Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តបាត់ដំបង

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង តំណាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយដែលផ្ដល់ជូនដោយបងប្អូនសមាគមខ្មែរ- ចិន ប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រូសារ នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។  អំណោយដែលបានផ្តល់ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងគឺ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១បាវ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ មី ១កេះ ត្រីខកំប៉ុង ១យួរ និងថវិការ២ម៉ឺនរៀល។

ក្នុងឱកាសនោះលោក សក់ សេដ្ឋា បានមានប្រសាសន៍ ជម្រាបជូនពលរដ្ឋ រងគ្រោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ទាំងនៅក្នុងគ្រាប្រឈមនឹងជំនន់ទឹកភ្លៀង និងក៏បន្ទាប់ពីទឹកជំនន់បានស្រកចុះទៅវិញ។

លោកក៏បាននាំនូវសេចក្ដីអំពាវនាវរបស់សម្ដេចស ខេង និងលោកជំទាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ រងគ្រោះ ទាំងអស់បន្តប្រកាន់គោលការណ៍អនាម័យ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ព្រមទាំងផលប៉ះពាលនានា ជាពិសេសនៅបន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀង និងសូមបងប្អូនខិតខំបង្កបង្កើន ផលឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការលក់ដូរបង្កើនចំណូលក្នុងគ្រួសារផងដែត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ខេត្តបាត់ដំបង៖សេចក្ដីរាយការណ៍បានឲ្យដឹងនៅមុននេះបន្តិចថា៖វង់ល្បែងស៊ីសងដ៏ធំមួយកន្លែង បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រោយផ្ទះ របស់ឯកឧត្ដមម្នាក់នៅខេត្តបាត់ដំបង។

សេចក្ដីរាយការណ៍បានបញ្ជាក់ថាទីតាំងបើកលេងល្បែងរបៀរនិងអាប៉ោង ខាងលើ ស្ថិតនៅត្រង់ចំណុចផ្ទះដំបូលប្រក់ស័ង្កសី ភូមិគាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយផ្ទះឯកឧត្តមអ៊ុយ រី «ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង តែម្តង»។

ល្បែងស៊ីសងខាងលើ ត្រូវបានប្រភពរាយការណ៍ថា ជារបស់ លោក អួន តាល់ ដែលបុរសដ៏ល្បីល្បាញម្នាក់ បើកល្បែងស៊ីសងនៅខេត្តបាត់ដំបង។

ការបើកល្បែងស៊ីសងខាងលើ គឺមានបុរស ម្នាក់ឈ្មោះ«រើន» ជាអ្នករត់ការពីក្រោយខ្នងលោកតាល់។

សុំរំលឹកថា៖ លោកសាត គឹមសានស្នងការ ខេត្តបាត់ដំបង ដែលទើបប្រកាសកាលពីថ្មីៗនេះ បានបញ្ជាក់ប្រាប់ថា ក្នុងខេត្តបាត់ដំបង គឺមិនអនុញាត ឲ្យមានល្បែងសុីសងគ្រប់ប្រភេទនោះទេ។

ក្រោយមានការប្ដេជ្ញាចិត្ត ពីសំណាក់ លោកសាត គឹមសាន ដើម្បីទប់ស្កាត់បង្ក្រាប ល្បែងស៊ីសង ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញថា ទីតាំងល្បែងជាច្រើនកន្លែង ត្រូវបានបិទស្ងាត់ជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែសម្រាប់ទីតាំងល្បែងរបស់ លោកតាល់ និងលោក រើន នៅតែដំណើរការ ផ្គើនទៅនឹងបទបញ្ជារបស់ស្នងការខេត្តបាត់ដំបង ដោយមិនកោតខ្លាចញញើតអ្វីទាំងអស់។

ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខាងលើនេះ «បណ្ដាញសៀមរាបប៉ុស្តិ៍» មិនអាចទាក់ទងលោកសាត គឹមសាន ស្នងការខេត្តបាត់ដំបងដើម្បីបំភ្លឺបាននៅឡើយទេ។
ទោះយ៉ាងណា ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ សង្ឃឹមជឿជាក់ថាលោកស្នងការខេត្តបាត់ដំបង និងមានវិធានការចុះបង្ក្រាបជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តបាត់ដំបង៖ក្រុមមន្ត្រីដែលបានចេញ ប្រតិបត្តិការ ជួយសង្គ្រោះពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀង ពិសេសការរងគ្រោះធ្ងន់ធ្ងរ ដោយសារមានការបាក់ទំនប់បាសាក់ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ក្នុងឃុំបាក់សាក់ និងឃុំព្រែកជីក ស្រុករុក្ខគិរី សរុបចំនួន២០៧៤គ្រួសារ ដឹកនាំដោយលោកម៉ៅ ចាន់តារា រដ្ឋលេខាធិការ តំណាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានបិទបញ្ចប់ហើយ។
សូមជម្រាបថា អំណោយសម្តេច ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនពលរដ្ឋ រងគ្រោះ នៅឃុំបាសាក់៥១៣គ្រួសារ និងឃុំព្រែកជីកចំនួន១៥៦១គ្រួសារ នាឱកាសនោះ ការចែកជូនដោយផ្ទាល់ ក្នុងដំណាក់កាលបឋម សរុបរួមមាន អង្ករចំនួន១០តោន, មី២៧៥កេស, ត្រីខ២៧៥យួរ។ សម្ដេចស ខេង ព្រមទាំងក្រុមការងារ ក៏បានបន្តផ្ដល់អំណោយជូនប្រជាពលរដ្ឋ និងសម្រាប់ត្រៀមបំរុងទុក សរុបរួមមាន អង្ករ៤៨តោន និង៤២០គីឡូក្រាម, មី២.៣៧៤កេស, ត្រីខ ២.២៧៤យួរ, ទឹកសុទ្ធ៥០០កេស, ភេសជ្ជៈ៣.០០០កេស និងថវិកា ២០លានរៀល។

ជាមួយគ្នានោះដែរ អំណោយជួយជនរងគ្រោះពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ព្រមទាំងអង្គការសមាគមមួយចំនួនទៀត ក្នុងនោះកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឧបត្ថម្ភជូនគ្រួសាររងគ្រោះចំនួន១៥០គ្រួសារ សរុបអង្ករ១៥០ការុង, មី១៥០កេស, ត្រីខ៦១២កំប៉ុង, ទឹកត្រី១៥០យួរ, ស្កស៦បាវ និងអំបិល៣បាវ ខណៈអង្គការសមាគម និងសប្បុរសជននានា បានជួយឧបត្ថម្ភជនរងគ្រោះនៅទូទាំងស្រុករុក្ខគិរី រួមមាន អង្ករ១១តោន៧០គីឡូក្រាម, មី៨៦កេស, ត្រីខ១៩៥យួរ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

នៅក្នុងដំណាក់កាលនៃការរងគ្រោះដោយមហន្តរាយជំនន់ទឹកភ្លៀងនេះដែរ ថ្នាក់ដឹកនាំក្រសួង ស្ថានប័នពាក់ព័ន្ធ មានជាអាទិ៍ លោកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះវាយតម្លៃការខូចខាតតាមវិស័យជំនាញ ដើម្បីមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋ ទាំងនៅក្នុងស្ថានភាពទឹកកំពង់ជន់ និងបន្ទាប់ពីទឹកស្រកចុះ។
មកដល់ពេលនេះ ទោះបីប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅឃុំបាសាក់ និងឃុំព្រែកជីក ត្រូវបានបិទបញ្ចប់ ប៉ុន្តែថ្នាក់ដឹកនាំពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចស ខេង និងក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺនៅតែបន្តតាមដានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅបន្ទាប់ពីទឹកជំនន់បាន
ស្រកទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តបាត់ដំបង៖លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៨៧ គ្រួសារ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ឆ្លៀងក្នុងឱកាសនោះដែរ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយជម្លៀស ប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងសំណូមពរឲ្យប្រជាពលរដ្ឋ អនុវត្តនូវអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសការពារការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ខេត្តបាត់ដំបង​៖​​ពលរដ្ឋ​ជន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៥០០​គ្រួសារ​ មក​ពី​ឃុំ​ចំនួន​៤​ ក្នុងស្រុក​សង្កែ​ ខេត្តបាត់ដំបង នៅថ្ងៃទី២១ខែតុលាម្សិលមិញ​ បានទទួលអំណោយរបស់ សម្ដេច​ស​ ខេ​ង​​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តបាត់ដំបង​ តាមរយ:លោក​ជំទាវ​ ញ៉ែ​ម​ សា​ខន​ ស​ ខេ​ង​ និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ ភរិយា​ លោកនិងលោក​ ស​ សុខា​ រដ្ឋ​លេ​ធិ​ការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​លោក​ជំទាវ​ កែ​ សួន​សុ​ភី​ ស​ សុខា​។

ក្នុងឱកាសចែកអំណោយ លោក​ជំទាវ​ ញ៉ែ​ម​ សា​ខន​ ស​ ខេ​ង​ បាន​អញ្ជើញ​មាន​ប្រសាសន៍​សួរសុខទុក្ខ​ និង​ផ្ដាំផ្ញើ​នូវ​សេចក្ដី​នឹក​រំលឹក​ដ៏​ជ្រាលជ្រៅ​ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ពី​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ និយាយ​ជា​រួម​ និង​ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ ដែល​ក៏​បាន​ និង​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ភ្លៀង​ជា​បន្តបន្ទាប់​នោះ​ផង​ដែរ​។​

​គ្រួសារ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​៥០០​គ្រួសារ​ដោយ​ផ្ទាល់​ ដោយ​ក្នុង​១​គ្រួសារ​ ទទួល​បាន​អង្ករ​ ២០​គីឡូក្រាម​,​ ទឹក​សុទ្ធ​១​យួរ​,​ ត្រីខកំប៉ុង​ ១​យួរ​,​ ទឹកត្រី​ ១​យួរ​,​ ស៊ី​អ៊ី​វ​១​យួរ​,​ មី​១​កេស​ និង​ថវិកា​មួយ​ចំនួន​ទៀត​។​

​នា​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​ ញ៉ែ​ម​ សា​ខន​ ស​ ខេ​ង​ និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ អមដំណើរ​ដោយ​ឯកឧត្តម​ ស​ សុខា​ និង​លោក​ជំទាវ​ បាន​បន្ត​អញ្ជើញ​ថ្វាយបង្គំ​ និង​ពិតទូល​ការ​សួរសុខទុក្ខ​ព្រះសង្ឃ​ រួម​ទាំង​ព្រះ​សមណ​សិស្ស​ ដែល​កំពុង​គង់​រៀន​ព្រះធម៌​ ក្នុង​ទី​អារាម​វត្ត​ធ​ម្មិ​កា​រាម​ ហៅ​វត្ត​ដំណាក់​ហ្លួង​ ទាំង​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ សរុប​១០២​អង្គ​ និង​បាន​ប្រគេន​នូវ​អង្ករ​២​តោន​,​ មី​៥០​កេស​,​ ភេសជ្ជៈ​៥០​កេស​,​ ត្រីខកំប៉ុង​៥០​កេស​,​ ទឹក​សុទ្ធ​៥០​កេស​,​ ភួយ​ចំនួន​១០០,​ និង​បច្ច័យ​មួយ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាងមួយរយគ្រួសារ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង នៅថ្ងៃទី២០ខែតុលានេះ ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជអាវុធខេត្តបាត់ដំបង រួមនិងសប្បុរសជនជាច្រើននាក់។

គួរបញ្ជាក់ដែរថាការផ្តល់នូវអំណោយមនុស្សធម៌នេះនៅភូមិខាងលើ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនានាប្រចាំខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានលើកឡើងថា អំណោយដែលឧបត្តម្ភសម្រាប់សម្រាលការលំបាកដល់ពលរដ្ឋនាពេលនេះទទួលបានពីការកៀរគពីបណ្តាកងកម្លាំងក្នុងអង្គភាព មន្ត្រីរាជការ និងក្រុមអាជីករដែលជាសប្បុរសជនក្នុងខេត្ត ហើយក្នុងនោះមីគឺបានមកពីការឧបត្ថម្ភរបស់ លោក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោកផងដែរ។
លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណ បានបញ្ជាក់បន្ថែមទៀតថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលត្រូវផ្តល់ជូនដល់ពលរដ្ឋនាពេលព្រឹកនេះក្នុងមួយគ្រួសារៗទទួលបាន -អង្ករចំនួន២០គីឡូក្រាម -មី០១កេះ -ត្រីខ០១យួរ -ទឹកក្រូច០៦កំប៉ុង និងថវិកាចំនួន២០០០០រៀល៕SRPដោយវណ្ណ:

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោកឧកញ៉ា ភួ ពុយ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការកណ្ដាលចុះជួយស្រុកថ្មគោល លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានយុវជន ស.ស.យ.ក ស្រុកថ្មគោល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បាននាំយកនូវអំណោយគ្រឿងឧបភោបបរិភោគ ថ្នាំពេទ្យ ដោយក្នុងមួយគ្រួសារទទួលបាន អង្ក(រ១០គីឡូក្រាម) មី(១កេស) ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងនូវការលិចលង់លំនៅដ្ឋានខ្លាំង នៅឃុំអន្លង់រុន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ា ភួ ពុយ បានថ្លែងអំណរអរគុណដល់ អាជីវករ នៅក្នុងក្រុងបាត់ដំបង ដែលបានចំណាយពេលវេលា ក៏ដូចជាថវិកាផ្ទាល់ខ្លួនយកមកឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាកនេះ ព្រមទាំងបានផ្ដាំផ្ញេី ក៏ដូចជាក្រេីនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះឪពុកម្ដាយដែលមានកូនតូចៗ ហាមកុំឱ្យលេងទឹកដែលកំពុងឡេីងខ្លាំង ថែរក្សាសុខភាព និងប្រយ័ត្នចំពោះសត្វអសិរពិសទិច ឫ ខាំ នៅពេលជំនន់ទឹកភ្លៀងនេះផងដែរ៕SRPដោយវណ្ណៈ

Like 195
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ព្រមទាំង ស.ស.យ.ក. នៅថ្ងៃទី១៤ខែតុលាឆ្នាំព្រឹកមិញ បានចុះជួបសំណេះសំណាល សួរសុខទុក្ខភ្នាក់ងារប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ប្រចាំខេត្តបាត់ដំបង ចំនួន ៨៤គ្រួសារស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនសុីនទ្រី ក្រុង/ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរលោកណុប ដារ៉ា និងក្រុមការងារ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខកំប៉ុង និងថវិកា ប្រគល់ជូនបងប្អូនភ្នាក់ងាររើសសំរាម របស់ក្រុមហ៊ុន ស៊ីន ទ្រី ផងដែរ។

លោកណុប ដារ៉ា បានមានមតិផ្តាំផ្ញើរដល់បុគ្គលិករបស់ក្រុមហ៊ុនសុិនទ្រីទាំងអស់គ្នា ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អជាប្រចាំថ្ងៃ ដែលក្រុមហ៊ុនដាក់ផែនការតាមផ្នែកនីមួយៗ ពិសេសនៅពេលយកសំរាមនៅតាមផ្ទះ នឹងតាមដងផ្លូវនានាជុំវិញក្រុងបាត់ដំបង កុំឲ្យមានការយឺតយ៉ាវ ចៀសវាងការទុកច្រើន ថ្ងៃបង្កការជះក្លិនមិនល្អជាដើម៕SRPដោយវណ្ណៈ

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២០

ខេត្តបាត់ដំបង៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបនល្បែងស៊ីសងប្រភេទជល់មាន់ដ៏ធំមួយកន្លែង បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដើម្បីស្វាគមន៍លោកស្នងការថ្មី លោកសាត គឹមសាន។

ទីតាំងល្បែងភ្នាល់ជល់មាន់នេះ នៅចំណុចភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានដំណើរការជាយូណាស់មកហើយ។ មានការលើកឡើងថាបនល្បែងស៊ីសងនេះអាចដំណើការបាន សង្ស័យថៅកែល្បែងបានបង់លុយឲ្យអធិការស្រុកសង្កែ និងស្នងការខេត្តទើបបើកលេងបានដោយរលូនគ្មានអ្នកបង្ក្រាប។

ប្រជាពលរដ្ឋបានលើកឡើងថានៅស្រុកសង្កែ តែងតែមានអំពើចោរកម្មកើតមានជាបន្តបន្ទាប់ ចាប់តាំងពីមានបនល្បែងជល់មានខាងលើនេះមក។ ពួកគាត់ថាល្បែងជល់មាន់នេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរយ៉ាងខ្លាំងដល់សន្តិសុខការរស់នៅរបស់ពួកគាត់។ ជាពិសេសបានកំពុងតែប៉ះពាល់ដល់គោលនយោបាយដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។ ពាក់ព័ន្ធទៅនឹងការនេះ សៀមរាបប៉ុស្តិ៍ មិនអាចទាក់ទង លោកសាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបងដើម្បីបំភ្លឺបានទេ។ ប៉ុន្តែអធិការនគរបាលស្រុកសង្កែ លោកស៊ុន សុវណ្ណ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញថា លោកមិនគាំទ្រឲ្យមានល្បែងក្នុងតំបន់លោកគ្រប់គ្រងទេ។ លោកថានឹងនាំកម្លាំងចុះទៅបង្ក្រាបភ្លាមបើនៅតែបើកលេងបន្តទៅទៀតដាច់ខាតមិនឲ្យកើតមានល្បែងស៊ីសងនោះទេ ហើយក៏មិនចូលចិត្តល្បែងស៊ីសងផងដែរ។

សូមជម្រាបថាកាលពីថ្ងៃទីកាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខេត្តបាត់ដំបងមានរៀបចំពិធីប្រកាសលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលចូលនិវត្តន៍។ ពលរដ្ឋសង្កេតឃើញថាចាប់តាំងពីលោកសាត គឹមសាន ចូលកាន់ជាស្នងការខេត្តមកឃើញថាបនល្បែងនៅខេត្តបាត់ដំបង ចាប់ផ្ដើមកើតមានយ៉ាងអនាធិបតេយ្យបំផុត មិនទាន់មានការបង្ក្រាបនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចស្រុកសំឡូតបានឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរគ្រឿងញៀន។ហេតុការណ៍បានធ្វើឡើងនៅថ្ងៃសុក្រទី២៥ ខែកញ្ញាឆ្នាំ២០២០ នៅចំណុចក្រុមទី០៩ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបា ត់ដំបង។ ជនសង្ស័យឈ្មោះ ភឹម ផាន់ណា ហៅ ង៉ែត អាយុ២៣ឆ្នាំ មានទីលំនៅក្រុមទី១៦ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០១ថង់ ទម្ងន់ ១០,៥២ក្រាម (ទាំងសំបក) សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើបាស់ថ្នាំញៀនមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់ដែលបានចាប់រំលោភប្អូនថ្លៃត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹង បងស្រីជនរងគ្រោះត្រូវជាប្រពន្ធរបស់ខ្លួន។

ការឃាត់ខ្លួននេះនៅល្ងាចថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២០ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជនសង្ស័យ ឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើអនីតិជន។
ជនរងគ្រោះឈ្មោះ ច.ស.ទ អាយុ១៤ឆ្នាំ ( កើតឆ្នាំ២០០៦) រស់នៅផ្ទះជាមួយគ្នា។

បងស្រីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថាបានឃើញប្ដីកំពុងធ្វើសកម្មភាពមកលើប្អូនស្រីពិតប្រាកដមែន។ ទើបរាយការណ៍ប្រាប់នគរបាលអោយចាប់ឃាត់ខ្លួនតែម្តង។

បើតាមការសាកសួររបស់សមត្ថកិច្ចនារីជនរងគ្រោះ បានប្រាប់ថាកន្លងមកជនសង្ស័យ ធ្លាប់ចាប់រំលោភ មកលើខ្លួន បានសម្រេចប្រហែលចំនួន១០ដងមកហើយ ដោយសារខ្លាចជនសង្ស័យធ្វើបាប ទើបមិនហ៊ានប្រាប់បងស្រីរបស់ខ្លួនទេ លុះក្រោយមកទៀត ក៏បងស្រីមកទាន់បែបនេះទៅ។

បច្ចុប្បន្នភាពសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 5.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២០

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

ពិធីធ្វើនៅសាលាខេត្តបាត់ដំបងនាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 10.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page29 Page30 Page31 Page32 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×