Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២៤

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា “ សារព័ត៌មានដើរតូនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយ ការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតូនាទីសំខាន់ក្នុងកិច្ចការងារនេះ “។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ដែរថា ដើម្បីអោយសារព័ត៌មាន កាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។

លោកនេត្រ ភក្ត្រា ថ្លែងបែបនេះក្នុងអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួន ១៥០នាក់ រៀបចំឡើងដោយសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាអគារសេរីភាព ស្ថិតនៅវិថីវិចិត្រសិល្បៈ(ផ្លូវOCIC) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព បានជម្រាបជូនថា នេះជាលើកទី៥ ហើយដែលសមាគម បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ហើយសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន រយៈពេលពេញ១ថ្ងៃ នាឱកាសនេះ ផ្តោតជាសំខាន់លើប្រធានបទ៖

១- ពិធីករពិធីការិនី ២- អ្នកអត្ថាធិប្បាយ ៣- រៀនអនុវត្តការសរសេរ 5WH ៤- រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងព័ត៌មាន នឹងផ្តល់គ្រូបង្គោលលើ ៣ មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២៤

ក្រុមមន្ត្រីបានចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។

ការចុះត្រួតពិនិត្យនេះ ថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោង ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC។

បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ – សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោង ពីក្រុមហ៊ុន។ ប្រតិភូបានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញចំណុចច្រកចូលភ្នំពេញ ពីផ្លូវជាតិ៦ A ធ្វើយ៉ាងណាកំណត់ទីតាំងដែលមានផលប៉ះពាល់តិច និងមិនកកស្ទះចរាចរណ៍។ ប្រតិភូបានចុះពិនិត្យនៅចំណុចទីតាំងសាងសង់ចំណុចប្តូរទិសចរាចណ៍ ផងដែរ។

ដោយឡែកដំណាក់កាលទី២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីពិនិ្យផ្តល់យោបល់លើកំណាត់ផ្លូវវាងក្រុង។ ប្រតិភូបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត បន្តផ្តល់ទិន្នន័យព័ត៏មានជាក់លាក់បន្ថែមទៀតដល់ក្រុមហ៊ុន ដើម្បីបំពញបន្ថែមការសិក្សា។

សូមជម្រាបជូនថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោង(FS ) អាច នឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។

សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន ខែមីនា ២០២៤ និង បញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួង ពិនិត្យ កែសម្រួល ឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ៕

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៤

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយ:ពេល៤៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងស្ថិតនៅលើផ្លូវត្រូវ។ សម្ដេចធិបតីបញ្ជាក់ថា កងទ័ពគឺជាកម្លាំងដ៏សំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាពផងដែរ។

អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃពុធ នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានយ៉ាងល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជាដើម នាពេលកន្លងមក។

សម្តេចហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍រំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

សម្តេចធិបតីបានមានប្រសាសន៍អំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈដែលសន្តិភាពដែលយើងរកបានដោយកម្រនេះ នឹងធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ។សម្ដេចធិបតីបន្តថា កម្ពុជានឹងកសាងសាលា ហ្វឹកហ្វឺនបន្ថែមទៀត ដោយផ្ដោតលើជំនាញរថក្រោះ, កាំភ្លើងធំ និងការពារអាកាស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា រឿងសមុទ្ររាម កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ ហើយកងទ័ពកម្ពុជាក៏គ្មានមូលដ្ឋាននៅលើដែនដីប្រទេសណាមួយដែរ លើកលែងតែកងកម្លាំងចូលរួមរក្សាសន្ដិភាពក្រោមឆត្រនៃអង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានប្រទេសណានោះឡើយ ការបំពាក់យុទ្ធោបករណ៍ គឺគ្រាន់តែធ្វើពង្រឹងសមត្ថភាពការពារជាតិតែប៉ុណ្ណោះ។ សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ទៀតថា ការអភិវឌ្ឍន៍សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងជើងអាកាស គ្មានមហិច្ឆតាទៅគំរាមកំហែង ឬឈ្លានពានប្រទេសណាមួយនោះឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 3.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៤

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមស សុខា បានលើកឡើងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។

បើតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​
បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង​ ដោយមានអត្រាជាតិអាល់កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ ឡេីងទៅ​​ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រេីននាក់​ជាដេីម​ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​២​ទៅ​៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់​ និងសំណងរដ្ឋប្បវេណីនៅឡេីយទេ។

ជាមួយគ្នានេះ​ សម្ដេចធិបតី​ នាយកដ្ឋមន្ត្រី​ នៃកម្ពុជា​ បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់​និងប្រកបដោយភាពម៉ឺងម៉ាត់​ ឱ្យឃាត់ខ្លួន​និងវាយខ្នោះជាបន្ទាន់​រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហេីយបេីកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស​ ឬស្លាប់​ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបេីកបរក្នុងស្ថានភាពស្រវឹងហេីយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស​ ឬស្លាប់។

យ៉ាងណាក៏ដោយ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះទៀត ករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងស្រវឹង បានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ។

ខ្ញុំមានសេចក្ដីសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក«បើស្រវឹងកុំបើកបរ…» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»។ សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស! សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាតករសម្លាប់មនុស្ស៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៤

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។

ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ។

សូមជម្រាបថា “កាសែតកម្ពុជា” គិតមកដល់ពេលនេះ មានអាយុកាល ៤៥ឆ្នាំ ហើយត្រូវបានខកខានចេញ ផ្សាយមួយរយៈ តែពេលនេះ “កាសែតកម្ពុជា“ នឹងប្រែខ្លួនស្របតាមបរិបទ ឌីជីថល ដោយត្រូវផ្សាយដោយការបោះពុម្ពផង និងអេឡិចត្រូនិចផង ជាភាសាខ្មែរ និងភាសាអង់គ្លេស៕

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៤

សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បើករថយន្តបុកមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ ២នាក់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បុករះម៉ូតូ និងរថយន្ត បណ្តាលឱ្យមាន មនុស្ស ស្លាប់ នៅកន្លែងកើតហេតុ ៤នាក់ (ស្រី៣នាក់ ប្រុស ១នាក់) និងរងរបួសធ្ងន់ ២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង៕

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៤

រាជធានីភ្នំពេញ៖កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងគយព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្កប់តាមកញ្ចប់បញ្ញើពីកម្ពុជា ទៅអូស្ត្រាលីចំនួន ២ករណី រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សូមជម្រាបថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០៤ កម្លាំងជំនាញ (ក១០) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងគយប្រចាំ ព្រលានយន្តហោះភ្នំពេញ បានត្រួតពិនិត្យកេសបញ្ញើមួយ និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១០) សហការជាមួយក្រុមហ៊ុន Embassy freight express co,ltd និងក្រុមហ៊ុន ១៦៨ Logistics chains co,ltd បានធ្វើការត្រួតពិនិត្យកេសបញ្ញើមិនប្រក្រតីមួយទៀត។ ជាលទ្ធលនៃការចុះបង្ក្រាបទាំង២ទីតាំងនេះ កម្លាំងជំនាញបានចាប់យកសារធាតុញៀនហេរ៉ូអ៊ីន ទម្ងន់ ២,៧៥២.៩៦ក្រាម (២គីឡូ និង៧៥២.៩៦ក្រាម)។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកបុគ្គលអ្នកពាក់ព័ន្ធ និងចាប់ខ្លួនមេក្លោងមកផ្តន្ទាទោស ខណៈវត្ថុតាងជាថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!។

លោកប៉ែន បូណា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។

ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។

នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញ គ្រាន់តែឈានជើងជាន់ទឹកដីបារាំងភ្លាម មេដឹកនាំវ័យក្មេងដ៏សកម្មរបស់កម្ពុជាបានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់បារាំងរហូតដល់ជាង១០ក្រុមហ៊ុន ក្នុងនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងចំនួន៦ផងដែរ។ នៅឯប្រទេសស្វីស ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗនៅអឺរ៉ុបចំនួន៩បន្ថែមទៀតដែលសរុបទៅមានក្រុមហ៊ុនអឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតីទទួលជួបទល់មុខដោយមិនរាប់បញ្ចូលជំនួបក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។

លទ្ធផលដ៏ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលជាចលករលើកស្ទួយកិត្យានុភាពនិងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិនិងដែលផ្តល់ភាពស័ក្តិសមសម្រាប់ប្រធានាធិបតី នាយករដ្ឋមន្ត្រីក៏ដូចជាប្រធានព្រឹទ្ធសភានិងរដ្ឋសភាបារាំងក្នុងការទទួលប្រមុខដឹកនាំកម្ពុជាលើកម្រាលព្រំក្រហមនៅលើទឹកដីនៃទ្វីបអឺរ៉ុប៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៤

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃសុក្រ ទី 19 ខែមករា ឆ្នាំ 2024 នេះ បានបញ្ចេញសំណេរមួយហាក់ផ្ដោតទៅលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង។

តាមរយៈទំព័រផេក facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖

រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។

បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣ មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic!(សង្ខេបចំណុចដែលគេចង់និយាយ)។

ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនៅសំនួរពីរដូចខាងក្រោម៖

១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។
សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់២០ ទៅ ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា?។

២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។
សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន។ ចង់បញ្ជូនចំណុចទាំងនេះទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍៕

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៤

ភ្នំពេញ៖ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះបានបំភ្លឺព័ត៌មាន ករណីផ្សាយ ឈ្មួញឈ្មោះចែ ធី កំពុងតែត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា៖កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន សង្គមនានា ដែលមានអត្ថបទមួយចំនួនពាក់ព័ន្ធ នឹងកងរាជអាវុធហត្ថដូចជា៖
១-មេឈ្មួញឈ្មោះចែ ធី កំពុងតែត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបសង្ស័យខ្លាចអំណាចប្តីគាត់ធ្វើយោធា និងកូនធ្វើប៉េអឹម…។ ២-លោក សុខា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរងបណ្ដឹងពីបទ “រំលោភលើទំនុកចិត្ត”។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាថា៖

១-តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ អែម វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ បានឆ្លើយបំភ្លឺថា “នាងខ្ញុំមិនបាននិយាយដូចការផ្សព្វផ្សាយទេ សព្វថ្ងៃនេះនាងខ្ញុំមានតែកូនស្រី២នាក់ និងសូមបដិសេធចំពោះរឿងដែលសារព័ត៌មានផ្សព្វផ្សាយថា ខ្លួនមានប្តីធ្វើជាយោធា ប្អូនជីដូនមួយធ្វើជាប៉ូលិស អធិការនគរបាលស្រុកស្នួល និងមានកូនធ្វើជាអាវុធហត្ថ។

២-ឈ្មោះ សុខា សីហា គឺជានាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពិតប្រាកដមែន។ ចំពោះដីកាកោះឱ្យឈ្មោះ សុខា សីហា ចូលឆ្លើយបំភ្លឺពីដំណើររឿង “រំលោភលើទំនុកចិត្ត” ជាចំណាត់ការនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនពាក់ព័ន្ធឋានៈ មុខតំណែង តួនាទីក្នុងកងរាជអាវុធហត្ថឡើយ។ កងរាជអាវុធហត្ថ ក៏មិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់ដែរ។ ខ្ញុំបាទសំណូមពរការផ្សព្វផ្សាយព័ត៌មាន សុំឱ្យមានវិជ្ជាជីវៈនិងគោរពសិទ្ធិបុគ្គលដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 4.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

លោកខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបាន លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤​ នេះ ជាប់ពាក់ព័ន្ធករណីរំលោភអំណាច​ និងបទសម្អាតប្រាក់។

តំណាងអយ្យការបានបេីកការស៊េីបសួរ​លេីឈ្មោះ​ ខេង​ យ័ន​ អតីតអភិបាលក្រុងកែប​ រួចហេីយពីបទ​ រំលោភអំណាច​ និងបទសម្អាតប្រាក់​ តាមមាត្រា​ ៣៥​ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ​ និងមាត្រា​ ៣​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​ ។

លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល។ ហើយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប នៃខេត្តកែប។

នៅក្នុងសាររបស់សម្ដេចហ៊ុន ម៉ាណែត បានសរសេរថា៖ អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់។

ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៤

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថាបេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១នាក់ អាចទទួលបានលទ្ធផលល្អប្រសើរនេះទៅបាន គឺដោយសារមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធពិសេសតួអង្គ០៥សំខាន់​៖

១⁃ សិស្សានុសិស្សខ្លួនឯងផ្ទាល់
២⁃ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ
៣⁃ ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាលរបស់សិស្សានុសិស្ស ទាំងអស់
៤⁃ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា
៥⁃ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែង ផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្ស នៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះ។

សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងយ៉ាងដូច្នោះ ក្នុងពិធីសំណេះសំណាល ជាមួយ បេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១ នាក់ និង បេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ស្រី ១៤នាក់ នៅថ្ងៃទី អង្គារនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page30 Page31 Page32 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×