Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ឧបរាជ ឆាវឆាវ 9 September 2021 · Image
···

ខេត្តសៀមរាប៖រដ្ឋបាលព្រៃឈើ រួមទាំងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យដើម្បីដកហូតនិងកាត់ក្រីដើមឈើបង្កហានិភ័យលើដងផ្លូវ៣៨ខ្សែរួមទាំងផ្លូវអមមាត់ស្ទឹង។

ការចុះពិនិត្យដើម្បីអនុវត្តផែនការនេះគឺ ក្រោយពីដើមឈើដ៏ធំ១ដើមដួលរលំសង្កត់រថយន្តសេរីទំនើប ១គ្រឿងបង្កការខូចខាតយ៉ាងដំណំ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានអោយដឹងថា ឆ្លងកាត់ការពិនិត្យលក្ខណបច្ចេកទេសពេញមួយថ្ងៃ ឃើញមានដើមឈើចំនួន ៣២ដើមដែលកំពុងបង្កហានិភ័យ។ ក្នុងនោះមានដើមគគី.ដើមឈើទាល និងដើមចាន់គីរី។ ដើមឈើទាំង នោះគឺបានដាំតាំងពីសម័យអាណានិគមនិយមបារាំងក្នុងចន្លោះឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ដែលមកទល់ពេលនេះមានអាយុកាល ១២០ ទៅ១៦០ឆ្នាំ។

លោកម៉ុង ប៊ុនលីម បន្តថា ដោយសាអាយុកាលច្រើន និងមានកត្តាអាកាសធាតុ.ខ្យល់កន្ត្រាក់ ហើយដើមឈើមួយចំនួនមានជំងឺពុកផុយ និងមួយចំនួនទៀតរងផលប៉ះពាល់ដល់ការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ផង ដើមមួយចំនួនចាំបាច់ត្រូតកាត់មែកចេញដើម្បីជួយបន្ថយទំម្ងន់ដើម ឯមួយចំនួនដែលងាប់ស្រាប់ត្រូវដកហូតចេញ។

ជុំវិញករណីនេះ លោកលី សំរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានពន្យល់ថា៖ ជាការពិតហើយដែលអាជ្ញាធរសម្រេចកាត់ក្រីមែកឈើបង្កហានិភ័យ នៅក្នុងក្រុងសៀមរាប។ ធ្វើនេះគឺដើម្បីបញ្ចៀសការគ្រោះថ្នាក់ផ្សេងៗ។

លោកលី សំរិទ្ធ បន្តថាថ្មីៗនេះមានដើឈើដួលរលំសង្កត់ឡានរបស់ពលរដ្ឋបង្កការខូចខាតយ៉ាងខ្លាំង។ អីចឹងទេក្នុងនាមអាជ្ញាធរ សុំអំពាវនាយដល់ពលរដ្ឋ គ្រប់រូបមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ទាំងការធ្វើដំណើរទាំងការឈប់ចតរថយន្តជាដើម។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៦ ខែ កញ្ញាឆ្នាំ ២០២១ ស្ថិតនៅមាត់ស្ទឹងសៀមរាប ជាប់នឹងកែងកាហ្វេប្រោន ក្នុងសង្កាត់សាលាកំរើក មានដើមឈើដ៏ធំ១ដើមបានដួលរលំសង្កត់រថយន្តសេរីទំនើប១គ្រឿង ម៉ាកឆែរ៉ូលែក ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២AÓ ៣២៥៨ ដែលមានម្ចាស់ឈ្មោះលឹម ឃាង ភេទប្រុសអាយុ៧១ឆ្នាំ បណ្តាលរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយមានគ្រោះថ្នាក់នេះ រដ្ឋបាលព្រៃឈើ ចុះពិនិត្យដកហូតនិងកាត់ក្រីមែកឈើដែលបង្កហានិភ័យតាមដងផ្លូវនៃក្រុងសៀមរាប នៅពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២១នេះ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 8 September 2021 · Image
···

ខេត្តសៀមរាប៖អាជ្ញាធរបានណែនាំឲ្យសេវាកម្មទេសចរណ៍ ទាំងអស់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តតាមគន្លងថ្មី សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។

ការណែនាំធ្វើឡើង នាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់សេវាកម្ម ស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សហគមន៍-អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តសៀមរាប តាមរយៈប្រព័ន្ធរូបភាពនិងសំឡេង Zoom។

កិច្ចប្រជុំនេះបានសម្រេចឲ្យ ១ អាជីវកម្ម សេវាកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលកំពុងបើកដំណើរការទាំងអស់ត្រូវប្រត្តិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យស្របតាមប្រកាស និងសេចក្តីណែនាំស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារអប្បរមា ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។

២ ក្រុមការងារត្រូវចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រតិបត្តិករទេសរណ៍ទាំងអស់ក្នុងខេត្តឱ្យយល់ដឹង និងអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”។

៣ សម្រាប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ត្រូវកំណត់ឱ្យបាននូវសមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ ដោយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលទស្សនាជាប្រចាំ ជាពិសេសអនុវត្តឱ្យបាននូវការស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ។

៤ គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលបើកដំណើរការនឹងទទួលបាននូវឡាប៊ែលបញ្ជាក់ពីសុវត្ថិភាពបន្ទាប់ការចុះវាយតម្លៃរបស់ក្រុមការងារអំពីការអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 8 September 2021 · Image
···

ខេត្តសៀមរាប៖លោក ដួង តារា ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី​ បានលើកឡើងថា«យើងត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេច  ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ។

តាមរយៈផេកហ្វេសប៊ុក របស់លោក ដួង តារា បានសរសេរថា៖ ខ្ញុំចុះខេត្តមួយភ្លែតទៅប្រគល់បណ្ណកម្មសិទ្ធិដីធ្លី( ប្លង់រឹង)ជូនគូភាគីវិវាទ ដែលទទួលបានយុត្តិធម៌ក្រោមដំណោះស្រាយឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។

សំណេរបានបន្តថា៖យើងត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេច  ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ  និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

លោក ដួង តារា ត្រូវបានគេដឹងថា ជាមន្ត្រីមួយរូបជំនិតនឹងសម្ដេចតេជោ ហ៊ុន សែន លោកបានធ្វើការដោះស្រាយបញ្ហទំនាស់វិវាទដីធ្លី ក្រៅប្រព័ន្ទតុលាការ ដោយបានទទួលបានជោគជ័យ តាមគោលការ ឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន ក្នុងការរកដំណោះស្រាយជូនគូភាគី។

ជាការកត់សំគាល់ បញ្ហាវិវាទដីធ្លីមួយចំនួន នៅតាមបណ្ដាខេត្តក្រុង បានអូសបន្លាយជាច្រើនឆ្នាំ ប៉ុន្តែដោះស្រាយមិនចេញ ទើបគូភាគីខ្លះ បានធ្វើលិខិតស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ ដល់ពួកគាត់។ ដូច្នោះទើប លោកដួង តារា បានធ្វើការរកដំណោះស្រាយ ឲ្យគូភាគីទទួលបានឈ្នះទាំងអស់គ្នា តាមគោលការណ៍ ឈ្នះ ឈ្នះ រប​ស់សម្ដេច តេជោ ហ៊ុន សែន៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 7 September 2021 · Image
···

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយដង្គំ បានទទួលអំណោយ ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ។

ការផ្ដល់អំណោយ នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញាឆ្នាំ២០២១នេះ ស្ថិតក្នុងបរិវេណវត្តចក ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

ពិធីនេះមានការចូលរួមពីលោក សឹង្ហ សំរឹទ្ធ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប សមាជិក សមាជិកា អាជ្ញាធរសង្កាត់ផងដែរ។

លោក សឹង្ហ សំរឹទ្ធិ ក្នុងនាមតំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានមានមតិសំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ ដោយឲ្យសូមយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩។

លោក សឹង្ហ សំរឹទ្ធិ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវដេក ក្នុងមុង ការពារកុំអោយមូសខាំ ដោយហេតុថាពេលនេះជារដូវវស្សា ដើម្បីចៀសផុតពីជំងឺផ្សេងៗ និងជំងឺគ្រុនឈិកផងដែរ។

ក្នុងពិធីចែកអំណោយនេះដែរ លោក នួន ពុទ្ធារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន ដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ក្នុងនោះលោកក៏បានរំលឹកអរគុណ ដល់សម្ដេចទៀ បាញ់ ឯកឧត្តមទៀ សីហា ឯកឧត្តមសៀង ណាំ ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុកប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់កាលៈទេសៈ មិនប្រកាន់និន្នាកានយោបាយឡើយ។

អភិបាលក្រុងសៀមរាប ក៏បានថ្លែងអរគុណនិងកោតសរសើរចំពោះ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ដែលបាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋ កំពុងជួបការខ្វះខាតនាពេលនេះ។

សូមជម្រាបថាអំណោយ របស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងសៀមរាប ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម .ទឹកសុទ្ធ ១កេស. មី ១កេស. ទឹកត្រី ៣ដប ទឹកសុីអុីវ ៣ដប. ស្ករស ១គីឡូក្រាម. អំបិល ១គីឡូក្រាម. សាប៊ូដុំ ១ដុំ និងថវិកា២ម៉ឺនរៀល៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 6 September 2021 · Image
···

ខេត្តសៀមរាប៖គ្រួសារ ភរិយារបស់ប្រជាការពារភូមិខ្វៀន ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ បានទទួលអំណោយពី ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក និងលោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក។

គ្រួសារជនរងគ្រោះ ដែលបានទទួលអំណោយ នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះ។

លោក ទិត ឌីរ៉ា បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរសង្កាត់គោកចក សូមចូលរួមសោកស្តាយ និងសូមចូល រួមរំលែកទុក្ខដ៏សែនក្រៀមក្រំ អាឡោះអាល័យ ជាមួយក្រុមគ្រួសារសាច់ញាតិរបស់លោកយ៉ាត សីហៈ ចំពោះមរណភាពរបស់ភរិយាលោកគឺជាការបាត់បង់ភរិយា ម្តាយ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូនចៅ និងក្រុមគ្រួសារ។ សម្ភារនិងគ្រឿងឧបភោគបរិភោគ ដែលយកមកប្រគល់ជូនគ្រួសារសពនាពេលនោះមានដូចជា៖ ១-គ្រឿងបាឡុងមួយឈុត -អង្ករចំនួន៧៥គីឡូក្រាម-ទឹកត្រី-ទឹកស៊ីអ៉ីវ-មី -ម៉ាស រួមជាមួយនិងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោងប្រមាណជាង ៨យប់ក្នុង ថ្ងៃទី០៥ កញ្ញា ២០២១ នៅចំណុច អតីតលក់សំបុត្រអង្គរ ផ្លូវចូលទៅអង្គរ វត្ត ក្នុងសង្កាត់គោកចក ក្រុងសៀមរាប រវាងរថយន្តនិងម៉ូតូ។

លោកជា វុទ្ធី នាយរងការិយាល័ចរាចរណ៍ជើងគោក ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ស្រីរងគ្រោះ មានឈ្មោះ ឌិន សាម៉េត អាយុ៥៣ឆ្នាំ មានទីលំនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១S ៧០៥២៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page279 Page280 Page281 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!