Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ប៊ុន វិចត្រ 5 May 2023 · Image
···

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បញ្ជាដល់សមត្ថកិច្ចមូលដ្ឋានវែកមុខស្វែងរកឃាតករ ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បា​ប់និងបានបានចាត់ឲ្យនគរបាលជំនាញធ្វើជូនដំណឹងទៅកាន់សាច់ញាតិ ដែលបានបាត់សមាជិកគ្រួសារ មកមើលសាកសពផងដែរ។

ការដាក់បទបញ្ជានេះធ្វើឡើងក្រោយមានករណីឃាតកម្មលើនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យក​ទៅ​ដុត​បណ្តាល​ឲ្យ​សព​​​ឆេះខ្លោច ក្នុងចំការចេកមួយកន្លែង។

សូមជម្រាបថាកាល​ពី​វេលាម៉ោងប្រមាណ​ ៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យកមកដុត​បណ្ដាល​ឲ្យ​សពឆេះខ្លោច ក្នុងចំការចេកមួយកន្លែង ស្ថិត​នៅ​ភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​។ ករណីនេះសមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ឃាតករអាចសម្លាប់​ជនរងគ្រោះ​នៅទីតាំងផ្សេង ហើយយក​សព​មកទំលាក់​ និងដុតនៅទីតាំងខាងលើនេះ។

តាមការសន្និដ្ឋានជំហ៊ានបឋម សាកសពជាភេទស្រី អាយុប្រហែល២០ទៅ៣០ឆ្នាំ, សាកសពត្រូវភ្លើងឆេះប្រមាណ២៥% ដោយប្រើស្លឹកចេកដែលគរចោល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។, សាកសពមានសភាពហើមស្អុយសំលៀកបំពាក់ខ្មៅមានស្នាមរបួសនៅលើ ក ផ្នែកខាងមុខ, សាកសពត្រូវបានដឹកពីទីតាំងផ្សេងយកមកទំលាក់ដីព្រៃចំការចេកហើយដុត៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 3 April 2023 · Image
···

ខេត្តត្បូងឃ្មុំ​៖គម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំចំនួន ២ក្នុងស្រុកមេមត់ ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នៅថ្ងៃចន្ទនេះ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានឃុំ ក្រោមវត្តមាន លោក ស៊ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និង វិនិយោគខេត្ត លោក អភិបាលរងស្រុកមេមត់ លោកមេឃុំទាំង២ និងដោយមានការចូលរួមពីគណកម្មការឃុំ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកពាក់ព័ន្ធ ផងដែរ។

លោក ស៊ឺង គិរីវណ្ឌី បានមានប្រសាសន៏សង្កត់ធ្ងន់ថា រាល់ការបើកសំណើរដាក់ដេញថ្លៃ លើគម្រោងមូលនិធិឃុំ ចាំបាច់ត្រូវអនុវត្តន៍គោរពតាមគោលការណ៏ អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនិធិឃុំ ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។

បន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃ របស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមក តាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃ គម្រោងមូលនិធិឃុំនេះ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម និងអ្នកចូលរួមទាំងអស់ យល់ព្រមទទួលយកគម្រោង។ ទន្ទឹមនេះ ក្រោយពីដំណើរការដេញថ្លៃ ត្រូវបានបញ្ចប់ សូមលោក-លោកស្រី ជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែង។

សូមជម្រាបថា៖ ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំទាំង ២ រួមមាន ៖ ឃុំមេមងមានចំនួន១គម្រោងសាងសង់ផ្លូវបេតុងអាមេនិងដាក់អំពូលសូឡា ចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន លី ឈួន។ ឃុំរំចេកមានចំនួន២គម្រោងទី១សាងសង់ផ្លូវក្រាលគ្រួសក្រហមធម្មជាតិចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន ហ៊ន់ សោភណ័្ឌនិងគម្រោងទី២សាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន សេត មិថុនាដោយមានប៊ីតក្រុមហ៊ុនដាក់ចូលរួមដេញថ្លៃ សរុបចំនួន ៩ប៊ីត ផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 24 March 2023 · Image
···

ខេត្តកំពង់ចាម​៖លោកចាន់ អ៊ាន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញេី​ដល់​សិស្ស​នគរបាល​ទាំងអស់​ ត្រូវ​គោរព ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និង​មានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បន្ទាប់​ពី​បញ្ចប់ការសិក្សា​ ហើយ​ចេញទៅបំពេញភារកិច្ច នៅតាមអង្គភាពសាមីវិញ​។​

តំណាង​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាល សួរសុខទុក្ខ សិស្សនាយនគរបាល​ និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី១​ នៅសាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម) នៅសុក្រនេះ។

លោកចាន់ អ៊ាន​ បានថ្លែងថា​ ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចស ខេង បណ្ឌិត្យសភា​ និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើ ការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាង វប្បធម៌គុណភាព សំដៅលើកកម្ពស់ សមត្ថភាព វិជ្ជាជីវៈ កងកម្លាំងនគរបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចហ៊ុន សែន។

រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​ រូបនេះ ក៏បានផ្ដាំផ្ញើដល់បណ្ឌិត្យសភា ត្រូវបន្ត អនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត​ និងប្រកាន់ខ្ជាប់«វប្បធម៌គុណ» រីឯ​សិស្សនគរបាល គ្រប់រូប ត្រូវ​បន្តយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី​ និងការអនុវត្តជាក់ស្ដែង ហើយ​ត្រូវ​គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និង​ប្រកាន់ខ្ជាប់នូវទស្សនៈ«រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ»។

គួរបញ្ជាក់ថា​ នៅមុនពេល​ ជួបសំណេះសំណាល ជាមួយ​សិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ចំនួន១៨៧នាក់ ដែល​មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង​ គណៈប្រតិភូ បាន​អញ្ជើញ​ត្រួតពិនិត្យ​ វឌ្ឍនភាព​នៃ​ការស្ថាបនា​ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះមានផ្លូវបេតុង ប្រព័ន្ធលូ អគារស្នាក់នៅ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ផងដែរ​៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 11 March 2023 · Image
···

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា ព្រមទាំងក្រុមការងារ នៅថ្ងៃសៅរ៍ នេះ បានអញ្ជើញចុះទៅប្រគល់អំណោយផ្ទះទេវតាចំនួន០១ខ្នង ដែលមាន ទំហំ១២គុណ៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកយាយ អៀង គឿន អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លោកយាយជាស្ត្រីមេម៉ាយ ជាយូរឆ្នាំមកហើយ ដោយស្វាមីបានស្លាប់ក្នុងសម័យ ប៉ុល ពត។ លោកយាយរស់នៅជាមួយកូនៗ និងចៅៗ សរុប០៨នាក់ក្នុងផ្ទះតែមួយ ក្នុងកម្រិតជីវភាពខ្វះខាត។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀត រួមមាន អង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 19 February 2023 · Image
···

ខេត្តត្បូងឃ្មុំ៖ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមកក្នុងតំបន់ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភ: នេះ បន្ទាប់ពីបងប្អូនប្រជាកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋ តែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយ ក៏បងប្អូនប្រជាពលរដ្ឋមានមកពីខេត្តក្រចេះ  កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ។

លោក រិន សំអឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា គាត់មានឧបករណ៍អង្រុតយកមកចុះរុតចាប់ត្រី រាល់ឆ្នាំ ឆ្នាំនេះត្រីសម្បូណ៍ជាងឆ្នាំ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយយើង ចាប់បានត្រីច្រើន   យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារ យ៉ាងសប្បាយ។

លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឱ្យដឹងដែរថា ពីដើមមុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី សុំឱ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង ត្រីអណ្តែង ត្រីកញ្ចុះ ជាដើម សូមឱ្យស្លូតដូចត្រីកំភ្លាញ ធ្វើដូចនេះ ពេលបងប្អូនប្រជាពលរដ្ឋចុះចាប់ត្រីមិនមានបញ្ហាមុតត្រីអ្វីនោះទេ នេះជាទំនៀមបុរាណយើង។

លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះជាថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ ដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមរបស់យើង ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ រយៈពេល៤ថ្ងៃ និង៣យប់ គឺចាប់ពីថ្ងៃទី ១៥.១៦.១៧ និងថ្ងៃទី១៨ ខែកុម្ភ: នេះតែម្តង ។

នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៥.១៦ និងថ្ងៃទី១៧ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមានៈ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម។ ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍ដំណែល យ៉ាងជក់ចិត្ត សប្យាយអឺងកង នាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ។ ហើយបន្ទាប់គឺ នៅថ្ងៃទី១៨ ខែកុម្ភ: នេះគឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋយើង ប្រមាណជាង៦ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ  ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី នេះដែរ។

លោកមេឃុំបានបញ្ជាក់ទៀតថា បឹងត្រពាំងក្រំមានទំហំ១០០បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មានឧបករណ៍របៀបបុរាណរួមមានៈ អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។ល។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះដែរ គឺបងប្អូននិងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្តង។ ឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប  ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ។ល។ ហើយ ត្រីមិនសម្បូណ៍ជាងឆ្នាំ២០២០ឆ្ងាយណាស់។ ក្នុង១ឆ្នាំយើងអនុញ្ញាត បើកឱ្យបងប្អូនចាប់បានតែម្តងទេ។ ផុតពីថ្ងៃយើងប្រារព្ធពិធីចាប់ត្រី គឺយើងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកនោះទេ ធ្វើបែបនេះ គឺដើម្បីការពារត្រីបឹងធម្មជាតិរបស់យើង៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!