Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២៣

ខេត្តកំពង់ចា៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ចាត់ទុកថា​ សុខភាព​ល្អ​ ផ្លូវ​ចិត្ត​ល្អ​ អាយុ​យឺនយូរ​ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​គិតគូរ​អំពី​សុខភាព​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើយ៉ាងណា​ឱ្យ​​​សុខភាព​ទាំង​​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​ ល្អ​ប្រសើរ​ឡើង​ទាំងទ្វេ​។

លោកថ្លែង​បែបនេះ​ក្នុង​ឱកាសលោកដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ​ ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅវត្តបុទុមរតន:ដីដុះ​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ នៅថ្ងៃ​ពុធនេះ។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ សរុប​ចំនួន​២៩នាក់​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​​ បាន​ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​​ដោយ​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​ របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ណាមួយ​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ​។

អភិបាលខេត្ត​ បាន​បន្ត​ថា​ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង​ មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិ​ ឱ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ ឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិ​ បង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឱ្យ​លោកយាយ​ លោកតា​ ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ​ ឱ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​ រស់នៅ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ផងដែរ​​។

លោកវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា​ ការពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅវត្តបុទុមរតន:ដីដុះ​ នេះ​ គឺ​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ​ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី​ នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩​ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ចំនួន ៧នាក់ទៀត។​ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ​ គឺចាប់ពីម៉ោង ៨.៣០ នាទី​ព្រឹក​ រហូតដល់ម៉ោង ២រសៀល​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

លោក គន់​ គីម បាន​សង្កត់​ធ្ងន់ថា​ បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ​ជាអ្នកដែលមានគុណបំណាច់ធំធេង ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាពមិនមែនសុទ្ធតែល្អប្រសើរ​នោះទេ​ ពោលគឺ​ភាគច្រើន ជាអ្នកដែលមានជីវភាពទ័លក្រ លំបាក ខ្វះខាត ហើយ​សុខភាពមាន​ការ​ទ្រុឌទ្រោមទៀត​ផង។ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទាមទារ​ធ្វើ​យ៉ាងណា​​ ត្រូវ​ផ្តល់​​ប័ណ្ណ​ក្រីក្រ​ ​ជូន​ដល់​គ្រួសារ​​អតីត​យុទ្ធជន​ ដេីម្បី​ឱ្យ​ប្រពន្ធ​ កូន​របស់​​គាត់​បាន​ប្រេីប្រាស់​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​ ដោយ​មិន​បង់​ប្រាក់​ផង ព្រោះ​បងប្អូន​អតីត​យុទ្ធជន​ យើង​មាន​ប័ណ្ណ​ ប​ ស​ ស​ រួច​ទៅ​ហើយ​ ប៉ុន្តែ​​ប្រពន្ធ​ កូន​ របស់​គាត់​ មិន​មាន​នោះ​​ទេ​ ដែល​នៅ​តែ​ជា​បន្ទុក​ចំណាយ​​សម្រាប់​គ្រួសារ​គាត់​។

អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ចាម​ ចំនួន​ ២០០នាក់​ ខណៈ​អតីត​យុទ្ធជន​ក្នុង​ខេត្ត​កំកំពង់ចាម នៅ ថ្ងៃនេះ លោក គន់​ គីម អអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា​ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមក ហ៊ានពលីកម្មគ្រប់បែបយ៉ាង​ ដេីម្បី​រំដោះប្រទេសជាតិ​ឱ្យ​រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យ​ប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​​​មកដល់សព្វថ្ងៃនេះ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសដល់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ចំនួន៨៦,៩៣១នាក់​។ ក្នុងនោះសម្រាប់ខេត្តកំពង់ចាម ទទួលបានមេដាយ ចំនួន៣,១៤៩នាក់ ដែល​ថ្ងៃ​នេះ​បាន​ផ្តល់​ជូន​ចំនួន២០០នាក់​ បន្ត​ទៀត​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ នឹង​រៀបចំ​ពិធី​បំពាក់​មេដៃ​ជូន​​អតីត​យុទ្ធជន​នៅ​តាម​បណ្ដា​ស្រុក​ ​ដែល​មិន​ទាន់​ទទួល​បាន​មេដៃ​នេះ​។

លោកអ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពងលចាម​ បាន​ណែនាំ​ដល់​គណៈអភិបាល​​ស្រុក​ទាំង​៩​ ឱ្យ​ត្រៀម​រៀបចំ​ពិធី​បំពាក់​មេដៃ​គ្រឿង​ឥស្សរិយយស​ ជូន​ដល់​​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ នាពេល​ខាង​មុខ​ជា​បន្ត​ទៀត​ ខណៈ​បងប្អូន​អតីត​យុទ្ធជន​ក្នុង​ក្រុង​កំពង់ចាម​ ចំនួន​១២០នាក់​ និងស្រុកកំពង់សៀមចំនួន៨០នាក់ ត្រូវ​បាន​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់​ គីម​ បំពាក់​ជូន​ មេដៃ​អស្សឫទ្ធិ​ ចំនួន​​ ៤​គ្រឿង​ មេដៃ​មាស​ ចំនួន​ ៩៨​គ្រឿង​ និង​មេដៃ​ប្រាក់​ ចំនួន៩៨គ្រឿង​ រួមនឹង​ថវិការ​ចំនួន​ ៨ម៉ឺន​រៀល។

លោកអ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​​រួម​កម្លាំង​សាមគ្គី​គ្នា​ ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ពោលគឺ​សូម​នាំ​ ប្រពន្ធ​ កូន​ ឬ​បងប្អូន​អ្នក​ជិត​ខាង​ ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៣

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ បាន​បញ្ជាក់​ថា​ នៅ​ពេល​ខាងមុខ​ ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ រួច​ហើយ​ បន្ទាប់​មក​ គឺយើង​នឹង​មាន​ពេល​វេលា​​អន្តរកាល​ នៅ​ពេល​ណា​គឺ​អាស្រ័យ​លើ​ដឹកនាំ​ បច្ចុប្បន្ន​នេះ​ ពេលវេលា​អន្តរកាល​មាន​ន័យ​ថា​ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ នឹង​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ ហេីយ​ឯកឧត្តម​ លោកជំទាវ​ មួយ​ចំនួន​ នឹង​ឡើង​ធ្វើ​ជា​រដ្ឋមន្រ្តី​ នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​ ពេល​ខាងមុខ​។ បាន​ន័យ​ថា​ ពេលវេលា​អន្តរកាល​ ឬ​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មាន​សក្ដានុពល​ ថាមពល​គ្រប់គ្រាន់​ ហើយ​គោលការណ៍​ គោលជំហរ​ របស់​គាត់​នៅ​តែ​ដដែល​ គឺ​​ដើម្បី​ប្រជាជន​ និង​ដើម្បី​ប្រទេស​ជាតិ​កម្ពុជា​មុន​គេ​បង្អស់​ ដូច្នេះ​ហើយ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ជុំរុញ​បងប្អូន​កូន​ចៅ​ ឬ​អ្នក​ជិតខាង​យើង​ ​ទៅ​បោះឆ្នោត​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ បាន​បន្ត​ថា​ ​ បង​ ណែត​ គឺជា​ថ្នាក់ដឹកនាំ​ វ័យ​ក្មេង​ម្នាក់​ ដែល​មាន​សក្ដានុពល​ មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​មាន​ស្នាដៃ​ជា​ច្រើន​ ហេីយ​ការ​ដឹកនាំ​របស់​គាត់​ មាន​ការ​ប្រមូល​ផ្ដុំ​ សុខដុមរមនីយកម្ម​ ដូច​សម្តេច​តេជោ​ផងដែរ​។ ពោលគឺ​ការ​ដឹកនាំ​របស់​គាត់​ មាន​តម្លាភាព​ច្បាស់លាស់​ណាស់​​ មិន​មែន​អ្នក​ណា​ដេីរ​ជិត​ហើយ​ បាន​តួនាទី​ធំ​នោះទេ​ គឺ​ពឹង​យោង​ទៅ​​លើ​គុណសម្បត្តិ​ ឬ​ស្នាដៃ​របស់​បុគ្គល​នីមួយៗ​ផងដែរ។

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ថ្លែង​បែប​នេះ​ក្នុង​ឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី (វត្តកន្លែងរុន) ស្ថិត​នៅ​ឃុំរាយប៉ាយ ស្រុកកងមាស​ ខេត្តកំពង់ចាម​ នៅថ្ងៃអាទិត្យនេះ។

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​៖​ បាន​ថ្លែង​ថា​ ដោយសារប្រទេស​ជាតិ​​ មាន​សុខសន្តិភាព​ ទេីប​យើង​មាន​ឱកាស​​ធ្វើ​ការអភិវឌ្ឍ​រីកចម្រើន​ លើគ្រប់វិស័យ​ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​ជាលំដាប់​ ដែល​ជា​កត្តា​​ជុំរុញ​ទាំងវិស័យពុទ្ធចក្រ និងវិស័យ​អាណាចក្រ​ ​ឱ្យបាន​​​ដេីរ​ទន្ទឹម​គ្នា​ផង​ដែរ​។

ក្នុង​ពិធី ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ បាន​ថ្លែង​ថា​ ការ​ដឹកនាំ​របស់​សម្តេច​តេជោ​ គឺ​ជា​ការ​ដឹកនាំ​​ដោយ​ភាព​ត្រជាក់ត្រជំ​ និងការ​ដឹកនាំ​ ដោយ​​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ មាន​ទស្សនៈវិស័យ​ ចក្ខុវិស័យ​ វែងឆ្ងាយ​ និង​មាន​គោលនយោបាយ​ ច្បាស់លាស់​ ដើម្បី​ប្រទេស​ជាតិ​ និង​ដើម្បី​ប្រជាជន​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ ផ្លូវ១ខ្សែ​នេះ​ គឺជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការ​បម្រើ​ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្តកំពង់ចាម បាន​ដាក់សំណើសុំទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើ​ការ​កសាងផ្លូវនេះ​ឡើង​ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រើប្រាស់។ អ្វី​ដែល​ ពុកម៉ែ​បងប្អូន​ទន្ទឹងរង់ចាំ​ ពេល​នេះ​បានក្លាយ​ទៅ​ជាការពិតហើយ ពីព្រោះថា សម្ដេចតេជោ បានសម្រេចផ្ដល់ផ្លូវ១ខ្សែខាងលើ​នេះ​ហើយ។

អភិបាលខេត្ត​បញ្ជាក់​ថា តាមការគ្រោងទុក គម្រោងស្ថាបនាផ្លូវនេះ នឹងក្រាលនូវកៅស៊ូ មានកម្ពស់ ២ជាន់ រួមជាមួយនឹងការរៀបចំ នូវប្រព័ន្ធលូរំដោះទឹក ជាច្រើនកន្លែង ទៅតាមលក្ខណៈបច្ចេកទេស ក្នុងគោលបំណងធ្វើយ៉ាងណា ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានយូរអង្វែង តទៅអនាគត។

លោកបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍នេះ ក្នុងឱកាស រួមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកការដា្ឋនសាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង ១.៣០០ម៉ែត្រ និង​ប្រព័ន្ធ​លូ​ ២៦០០ម៉ែត្រ​ នៅ​ស្រុក​ជេីងព្រៃ​។

លោកឌិត ទីណា បានថ្លែងថា សមិទ្ធផល នាថ្ងៃនេះ កើតឡើងដោយសារលទ្ធផល នៃការបោះឆ្នោត នាឆ្នាំ២០១៨ ជាពិសេស ការផ្ដល់នូវជំនឿទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ជាពិសេស ការគាំទ្រដល់សម្ដេចតេជោ ក្នុងការដឹកនាំប្រទេស។

រដ្ឋមន្ត្រី​ លើកឡើងថា អ្វីៗដែលធើ្វទៅបាន អាស្រ័យ ទៅលើការគាំទ្រ មានការគាំទ្រ គឺមានការអភិវឌ្ឍ។ យ៉ាងណាមិញ ផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៣ពាន់លានរៀល ក្នុងការស្ថាបនា ដែលថវិកានោះ បានមកពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋយើង ដើម្បី ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកក្រៅអំពីការស្ថាបនាផ្លូវនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសន្យានឹងជួយគាំទ្រ ទៅលើផ្នែកកសិកម្ម នៅក្នុងស្រុកជើងព្រៃ លើកិច្ចការជាច្រើនទៀត ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ នៅតែបន្តការ​គាំទ្រ។

សូមជម្រាបថា ការដា្ឋនសាងសង់ផ្លូវក្រាលកៅស៊ូ ប្រភេទ​ DBST ១ខ្សែ ប្រវែង ១.៣០០ម៉ែត្រ ទទឹង​ ​៧ម៉ែត្រ​ និង​ប្រព័ន្ធ​​លូ​អម​សង្ខាង​​ ពីភូមិដូនដុំ ដល់ភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នៅថ្ងៃពុនេះ​​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ដំបួល​ផ្សារ​ និង​ជួប​សំណេះសំណាល​ ជាមួយអាជីវករ​ផ្សារ​ធំ​​ ក្រុងកំពង់ចាម​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​លក់ដូរ​ប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ​​​​ ។

គួរ​បញ្ជាក់ផងដែរ​ថា​ បន្ទាប់ពី​មើលឃើញ​នូវការលំបាករបស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ អភិបាលខេត្ត រូបនេះ បានអនុញ្ញាត ឲ្យមន្ត្រីជំនាញសិក្សា និងរៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់ថា​ ​ផ្សារ​ទាំង​៣ ក្នុង​ក្រុង​កំពង់ចាម​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រង ដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​ មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះ ទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page25 Page26 Page27 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!