Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន​ ចាន់ដា​ បានប្រាប់កម្លាំងនគរបាល និងសហគមន៍ ត្រូវពង្រឹងបន្ថែមសំដៅជំរុញ ការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីលើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ​ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ផងដែរ​។

អភិបាលខេត្តកំពង់ចាម​ ក៏បានថ្លែងថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមខ្លួនជាស្រេច​ ក្នុងការបន្តអនុវត្ត ដោយយកចិត្តទុកដាក់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ សំដៅបន្តការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ខេត្តកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍នេះ លោក អ៊ុន​ ចាន់ដា​ ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ដែល​បាន​ខិតខំប្រឹងប្រែង ការពារដល់ សុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រហូតដល់ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ​ សង្កាត់ ក្នុងចលនាប្រឡងប្រណាំងការអនុវត្ត គោលនយោយបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។​

លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ក៏បាន​ណែនាំ​ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​ ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោង សកម្មភាពនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់ នៅដោយផ្ទាល់ របស់ប្រជាពលរដ្ឋ ជាពិសេស គម្រោងសកម្មភាពផ្នែកសេវាសង្គម គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវនានា។​ ហើយ​ត្រូវពង្រឹង​ សម្របសម្រួល និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បាន​រំលឹក​​ដល់​ក្មួយៗ យុវជន​ ឱ្យ​ខិតខំកសាងខ្លួនប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ បញ្ញា សីលធម៌ និងកាយសម្បទា ដែលជាមូលដ្ឋានគ្រឹះ​ដ៏​សំខាន់បំផុតនៃការអភិវឌ្ឍ ធនធានមនុស្ស ក្នុងនោះត្រូវរស់នៅ​ឱ្យ​ឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀន​ ផងដែរ។

លោកថ្លែង​បែប​នេះ​ក្នុងពិធីបិទការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ​ «​ បេះដូងយុវជនឌីជីថលក្នុងយុគសម័យតេជោសន្តិភាព »​ នៅល្ងាច​ថ្ងៃពុធម្សិលមិញ ក្នុងវិទ្យាល័យសម្ដេចជួនណាត ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

ថ្លែងក្នុងពិធី អភិបាលខេត្តកំពង់ចាម​ ក៏បាន​ដាស់តឿន​​ដល់​ក្មួយៗ ជាយុវជន​ទាំងអស់​ ត្រូវកាន់ខ្ជាប់នូវឥរិយាបថល្អ មានទំនុកចិត្តលើខ្លួនឯង ឧស្សាហ៍ព្យាយាម អំណត់ អត់ធន់ក្នុងការងារ មានសច្ចៈទៀងត្រង់ មានអធ្យាស្រ័យ ចេះជួយយកអាសារគ្នាទៅវិញទៅមក។ ត្រូវ​គោរពប្រតិបត្តិទៅតាមដំបូន្មានឪពុកម្តាយ ស្តាប់​គ្រូ​ពន្យល់ណែនាំ និង​ឧស្សាហ៍ព្យាយាមធ្វើការ សិក្សាស្រាវជ្រាវ ដោយ​ត្រូវ​បង្កើនការអានពង្រីកចំណេះដឹង ពិសេសត្រូវខិតខំប្រើប្រាស់សមត្ថភាព ផ្ទាល់ខ្លួនក្នុងការប្រឡង ដើម្បីរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរក្នុងនាមជាអ្នកសិក្សា និងជាយុវជន​គំរូ​ ហើយនៅពេលទំនេរកុំភ្លេចលេងកីឡា ចំពោះការលេងកីឡា គឺជាការរួមចំណែក​ ក្នុងការអភិវឌ្ឍសុខភាព និងបញ្ញាស្មារតី ព្រមទាំង​ចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ ឱ្យ​បខ្ជាប់ខ្ជួន។

អភិបាលខេត្ត​ បាន​បន្ត​ថា​ ការវិនិយោគលើយុវជន ជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិ មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិ នា ពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងបន្តនិរន្តរភាពនៃបុព្វហេតុជាតិនេះ ជារៀងរហូត។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​រំពឹងទុកថា​​ ការបោះជំរំយុវជនខេត្តកំពង់ចាម ​ឆ្នាំ២០២៣​ នាពេលនេះ​ ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសមត្ថភាពយុវជន ដែលមិនអាចខ្វះ បាននៅក្នុងការងារអប់រំ ព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណាដោយ បង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សា ការពារបរិស្ថាន ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាពជាពិសេស ការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍ របស់យុវជន​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ សប្បុរសជន​មកពី​ខេត្ត​ Gyeonggi សាធារណរដ្ឋកូរ៉េ​ ដែល​បាន​ឧបត្ថម្ភរថយន្តសង្គ្រោះ​ ចំនួន​៣គ្រឿង​ ជូន​រដ្ឋបាល​ខេត្ត​ សម្រាប់​ប្រេីប្រាស់​ក្នុង​គ្រា​អាសន្ន​។

គួរ​បញ្ជាក់​ថា​ រថយន្ត​សង្គ្រោះ​ ចំនួន​ ​៣គ្រឿង​ ដែល​បាន​ទទួល​ពី​សប្បុរសជន​ មកពី​សាធារណរដ្ឋកូរ៉េ​ រួម​មាន​ រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ២គ្រឿង​ សម្រាប់​ជូន​បន្ត​ទៅ​ឱ្យ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ១គ្រឿង ទៀត សម្រាប់​ជូន​បន្ត​ទៅ​ឱ្យ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រីសន្ធរ​ ដេីម្បី​ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺ ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ។

ក្នុង​ពិធី​ប្រគល់​ និង​ទទួល​ រថយន្ត​សង្គ្រោះ​មក​ពី​សាធារណរដ្ឋកូរ៉េ​ នៅសៀលថ្ងៃពុធ ម្ម្សិលមិញ អភិបាលខេត្ត​ ក៏បាន​​សម្ដែង​នូវការ​គោរព ជូនពរចំពោះទីស្នាក់ការ​ អគ្គីភ័យ​ខេត្ត Gyeonggi​ មូលនិធិសុខុមាលភាពសង្គម​ Go&D០ និង​លោក An Joong Hyun ព្រមទាំងសហការី​ ឱ្យ​ជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២៣

អភិបាលខេត្តកំពង់ចាម បានស្នើឲ្យរួមគ្នាដោះស្រាយ ការវិវាទដីធ្លី ការគ្រប់គ្រងសំណង់ ការរៀបចំផែនទីរដ្ឋបាល ផែនទីប្រើប្រាស់ដីឃុំ សង្កាត់ ការសម្រេចលើប្លង់គោល ប្រើប្រាស់ដីក្រុងកំពង់ចាម និងសម្រេចលើផែនទីប្រើប្រាស់ដីខេត្តជាដើម។​

ក្នុងកិច្ចប្រជុំដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ចាម​ នៅថ្ងៃពុធនេះ លោក អ៊ុន​ ចាន់ដា​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ថា​ ក្នុងឆ្នាំ២០២៣នេះ​ យើងទាំងអស់គ្នា​ ត្រូវរួមគ្នាសម្រេច​ឱ្យ​បាននូវផែនការ មួយចំនួន​ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ បានដាក់ចេញនោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិ ជូន​បងប្អូនប្រជាពលរដ្ឋ​ តាមរយៈ​ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

អភិបាលខេត្តំពង់ចាម​រូបនេះ ក៏បាន​អះអាងថា​ ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការអាទិភាពមួយ​ ដែលអាជ្ញាធរខេត្ត យកចិត្តទុកដាក់បំផុត ព្រោះការងារដីធ្លី គឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រដ្ឋាភិបាល​កម្ពុជា។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​បន្ត​អនុវត្តនូវការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យ​បានសម្រេច​មុន​ផែនការ​ ដែលបានកំណត់​។​ ដោយឡែក​លោក​អភិបាល​ស្រុក ត្រូវសហការណ៍ជាមួយលោកមេឃុំ ប្រធានវាល​ ដើម្បីជ្រើសរើស យកឃុំដែលមានលក្ខណៈងាយស្រួល និងមានទីផ្សាដីធ្លី មក​អនុវត្តមុន​ ដើម្បីប្រមូលទិន្នន័យ​បានលឿន និងចេញប័ណ្ណ ឱ្យ​បានច្រើន ម្យ៉ាងទៀតបើតំបន់នោះមានទីផ្សាដីធ្លី យើងអាចប្រមូលពន្ធពីការលក់ទិញ សម្រាប់​ចូលថវិកាជាតិ។

អភិបាលខេត្តកំពង់ចាម​ បាន​ក្រេីនរំលឹក​ដល់​អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ មន្ទីរជំនាញ ឱ្យ​ចូលរួមអនុវត្ត និងជំរុញការដោះស្រាយបញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តឱ្យ​មានការថយចុះ។ ចំពោះ​ទំនាស់ដែលនៅសេសសល់ទាំងប៉ុន្មាន នៅពេលបិទផ្សាយទិន្នន័យជាសាធារណះ សូម​ឱ្យ​គណៈកម្មការរដ្ឋបាលពន្លឿនការងារ ដោះស្រាយ​ឱ្យ​បានឆាប់ ដើម្បីបូកសរុបរបាយការណ៍រដ្ឋបាល សម្រាប់ចេញប័ណ្ណកម្មសិទ្ធិ​ ជូនប្រជាពលរដ្ឋ។ ចំពោះ​ការងារដោះស្រាយវិវាទនេះ​ដែរ​ ត្រូវ​យកតាមរយៈយន្តការដោះស្រាយវិវាទដីធ្លី ដែលមានស្រាប់ ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ សំដៅបង្កើនសុខដុមរម្យនីយកម្មក្នុងសង្គម ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២៣

ខេត្តកំពង់ចាម​៖គណៈកម្មការសភា​ពាណិជ្ជកម្ម​មណ្ឌល​កំពង់ចាម​-មណ្ឌលគិរី​ បាន​រៀបចំ​ធ្វើ​ការបោះឆ្នោត អាណត្តិទី៣​ លើកទី១​ ដើម្បីជ្រើសរើស​សមាជិក​ មកបំពេញបន្ថែម ចំនួនសមាជិក ដែលផុតអាណត្តិ និងជ្រើសរើស​ប្រធាន​១រូប​ ដេីម្បី​បន្ត​ការ​ដឹកនាំ​។

ការ​បោះឆ្នោត​នេះ​បាន​ចាប់ផ្ដើម​ពី​ម៉ោង​៨ព្រឹក​ រហូត​ដល់​ម៉ោង​៣រសៀល​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣​ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ និង​ឡោ​ ចាន់​លី​ អភិបាល​រង​ខេត្តកំពង់ចាម។

លោក បួន សារៈមុនី បាន​ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជា បាន​បង្កើត​ឲ្យ​មាន​សភាពាណិជ្ជកម្ម ដើម្បី ធ្វើជាតំណាងឲ្យអាជីវករ ក្នុងការស្វែងរកអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្ដាក់ទុន នៅតាមបណ្ដាខេត្តនីមួយៗ។

ជាក់ស្ដែង ការបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម មណ្ឌលគិរី អាណត្តិទី៣​ នាពេលនេះ គឺមាន​បេក្ខជនជាពាណិជ្ជករ អាជីវករ សេវាករដែលបានចុះឈ្មោះបោះឆ្នោត​ សរុប​ចំនួន​៤២១នាក់​ ក្នុងនោះមានបេក្ខជនឈរឈ្មោះ​ បោះឆ្នោតមានចំនួន១១រូប​ ដែល​ត្រូវ​ជ្រើសរើសយក​១០រូប​ ដេីម្បី​បំពេញបន្ថែមសមាជិក​ឲ្យ​គ្រប់​ចំនួន​ ១៥រូប​។ ជាមួយនោះ សមាជិកទាំងអស់បាន​បោះឆ្នោតជ្រើសរើស ប្រធាន ១រូប ដើម្បី បន្តការដឹកនាំផងដែរ។

រដ្ឋលេខាធិកា​ ក៏​បាន​បញ្ជាក់ដែរថា សភាពាណិជ្ជកម្ម ជាវិស័យឯកជនមួយ ស្ថិតនៅក្នុងច្បាប់ ដែលទទួលស្គាល់ដោយអនុក្រឹត្យពីរាជរដ្ឋាភិបាល ផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់បងប្អូនអាជីវករ ដើម្បី ធ្វើការទំនាក់ទំនង ជាមួយដៃគូវិនិយោគគិន មកវិនិយោគ នៅកម្ពុជា។ ជាមួយនោះ សភាពាណិជ្ជកម្ម ក៏បានដើរតួយ៉ាងសំខាន់ និងជា​អាណាព្យាបាល​សម្រាប់បងប្អូនអាជីវកម្ម នៅតាមបណ្ដារាជធានីខេត្ត ក្នុងការធ្វើជំនួញផ្សេងៗ ផងដែរ។ ដូច្នេះហើយ បានជាក្រសួងពាណិជ្ជកម្ម តែងតែផ្ដល់នូវយន្តការគាំទ្រ សភាពពាណិជ្ជកម្ម នៅតាមបណ្ដារាជធានី ខេត្ត ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា ទាំងកិច្ចការបោះឆ្នោត និងការបណ្ដុះបណ្ដាលបច្ចេកទេ ជាលក្ខណៈអន្តរជាតិ។

លោក ឡោ​ ចាន់​លី​ បានស្នើដល់សមាជិកសភាទាំងអស់ ត្រូវ​រៀបចំ​រចនាសម្ព័ន្ធដឹកនាំ ជាពិសេស ត្រូវមានតំណាងការិយាលល័យ ដើម្បី ងាយស្រួលធ្វើការទំនាក់ទំនងជាមួយ អាជ្ញាធរ និងអាជីវករនៅក្នុងមូលដ្ឋាន ក៏ដូចជា អាជីវករផ្សេងៗទៀត ដែលមានតម្រូវការ។ ជាមួយនោះអាជ្ញាធរខេត្ត នៅតែបន្តសកម្មភាព ជួយដល់សភាពាណិជ្ជកម្មខេត្តកំពង់ចាម-ខេត្តមណ្ឌលមណ្ឌលគីរី ដើម្បី បន្តបង្កើតនូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឲ្យកាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ នៅខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ក្នុង​ដំណើរការបោះឆ្នោតជ្រើសរេីស សមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ជាលទ្ធផល បានជ្រើសរើសសមាជិកចំនួន ១០រូប ដើម្បី បំពេញបន្ថែមរចនាសម្ព័ន្ធ ជាមួយ​សមាជិក​មិន​ទាន់​ផុត​អាណត្តិ​ ចំនួន​៥រូប​។ បន្ទាប់មក សមាជិក សរុបទាំង​ ១៥រូប ក៏បានបោះឆ្នោតជ្រើសរើសប្រធានដឹកនាំ ១រូប ដោយ​បានឯកភាពលោក​ឧកញ៉ា​ ហួត​ ឈឿន ធ្វើជាប្រធាន ដើម្បី បន្តដឹកនាំសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ក្នុងអាណត្តិទី ៣នេះ​ បន្តទៅទៀត​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page30 Page31 Page32 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!