Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តបាត់ដំបង

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុកនិងស្វែងយល់អំពីការលក់ដូរប្រចាំថ្ងៃ របស់អាជីវករព្រមទាំងបានពិសារបាយ សាមគ្គីជាមួយអាជីវករ ផ្សារណាត់ប្រកបដោយក្កីរីករាយ។

អាជីវករផ្សារណាត់ បានឲ្យដឹងថានេះ ជាលើកទីមួយហើយ ដែលឃើញលោកអភិបាលរងខេត្ត បានចុះមកសំណេះសំណាលស្វែងយល់បន្ថែម លើជីវភាពនិងការលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់។ ដោយពួកគាត់ពិតជារីករាយយ៉ាងខ្លាំងចំពោះវត្តមាន របស់លោកណុប ដារ៉ា។

អាជីវករបានបន្ថែមទៀតថា បាយ១ពេលចំណាយ អស់ ២០០ដុល្លារ ហូបនៅហាងទំនើប ហូបបានតែមនុស្ស ២, ៣នាក់ ប៉ុណ្ណោះ តែបាយមួយពេលនាពេលនេះចំណាយ ២០០ដុល្លារដូចគ្នា អាចហូបបានរហូតទៅដល់ ៣០នាក់ ហើយឆ្ងាញ់ដូចគ្នា ថែមទាំងប្រកបដោយក្កីរីករាយយ៉ាងក្រៃលែងទៀតផង។

ឆ្លៀតក្នុងឱកាសនោះ លោកណុប ដារ៉ា បានធ្វើការផ្សព្វផ្សាយអប់រំបន្ថែមនូវវិធានការណ៍ ការពារការរីករាលដាលនូវជំងឺកូវីដ-១៩ ដល់អាជីវករ នៅក្នុងផ្សារណាត់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖មន្ត្រីខេត្តបាត់ដំបង បានឲ្យដឹងថាក្រោយពីបានទទួលសេចក្តីណែនាំពីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ព្រមទាំងបទបញ្ជាផ្ទាល់ពី អភិបាលខេត្ត នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារអធិការកិច្ចមន្ទីរបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយលិខិតលេខ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការបិទ KTV ក្លិបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងរីករាលដាលជាសាកល។

គួរបញ្ជាក់ដែរថា តាមបណ្ដាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលពាក់ព័ន្ធក្រុមការងារ ក៏បានរំលឹក បន្ថែមដល់ម្ចាស់អាជីវកម្ម ទាំងនោះ ដាច់ខាត មិនត្រូវប្រើប្រាស់ បន្ទប់ខារ៉ាអូខេ ឬបន្ទប់ វីអាយភី ឬទីតាំងអគារបិទជិត និងប្រើប្រាស់ ម៉ាស៊ីនត្រជាក់ តែអាចដំណើរការជាភោជនីយដ្ឋាន នៅក្រៅបន្ទប់ ឬអគារបិទជិតបាន ហើយត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ តាមវិធានសុវត្ថិភាពទេសចរណ៍ ដូចជាពាក់ម៉ាស់ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាត សុវត្ថិភាព ជាដើមផងដែរ៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖លោកឧត្តម​សេនីយ៍ត្រី​ សាត​ គឹមសាន ស្នងការប៉ូលិស ខេត្តបាត់ដំបង
បានបញ្ជា ឲ្យអធិការនគរបាលស្រុកបវេល ចុះទៅដោះស្រាយភ្លាមៗ បន្ទាប់ពីទទួលបានសាររបស់ពលរដ្ឋ សម្ដែងនូវក្ដីព្រួយបារម្ភទាក់ទងនឹងសន្តិសុខនៅតាមមូលដ្ឋាន។
ការបញ្ជារបស់មេប៉ូលិសខេត្តបាត់ដំបងនេះ នៅមុននេះបន្តិចថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០​ បន្ទាប់​ពីទទួលបាននូវខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកឈ្មោះ​ ជា​ ផាន់​ ដែលជាប្រជាពលរដ្ឋនៅស្រុកបវេល​ ខេត្តបាត់ដំបង​ សម្តែងក្តីបារម្ភចំពោះសក​ម្មភាពសន្តិសុខក្នុងមូលដ្ឋានរបស់ពួកគាត់។

សូមបញ្ជាក់ថានៅពេលសាកសួរពលរដ្ឋ លេីបញ្ហានេះ គាត់បានបង្ហាញក្តីបារម្ភថា នាប៉ុន្មានថ្ងៃ​នេះគាត់កត់សម្គាល់ឃេីញ​ មនុស្សប្លែកៗចូល​ ក្នុងផ្សារដែលគាត់លក់ដូរនៅទីនោះ​ តែមិនទាន់មានសកម្មភាព ល្មេីសអ្វីនៅឡេីយនោះទេ និងម៉្យាងដោយបានកត់សម្គាល់ថា​ ប៉ុន្មានថ្ងៃនេះ​ មាន​​ករ​ណី(ចោរលួច) ម៉ូតូសេរីទំនេីប
នៅទីប្រជុំជនផ្សារផង ទេីបបង្កទៅជាក្តីបារម្ភបែបនេះ។

សូមជម្រាបថាក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ នៅតែបន្តអំពាវនាវ ចំពោះប្រជាពលរដ្ឋទូទៅ សូមលោកមេត្តាប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ និងជាប់ជាប្រចាំផង ចំពោះទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួន ការធ្វេសប្រហែសដោយខ្វះការប្រុង​ប្រយ័ត្ន​ ក្នុងពេលណាមួយគឺជាឱកាសល្អដល់ជនល្មេីសធ្វេី​សកម្មភាពបានភ្លាម​។ ជាមួយនេះសូមបន្តចូលរួមសហការណ៍ ផ្តល់ព័ត៌មានភ្លាមៗតាមលេខទូរស័ព្ទដែលបានចែកជូន ឬបានផ្សព្វផ្សាយ កន្លងទៅ ដល់សមត្ថកិច្ចដេីម្បី អន្តរាគមន៍ បានទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ថ្លែងនៅបរិវេណអាកាសយានដ្ឋាន ខេត្តបាត់ដំបង ក្នុងដំណើរអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ នាថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណី ផ្សាភ្ជាប់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដោយបានបែកចែក ការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាម គ្រប់មូលដ្ឋាន ដើម្បីតាមដាន បញ្ហាប្រឈម និងសំណូមពរនានា និងដោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ សម្ដេចបានសង្កត់ធ្ងន់ថា«យើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទំលាប់រត់ចោលគ្នានោះទេ»។«សម្ដេច ស ខេង ថ្លែងនៅនៅបរិវេណអាកាសយានដ្ឋាន ខេត្តបាត់ដំបង»

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង រដ្ឋមន្ត្រីមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទានអំណោយ ជូនប្រជាពលរដ្ឋ រងគ្រោះក្នុង ខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗទៀត។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ និងជួយសម្រួលការ ចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើនផល។

សូមបញ្ជាក់ថាពលរដ្ឋ ដែលបានមក ទទួលអំណោយ នាឱកាសនេះមកពីក្រុងបាត់ដំបង, ស្រុកបវេល, ស្រុកថ្មគោល, ស្រុកបាណន់, ស្រុកសង្កែ, ស្រុកគាស់ក្រឡ, ស្រុកមោងឫស្សី, និងស្រុកឯកភ្នំ។ អំណោយទាំងនោះ រួមមានស្រូវពូជ១០០គីឡូក្រាម, អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, មីមួយកេស, ទឹកសុទ្ធមួយកេស, ភួយមួយ, មុងមួយ, កន្ទេលមួយ, និងថវិកា៥ម៉ឺនរៀល។

យោងតាមរបាយការណ៍ របស់ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងកន្លងទៅនេះ បានបណ្ដាលឱ្យមានការលិចលង់ ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ស្មើនឹង ៩៩ឃុំ និងបណ្ដាលឱ្យប៉ះពាល់ពលរដ្ឋជាង៧ម៉ឺនគ្រួសារ, ដំណាំស្រូវជាង១សែនហិកតា, ដំណាំសាវប្បកម្ម និងឧស្សាហកម្មជាង៦ម៉ឺនហិកតា, ផ្លូវជាតិប្រវែង២ពាន់ម៉ែត្រ, ផ្លូវខេត្តប្រវែងជាង៣ម៉ឺនម៉ែត្រ និងផ្លូវក្នុងក្រុងចំនួន ២០ខ្សែ។«លោកងួន រតន: អភិបាលខេត្តបាត់ដំបង អានរបាការណ៍សង្ខេប ស្ដីពីស្ថានភាពនៅក្នុងខេត្តបាត់ដំបង»

លោកងួន រតន: បន្ថែមថា ក្រោយជំនន់ទឹកភ្លៀង ចាប់ផ្ដើមស្រកចុះ និងបន្ទាប់មានការវាយតម្លៃ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសារពលរដ្ឋ ដែលអាចស្ដារឡើងវិញបាន តាមការធ្វើកសិកម្មដំណាំស្រូវចំនួន ១០ ៥០០គ្រួសារ ដែលស្មើនឹង ១០ ៥០០ហិកតា ស្មើនឹងក្រុងស្រុកចំនួន៨ លើឃុំចំនួន៤៨ ភូមិចំនួន២៣១ ដោយសារទីតាំងដីរបស់គាត់ ស្ថិតក្នុងតំបន់ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រពបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រាប់ពលរដ្ឋថា៖លទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១បង្ហាញថាសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ និងថាពេលនេះ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័ក ប្រកបដោយការយកចិត្តទុកដាក់ខ្ពង់បំផុត។ ក្នុងនាមប្រជាពលរដ្ឋ ទាំងជាង១ម៉ឺននាក់ នាឱកាសនេះ សម្ដេចបានថ្លែងបួងសួងសូមឱ្យសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ១៩។«សម្ដេច ស ខេង ថ្លែងប្រាប់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២០ ព្រឹកមិញ»

សម្ដេច ស ខេង បានបន្តថា ពីដំបូងឡើយពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ហើយសម្ដេច ក៏នឹងអមដំណើរ សម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែ សម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញ ទស្សនកិច្ចកម្ពុជា ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំពាវនាវ ដល់ពលរដ្ឋ ចូលរួមថែរក្សាសុខភាព អនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩, ចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំ កូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ ជូនសមត្ថកិច្ច នៅពេលបានឃើញករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានល្អដើម្បីចៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរ តំណាង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ ប្រារព្ធឡើងនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ពលរដ្ឋចំនួន៣០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបានអំណោយ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការផ្ដល់អំណោយនេះ ធ្វើឡើងដោយលោក ស្រេង វង្សហៀង និងលោកជំទាវ សុត សុវណ្ណដា ជា ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំងក្រុមការងារស្រុកគាស់ក្រឡ និង ក្រុមការងារ ចុះជួយឃុំព្រះផុស តាមការចាត់តាំងរបស់ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគាស់ក្រឡ តំណាងតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង។

អំណោយរបស់សមាគមនខ្មែរចិន ត្រកូលលឹម ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រ នាឱកាសនោះ សរុបចំនួន៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានៈ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ក្រម៉ា ភួយ ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត និងថវិកាចំនួន ៤០០០០រៀល ក្នុងមួយគ្រួសារ។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនកូកាកូឡា ឧបត្ថម្ភទឹកក្រូចកូកាកូឡាចំនួន២០០យួរ ជូនរដ្ឋបាលស្រុកគាស់ក្រឡផងដែរ។

លោកស្រេង វង្សហៀង បានជម្រាបជូនប្រជាពលរដ្ឋនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា លោក ស្រេង វង្សហៀង បានជួយស្តារប្រឡាយទឹក នៅឃុំព្រះផុស ចំនួន ពីរខ្សែប្រវែង ២៦០០ម៉ែត្រ ពីខ្លោងទ្វាវត្តព្រះផុស ទៅដល់ស្រះសម្តេចក្រឡាហោម ជាថវិកាផ្ទាល់ខ្លួនរបស់ លោក ស្រេង វង្សហៀង និងលោកជំទាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនឹងជាមេបញ្ជាការយោធភូមិភាគ៥ នៅថ្ងៃទី៥ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ វគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុក ថ្នាក់កងអនុសេនាធំ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងឲ្យដឹងថាយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់តាមបណ្តាកងឯកភាពចំណុះដើម្បីធ្វើការពង្រឹងសមត្ថភាពដល់កងទ័ព ហើយវគ្គហ្វឹកហ្វឺននេះជាកញ្ចប់ថវិការបស់ក្រសួងការពារជាតិសម្រាប់ការហ្វឹកហ្វឺនប្រចាំឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទៅបន្តប្រើប្រាស់ក្នុងអង្គភាពនិងបង្រៀនបន្តដល់អ្នកមិនចេះត្រូវគោរពបទបញ្ជាផ្សេងៗ របស់កងទ័ពឲ្យបានត្រឹមត្រូវ ដោយសាមគ្គីឯកភាពផ្ទៃក្នុងជាមួយកងទ័ពជាពិសេសជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ត្រូវអនុវត្តគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវនិងចៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធ នឹងបញ្ហាកូវីត-១៩ ផងដែរ។ ដោយឡែកចំពោះសិក្ខាកាមដែលបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះត្រូវយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យឲ្យបានត្រឹមត្រូវ ដើម្បីឲ្យវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន៤៥០០គ្រួសារ បានទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ។

ពិធីផ្ដល់អំណោយ នេះបានធ្វើឡើងនៅទីតាំងដាច់ដោយឡែក ពីគ្នានៅពីថ្ងៃទី២ និងទី៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិផងដែរ។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមួយផ្នែកមានការចូលរួមបន្ថែមពីក្រុមអ្នកម្ដាយមនុស្សធម៌ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ក្នុងនោះស្រុកកំរៀង៤០០គ្រួសារ, ស្រុកភ្នំព្រឹក៣០០គ្រួសារ, ស្រុកសំពៅលូន៣០០គ្រួសារ, ក្រុងបាត់ដំបង៥០០គ្រួសារ, ស្រុកឯកភ្នំ២ ០០០គ្រួសារ និងស្រុកបវេល១ ០០០គ្រួសារ។

ក្នុងនាមសម្ដេចស ខេង រដ្ឋមន្ត្រីមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង លោក ស សុខា និងលោកជំទាវ ព្រមទាំងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមការងារ ក៏បានឆ្លៀតអញ្ជើញចុះពិនិត្យមើលការជួសជុល និងសាងសង់ក្លោងទ្វារ រៀបចំប្រព័ន្ធភ្លើង បំពាក់អំពូលសឡា និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យបវេល ដែលស្ថិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ជនជាតិ«ខ្មែរចំនួន៣នាក់» ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួននៅលើទឹកដីថៃ ទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដោយជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា និងលក់ទៅលើទីផ្សារ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង៣០នាទីម្សិលមិញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំណុចខាងក្រោយកងរយថៃលេខ៥១៦ បានប្រទះឃើញ លរដ្ឋខ្មែរទាំង៣នាក់ កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនស៊ីស្រុកបររ៉ៃ ខេត្តត្រាត ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនតែម្តង។

ពលរដ្ឋខ្មែរ ទាំងនោះមានឈ្មោះ ១ សែម រដ្ឋ ភេទប្រុសអាយុ១៧ឆ្នាំ។

២ឈ្មោះ អៀត សុខឃឿន ភេទប្រុសអាយុ២៦ឆ្នាំ។

៣ឈ្មោះ ចាន់ សុខខា ភេទប្រុសអាយុ៣១ឆ្នាំ។អ្នកទាំង៣នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនជាតិខ្មែរទាំង០៣ នាក់ខាងលើ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ។ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថា គេកំពុងរង់ចាំមើលខាងការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងការទាក់ទងទៅភាគីថៃដើម្បីចរចារ និងសម្របសម្រួល សុំអោយដោះលែងពលរដ្ឋខ្មែរទាំងនោះមកវិញនាថ្ងៃនេះ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖អ្នកកាសែតកោះសន្តិភាពម្នាក់ ប្រចាំខេត្តបាត់ដំបង បានរងការគំរាមបាញ់សម្លាប់ពីជនមិនស្គាល់មុខតាមបណ្ដាញសង្គម។

ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន​ បញ្ជាឱ្យផែនជំនាញ ធ្វេីការស្រាវជ្រាវ ជាបន្ទាន់ករណីគំរាមសម្លាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមនេះ។
នេះបើយោងតាម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានប្រកាសឲ្យដឹងនៅមុននេះបន្តិច។

ស្នងការប៉ូលិសខេត្តបាត់ដំបងបានឲ្យដឹងថា នៅពេលនេះស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានទទួលហេីយ នូវបណ្តឹងរបស់ លោក​ ឆោម​ ពិសម័យ​ ភ្នាក់ងារសារព័ត៌មាន(កោះសន្តិភាព)ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំ រាមកំហែងដល់ជីវិត​តាមបណ្តាញសង្គម។

នៅពេលនេះលោកឧត្តមសេនីយ៍ត្រី​ សាត​ គឹម សាន​ បានចាត់វិធានការជាបន្ទាន់ដល់ផែនជំ នាញឱ្យធ្វេីការ​ស្រាវ​ជ្រាវស៊េីបអង្កេតលេីករណី នេះហេីយ​ ករណីស្រាវជ្រាវរកឃេីញថាពិត ជា មានអំពេីល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរ​បាលនឹងចាត់​វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ។

ទាក់ទងករណីនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោកឆោម ពិសម័យ​ ភ្នាក់ងាសារព័ត៌មាន កោះសន្តិភាព ប្រចាំខេត្តបាត់ដំបង នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២០

ខេត្តបាត់ដំបង៖ក្នុងប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ​តុលា​ និងលើក​ទិសដៅភារកិច្ចខែ​វិច្ឆិកា​ឆ្នាំ​២០២០ របស់ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ​ ទី​២៨ខែ​ តុលា នេះ លោក​ឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ មេប៉ូលិសខេត្ត បានថ្លែងថា

មន្រ្តីនគរបាលរូបណា ដែលមិនបានដោះ​ស្រាយបញ្ហា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលាទេ ត្រូវទទួលខុសត្រូវ។

ក្នុងកិច្ចប្រជុំលោកស្នងការ ក៏បានក្រើនរំលឹក​ដល់ថ្នាក់ដឹកនាំគ្រប់ផែនជំនាញ​ ការិយាល័យជំនាញ​ រួមទាំងអធិការន​គរបាលក្រុង​ ស្រុកត្រូវពិនិត្យពិចារណាឡើងវិញ​ ចំពោះករណីអ​សន្តិសុ​ខ​សង្គមដែលកើត​មាន​ក្នុងមូលដ្ឋាននា​ខែ​កន្លងទៅ​ ដូចជាករណី ចោរ​កម្ម​ ករណីគ្រឿងញៀន​និងក្រុមក្មេងបង្កអា​ណា​ធិបតេយ្យជាដើម​។

បើតាមស្នងការបាន​បញ្ជាក់ជូនថា ​កន្លងទៅលោក​បាន​ឱ្យធ្វើការផ្សព្វផ្សាយលេខ​ទូរ​ស័ព្ទ របស់លោកផ្ទាល់​ របស់លោក​ លោកស្រីស្នងការរង​ លោកអធិការនគរ​បាលក្រុងស្រុក​ រួមទាំងលេខទូរស័ព្ទរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផង​ ដូច្នេះក្នុងពេលប្រជា​ពល​រដ្ឋ ទាក់ទងមកមន្រ្តីនៅមូលដ្ឋាន រូបណា ​មិនបាន​ដោះស្រាយបញ្ហានិងអន្តរាគមន៍ជូនគាត់​ទាន់​ពេល​វេលា​ទេ​ មន្រ្តីរូបនោះត្រូវតែទទួល​ខុស​ត្រូវចំពោះមុខថ្នាក់ដឹកនាំស្នងការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល នៅ ថ្ងៃទី២៤តុលា២០២០នេះ
បានចុះពិនិត្យ ការងារកែលំអរ វិទ្យាល័យ បវេល ស្រុកបវេល ខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page28 Page29 Page30 … Page32 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×