Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៤

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។

នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយសម្ដេចអធិបតី ហ៊ុន ម៉ាណែត៕

Like 195
Comment 0
Share ចែកចាយ
Views 4.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៤

ភ្នំពេញ៖សម្ដេចអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។

តាមរយៈសារនៅលើប្រព័ន្ធបណ្ដាញសង្គម នៅព្រឹកថ្ងៃចន្ទនេះ សម្ដេច ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវនិងឲ្យអាជ្ញាធរសមត្ថកិច្ចធ្វើការទប់ស្កាត់ នៅរថយន្ត បំពាក់ស៊ីផ្លេខុសបច្ចេកទេស។

សម្ដេចបានសរសេរថា៖ ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៤

ភ្នំពេញ៖នៅទីបំផុតលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ចេញលិខិតសុំទោសជាសាធារណៈ ចំពោះករណីពាក់ទ្រនាប់ជើងដើរលើសាលាឆទាន។

លិខិតសុំទោសជាសាធារណៈ ត្រូវបានអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននៅព្រលប់ថ្ងៃអាទិត្យនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៤

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងអធិការកិច្ចបានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួន ស្តីពីករណីផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) តាមរយៈជនអនាមិកទូរស័ព្ទចោទប្រកាន់មកលើមន្រ្តីក្រសួងអធិការកិច្ច ថា៖ បានទាមទារប្រាក់ ចំនួន ៥០០០$ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងថ្មីរយៈពេល៦ខែ មាន១៧៣គម្រោងមកចុះបញ្ជីវិនិយោគនៅកម្ពុជា និងមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា គម្រោងទាំង១៧៣នោះ ត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ថែមទាំងមានការជ្រើសរើសទីតាំងថែមទៀតផង ដែលត្រូវបានគេព្យាករថា គម្រោងទាំងនេះ នឹងផ្តល់ឱកាសការងារជាង១៧ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។

សម្ដេចអះអាងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព៕

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៤

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ សមាគមឧកញ៉ាកម្ពុជា ស្តីពី ការផ្សព្វផ្សាយថ្មីៗ តាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ា នៅកម្ពុជារបស់បុគ្គល ឬអង្គភាពព័ត៌មានមួយចំនួនដែលនាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រមទាំងកិត្តិយសរបស់គោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធឬបង្កបញ្ហាណាមួយនោះ។

សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា សមាគមឧកញ៉ាកម្ពុជាគឺជា ស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ ឧកញ៉ា ជាសមាជិកនិងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់។

ទន្ទឹមនឹងនេះដែរ សមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជា ឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តជាឧកញ៉ាដទៃទៀត។
ដូចេ្នះ សមាគមឧកញ៉ាកម្ពុជា សូមស្នើឱ្យម្ចាស់គណនីទាំងនោះធ្វើការលុបចោលជាបន្ទាន់នូវការចុះផ្សាយព័ត៌មានមិនពិត និងបញ្ឈប់ការចែករំលែកបន្តនូវព័ត៌មានទាំងនោះ៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៤

ភ្នំពេញ៖មន្ត្រីនគរបាល ចំនួន០៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

នេះបើតាមលិខិត របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោក ស សុខា អង្គភាពសៀមរាប ប៉ុស្តិ៍ ទើបទទួលបាន៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៤

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យ នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ បេសកកម្មនេះ បានទទួលជោគជ័យយ៉ាងធំធេង ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។

គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១២ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។

ខ្លឹមសារបន្ថែម សូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២៤

ភ្នំពេញ៖ជនជាតិកូរ៉េចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចគយឱកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការចាប់ខ្លួន ករណីរត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការចាប់ខ្លួនធ្វើឡើង នៅនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ។

ការឃាត់ក្នុងពេលត្រួតពិនិត្យអ្នកដំណើរ សញ្ជាតិកូរ៉េចំនួន ២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។

តាមលទ្ធផលតេស្តបឋម ដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបំភ្លឺថា «កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ»។

នេះបើយោងតាមសេចក្ដីបំភ្លឺ ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននូវរសៀលថ្ងៃចន្ទនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៤

ភ្នំពេញ៖ខុទ្ទកាល័យសម្តេចធិបតីហ៊ុន ម៉ាណែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលគ្មានប្រភព គ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃ ដែលបានលើកឡើងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី មានជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី៕

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page27 Page28 Page29 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×