Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន ចាន់ដា បាន​ថ្លែង​លេីក​ទឹកចិត្ត​ដល់​យោធិន​ នៃ​កងរាជអាវុធហត្ថ​ ទេីប​ជ្រេីសរេីស​ថ្មី​ ឱ្យ​ខិតខំ​​ហ្វឹកហាត់​ ដេីម្បី​យកជំនាញ មកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈ​ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលទើបជ្រើសរើសថ្មី ចំនួន​ ៤០នាក់ ទៅហ្វឹកហ្វឺន នៅភ្នំជុំរាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

អភិបាលខេត្តកំពង់ចាម​ បន្តថាកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៤០នាក់ ដែលត្រូវទៅហ្វឹកហ្វឺនរយៈពេល ១ឆ្នាំ ត្រូវ​ខិតខំ​ហ្វឹកហាត់​លត់ដំ​ខ្លួន​ ឱ្យ​ក្លាយ​ទៅ​ជា​នាយ​ទាហាន​ មាន​កាយសម្បទា​ រឹងមាំ​ និង​មាន​លក្ខណៈសម្បត្តិ​ គ្រប់គ្រាន់​ ដេីម្បី​ខ្លួន​ឯង​ ដេីម្បី​គ្រួសារ​ ក៏​ដូច​ជា​ការ​ការពារ​ ប្រជាពលរដ្ឋ​ ឱ្យ​រស់នៅ​ប្រកប​ដោយ​ ភាព​សុខដុមរមនា​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ ពោលគឺ​ធ្វេី​យ៉ាងណា​កុំ​បោះបង់​ចោល​ការ​ហ្វឹកហាត់​នេះ​ឱ្យសោះ​។

បើតាមលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម​ ​បានផ្តាំផ្ញេី​ដល់​កម្លាំង​យោធិន នៃ​កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ក្នុងការប្រឡង ដែល​ត្រូវ​ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) សូម​ឱ្យ​ខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ​ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំង របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស​ ពេលបញ្ចប់វគ្គ។

គួរ​បញ្ជាក់ថា ក្នុង​ពិធី​នោះ​ដែរ​ អភិបាលខេត្តកំពង់ចាម​ បាននាំអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនដល់កម្លាំងយោធិន នៅកងរាជអាវុធហត្ថទាំង ៤០នាក់ ដោយ​ក្នុងម្នាក់ៗទទួលបាន ៖ មី ២កេស ត្រីខកំប៉ុង ២យួរ ក្រម៉ា ១ និងថវិកា ២០ ម៉ឺនរៀល​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៣

ខេត្តកំពង់ចាម៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ​ថវិកាដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់។

ការឧបត្ថម្ភថវិកានៅ ថ្ងៃនេះតាមរយ:លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​។

បើតាមរបាយការណ៍របស់ លោក ខេង ម៉េងឈុន  អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា ករណីមានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ បក់បោកខ្លាំង បណ្តាលឱ្យប៉ះពាល់ដលប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង២១ និង០០ នាទី មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យរងផលប៉ះពាល់ ករណីធ្ងន់មានពីរឃុំគឺ÷

១.ឃុំបារាយណ៍ ខូចខាតផ្ទះ ១ខ្នង បណ្តាលឱ្យបាក់ដួលរលំផ្ទះដែលជាកម្មសិទ្ធរបស់ឈ្មោះ ទុយ យ៉េត ភេទស្រី អាយុ៦៥ ឆ្នាំ នៅភូមិរោងគោ (ផ្ទះទំហំ ៤×៦ម៉ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំង ស័ង្កសី បាក់រលំដួលដល់ដី) និង ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

២.ឃុំមៀន ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំដើមត្នោត ១ដើម សង្កត់មកលើផ្ទះ របស់ឈ្មោះ យ៉ាន តូច ភេទស្រី អាយុ ៨០ឆ្នាំ នៅភូមិមៀន បង្ករឱ្យគ្រោះថ្នាក់ដល់មនុស្ស ២នាក់ ១-ឈ្មោះ តឿ ភារម្យ ភេទស្រី ៣៧ឆ្នាំ បណ្តាលឲ្យស្លាប់ ហើយគ្រួសារបានយកមកតម្កល់ និងរៀបចំពិធីបុណ្យទៅតាមប្រពៃណី ស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ (ស្រុកកំណើតខាងប្តី) ២.ឈ្មោះ ឈើ ពរ័ភេទ ប្រុស អាយុ ២ឆ្នាំ និងផ្ទះ ១ខ្នង ទំហំ ៦×៨ម៉ ធ្វើអំពីកូនឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង។ ក្នុងនោះក៏មានករណីខ្យល់កន្ត្រាក់កំរិតស្រាលមាន ចំនួន ១០ឃុំ ស្មើនឹង២៦ខ្នងផ្ទះ។

អភិបាលខេត្តកំពង់ចាម​ ក៏បានចូលរួមរំលែកទុក្ខ និងការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាយុជីវិត។

អភិបាលខេត្តក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនាំយកថវិកា ឧបត្ថម្ភបន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ និងបានជំរុញឲ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខិតខំពិនិត្យព្យាបាលអ្នកជំងឺឲ្យបានល្អប្រសើរ ដោយមិនគិតថវិកា ហើយរាល់ថវិកាចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៣

ករណីមានការយកលុយពីភ្ញៀវទេសចរណ៍ចូលទៅកម្សាន្ត នៅ រមណីយដ្ឋានទឹកឆា អាជ្ញាធរខេត្តកំពង់ចាម បញ្ជាក់ថាការយកលុយគឺស្របតាមអនុក្រឹត្យរបស់ររដ្ឋាភិបាល។

ការអះអាងបែបនេះ បន្ទាប់ពីមានគណីហ្វេសប៊ុក បានបង្ហោះថា៖ អត់ទាន់បានចូលដល់កន្លែងអង្គុយលេងផងបានសំបុត្រពីរបាត់ទៅហើយ
-ប៉ារាស់ទី១ (មនុស្ស៤០០០៛ និងឡាន៥០០០៛)
-ប៉ារាស់ទី២(៧០០០៛)
សំណួរ: ចុះបើគង់តែយកលុយពីរដងដដែលចាំបាច់ធ្វើសំបុត្រ២ធ្វើអី មិនព្រមសរុបតម្លៃទាំងមូលតែម្តងទៅ? អរគុណការអភិវឌ្ឍន៍
#ក្បាលទឹកប្រែហើយ។

បន្ទាប់ពីមានការបង្ហោះបែបនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អលើករណីនេះ។

រដ្ឋបាលខេត្ត ក៏សូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបផងដែរថា រមណីយដ្ឋានទឹកឆា ត្រូវបានដាក់ឲ្យវិនិយោគ ស្របតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដោយមានកិច្ចសន្យា និងសៀវភៅបន្ទុកត្រឹមត្រូវ គឺតម្រូវអោយភ្ញៀវបង់ថ្លៃសេវា តែមួយដងប៉ុណ្ណោះនៅច្រកចូលតំបន់រមណីយដ្ឋាន។

ចំពោះព័ត៌មានខាងលើនេះ រដ្ឋបាលខេត្ត បានចាត់ធ្វើការស្រាវជ្រាវភ្លាមៗ និងបានឃើញថា បញ្ហានេះបណ្តាលមកពីម្ចាស់កញ្ចុះ អាជីវករលក់ដូរអាហារមួយចំនួនតូច ក្នុងតំបន់រមណីយដ្ឋាន ទឹកឆា បានលួចបន្លំផលិត និងប្រេីប័ណ្ណ ចូលរមណីយ៍ដ្ឋាន យកទៅប្រេីប្រាស់ដេីម្បីតម្រូវអោយភ្ញៀវបង់កំរៃសេវាបន្ថែមទៀត ដោយគ្មានគោលការណ៍អនុញ្ញាតឡើយ។

រដ្ឋបាលខេត្ត បានចាត់វិធានការភ្លាមៗ ដោយចុះអប់រំណែនាំ អ្នកលក់ដូរទាំងនោះ អោយបញ្ឃប់សកម្មភាពបន្លំចំពោះភ្ញៀវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលណាដែលបន្តធ្វេីសកម្មភាពខុសឆ្គងបែបនេះតទៅទៀត។

សូមបងប្អូនភ្ញៀវទេសចរចូលកំសាន្តក្នុងតំបន់រមណីយដ្ឋានទឹកឆា ពេលជួបប្រទះបាតុភាព មិនប្រក្រតីណាមួយ សូមទាក់ទងរាយការណ៍មកកងកម្លាំងសមត្ថកិច្ចដែលកំពុងប្រចាំការនៅក្នុងតំបន់នោះស្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី ​ប្រពៃណីយជាតិខ្មែរ ​ថ្ងៃទី​២នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចូលរួមពិធីបង្សុកូល និងពិធីពូនភ្នំខ្សាច់ នៅវត្តជ័យគីរី (វត្តភ្នំ​ហាន់ជ័យ)​ ស្រុក​កំពង់សៀម​។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី​១៥​ ខែមេសា​ ឆ្នាំ​២០២៣​ ដោយ​មានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ រួមនឹង​រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

គួរបញ្ជាក់ថា​ ទំនៀមទម្លាប់ប្រារព្ធពិធី ពូនភ្នំខ្សាច់នៅក្នុង ពិធីបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ​ មានអត្ថន័យ៣យ៉ាង ដោយ​អត្ថន័យទី១-នោះសម្ដែងថា ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ ព្រះសម្មាសម្ពុទ្ធដែលតាំងនៅឯស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្មានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។

ហេតុនេះ នៅពេលដែលអ្នកបានពូនភ្នំខ្សាច់ហើយនោះ គឺហាក់បីដូចជាអ្នកបានចូលរួមកសាងព្រះចេតិយថ្វាយ ព្រះសម្មាសម្ពុទ្ធ។ ជាលទ្ធផលអ្នកដែលបានពូនភ្នំខ្សាច់នោះ ទទួលបានអានិសង្ឃខ្ពស់បំផុត។ នេះបើតាមទ្រឹស្ដីព្រះពុទ្ធសាសនាបែបខ្មែរ។

អត្ថន័យទី២-មានន័យថា ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរាដែលខ្លួន ធ្លាប់បានសាង ពីមុនមក។ មានន័យថា ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមកនោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយកជីវិតអ្នកវិញ តោងត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាចមកយកជីវិតអ្នក ឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់ចំនួស គ្រាប់ខ្សាច់នេះឲ្យអស់ទេនោះ មានន័យស្មើនិងអ្នកបានរំដោះកម្មរំដោះពៀរពីសត្វ នោះហើយ។ នេះបើតាមទ្រឹស្ដីព្រហ្មមញ្ញសាសនា។

អត្ថន័យទី៣-មានន័យខុសប្លែកពីទ្រឹស្ដីបែបសាសនាខាងលើនេះ តាមការសង្កេតជាក់ស្តែង នៅតាមវត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺព្រះសង្ឃ ឬគណៈកម្មការវត្តអនុញ្ញាតឲ្យមានពិធីពូនភ្នំខ្សាច់នេះឡើង បន្ទាប់មកគេយកខ្សាច់នោះទៅប្រគេនព្រះ សង្ឃសម្រាប់ ដែលត្រូវការវត្ថុធាតុដើមដីខ្សាច់នោះ។

ជាសរុបមក ដូនតារបស់ខ្មែរ តែងតែធ្វើអ្វីមួយ ច្រើនមានអត្ថន័យច្រើនបែបច្រើនយ៉ាង ហើយអត្ថន័យនេះ សុទ្ធតែចុះសំរុងគ្នា។ ប៉ុន្តែការពិត អត្ថន័យទី១ និងទី២ ត្រូវជាងគេ ហើយបន្ទាប់ពីចប់ពិធីពូនភ្នំខ្សាច់រួច ជាជាងទុកចោលឥតប្រយោជន៍ ព្រះសង្ឃក៏អាចយកដីខ្សាច់នេះ ទៅសាងសង់អ្វីក៏បានដែរឲ្យតែនៅក្នុង បរិវេណវត្ត ឬក្រៅវត្ត តែបំរើផលប្រយោជន៍សាធារណៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៣

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កត្តាដែលនាំ​ឱ្យ​យើង​អាច​ជួបជុំ​គ្នា​សប្បាយ​រីករាយ​ទៅបាន គឺអាស្រ័យទៅលើកត្តា ៣យ៉ាង​ គឺ​ ទី១– កត្តាសុ ខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យជួបជុំគ្នាទៅបាន។ ទី២- កត្តាការ​ គ្រប់គ្រង​ជំងឺ​កូវីដ១៩​ ពីព្រោះថា ដោយសារយុទ្ធសាស្រ្តគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារអាយុជីវិត ប្រជាពលរដ្ឋ ទើបយើងមានឱកាស ជួបជុំ​គ្នា​សប្បាយ​រីករាយ​នានៅពេលនេះ។ ទី៣-កត្តាអាជ្ញាធរ ពីព្រោះថា ដោយសារមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយេីងមានឱកាសរួមគ្នា​ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​។​

អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​យុវវ័យ​ គ្រប់​រូប​ សូម​ឱ្យ​មាន​ការ​យោគយល់​អធ្យាស្រ័យ​ គ្នា​ទៅវិញទៅមក​ ដេីម្បី​បង្ក​ភាព​សប្បាយរីករាយ​ ទាំងអស់​គ្នា​ និង​សូម​បេីកបរ​ដោយ​មាន​ការ​គោរព​ ច្បាប់​ចរាចរ​ ជាពិសេស​មុន​នឹង​ចាកចេញ​ពី​ផ្ទះ​ ត្រូវ​ពន្លត់​ភ្លើង​ចង្ក្រាន​ ភ្លើង​ធុបទាន​ និង​ចាក់សោ​ទ្វារ​ ឱ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម​ ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្ត​ នៅសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយ​មានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករដ្ឋបាល កងកម្លាំងទាំងបី អាជ្ញាធរក្រុង មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបថាបន្ទាប់ពីពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី អភិបាលខេត្ត និងលោកជំទាវ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានចូលរួមលេងល្បែងប្រជាប្រិយ និងរលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្តៅបំផុតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page27 Page28 Page29 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!