Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅអង្គារនេះ បានដឹកនាំអភិបាលរងខេត្ត នាយក នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការ​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណង់ដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ មុន្នីរង្សី ស្ថិតក្នុងភូមិត្រមុខទី២ ឃុំតុងរុង ស្រកព្រៃឈរ។

សមិទ្ធផលដែលត្រូវបានផ្តល់ជូន រួមមាន៖ អគារសិក្សា ១ខ្នង ៣០បន្ទប់ -ទីចាត់ការ ២ខ្នង ក្លោងទ្វារ និងរបងសាលា – ផ្លូវបេតុងក្នុងសលា និងសួនច្បារភ្លោះ និងតារាងបាល់ទាត់ បាលទះ និងបាល់បោះ ផងដែរ។

អភិបាលខេត្ត រូបនេះក៏បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ និងគម្រោងផ្លូវបេតុង ១ខ្សែ ដែលចំណងដៃរបស់សម្តេចហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២៣

ខេត្តកំពង់ចាម៖បើតាម លោក វ៉ា ចំរើន ក្រុមប្រឹក្សាឃុំដងក្តា បានប្រាប់ឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញ ជាគណៈអធិបតី នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ដើម្បីសម្ពោធសមិទ្ធផលមួយចំនួន មានដូចជា អគាររង់ចាំនៅមណ្ឌលសុខភាពដងក្តា , ផ្ទះគ្រូបង្រៀន , និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ដែលឆ្លងកាត់ភូមិសូទិចកើត សូទិចកណ្ដាល និងសូទិចលិច ស្ថិតនៅក្នុងឃុំដងក្តា។

សូមជម្រាបថានៅថ្ងៃចន្ទនេះលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដើម្បី​ត្រៀមរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៣

លោកហង់ ជួន ណារ៉ុន​ បាន​ថ្លែងថា​ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងមូលដ្ឋានស្រុក បានធ្វើការប្រែក្លាយ ហេដ្ឋារចនាសម្ព័ន្ធជនបទ ពីផ្លូវដី ទៅ​ជា​ផ្លូវបេតុង និងផ្លូវកៅស៊ូ ពីស្ពានឈើ ទៅ​ជា​ស្ពានដែក និងស្ពានបេតុង​ ហេីយ​ថ្ងៃ​នេះ​ទៀត​ ​យើង​ក៏​ទទួល​បាន​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ គឺ​អគារ​មណ្ឌល​សុខភាព​ ១ខ្នង​ ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លា​ររបស់សម្តេចហ៊ុន​ សែន​ តាម​រយៈ​ ក្រសួង​សុខាភិបាល​។

លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​កងមាស​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ឱ្យ​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ នៅ​ថ្ងៃទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាងមុខ​នេះ​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

លោកថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​បញ្ចុះ​បថមសិលា​សាងសង់​មណ្ឌល​សុខភាព​ថ្មី​ ស្ថិត​ក្នុង​ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ នៅថ្ងៃសៅរ៍នេះ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជន​ និង​កីឡា​ បាន​ថ្លែង​ថា​ ដោយសារ​ប្រទេស​ជាតិ​យើង​មានសុខសន្តិភាព ស្ថេរភាពនយោបាយ និង​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ធ្វើ​ឱ្យ​គម្លាតជីវភាព​រស់នៅ​របស់ប្រជា​ពលរដ្ឋ​ នៅជនបទ និងទីក្រុងកាន់តែខិតជិតគ្នា​ និង​នាំឆ្ពោះ​ទៅរកកំណើនសេដ្ឋកិច្ចខ្ពស់​។ ជាក់ស្ដែង​ភាព​រីកចម្រើន​ និង​មានសន្តិសុខល្អ បានផ្ដល់​ឱ្យ​អាជ្ញាធរមានលទ្ធភាព ក្នុងការស្តារ​ និងកសាង ទទួលបានសមិទ្ធផលថ្មីៗជាច្រើន ដូចជាប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ​ ស្រោចស្រពតូច ធំ បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត សាលារៀន និង​វត្តអារ៉ាម​ជាដើម​។

បើ​តាម​លោក​ ភោគ​ សាវុធ​ អភិបាល​ស្រុក​កងមាស​ បាន​ឱ្យ​ដឹង​ថា​ សម្រាប់ថ្ងៃនេះគឺជាការចាប់ផ្តើម ដែលអជ្ញាធរ​មូលដ្ឋាន​ និងប្រជាពលរដ្ឋ​ក្នុង​ឃុំព្រែកក្របៅ ទទួលបានមណ្ឌល សុខភាពថ្មី នៅពេលខាង​មុខ​ ជំនួស​ឱ្យ​អគារមណ្ឌលសុខភាពចាស់ ដែលមានសភាពទ្រុឌទ្រោម ហើយ​ទីតាំងចាក់ដីសាងសង់មណ្ឌលសុខភាព​នេះ​ មានទំហំ៣០​ម៉ែត្រ​ គុណ​នឹង​៦០ម៉ែត្រ ស្ថិតក្នុងស្ថានភាពគ្រលុកជម្រៅ៥ម៉ែត្រ ដោយប្រើប្រាស់អាចម៍ដី​ និង​កំទេច​ថ្ម​ភ្នំ​ ចំនួន ១៥៣៦ឡាន ដោយ​ប្រើប្រាស់​អស់​ថវិកា​សរុប​ចំនួន ៦៥,០២០,០០០រៀល​។

លោក​អភិបាល​ស្រុក​កងមាស​ បាន​បញ្ជាក់​ថា​ ថវិកាចាក់អាចម៍ដីបំពេញទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាពនេះ គឺ​បានមកពីការជួយគាំទ្ររបស់ក្រុមការងារថ្នាក់ជាតិ អាជ្ញាធរស្រុក ការិយាល័យសុខាភិបាលស្រុក អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សប្បុរសជនក្នុង​ និងក្រៅប្រទេស និង​បងប្អូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ទៅតាមការអំពាវនាវ របស់អាជ្ញាធរឃុំ។

លោកហង់ជួន ណារ៉ុន ក៏បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ដល់​អាជ្ញាធរ​ឃុំ​ព្រែក​ក្របៅ​ ដែល​នៅ​ខ្វះ​កំពុង​ជំពាក់​ក្រុមហ៊ុន​ដឹក​ដី​ ចំនួន​១៤លាន​រៀល​។ លោកក៏​បាន​អញ្ជើញ​ជួបសំណេះ សំណាល ជាមួយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ក្នុង​ឃុំព្រែកក្របៅ​ ព្រមទាំង​បាន​ប្រគល់សម្ភារៈ (កាតាប ប៊ិច និងសៀវភៅ) ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ខេត្ត​កំពង់ចាម​៖អគ្គិភ័យ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង​ នៅក្នុងភូមិថ្មី​ (ក) ឃុំរកាគយ​ ស្រុកកងមាស​ សង្ស័យឆ្លងចរន្តអគិ្គសនី​​ ខណៈ​ម្ចាស់ផ្ទះទៅចំការបាត់។

មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា​ ករណីអគ្គីភ័យនេះ នៅវេលា ម៉ោង៨ និង៣០នាទី​ នៅថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២៣​ នេះ។

ប្រភពបញ្ជាក់ថា ក្រោយបានឆាបឆេះអស់ ១ខ្នង​ របស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ ៨៣ឆ្នាំ​ ទាំងស្រុង ហើយបានរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ចំចំនួន២ខ្នងទៀតែមិនធ្ងន់ធ្ងរ។

សមត្ថកិច្ច​បាន​បញ្ជាក់ថា​ ក្នុងហេតុការណ៍នេះ ជំនាញបានប្រេីប្រាស់ឡានអស់ ០៥គ្រឿង​ និងទឹកអស់ ០៨ឡាន​ ទេីបអាចគ្រប់គ្រងស្ថានការណ៍​បាន​ទាំងស្រុង។

តាមប្រភពបញ្ជាក់ទៀតថា​ ករណីនេះម្ចាស់ផ្ទះ បានទៅចំការ​បាត់​ ស្រាប់តែដល់ម៉ោង ៨និង៣០នាទី​ ថ្ងៃទី២១​ ខែមីនា​ នេះ​ មានការឆ្លងចរន្តអគ្គិសនី​ បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះ នៅលេីផ្ទះ​ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ ទៅសមត្ថកិច្ច ស្រុកកងមាស ភ្លាមៗ​ ដេីម្បី ជួយអន្តរាគមន៍ ប៉ុន្តែ​ ពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ អ្វីឡេីយ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម ក្រុងកំពង់ចាម​ នៅចន្ទម្សិលមិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្ររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា​ សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖
ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ជាជំហានៗតាមរយៈការជំរុញ សេវាសុខាភិបាល ឱ្យកាន់តែខិតកៀកជិតបំផុត នឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត​ ក៏បាន​ថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិក ទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើ ឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើន ទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។​

លោកហ៊ុន ម៉ាណែត​ បាន​សម្តែង​ការ​ចូលរួមអបអរសាទរ ជូនចំពោះនិស្សិត ជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែង របស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page31 Page32 Page33 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!