Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ឧបរាជ ឆាវឆាវ 27 July 2020 · Image
···

ខេត្តត្បូងឃ្មុំ​៖លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានផ្ដល់អំណោយសាងសង់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានតម្លៃប្រមាណរហូតដល់១,៤លានដុល្លារ និងបំពាក់ដោយបរិក្ខារទំនើបៗ។
លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោក ជា សុផារ៉ា ថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលានិងក្រុងពាលី បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ក្នុងគ្រាដែលពិភពលោក កំពុងរងនូវការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ត្រូវរក្សាគម្លាតសង្គម ក្នុងសហគមន៍ បើមិនមានការចាំបាច់សូមកុំជួបជុំ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដោយលាងដៃជាមួយសាប៊ូឬអាល់កុល ពិសេសត្រូវតាមដានជាប់ជាប្រចាំនូវសេចក្តីជូនដំណឹងនានារបស់ ក្រសួងសុខាភិបាល។

បើតាមលោកវេជ្ជបណ្ឌិតកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ ដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំនិងទំនើបថ្មីនេះ មានកម្ពស់៤ជាន់ ទំហំ៤១៣,៧៩៦ ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ ១៣២,២៩០,០ ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរក្នុងរយៈពេល ១៨ខែ ដោយចំណាយទឹកប្រាក់អស់ប្រមាណ១,៤លានដុល្លារអាមេរិក​៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 24 July 2020 · Image
···

ខេត្តត្បូងឃ្មុំ៖ នគរបាលអធិការដ្ឋាននគរបាលស្រុកមេមត់ បានចាប់ខ្លួនជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនា ក្រោយពីបាន
ជះទឹកអាស៊ីតទៅលើជនរងគ្រោះ(ឪពុកក្មេក) បណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុច ភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។
ជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។

ចំណែកជនរងគ្រោះឈ្មោះអំ សាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។  ជនសង្ស័យសារភាពថាខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដមែន ក្នុងខណៈពេលឪពុកក្មេកស្រវឹងស្រា កាន់កណ្ដៀវ ដងវែងទៅរករឿងខ្លួន។ បច្ចុប្បន្ននគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 10 July 2020 · Image
···

ខេត្តត្បូងឃ្មុំ៖ នារីម្នាក់ត្រូវបាននគរបាលខេត្តត្បូងឃ្មុំម្នាក់ បាញ់សម្លាប់ស្លាប់យ៉ាងអាណោចអាធ៌ម។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០៦នាទី នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អំពើឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។

ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំណុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៏ជ្រុល ទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។

ករណីនេះនៅមិនទាន់ដឹងថាជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 24 June 2020 · Image
···

ខេត្តត្បូងឃ្មុំ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានយកខ្សែភ្លើងតចរន្តអគ្គិសនី រាយនៅក្រោមផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិតែអកុសលបែជាឆក់ស្លាប់ខ្លួនឯងវិញ។ហេតុការណ៍នេះកើតមានឡើងកាលពីវេលាម៉ោងប្រមាណ ជា០៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ តន់ ជាអាយុ៧៣ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថាបន្ទាប់ពីទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ ដោយ មានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះទៅដល់កន្លែងកើតហេតុដើម្បី ធ្វើការពិនិត្យសាក់សព និងស្រាវជ្រាវកន្លែងកើតហេតុ។សមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ ដោយមូលហេតុយកខ្សែភ្លើងតចរន្តអគ្គិសនី រាយនៅក្រោមផ្ទះដោយខ្លួនឯង ដើម្បីការពារទ្រព្យសម្បត្តិក្នុងផ្ទះ ហើយគាត់ភ្លេចខ្លួនងើបពីដេក ចុះដើរមកក្រោមផ្ទះក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ក្រោយធ្វើការពិនិត្យ រួចសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 19 June 2020 · Image
···

ខេត្តត្បូងឃ្មុំ៖លោកសៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹក​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ បានអញ្ជើញជាធអិបតីក្នុងពិធីសែនក្រុងពាលី បួងសួងអរគុណសន្តិភាព នៅតំបន់កោះថ្ម ចំណុចអាងដាច់ X16 “ដើមត្រយឹង” ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២០ ខែមិថុនា ស្អែកនេះ ដោយ​មាន​ការ​អញ្ជើញចូលរួមពី លោក​​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ លោក​ លោកស្រី​ អភិបាលរងខេត្ត រួមនឹងគណៈប្រតិភូអមដំណើរ ជាច្រើនរូបទៀត។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅសល់តែ ០១ថ្ងៃទៀតប៉ុណ្ណោះ ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤៣ឆ្នាំ នៃដំណើររបស់សមមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ហើយការធ្វើនេះ គឺចង់បញ្ជាក់ និងរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។

សូមជម្រាបថា ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ។

យោងតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ០៤ រូប ផ្សេងទៀត គឺមានសមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន បាន ចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង ៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។

ក្នុងការធ្វើខួបលើក៤៣ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២០ ស្អែកនេះ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតនៅតំបន់កោះថ្ម ចំណុច អ៊ិច ១៦ ស្ថិតនៅឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដំណើរចូលទៅក្នុងវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗ ក្នុងការចាប់ផ្ដើមតស៊ូរបស់សមមិត្ត ហ៊ុន សែន លើសមភូមិរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយមានតាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង» កាលពីជាង៤០ឆ្នាំមុន។

«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page28 Page29 Page30 Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!