Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ឧបរាជ ឆាវឆាវ 17 June 2020 · Image
···

ខេត្តត្បូងឃ្មុំ៖បន្ទាប់ពីជួបដោយចៃដន្យឃើញលោកយាយអង្គុយយ៉ាងកំសត់ លក់នំប៉័ងនិងនំប៉ោងក្នុងផ្សារខ្នារ ក្នុងស្រុកត្បូងឃ្មុំ ក៏បានសាកសួរដឹង ភ្លាមៗលោកស្រី ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ បានចាត់ឲ្យក្រុមការងារចុះទៅដល់ផ្ទះលោកយាយ ដោយឃើញសភាពផ្ទះចាស់ទ្រុឌទ្រោម ក៏បានអោយជួសជុលឡើងវិញ និងបានសាងសង់បន្តខាងមុខផ្ទះ ដំបូលនិងជញ្ជាំងស័ង្កសីរៀបចំកន្លែងកាត់សក់ឲ្យចៅប្រុសទី០២ មានចំណូល ដើម្បីជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃ និងសម្រាប់បន្តអនាគតរបស់ខ្លួន។

បន្ទាប់ពីជាងជួសជុលផ្ទះ និងសាងសង់តូបកាត់សក់រួចរាល់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី​ ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក ចុះទៅសួរសុខទុក្ខ និងនាំយកថវិកាបន្ថែមមួយចំនួនបង្គ្រប់ក្នុងការសាងសង់ និងជួសជុល ក៏ដូចជាឧបត្ថម្ភថវិកាបន្ថែមមួយចំនួនទៀតផងដែរ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកស្រី​ បានសម្ដែងនូវក្តីអាណិតអាសូរ និងពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍកម្ពុជា ជូនចំពោះលោកយាយនិងចៅៗគួរឱ្យអាណិតទាំងអស់។

បន្ថែមលើសពីនោះ លោកស្រី​ បានទំនុកបម្រុងឲ្យចៅប្រុសទី០៣ទៅរៀនធ្វើជាងម៉ាស៊ីនត្រជាក់ ដើម្បីអនាគតខ្លួននិងសម្រួលជីវភាពលោកយាយ ព្រមទាំងបន្តធ្វើបង្គន់អនាម័យមួយបន្ថែមទៀតជូនលោកយាយនិងចៅៗផងដែរ។

លោកយាយ ឈាវ គឹមសៀង និងចៅទាំង០៤នាក់ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណក្រោមដំណក់ទឹកភ្នែក លោកស្រី​ ម៉េង វ៉ាន់ដានីន និងសមាជិកសមាគមនារីខេត្តត្បូងឃ្មុំទាំងអស់ ដែលបានជួយស្រោចស្រង់លោកយាយ និងចៅឱ្យមានទីជម្រកសមរម្យ ចៅៗឱ្យមានមុខរបរចិញ្ចឹមជីវិត និងបានជួយសម្រួលជីវភាពគ្រួសារ ឲ្យមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញ។

សូមជម្រាបថា លោកយាយ ឈាវ គឹមសៀង អាយុ៧៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជីវភាពក្រលំបាក មានមុខរបបដើរលក់នំប៉័ងនិងនំប៉ោង នៅក្នុងផ្សារខ្នារ ស្រុកត្បូងឃ្មុំ ដោយងើបលក់តាំងពីព្រលឹម ចំនេញបានត្រឹម៤០០០រៀលក្នុងមួយថ្ងៃ ដើម្បីចិញ្ចឹមចៅក្នុងបន្ទុក០៤នាក់ ក្នុងនោះប្រុស៣ ស្រី០១ កំព្រាតាំងពីតូចក្រូចឆ្មារ រហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 12 June 2020 · Image
···

ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ចំនួន​០៨គ្រួសារ​ បណ្តាលអោយខូចខាតផ្ទះ​ ស្ថិតនៅក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ខែមិថុនានេះ។
តំណាងលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដោយផ្ទាល់ដល់លំនៅដ្ឋានពលរដ្ឋរងគ្រោះទាំង០៨គ្រួសារនេះ ដឹកនាំដោយ លោក​ លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួង រួមទាំងប្រតិភូក្រសួងរួមមានលោក កៅ អុីមរ៉ន អនុរដ្ឋលេខាធិការ លោក​ អ៊ុន សម័យ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ លោក ច័ន្ទ វិវឌ្ឍន៍ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក​ ស ស៊ីណា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន។ក្នុងឳកាសសំណេះសំណាល លោក​ លី វ៉ាន់ហុង បានសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក ខៀវ កាញារីទ្ធ និងលោកស្រី​ ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ដោយក្តីអាណិតអាសូរបំផុត។ជាមូយគ្នានោះដែរ លោក​ លី វ៉ាន់ហុង ក៏បានផ្តាំផ្ញើបន្ថែមទៀត ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩។

ចំពោះអំណោយនាំយកទៅចែកជូបពលរដ្ឋរងគ្រោះទាំង០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានជាគ្រឿងឧបភោគ បរិភោគ រួមមានអង្ករ៥០គីឡូក្រាម,ត្រីខ១យួរ,ទឹកត្រី១យួរ ,មី១កេស និងថវិការចំនួន៥០ម៉ឺនរៀល សម្រាប់០៥គ្រួសារផ្ទះរងការខូចខាតធ្ងន់ធ្ងរ និងថវិកា២៥ម៉ឺនរៀល សម្រាប់០៣គ្រួសារផ្ទះរងការខូចខាតតិចតួច ក៍ដូចជាផ្តល់ថវិកាជូនយុវជន ស.ស.យ.ក និងCMYAចំនួន៦០មុឺនរៀលផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 20 May 2020 · Image
···

ខេត្តត្បូងឃ្មុំ៖កម្លាំងនគរបាលអធិការដ្ឋានក្រុងសួងនៅថ្ងៃទី២០ឧសភា២០២០ វេលាម៉ោង៩និង៣០នាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់វិហារលួង និងប្រជាការពារ បានចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយ កន្លែងនៅចំការស្វាយចន្ទីរស្ថិតនៅភូមិថ្មី សង្កាត់វិហារលួង ក្រុងសួង។ ក្នុងនោះដកហូតម៉ូតូ០៣គ្រឿង មាន់ ០៣ក្បាល ស៊ុមក្រុងមាន់ចំនួន០៣ និងសម្ភារមួយចំនួនទៀតដោយធ្វើការដុតកំទេចចោលនៅទីតាំងតែម្តង៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 16 May 2020 · Image
···

ខេត្តត្បូងឃ្មុំ​៖លោក​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមជាមួយក្រុមការងារ នាព្រឹក​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ អញ្ជើញចុះសំណេះសំណាល នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ ទីទាល់ក្រ ស្ត្រីមេម៉ាយ និងជនពិការ ចំនួន៥០គ្រួសារ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកស្រី​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ
ដោយក្តីនឹករលឹក អាណិតអាសូរបំផុត
ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។

សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល ក៏ដូចជាផ្តល់ជូននូវស្បៀងអាហារ ម៉ាស់ អាកុល និងថវិការមួយចំនួន ដល់អនុសាខាកាកបាទក្រហមស្រុកអូររាំងឪ សម្រាប់បន្តចែកជូនពលរដ្ឋជនងាយរងគ្រោះផងដែរ។
លោក​បណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងក្រុមការងារក៏បានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ១០មុឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសចំនួន២២នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកអូររាំងឪ។

លោក​បណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនេះនោះទេ។

លោក​បណ្ឌិត បញ្ជាក់បន្ថែមថា ចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចឲ្យយើងស្លាប់បាន បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺនេះនៅកម្ពុជាយើង ត្រូវបានក្រសួងសុខាភិបាល ប្រកាសជាសះស្បើយអស់ហើយក៏ដោយក្តី៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 9 May 2020 · Image
···

នៅព្រឹកថ្ងៃ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២០ ក្នុងពេលស្នាក់នៅស្រុក កំណើតផ្ទាល់នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង លោកជំទាវ ជាភរិយាថ្នាក់ដឹកមួយចំនួនបានអញ្ជើញរាប់បាត្រ ប្រគេនចង្ហាន់ និងបច្ច័យមួយចំនួនជូនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំង ព្រះភិក្ខុ សង្ឃ ចំនួន ៥៧អង្គ ដែលនិមន្តគោចរ បិណ្ឌ បាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសកុសលកើតចេញពីទឹកចិត្ត ជ្រះ ថ្លា នេះ ជូនដល់ក្រុមគ្រួសារញាតិការសាច់សារលោហិត ព្រមជាមួយកូននិងចៅ ចៅទួតទាំងអស់បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញា វិវឌ្ឍនា ដែលបានទទួលមរណភាពដោយរោគជរាពាធ ក្នុង ជន្មាយុ៩៦វស្សា រយះពេល៦ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិ ក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខ ទោសផងទាំងពួង ចាប់តាំងពីពេលនេះតរៀង ទៅ កុំបីឃ្លាងឃ្លាតឡើយ។

សម្តេច ព្រះឧត្តមបញ្ញា និងភិក្ខុសង្ឍទាំង៥៧អង្គ បានចម្រើនពរជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ជាកូន ចៅ ចៅទួត និង ញាតិមិត្តទាំងអស់ របស់អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា សូមមានសុខភាពល្អ បរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ និងជា ពុទ្ធ សានិកទ្រទ្រង់ព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ និងមួយចំណែកទៀត សម្តេចព្រះឧត្តម បញ្ញា និងព្រះភិក្ខុសង្ឍទាំងអស់ ក៏បានលើកឧទ្ទិសដល់វិញ្ញាក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកា ធម្ម ញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្ម ករិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខ នោះ ហើយ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់ បដិសន្ធិលើសម្បត្តិសួរ និងបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ចាប់តាំងតែពីថ្ងៃនេះតរៀងទៅ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយចាប់តាំងពី ថ្ងៃតរៀងទៅ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃិធីសាង ភ្នូសជាព្រះភិក្ខុសង្ឃបំបួសមុខភ្លើងគោរពសងគុណអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា សាមណេរ​ ហ៊ុន ម៉ាណែត បាននិមន្តបិណ្ឌបាត្រ នៅតាមផ្ទះប្រជាពលរដ្ឋ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ដែលជាភូមិកំណើតរបស់ អ្នកឧកញ៉ា ព្រឹទ្ធ មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។

ពិធីបួសមុខភ្លើងសងគុណ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនាគឺបានប្រតិបត្តិទៅតាមគន្លងនិងវិន័យព្រះពុទ្ឋសាសនា និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាយើង៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page29 Page30 Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!