Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តបាត់ដំបង

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២០

ខេត្តបាត់ដំបង៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ លោកសាត គីមសាន ស្នងការរងខេត្តបាត់ដំបងនឹងត្រូវប្រកាសចូលកាន់តំណែងជាស្នងការខេត្តបាត់ដំបង ថ្មី ជំនួសលោកអ៊ុច សុខុន ដែលត្រូវបានចូលនិវត្តន៍។ បើយោងតាមកម្មវិធី ពិធីប្រកាសមុខតំណែងស្នងការខេត្តបាត់ដំបងនេះ ក្រោមវត្តមាន
លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោកងួន រតន:អភិបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងរមណីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ ស្ថិតក្នុង ភូមិ ស្រែ ជី ពៅ ឃុំ មានជ័យ ស្រុក សំឡូត ។

ជន រងគ្រោះ ឈ្មោះ យឿ ត ម៉េងហួរ អាយុ១៧ឆ្នាំនៅភូមិឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចស្រុកបានដកស្រង់សម្តីរបស់ក្រុមគ្រួសារ មក បញ្ជាក់ថា កូន គាត់ បាន ចុះ ហែល លេង នៅ កន្លែង ទឹក ជ្រៅ ដោយ គ្មាន អាវ សម្រាប់ ពាក់ ការពារ នោះទេ ហើយទឹកកួចខ្លាំងផង ទើបបណ្ដាលឱ្យលង់ស្លាប់តែម្ដង។

បើតាមប្រភពបានឲ្យដឹងថា នៅ កន្លែង ដែលមាន ទឹក ជ្រៅ នៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយត្រូវ បានម្ចាស់ ដាក់ ស្លាក សញ្ញា ដើម្បីហាមឃាត់ដែរ។ ប៉ុន្តែ មាន អ្នកខ្លះ អាង ថា ខ្លួន ចេះ ហែល ទឹក មិន ព្រម ពាក់ អាវ ការពារ ហើយមិនគោរពតាមការណែនាំដែរ ដោយមានមនុស្សច្រើនទើបម្ចាស់មិនអាចមើល អស់ ។
សាកសព ត្រូវបាន ក្រុមគ្រួសារ ដឹកយក ទៅធ្វើ បុណ្យ នៅ លំនៅស្ថាន វិញ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់បានស្លាប់បន្ទាប់ពីប្អូនថ្លៃកាប់ចំនួន២កាំបិត។

ហេតុការណ៍បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ នៅចំណុចក្រុមទី០២ ស្ថិតនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមរបាយការណ៍របស់មន្រ្តីប៉ូលិសខេត្តបាត់ដំបង បានបង្ហាញថាជនសង្ស័យ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។

បើតាមសមត្ថកិច្ចថាជនសង្ស័យបានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួន០២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន០១កាំបិត និងចំដើមទ្រូងចំនួន០១កាំបិត បណ្តាលអោយស្លាប់តែម្ដង។ ប៉ូលិសបញ្ជាក់ថាមូលហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបជនសង្ស័យដែលត្រូវជាប្អូនថ្លៃ កាប់បែបនេះ។

ទោះយ៉ាងជនដៃដល់ត្រូវបាននរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២០

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍ថាស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅព្រឹក ថ្ងៃទី៣០ខែ សីហាឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី៣១ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាកហុីយិនដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B៧៤៣០ បើកបរ​ទិសដៅពីជើងទៅត្បូង បានបុកម៉ូតូម៉ាកហ្វីណូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១Z៦១៣១។ មូលហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូឆ្លងកាត់ថ្នល់ផ្លូវលំឡើងមកផ្លូវកៅស៊ូ(ពីលិចទៅកើត) មិនមានការប្រុងប្រយ័ត្នលុះពេលឡើងដល់ថ្នល់ ក៏ត្រូវរថយន្តបុកតែម្ដង។ ស្ត្រីជាជនរងគ្រោះឈ្មោះគីរី សន្យា អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់។

បើតាមសមត្ថកិច្ចថាក្រោយកើតហេតុបានចុះវាស់វែងនិងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែរដើម្បីរង់ចាំការដោះស្រាយ។ ដោយឡែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តបាត់ដំបង៖កាសុីណូហ្គោលខាសល្យ GOLD CASTLE បានបើកដៃឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងដោយសេរីផ្ទុយពីលិខិតអនុញ្ញាតរបស់ក្រសួងពាក់ព័ន្ធ។

ទីតាំងកាសុីណូហ្គោលខាសល្យខាងលើស្ថិតនៅត្រង់ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយទៀតថា ពួកគាត់សង្កេតឃើញមានអ្នកចូលទៅលេងចាប់ថ្ងៃរសៀលរហូតដល់យប់សុទ្ធសឹងជាជនជាតិខ្មែរ។

ប្រភពពីអ្នកដែលញៀនល្បែងចូលលេងនៅកាសុីណូបានលួចបង្ហើបថា ទីតាំងខាងលើមានបើកលេងល្បែងគ្រប់ប្រភេទដូចជា ជល់មាន់ យូគី អាប៉ោង បៀរជាច្រើនប្រភេទ ដោយការចូលទៅលេងមានគេចាំយកថ្លៃកៅអីជាស្រេចនៅច្រកមាត់ទ្វារចូលតែម្តង។

ពាក់ព័ន្ធករណីនេះលោកសុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៨ខែសីហាថា បញ្ហារឿងកាសុីណូហ្គោលខាសល្យ មានលួចបើកលេងល្បែងស៊ីសងនោះ លោកពុំបានដឹងនោះទេ។ លោកថាពុំមានសិទ្ធអនុញាតបើកអោយមានលេងល្បែងដែរ រួចក៏បានបិទទូរស័ព្ទថារវល់ជាប់ប្រជុំ។

ប្រជាពលរដ្ឋបានបន្ថែមថាចាប់តាំងពីមានការស៊ីណូកូខាងលើមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែកើតមានអំពើចោរកម្មជាញឹកញាប់ ធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខរស់នៅ។ ដូច្នេះពួកគាត់សុំសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខេត្តជួយចាត់វិធានការទៅលើកាស៊ីណូហ្គោលខាសល្យ ផងទាន!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២០

ខេត្តបាត់ដំបង៖ក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្ត សហការជាមួយនគរបាលក្រុងបាត់ដំបងនៅយប់ថ្ងៃទី២៤និង២៥ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យទីតាំងភោជនីយដ្ឋានចំនួនពីរកន្លែងទី១ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេចយីហោ(ldol)ទី២ឡឺវេល (អតីតក្លិបឡឺវែល) ស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង។

ជុំវិញការចុះពិនិត្យទីតាំងភោជនីយដ្ឋានខាងលើ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថាទីតាំងអាជីវកម្មទាំងនេះ មិនមានការប្រមូលផ្តុំ ចាក់ភ្លេងរាំ ឬបើកភ្លើងញាក់ឡើយ។ តាមការត្រួតពិនិត្យជាក់ស្តែង ឃើញថាបុគ្គលិកពាក់ម៉ាស់ មានអ្នកចាំបាញ់អាល់កុល វាស់កម្តៅ គម្លាតសុវត្ថិភាព និងបិតស្លាកផ្សព្វផ្សាយពីកូវីដ១៩ និងបានបានកត់ត្រាឈ្មោះ និងវាស់កម្តៅ បុគ្គលិករាល់ម៉ោងចេញចូលផងដែរ។

លោកប្រធានមន្ទីរបន្តថា ក្រុមការងារក៏បានណែនាំអោយគាត់បិតគំនូសផ្លូវចេញចូល និងគំនូសគម្លាតសុវត្ថិភាពនៅកន្លែងរង់ចាំបន្ថែម ព្រមទាំងកាត់បន្ថយម៉ាស៊ីនត្រជាក់ក្នុងទីតាំងភោជនីយដ្ឋានទៀតផង។

បើតាមប្រធានមន្ទីរទេសចរណ៍ បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាល មិនទាន់អនុញ្ញាតអោយបើកដំណើរការខារ៉ាអូខេ ឬក្លិបកម្សាន្តនៅឡើយទេ។ ក្នុងករណីដែលអាជីវកម្មណាមួយបំពានខុសពីកិច្ចសន្យា ដែលបានធ្វើជាមួយមន្ទីរទេសចរណ៍ ត្រូវអនុវត្តតាមច្បាប់ជាធរមាន។ ជាមួយគ្នានេះដែរមន្ទីរទេសចរណ៍នឹងបន្តសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះតាមដាន ពិនិត្យពីការអនុវត្តវិធានសុវត្ថិភាពតាមមណ្ឌលកម្សាន្តទេសចរណ៍នានាក្នុងខេត្តបាត់ដំបងបន្តទៀត។ ទោះយ៉ាងណាប្រធានមន្ទីរក៏បានស្នើសុំអោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរសូមចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕SRP ដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់ គេសង្ស័យបែកថ្នាំ បានដុតផ្ទះខ្លួនឯងផ្អើលអ្នកភូមិទាំងយប់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និងង០០នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ស្ថិត នៅត្រង់ចំណុចក្រុមទី០៨ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បង្កដោយបុរសម្នាក់ សង្ស័យបែកថ្នាំញៀនមានឈ្មោះ ធា ចានទ្រី អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ។
មន្ត្រីមូលដ្ឋានបន្តថាផ្ទះដែលរងការឆាបឆេះទំហំ៤គុណ៧ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី។ ម្ចាស់ផ្ទះឈ្មោះរស់ ចិន្តា អាយុ៥៥ឆ្នាំ ត្រូវជាម្ដាយជនសង្ស័យ។បច្ចុប្បន្ននគរបាលក្រុងបាត់ដំបងកំពុងធ្វើកំណត់ហេតុ។ ចំណែកជនសង្ស័យដែលបានដុតផ្ទះ បានរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកម្មភាពរួច៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ដើរឆក់ត្រី មិនប្រយ័ត្នបែជាឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅនៅវេលាម៉ោង ១២នឹង២០ នាទី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ នៅចំណុចវាលស្រែក្បែរបុរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះមានឈ្មោះ ឌឿង សំណាង ហៅ សំ អាយុ៤១ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
បើតាមសមត្ថកិច្ចថា មូលហេតុជនរងគ្រោះ ដើរចុះឆក់ត្រីនៅវាលស្រែ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗតែម្តង។
បច្ចប្បន្ននគរបាលក្រុងបាត់ដំបង ធ្វើកំណត់ហេតុ និងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។

ហេតុការណ៍បានធ្វើឡើងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ ត្រង់ចំណុចបន្ទប់ជួលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៏ ឯក លឹមពុទ្ធី ឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅព្រឹកនេះថាឆ្លងតាមការស្រាវជ្រាវនឹងមានការណែនាំពីលោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្ត និងយោងតាមបណ្តឹងរបស់ពលរដ្ឋ ថាបាត់ម៉ូតូមួយគ្រឿង លោកក៏បានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រត្តិបត្តិការបង្ក្រាប ករណី អំពើលួច ( យកម៉ូតូ )។

១/ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២/ឈ្មោះ សុវណ្ណ តុលា ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
៣/ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរសេនីយ៏ ឯក លឹមពុទ្ធី ឡា បន្តថា ជនសង្ស័យបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០។ ករណីនេះដកហូតវត្ថុតាង
១/ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ស្លាកលេខ បាត់ដំបង 1AH-7255 ជាម៉ូតូរបស់ជនរងគ្រោះ ។

បច្ចុប្បន្ននគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១៦ សីហា ២០២០

ខេត្តបាត់ដំបង៖ លោកវរសេនីយ៏ទោ កងសុផាណ្ណា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រោមណែពី ឧត្តមសេនីយ៏ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកបាន
ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលក្រុងបាត់ដំបងដេីម្បីអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៨១ដចបខ ចុះថ្ងៃទី ៧ខែកក្កដា ឆ្នាំ ២០២០ដោយលោកជុំសង្វា ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបានចាប់ខ្លួនជនជាតិវៀតណាមម្នាក់នភពីល្ងាចថ្ងៃទី ១៥ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១៦និង ៣០នាទី ស្ថិតនៅត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

លោកនាយរងការិយាល័យបានឲ្យដឹងទៀតថា បុរសម្នាក់ឈ្មោះ សុខឡាញ់ ភេទប្រុសអាយុ ៣៧ឆ្នាំ ជាជនជាតិវៀតណាមមានទីលំនៅបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងខេត្តបាត់ដំបង។ ត្រូវបានចោទប្រកាន់ពីបទ(អំពើលួច)ប្រព្រឹត្តនៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ខែសីហា ឆ្នាំ ២០១៨កន្លងមក។

បច្ចប្បន្ននគរបាលសាកសួរនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីច្បាប់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ជិះម៉ូតូចុះចំរាកភ្នំ បានបុកជាមួយត្រាក់ទ័រ បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ករណីនេះ រវាងម៉ូតូនិងត្រាក់ទ័រ។
ហេតុការណ៍បានកើតឡើងយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២០វេលាម៉ោង១៩ នៅត្រង់ចំណុចផ្លូវលេខ៥៧Bស្ថិតក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះមានឈ្មោះជា ភីរុន អាយុ៣៣ឆ្នាំរស់នៅភូមិឈ្នួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ ជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខភ្នំពេញ ១R៣១៤៤។
បើតាមសមត្ថកិច្ចមូលហេតុ ជនរងគ្រោះជិះម៉ូតូក្នុងស្ថានភាពលឿនចុះចំរាកភ្នំ ហេីយងងឹតផងក៏ជ្រុលទៅបុកត្រាក់ទ័រកំពុងធ្វេីដំណេីរស្របគ្នាស្លាប់តែម្តង។

បច្ចុប្បន្នម៉ូតូនិងត្រាក់ទ័រ ត្រូវនគរបាល យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំព្រឹកដើម្បីរងចាំការដោះស្រាយ។ចំណែកសាកសពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២០

ខេត្តបាត់ដំបង៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោកប្រធានកុងស៊ុល ជប៉ុនប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៣ខែសីហា ម្សិលមិញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា នៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង ដែលជាជំនួយហិរញ្ញប្ប ទាន ពីក្រសួងការបរទេសជប៉ុន (Mo Fa) ។

ក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អគារសិក្សាថ្មីនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានកម្ពស់២ជាន់ មាន១៥បន្ទប់ បណ្ណាល័យ១បន្ទប់ និងបង្គន់អនាម័យកុមារតូច ១៥បន្ទប់ ជាជំនួយរបស់ក្រសួងការបរទេសជប៉ុន(Mo Fa) ដោយមានការសម្របសម្រួលដោយអង្គការ(SVA) ។ នៅក្នុងបណ្ណាល័យមានបំពាក់សៀវភៅរូបភាព សម្ភារអាន បរិក្ខារសោតទស្សន៍ និងមានសៀវភៅ ៦៦៤ក្បាល ដោយឡែកនៅតាមបន្ទប់រៀនត្រូវបានបំពាក់គ្រឿងសង្ហារឹមគ្រប់បន្ទប់ ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ការបើកសម្ពោធសាលាមត្តេយ្យសិក្សានេះ គឺពិតជាមានសារៈសំខាន់ណាស់ដល់កុមារតូចៗ មានឱកាសបានចូលសិក្សា រៀនសូត្រ ដើម្បីត្រៀមខ្លួននឹងចូលសិក្សានៅថ្នាក់បឋមសិក្សានៅពេលដែលកុមារតូចៗមានអាយុ៦ឆ្នាំឡើងទៅ ដែលត្រូវចាប់ផ្ដើមជីវិតថ្មីថ្នាក់ទី១នៅក្របខ័ណ្ឌបឋមសិក្សាវិញម្ដង ។

ការបង្ហាត់បង្រៀនកុមារតូចៗមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ តែទាមទារឱ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូប ចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀត ។ ព្រោះថាមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគាត់ ដែលយើងត្រូវបង្រៀនពួកគាត់ទាំងអាកប្បកិរិយា ចេះគ្រប់គ្រងដោយខ្លួនឯង បង្ហាត់បង្រៀនមេរៀនបន្ថែមនៅឯផ្ទះចំពោះកិច្ចការផ្ទះដែលលោកគ្រូអ្នកគ្រូបានដាក់ឱ្យ កុមារប្រៀបដូចជាក្រដាស ស មួយសន្លឹកដែលងាយនឹងប្រឡាក់ បើមិនធ្វើការហាត់ពុតលុតដុំពួកគាត់តាំងពីតូចទេនោះ យើងនឹងពិបាកក្នុងការទូន្មានប្រៀនប្រដៅពួកគាត់នាពេលអនាគត ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ដោយសារតែការរីករាលដាលនូវជំងឺកូវីដ-១៩នេះ ទើបក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់លោកគ្រូអ្នកគ្រូ ឱ្យរៀបចំការបង្រៀនសិស្សពីចម្ងាយ(Online ) រៀបចំការជួបផ្ទាល់តាមរយៈប្រព័ន្ធអ៊ិនធឺណេត ការថតជាខ្លីបវីដេអូបង្រៀនជាដើម ។

ទោះបីជាយ៉ាងណាក៏៏ដោយ ការបង្រៀនតាមប្រព័ន្ធអីនធឺណេត នៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ប្អូនសិស្សានុសិស្សនៅតាមទីជនបទឆ្ងាយ ដែលពិបាកក្នុងការរកសេវាអ៊ិនធឺណេត ទើបក្រសួងអប់រំ យុវជន និងកីឡា មានវិធានការបើកសាលារៀនម្ដងទៀតក្នុង៣ដំណាក់កាល ដោយដំណាក់កាលទី១-គឺការបើកសម្រាប់សាលាដែលមានស្ដង់ដារខ្ពស់ចំនួន២០ក្នុងប្រទេសកម្ពុជា នៅដើមខែសីហានេះរួចមកហើយ។

ដំណាក់កាលទី២- គឺការបើកសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ សម្រាប់ក្របខ័ណ្ឌសាលាទូទាំងប្រទេស នៅដើមខែកញ្ញាក្រោយនេះ ដើម្បីឱ្យក្មួយៗត្រៀមរៀនបញ្ចប់ និងត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ នាខែធ្នូខាងមុខនេះ ។ តែការបើកជាដំណាក់កាលទី២នេះ គឺធ្វើឡើងដោយមានស្ដង់ដារសុវត្ថិភាពខ្ពស់ ការរក្សាគម្លាត ថ្នាក់សិក្សាគឺមិនឱ្យមានសិស្សចាប់ពី១៥នាក់ឡើងទៅ ការសម្អាតអនាម័យ និងត្រូវមានកាលវិភាគច្បាស់លាស់ក្នុងការផ្លាស់ប្ដូរវេនគ្នាមកសាលារៀនជាដើម ។

បើសិនដំណាក់កាលទី២នេះទទួលបានជោគជ័យ ក្រសួងនឹងត្រៀមរៀបចំការបើកដំណាក់កាលទី៣ សម្រាប់សាលាទូទាំងប្រទេសជាបន្តបន្ទាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page30 Page31 Page32 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×