៃ ដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី ខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ដែលអស់លោកមានសមត្ថកិច្ច បាននិងកំពុងតែធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសន្តិសុខក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមទស្សនៈអ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។
លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងការជំរុញបន្តធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ ក្នុងនោះក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ៕SRP
ខេត្តបាត់ដំបង៖សមត្ថកិច្ចខេត្តបាត់ដំបងបានប្រាប់ថា យ៉ាងហោចណាស់ សិស្សសាលាវិទ្យាល័យត្រែង ប្រុសស្រីចំនួន៦នាក់ បានលង់ទឹកស្លាប់៤នាក់ និងសង្រ្គោះបាន២នាក់។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១០និយ៣០ នាទី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចឈើទាល់ភ្លួស ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា សិស្សសាលាវិទ្យាល័យត្រែង ចំនួន៦នាក់ សង្គ្រោះបាន០២នាក់ រកឃើញសព០៤នាក់ ៖
១.ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល មុខរបរសិស្ស (រស់)
២. ឈ្មោះ រ៉ា ចាន់រី ភេទស្រីអាយុ១៣ឆ្នាំ (រស់នៅភូមិ ឃុំជាមួយគ្នា) (រស់)
៣. ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លាប់)
៤. ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)
៥. ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លាប់)
៦. ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លាប់)
សូមជម្រាបថាជនរងគ្រោះ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរសិស្ស។
បើតាមសមត្ថកិច្ច ករណីនេះ មូលហែតុ នេះបណ្ដាល មកពីចុះហែលទឹកលេង៕SRP
ភ្នំពេញ៖ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង។
នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៕
ភ្នំពេញ៖នគរបាលកំពុងកសាងសំណុំរឿងបញ្ជូនបុរសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩០០០ដុល្លារ)។
ជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តល្មើសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រផលិតទឹកកក សញ្ញាខ្លាឃ្មុំទឹកកក ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។
ជនសង្ស័យឈ្មោះ ស្វាយ វង្ស ភេទប្រុស មុខរបរលក់ទឹកកក មានទីលំនៅផ្ទះលេខ១៤៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ សម្ភារៈបាត់បង់៖ ប្រាក់ចំនួន ៩,០០០ដុល្លារ៕
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាននោះទេ។
ការបញ្ជាក់បែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន មួយ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគ របស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតី មិនបានអនុញ្ញាត ជាគោលការណ៍ណាមួយនោះឡើយ៕


