Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ធំ

ឧបរាជ ឆាវឆាវ 18 May 2025 · Image
···

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញថា ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។

សូមជម្រាបថា ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង នាឱកាសចុះជួបសំណេះសំណាល ដោយផ្ទាល់នៅចម្ការចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅលើកកម្ពស់ការដឹកជញ្ជូនកសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់។

គូសរំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧គ្រួសារ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង ព្រមទាំងអ្នកទទួលផលដោយប្រយោល សរុប ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ក្នុងបណ្តាភូមិក្នុង ឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យម មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចន្លោះ ១០០នាក់ ទៅ ២០០នាក់ ក្នុង១ថ្ងៃ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 4 May 2025 · Image
···

ខេត្តកំពង់ធំ៖គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បានរាយការណ៍មកសម្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។

ការប្រទះឃើញនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងតំបន់ព្រៃសហគមន៍ជាំម្រេច ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលឃុំសាលាវិស័យលោកវរសេនីយ៍ត្រី ហង់ ឡែម បានសហការជាមួយបុគ្គលឹករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះរុករក ប្រទះឃើញគ្រាប់ប្រភេទ MK-82 (គ្រាប់ទម្លាក់ពីលើយន្តហោះសម័យលុន ណុល) ចំនួនមួយគ្រាប់ នៅចំណុចទីតាំងខាងលើ។ បច្ចុប្បន្នគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះខាងលើ បានប្រគល់ជូនជំនាញស៊ីម៉ាក់ដើម្បីយកទៅរក្សាទុក។

លោកវរសេនីយ៍ត្រី ហង់ ឡែម នាយយប៉ុស្តិ៍នគរបាលឃុំសាលាវិស័យ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់ឬបោសសម្អាតឬលើកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាតិ។

ដូច្នេះបងប្អូនប្រជាពលនៅពេលដែលប្រទះឃើញគ្រាប់មីនឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍ ជូនកម្លាំងនគរបាលឬកម្លាំងអង្គភាពស៊ីម៉ាក់ ដើម្បីបោសសម្អាតគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមទាំងនោះធានាសុខសុវត្ថិភាព ជូនប្រជាពរដ្ឋនិងប្រទេសជាតិ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 24 April 2025 · Image
···

ខេត្តកំពង់ធំ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ព្រៃឡង់នៅតំបន់អូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងរងការកាប់បំផ្លាញឈើយកធ្វើជាអុសស្រស់ៗ ដឹកជញ្ជូនតាមគោយន្តច្នៃបុកស័រជាច្រើនគ្រឿង ក្នុងមួយថ្ងៃៗដើម្បីលក់យក មិនទាន់មានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយ។

សេចក្ដីរាយការណ៍បន្តថា ទោះបីកន្លងមក ធ្លាប់មានការបង្ក្រាបខ្លះៗ ពីកញ្ញាធរជំនាញពាក់ព័ន្ធសមត្ថកិច្ចក្ដី ប៉ុន្តែគេបានឃើញឈ្មួញដឹកជញ្ជូន តាមរយៈបុកស័រពីចំណុចអូរក្រពើនេះ យកទៅលក់នៅភូមិបៃអន្លង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយរលូន។

លោក ឡុង គីសឹង អភិបាលស្រុកសន្ទុកបានប្រាប់ថា បញ្ហាព្រៃឡង់ វាហួសសមត្ថកិច្ចរដ្ឋបាលស្រុកហើយ សុំសួរទៅជំនាញបរិស្ថានវិញ។

ទីភ្នាងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីលោក ជន ជីន ប្រធានស្នាក់ការបរិស្ថានអូរក្រពើ បាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ។

លោក អោម ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅពេលអ្នកសារព័ត៌មានសូមសម្ភាសន៍ លោកឆ្លើយថា ជំនាញគេមានវិធានការរដ្ឋបាលហើយ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 16 February 2025 · Image
···

ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការបង្ក្រាបបទល្មើសកាប់នឹងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់៣៥ ព្រៃអង់តែន ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ការបង្ក្រាបនេះនៅវេលាម៉ោង១:៣៥ នាទីរំលងអាធ្រាតយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការការពារ ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការរបស់រដ្ឋាលព្រៃឈេីតំបន់៤៤ បានរាយការណ៍ថា នៅ​វេលា​ម៉ោង​១,៣០នាទី​ ក្រុមជនល្មើសមានគ្នាប្រហែលពី៦ទៅ៨នាក់ បានរៀបចំដឹកជញ្ជូនឈើ ដែលបានលួចកាប់រួចថ្មី​ៗ​នៅ​ពេល​យប់​ចំនួន៣គោយន្តកន្ត្រៃយ៍នៅតំបន់៣៥ ដែលជាតំបន់ព្រៃឈើ រក្សាទុក​របស់រដ្ឋ​ ហៅ​ព្រៃ​អង់តែន នៅ​ឃុំ​បឹង​ល្វា​ ស្រុក​សន្ទុក​ ។ ពេលទទួលបានព័ត៌មាននេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងដែលប្រចាំការនៅទីនោះ សហការគ្នា ដើម្បីគ្រប់គ្រង​ កុំឱ្យការដឹកជញ្ជូននូវបទល្មើសព្រៃឈើនេះចេញបានជាដាច់ខាត។ នៅ​ក្នុង​ឱកាស​នេះ​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ដោយផ្ទាល់ចេញពីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅកាន់គោលដៅ ដើម្បីបង្ក្រាបបទល្មើសនៃការកាប់​ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នេះ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលដែលកម្លាំងប្រតិបត្តិការមានគ្នាតិច ក្រុមជនល្មើសដែលដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃយ៍ បានកាប់ទម្លាក់ឈើចុះ រួចបើកគោយន្តកន្ត្រៃយ៍គេចខ្លួនចូលព្រៃបាត់នៅមុនពេលដែលកងកម្លាំងអន្តរាគមន៍បានទៅដល់។ ក្រោយ​ពេល​ធ្វើ​ដំណើរ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​កងកម្លំាង​អន្តរាគមន៍​បាន​ទៅ​ដល់​លទ្ធផល​ក្នុង​ពេល​ប្រតិបត្តិការ​ គឺរឹបអូសបានតែអនុផលព្រៃឈើ ដែលជនល្មើសបានកាប់​ និង​ដឹក​ជញ្ជូន​បាន​ឈេីមូលចំនួនជាង៥ម៉ែត្រគីប ហើយត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរក្សាទុក។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បន្តធ្វើការស្រាវជ្រាវវែកមុខរកជនល្មើស ដែលលួចកាប់និងដឹកព្រៃឈើខុសច្បាប់ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ជាធរមាន​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ហេីយត្រូវបន្ត​ស្រាវជ្រាវ​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ មិន​ឲ្យ​មាន​ការ​កេីតមានឡេីង​ជាថ្មី​ទៀត​បាន​ឡើយ​៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 6 January 2025 · Image
···

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងជល់មាន់តាមអនឡាញ បានកើតមាននៅក្នុងភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ មិនទាន់មានអ្នកបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍បានបន្តថា នៅថ្ងៃទី 5 ខែមករា ឆ្នាំ 2025 មានក្រុមអ្នកញៀនល្បែងជល់មាន់ មួយក្រុមបានប្រមូលផ្ដុំគ្នាជល់មាន់តាមទូរទស្សន៍អនឡាញយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយនិងច្បាប់និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបន្តិចសោះឡើយ។

ប្រជាពលរដ្ឋនៅមូលដ្ឋានសូមសំណូមពរដល់លោក អធិការដ្ឋាននឹងលោកអភិបាលស្រុកសណ្តាន់ ពិសេសលោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងស្នងការខេត្តកំពង់ធំ ជួយពិនិត្យមើលនឹងចាត់វិធានការបង្ក្រាបទីតាំងល្បែងនេះផង៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page37 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!