Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា ក្រៅ​ពី​ការ​អភិវឌ្ឍន៍​​​កសាងនូវ​ហេដ្ឋា រចនាសម្ព័ន្ធ អាជ្ញាធរ​យើង​បាន​យកចិត្តទុកដាក់​ គិតគូរចំពោះ​សុខភាព​ របស់​​បងប្អូនប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ចុះពិនិត្យ​ ព្យាបាល​ជម្ងឺ​ ដោយ​ឥតគិតថ្លៃ ដល់​មូលដ្ឋាន​​​ ដើម្បីលើកកម្ពស់ ជីវភាព​រស់នៅ​ឲ្យកាន់តែប្រសើរឡើង​បន្ថែមទៀត​ ពោលគឺ​គិតគូរ​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ​។

លោកថ្លែង​បែបនេះ​ក្នុង​ឱកាសដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ​ ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅ​វត្ត​ជោតនារាមបឹងកុក ស្ថិត​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ នៅថ្ងៃ​ពុធនេះ។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ សរុប​ចំនួន​២៨នាក់​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ឯកឧត្តម​ ហ៊ុន​ ម៉ានិត​​ បាន​ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​​ដោយ​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​ របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ។

អភិបាលខេត្ត​បាន​បន្ត​ថា​ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិយេីង​ មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចហ៊ុន សែន​ ក្នុងការដឹកនាំប្រទេសជាតិ​ ឲ្យមានការ​អភិវឌ្ឍន៍​រីកចំរើន​ ឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សា សុខសន្តិភាព និងស្ថេរភាពគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ឲ្យបានគង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក អ៊ុន​ ចាន់ដា​ ក៏បាន​លេីកឡេីង​ថា​ យេីង​បាន​ជម្រុញ​ការ​ស្ថាបនា​ផ្លូវ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​បឹងកុក​ ក្នុង​នោះ​មាន​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ និង​ប្រព័ន្ធ​លូ​ ​នៅ​ភូមិ​បឹងកុក​២​ ព្រមទាំង​​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ជាច្រើន​កំណាត់​ នៅ​ភូមិ​ថ្មគោល​ និង​ភូមិ​ឡឥដ្ឋ​ ​ជាពិសេស​គឺ​ ផ្លូវ​ចូល​វត្ត​បឹងកុក​ ដែល​កំពុង​ស្ថាបនា​ផងដែរ​​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា បានថ្លែង​ថា​ ការកសាងសមាជិក គណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ លើការធ្វើអំពើល្អ ដល់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅផងដែរ។ លោកថា ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិក បក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។

លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រាប់សមាជិកបែបនេះ
ក្នុង​ពិធីប្រកាស​បញ្ចូលសមាជិកថ្មីចំនួន ៧៦០នាក់ មកពីសង្កាត់វាលវង់ និងសង្កាត់កំពង់ចាម នៅថ្ងៃចន្ទនេះ។

លោកក៏បានណែនាំដល់ ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួល ដល់សមាជិកបក្ស រាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់។

ប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយពីគោលនយោបាយ គណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ផងដែរ​។

គួរ​បញ្ជាក់​ថា​ សមាជិក​ថ្មី​ ចំនួន​ ៧៦០នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ក្រុង​កំពង់ចាម​ ក្នុង​នោះ​សមាជិក​មកពីសង្កាត់វាលវង់ ចំនួន​ ៥២២នាក់ និង សង្កាត់កំពង់ចាម ចំនួន​ ២៣៨នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

ខេត្តកំពង់ចាម​៖នៅមុខកម្មករ​ កម្មការិនី​ នៅរោងចក្រ មេតថេក ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ នាឱកាស​ប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០២៣ នៅភូមិអំពិលលើ ឃុំអំពិល​ ស្រុក​កំពង់សៀម​ នៅថ្ងៃសៅរ៍នេះ អភិបាល​ខេត្តកំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បាន​អះអាង​ថា​ ដោយ​សារ​ប្រទេស​កម្ពុជា​យើង​ មាន​សុខសន្តិភាព​ ទេីប​មាន​អ្នក​វិនិយោគទុន ចូល​មក​បេីក​រោងចក្រ​ ដោយឡែក​បេី​ស្រុក​ទេស​មាន​សង្រ្គាម​ ​គ្មាន​អ្នកណា​គេ​ហ៊ាន​ចូលមក​ក្បែរនោះ​ទេ។ ជាក់ស្ដែង​ វិស័យ​រោងចក្រ​កាត់ដេរ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ បាន​ផ្តល់​ឱកាស​​ ឱ្យ​កម្មករ​-កម្មការិនី​ យើង​ជាង​៣ម៉ឺន​នាក់​ មាន​ការងារធ្វេី​ និង​មាន​ប្រាក់​ខែ​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ គ្រួសារ​ផងដែរ​។

អភិបាល​ខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យ ជាច្រើន ដេីម្បី​លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ កម្មការិនី ក្នុង​នោះ​ក៏​មាន​ការផ្ដល់នូវសេវា​គាំពារ​ សង្គម ការលើកម្ពស់សុខភាព មាតា និងទារក សម្រាប់បងប្អូនជាស្ត្រី តាមរយៈ ការប្រើប្រាស់នូវប័ណ្ណ ប​ ស​ ស និងប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ខណៈ​បច្ចុប្បន្ន​នេះ​ស្ត្រីមានផ្ទៃពោះ បាន​ប្រើប្រាស់សេវានេះ ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយ និងលើកកម្ពស់អត្រាមរណៈភាពមាតា និង​ទារក​ផងដែរ​។

អភិបាលខេត្ត​ បាន​ថ្លែង​បន្តថា​ រោងចក្រ​ដំណើរ​ការ​បាន​ជោគជ័យ​អាស្រ័យ​ ទៅ​លើ​ថៅកែ​ ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ចំពោះ​ផលិតផល​ ដែល​មាន​គុណភាព​ តម្រូវ​ទៅ​តាម​ទីផ្សារ​ ជាពិសេស​ការ​គិតគូរ​ ចំពោះ​សុខមាលភាព​ របស់​កម្មករ​ កម្មការិនី​ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ពីពោះថា​រោងចក្រ​ដំណើរ​ការ​បាន​ល្អ​ ក៏អាស្រ័យ​លើ​កម្មករ​ កម្មការិនី​ ផងដែរ​ ដូច្នេះ​សូម​ឱ្យ​រួមគ្នា​ដេីម្បី​នាំមក​នូវ​ការ​រីកចម្រើន​ទាំងអស់​គ្នា​។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​សង្កត់​ធ្ងន់ថា​ រោងចក្រ​ដំណើរ​ការ​បាន​ជោគជ័យ​ អាស្រ័យ​ដោយ​សារ​ប្រទេស​ជាតិ​យើង​ មាន​សុខសន្តិភាព​ មាន​ប្រព័ន្ធ​ទូរគមនាគមន៍​ គ្រប់គ្រាន់​ និង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​ ព្រមទាំង​មាន​កំណើន​ សេដ្ឋកិច្ច​ល្អ​។ ដូច្នេះ​សូម​ឱ្យ​បងប្អូន​កម្មករ​ កម្មការិនី​ ទាំងអស់​គ្នា​ ចូលរួម​ការពារ​សុខសន្តិភាព​ ឱ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ ក៏ដូចជា​ឱកាស​ការងារ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានកណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត បានថ្លែងថា​ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាននូវអំពើភេរវកម្ម រក្សាបាននូវ សន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបានសន្តិសុខ សុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា។

លោក​ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ស.អ.ខ) នៅខេត្តកំពង់ចាម នៅចន្ទនេះ។​

អភិបាលខេត្ត ក៏បានក្រើនរំលឹក​ដល់​ប្រតិបត្តិករ ថា ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិ ក្រមសីលធម៌ ត្រូវឲ្យស្របតាមច្បាប់ ស្ដីពីការបោះឆ្នោត បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ ក្នុង​នោះ​គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទទួលខុសត្រូវដឹកនាំ ដោយផ្ទាល់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ការបោះឆ្នោត ពិសេស ធានាឲ្យកិច្ច ដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ឲ្យប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​ដល់​កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពី ការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារ សន្តិសុខ បោះឆ្នោត ដោយត្រូវបង្កលក្ខណៈ ងាយស្រួល និងផ្តល់សេវាសន្តិសុខ ដល់គ្រប់ គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្ស នយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

អភិបាលខេត្ត​ រូបនេះ ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សូមចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស សន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ដើម្បី ធ្វើឲ្យកិច្ចដំណើរការ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគម្រាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃអង្គារនេះ បាន​ប្រើយុទ្ធសាស្ត្រ អនុវត្ត​យុទ្ធ​វិធី​ឈ្នះ​ ឈ្នះ​ គឺសម្រេចកាយដីទំនប់កាត់ទន្លេតូចចេញ​ ដេី​ម្បីបេីកលំហូរទឹកជូនប្រជាពលរដ្ឋ ផ្នែកខាងក្រោម​ បាន​ប្រេីប្រាស់​ ដោយរក្សាស្ថានភាពទន្លេតូចដូចដេីម​ និងសាងសង់ស្ពានបេតុងជំនួសវិញ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ។

ការចុះដោះស្រាយករណីនេះ បន្ទាប់​ពី​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ ផ្នែក​ខាង​ក្រោម​ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​ពាម​ប្រធ្នោះ​ ស្រុក​កោះសូទិន​ ដែល​បាន​រួម​គ្នា​ជាមួយ​ ព្រះគ្រូ​ចៅ​អធិការ​វត្ត​ពាម​ប្រធ្នោះ​ ដាក់លូ និង​ចាក់​ដី​ធ្វេី​ផ្លូវ​កាត់​ទន្លេ​តូច​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ស្រុក​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ ផ្នែក​ខាង​ក្រោម​បាន​អះអាងថា​ ពួក​គាត់​ខ្វះទឹក​ប្រើប្រាស់​។

ប្រជាពលរដ្ឋ​​ក្នុង​ឃុំ​ពាម​ប្រធ្នោះ​ បាន​ទះដៃ​ ស្រែក​ហ៊ោ​ សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ ខណៈ​លោក អ៊ុន​ ចាន់ដា​ បាន​ប្រកាស​ថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បាន​ផ្តល់​ជូន​ស្ពាន​បេតុង​មួយ​កន្លែង​ ឆ្លងកាត់​ទន្លេ​តូច​នេះ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ជា​ចំណង​ដៃ​ជូន​បងប្អូន​អ្នក​ស្រុក​កោះសូទិន​។ លោក​យាយ​ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ បានប្តេជ្ញាបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ។​

លោក​ យី​ វណ្ណៈ​ អភិបាល​ស្រុក​កោះសូទិន​ បានឱ្យដឹងថា​ បេីតាម​ការ​​សិក្សា​របស់​មន្ត្រី​បច្ចេកទេស​ គឺ​ក្នុង​ស្រុក​កោះសូទិន​ទាំង​មូល​ មាន​គម្រោង​សាងសង់​ស្ពាន​បេតុង​ចំនួន​ ៤កន្លែង​បន្ថែម​ទៀត​ នាពេល​ខាង​មុខ​ ប៉ុន្តែ​ដោយ​ស្ថានភាព​ចាំបាច់​ យើង​ត្រូវ​ប្រេីប្រាស់​គម្រោង​ឆ្នាំ​២០២៣នេះ​ សម្រាប់​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ឆ្លង​កាត់​ទន្លេ​តូច​ ត្រង់​ចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែល​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ ខេត្តត្បូងឃ្មុំ ឬ​តំបន់​ផ្សេងៗ​ទៀត​។

បេីតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា​ គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៣​នេះ​ ដែលអាច​នឹង​ចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារ​ឱ្យ​រួចរាល់​ជាស្ថាពរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page26 Page27 Page28 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!