Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ១៣ សីហា ២០២០

ខេត្តត្បូងឃ្មុំ៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីតាំងនិងសមិទ្ធផលនានានៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានប្រសាសន៍ថាត្រូវឈរលើគោលការណ៍ដោះស្រាយបញ្ហាប្រកបដោយភាពយុត្តិធម៌ចំពោះបញ្ហាពង្រឹងសន្តិសុខនៅមូលដ្ឋានគឺជាបញ្ហាសំខាន់ ដែលត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

សម្តេចមានប្រសាសន៍លើកឡើងថាបញ្ហាជំងឺកូវីត១៩គឺជារឿងមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ចាត់វិធានការទប់ស្កាត់ ដើម្បីធ្វើយ៉ាងណារក្សាការពារ ការឆ្លងរីករាលដាលក្នុងសហគមន៍។ យើងមានសំណាងល្អដែលមកដល់ពេលនេះមិនទាន់មានអ្នកឆ្លងក្នុងសហគមន៍ ហើយមិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីត១៩ តែយើងអាចព្យាបាលអ្នកកើតជំងឺនេះបានជាសះស្បើយជាបន្តបន្ទាប់ តែទោះជាយ៉ាងណាយើងត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានការរីករាលដាលពិសេសក្នុងសហគមន៍។ ក្នុងនោះសម្តេចក៏បានកោតសរសើរដល់ អាជ្ញាធរខេត្តនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការ ទប់ស្កាត់ជំងឺកូវីត១៩នាពេលកន្លងមកប្រកបដោយភាពជោគជ័យ ។

សម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា បញ្ហាពង្រឹងសន្តិសុខនៅមូលដ្ឋាន គឺជាបញ្ហាសំខាន់ ហើយសំខាន់ជារៀងរហូត ដែលត្រូវអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពនៅតែជាកិច្ចការ យុទ្ធសាស្ត្រទូទាំងប្រទេស ព្រោះប្រទេសជាតិយើងមិនអាច កើតសង្គ្រាមស៊ីវិល ឬសង្គ្រាមឈ្លានពាននោះទេ។ បញ្ហាសន្តិសុខពិសេសគ្រឿងញៀនគឺជារឿងដែលយើងទាំងអស់គ្នា មានការព្រួយបារម្មណ៍ ព្រោះវាបានបញ្ជ្រាបដល់ជនបទហើយដូច្នេះយើងត្រូវតែមានវិធានការទប់ស្កាត់ដូចភ្លៀងរលឹម មិនមែនកើតឡើងហើយទើបមានវិធានការនោះទេ។
បើតាមរបាយការរបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសាងសង់លើផ្ទៃដីជាង៦៥.០០៤ ម៉ែត្រការ៉េស្ថិតនៅឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សមិទ្ធិផលដែលកើត ឡើង និងសម្ភោធឲ្យដំណើរការនាពេលនេះគឺចំណាយពេលអស់ប្រម៉ាណ១៤ខែក្រោមការគាំទ្រ និងលើកទឹកពីថ្នាក់ដឹកនាំទាំងស្មារតី និងថវិការ រួមទាំងការជួយពីសប្បុរសជននានា។ សមិទ្ធិផលទាំងអស់នេះគឺបានចំណាយថវិការអស់ជាង ១,៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះក៏ត្រូវការថវិការបន្ថែមចំនួន៥ម៉ឺនដុល្លារបន្ថែមទៀតដើម្បីបំពេញបន្ថែមក្នុងកិច្ចការ ងារកសាងសមិទ្ធិផលនានាដែលនៅសល់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ សីហា ២០២០

ខេត្តត្បូងឃ្មុំ៖ លោកវេជ្ជបណ្ឌិត ឈឹម ឃឹមដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ាននៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) រួមនិងសាហការី នៅព្រឹកមិញបានចុះជួបសំណេះសំណាល ចែកអំណោយជូនអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ចំនួន៧០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីជួយផ្តល់ជាកម្លាំងចិត្ត និងរួមចំណែកជួយរំលែកការខ្វះខាតក្នុងរយៈពេល ដែលប្រទេសកម្ពុជា កំពុងជួបប្រទះនៅវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ ពិធីធ្វើឡើងនៅមន្ទីរពេទ្យនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។

លកកវេជ្ជបណ្ឌិត ឈឹម ឃឹមដារ៉េត បាន លើកឡើងថា ប្រសិនបើអ្នករកឃើញថាអ្នកផ្ទុកមេរោគអេដស៍ ហើយអាចនឹងឲ្យលេចឮនោះ អ្នកនឹងត្រូវបានសង្គមរើសអើង ដើម្បីជាការដោះស្រាយជាមួយនឹងស្ថានការណ៍បែបនេះ តាមរយៈការអប់រំខ្លួនអ្នក និងអ្នកដទៃ គឺមិនត្រូវមានការរើសអើង ឬមាក់ងាយ អ្នកផ្ទុកមេរោគអេដស៍នោះឡើយ។

លោកបន្តទៀតថា វិធីដែលល្អបំផុតក្នុងការប្រឈមនឹងការរើសអើងអ្នកផ្ទុកមេរោគអេដស៍ គឺការគាំទ្រក្នុងការផ្លាស់ប្ដូរច្បាប់ ឬគោលការណ៍ ដែលបង្កាប្រជាជនពីមេរោគអេដស៍ ដើម្បីទទួលបានការថែទាំ ទីលំនៅ និងធ្វើតាមអ្វីពួកគាត់ត្រូវការ។ ប្រសិនបើអ្នកមិនមានភាពស្រួលចិត្តក្នុងការរកជំនួយពី មិត្តភក្ដិ ឬក្រុមគ្រួសារនោះទេ សួមទាក់ទងមកកាន់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា សម្រាប់ការពិគ្រោះពិភាក្សា។ ប៉ុន្តែបើអ្នកមាន ជំនួយដែលផ្ដល់កម្លាំងចិត្តហើយ អ្នកអាចចូលរួមជាមួយ ការងារស្ម័គ្រចិត្តដើម្បីផ្ដល់ជាជំនួយកម្លាំងចិត្តដល់អ្នកដទៃដែលកំពុងរស់នៅជាមួយជំងឺអេដសន៍ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ក៏បាន លើកឡើងដែរថា ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ សូមកុំទាន់អស់សង្ឃឹម អ្នកអាចរស់នៅបានយូរអង្វែងដូចមនុស្សទូទៅដែរ ដោយគ្រាន់តែថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកឲ្យបានរឹងមាំ តាមរយៈវេជ្ជបណ្ឌិតជំនាញ ក៏ដូចជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដើម្បីប្រាកដថាអ្នកស្ថិតនៅក្នុងបរិយាកាសដែលមានការគាំទ្រ ហើយអ្នកត្រៀមខ្លួនក្នុងការរៀបចំផែនការថែរក្សាសុខភាពរបស់អ្នក ឱ្យបានល្អរឹងមាំ និងទទួលការព្យាបាលតាមការកំណត់ឱ្យបានទៀងទាត់ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដសន៍ និងអង្គការមូលនិធិថែទាំងសុខភាពអ្នកជំងឺកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ជួយផ្តល់ទាំងកម្លាំងចិត្ត និងសម្ភារចំពោះអ្នករស់នៅជាមួយជំងឺអេដសន៍ទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសអំពាវនាវដល់បងប្អូនទាំងអស់កុំបាក់ទឹកចិត្ត ត្រូវថែរក្សាសុខភាពខ្លួនឲ្យបានល្អ ថែរក្សាអនាម័យជាប់ជាប្រចាំ ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បង្ការទប់ស្កាត់កុំឲ្យមានការរីករាលដល់ឆ្លងបន្តចូលក្នុងសហគមន៍ នៅកម្ពុជា។ ចំពោះអំណោយចែកជូននាពេលនោះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សាប៊ូដុសខ្លួន និងម៉ាស់ផងដែរ ៕SRP

ដោយ សុខ ផន

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ សីហា ២០២០

ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២០នេះ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងយុវជន ស.ស.យ.ក រួមគ្នាដាំកូនឈើប្រណិតចំនួន ១.៣០០ ដើម ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ ២០២០ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងថា រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកផ្គត់ផ្គង់កូនឈើ ហើយបានរួមគ្នាជាមួយមន្ត្រីរាជការ និងក្រុមយុវជន នាំយកកូនឈើមកដាំនាពេលនេះ គឺជាចូលរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុបានមួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ នៃបរិស្ថានធម្មជាតិ ។

លោកបន្ថែមថា ព្រៃឈើបានផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផល ប្រយោជន៍ដទៃទៀត សម្រាប់សកលលោក និងប្រទេសយើងទាំងមូល ។

លោកបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា កូនឈើប្រណិតចំនួន ១.៣០០ ដើមនេះ រួមមាន គ្រញូង ៤០០ ដើម, ធ្នង់ ២០០ ដើម បេង ៣០០ ដើម ច័ន្ទគីរី ២០០ ដើម គីនីន ១៥០ ដើម និងក្ងោក ៥០ ដើម ត្រូវបានដាំលើផ្ទៃដីប្រមាណ ៣,៥ ហិចតា នៅតាមបណ្តោយមាត់ទន្លេសិប្បនិម្មិត និងតាមដងផ្លូវទីរួមខេត្ត ដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី៕SRP សុខ ផន

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ សីហា ២០២០

ខេត្តត្បូងឃ្មុំ៖ ល្បែងសុីសងតាមអ៊ីនធើណេត ២៤ ម៉ោង ១ កន្លែងមានយីហោឈ្មោះថា ( e 67 ) ណេត ២៤ ម៉ោងស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅតែដំណើរការបើកលេងដោយមិនញញើតអ្វីទាំងអស់។ ប្រការដែលមានល្បែងស៊ីសងនៅទីតាំងខាងលើអាចបើកលេងបានដោយរលូនបែបនេះទំនងអាជ្ញាធរសមត្ថកិច្ចជាអ្នកគប់គិតគ្នាតាមរបៀបពុករលួយ។

ភ្នាក់ងារបានរាយការណ៍ថាកន្លងមកសារព័ត៌មានមួយចំនួនធ្លាប់បានចុះផ្សាយ តែបនល្បែងខាងលើ នៅតែដំណើរការយ៉ាងរលូនដដែល ដោយអាជ្ញាធរមិនទាន់ធ្វើការបង្ក្រាបនៅឡើយទេ។

ពាក់ព័ន្ធករណីនេះ លោក ជា ណារ៉ុន អភិបាលក្រុងសួងធ្លាប់បានអះអាងថា ចាំអោយកម្លាំងរបស់លោកចុះទៅមើល ប៉ុន្តែរហូតមកដល់ពេលនេះនៅបើកលេងដដែល។

នៅរសៀលថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ លោក ជា ណារ៉ុន អភិបាលក្រុងសួងបានអោយដឹងថា លោកបានអោយកម្លាំងនគរបាលអធិការក្រុងសួងចុះទៅបិតម្ដងរួចមកហើយតើ។ លោកថា ចាំលោកអោយកម្លាំងចុះទៅមើលម្ដងទៀត។

ករណីល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងសួងបានអោយដឹងថា ពួកគាត់បានបាត់បងលុយកាក់ និងទ្រព្យសម្បត្តិជាច្រើន ដោយសារតែគ្រួសាររបស់គាត់ចូលលេងល្បែងនេះចាស់ស្ទើជារៀងរាល់ថ្ងៃ។ ម៉្យាងវិញទៀតព្រួយបារម្ភខ្លាចកើតមានអំពើហិង្សាក្នុងគ្រួសារ មានចោរកម្មកើតមានផងដែរ
៕SRP សុខ ផន

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៨ កក្កដា ២០២០

ខេត្តត្បូងឃ្មុំ៖លោក ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ នៅព្រឹកមិញបានអញ្ជើញចុះសំណេះសំណាល នឹងនាំយកប៉ាវអ៉ីបត់ ក្រម៉ា សៀវភៅក្រមង៉ុយ ថវិកា ដបអាល់កុល និងទឹកអាល់កុលចំនួន០២តោន ទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ ដើម្បីចែកជូនប៉ុស្តិ៍សុខភាពទាំង១២។
មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ លោក ចាយ បូរិន បានលើកឡើងថា សម្ភារដែលលោក នាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត នៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ចែកជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស កំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ។

លោក ចាយ បូរិន តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ក៏បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាសអោយបានជាប្រចាំ។

ក្នុងឳកាសនោះដែរ លោក ចាយ បូរិន បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។

សូមជម្រាបថា សម្ភារ និងថវិកា ដែលលោក ចាយ បូរិន នាំយកទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ រួមមាន៖ ប៉ាវអ៉ីបត់ ចំនួន៥០សំរាប់, កំប៉ុងដាក់ទឹកអាកុល, ទឹកអាល់កុលលាងដៃចំនួន០២កាន, ក្រម៉ាចំនួន២០០, សៀវភៅក្រមង៉ុយ ៧០ក្បាល និងថវិកា។ ព្រមទាំងផ្ដល់ជូនលោកគ្រូអ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលដែលបានចូលរួម ក្នុងម្នាក់ទទួលបានសៀវភៅក្រមង៉ុយ០១ក្បាល, ក្រម៉ា០១ និងថវិការមួយចំនួនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page27 Page28 Page29 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!