Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៣

លោកអ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព កម្មករទាំង ៥នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ម្តាយ បងស្រី ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលមិននឹកស្មានដល់នេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម សម្ដែងសោកស្ដាយ នៅរសៀលថ្ងៃចន្ទ នេះ​ ក្នុងឱកាស បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពពលរដ្ឋស៊ីឈ្នួលដាំដំឡូង ៥នាក់ ដល់លំនៅដ្ឋាន ស្ថិត​ក្នុងភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ បណ្តាល​ឱ្យ​ស្លាប់បាត់បង់ជីវិតចំនួន ៥នាក់​។

ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ  ជនរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយសម្រាលការលំបាក ជួយរំលែកមរណទុក្ខ ទាន់ពេលវេលា  ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក   ទីនោះ មានកាកបាទក្រហមកម្ពុជា”។

ប្រធានគណ:កម្មាធិការសាខា ក៏​បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ទាំង ៥ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។

លោកក៏បានណែនាំ​ឱ្យ​មន្ទីរពេទ្យយកចិត្តទុកដាក់ចំពោះ បងប្អូន រងរបួស ៣នាក់ កំពុងសម្រាកព្យាបាល ដោយសាខាទទួលបន្ទុកបង់​ថ្លៃសេវា និង​ចាត់​ឱ្យ​លោក នាយកសាខា ចុះសួរសុខទុក្ខ បន្ថែមទៀត។

អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះទាំង ៥នាក់ ដោយក្នុង ១គ្រួសារសព ទទួលបានអង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ត្រីខ ២០កំប៉ុង ,  មី ២កេស និងថវិកា ចំនួន ១,០០០,០០០ រៀល។​ ដោយឡែក អនុសាខាស្រុកស្ទឹងត្រង់ ក៏បានឧបត្ថម្ភជូន ក្នុង ១គ្រួសារសព នូវ អង្ករ ២៥គក្រ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា មួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ពេលពលរដ្ឋស៊ីឈ្នួល ៨នាក់ ( ប្រុស ម្នាក់) ជិះលើគោយន្ត វិលត្រឡប់មកពីដាំដំឡូង ដល់ពាក់កណ្តាលផ្លូវ ចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម​ ចៃដន្យមានរថយន្ត ១គ្រឿង បើកច្រាស់ទិស ជែងជាមួយរថយន្តដឹកមាន់ ហើយក៏រេចង្កូតជ្រុលទៅបុកទាំងកម្រោលលើគោយន្តដែលឈប់ស្ងៀម រុញទម្លាក់ប្រឡាយ បណ្តាល​ឱ្យ​ជនរងគ្រោះ​ស្លាប់ភ្លាមៗ នៅនឹងកន្លែង ៤នាក់ (២នាក់ជាម្តាយចាស់ និងកូនស្រី – ១នាក់ជា​ស្ត្រី​វ័យ​ចំណាស់ – ១នាក់ជាអ្នកបើកគោយន្ត ម្ចាស់ចំការ ) និងរងរបួស ៤នាក់ ហើយបានស្លាប់ថែម ១នាក់ទៀត ពេលបញ្ជូនដល់មន្ទីរពេទ្យ៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៣

ខេត្តកំពង់ចាម៖លោក អ៉ឹម​ សុទ្ធីរ៉ា​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បាន​ថ្លែង​ថា​ ជា​គោលការណ៍​ យើង​មិន​ចង់​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ទេ​ បេីសិន​ជា​​អាច​បញ្ចៀស​បាន​ គឺ​យើង​ចៀស​ ហេីយ​ធ្វើ​លេី​ដី​ របស់​រដ្ឋ​ដែល​មាន​ ប៉ុន្តែ​ដោយសារ​​ទីតាំង​ខ្លះ​ ការ​សិក្សា​គម្រោង​ គឺ​​ចំបាច់​ត្រូវ​តែ​ឆ្លងកាត់​សំណង់​ ដែលជាទ្រព្យសម្បត្តិ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​យើង​ត្រូវ​ដោះស្រាយ​តាម​អនុលោម​គតិយុត្ត​។

លោកថ្លែង​បែប​នេះ​ ក្នុង​កិច្ច​ប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតលេខ៧​ (ស្គន់-កំពង់ចាម) នៅ​សាលា​ខេត្ត​កំពង់ចាម​ នៅថ្ងៃចន្ទនេះ ក្រោមវត្តមានលោក ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ -លោក​ ភី​ សុភាត់​ អនុលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​ និង​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

លោក អ៉ឹម​ សុទ្ធីរ៉ា​ បាន​ថ្លែង​ថា​ ខេត្តកំពង់ចាម​ បាន​និង​កំពុង​អភិវឌ្ឍ​រីកចម្រើន​​ គួរ​ឱ្យ​កត់សម្គាល់​ ដោយ​កន្លង​មក​យើង​មាន​គម្រោងហិរញ្ញប្បទាន ពី​​ដៃគូ​អភិវឌ្ឍ​ជាច្រើន​ ហើយ​ជា​ចំណង​ដៃ​ប្រវត្តិសាស្ត្រ​ មួយ​ទៀត​ ដែល​ខេត្តកំពង់ចាម​ នឹង​ទទួល​បាន​ឆាប់ៗ​ខាងមុខ​នេះ​ គឺ​ការ​លេីកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣នេះ​។

​ លោក អ៉ឹម​ សុទ្ធីរ៉ា​ បាន​បន្ត​ថា​ ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ គឺ​​មាន​តម្រូវ​ការ​ភាព​​ចំបាច់​បន្ទាន់​ ដេីម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ ឱ្យ​ឈាន​ទៅ​ទាន់​សភាពការណ៍​ នឹង​ប្រទេស​ជិត​ខាង​របស់​យើង​ ដែល​គេ​មាន​ផ្លូវ​តភ្ជាប់​​ខ្វាត់ខ្វែង​ ដើម្បី​សម្រួល​ដល់​បណ្ដាញ​ដឹកជញ្ជូន​ ជំរុញ​ដល់​ការងារ​ពានិជ្ជកម្ម​ ក្នុង​និង​ក្រៅ​តំបន់​។ ដូច្នេះ​ទេ​​កម្ពុជា​របស់​យើង​​​ នឹង​មាន​តម្រូវ​ការ​ចំបាច់​បន្ទាន់​ ទៅ​លេី​កិច្ចការ​នេះ​ ខណៈ​ដែល​កម្ពុជា​យើង​ មាន​ផ្លូវ​ល្បឿនលឿន​រួចមក​ហើយ​ ដេីម្បី​​បម្រើ​នូវ​​គោលដៅ​លេីក​ស្ទួយ​សេដ្ឋកិច្ច​ ប្រទេសជាតិ​របស់​យើង​ ក៏​ដូចជា​ការ​លេីក​កម្ពស់​ស្តង់ដារ​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ​។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើង​ថា​ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​​ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ ដោយសារគម្រោងលើកម្រិតផ្លូវ​ជាតិ​លេខ៧​ (ស្គន់-កំពង់ចាម) ចំនួន​២ក្រុម​ ដឹកនាំ​ដោយ​​អភិបាល​រង​ខេត្ត​ចំនួន​២រូប​​ ដែល​បច្ចុប្បន្ន​ក្រុម​ការងារ​​កំពុង​ធ្វើ​ការ​សិក្សា​ ជា​​បឋម​ទៅ​​លើ​ទិន្នន័យ​​ជាក់ស្ដែង​ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​ ព្រោះ​ផលប៉ះពាល់​វា​មាន​ទំហំ​ធំ​ ក្នុង​នោះ​រួមមាន​ ទីមួយ​ នៅ​ទីប្រជុំជន​ស្គន់​ ស្រុកជេីងព្រៃ​ និង​ទីពីរ​ នៅ​ទីប្រជុំជន​ផ្សារ​ព្រៃទទឹង​ ស្រុកព្រៃឈរ​ ដែល​ទីប្រជុំជន​ទាំង​ពីរ​នេះ​ គឺ​សំបូរ​ទៅ​ដោយ​សំណង់​រឹងមាំ​ ដូច្នេះ​យើង​ត្រូវ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធិសម្ពោធឆ្លងមហាកុដិ អគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ស្ថិតនៅក្នុងភូមិ​អូរ​រុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃចន្ទនេះ លោកហ៊ុន ម៉ានិត តំណាងសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ ថ្លែងថា សមិទ្ធផលនានា ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ មានរីកចំរើនទៅបាន គឺមិនអាចខ្វះបាន ដោយការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយឡើយ។

លោក ហ៊ុន ម៉ានិត បានថ្លែងថា​ ​សមិទ្ធផលទាំងនេះ បានកើតឡើង ដោយ​មាន​ការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជន ពីទីជិតឆ្ងាយ ក្រោមការជឿជាក់ និងការដឹកនាំ របស់ព្រះចៅអធិការ ជាពិសេស ភាពឆ្លាវៃ របស់ព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ក្នុងការកៀងគរថវិកា ពីសប្បុរសជន ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បី ដោះស្រាយការងារប្រចាំថ្ងៃ និងការអភិវឌ្ឍទីអារាមរបស់ខ្លួន ពោលគឺ វត្តអារាមនីមួយៗ ពុំមានប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បី យកមកផ្គត់ផ្គង់ព្រះសង្ឃ ក៏ដូចជា កិច្ចការមួយចំនួនទៀត រួមទាំង ការកសាងសមិទ្ធផលនានា នៅក្នុងវត្តបានឡើយ។

លោកហ៊ុន​ ម៉ានិត​ បានបញ្ជាក់ថា​ នាថ្ងៃនេះ យើងបានសម្ពោធមហាកុដិ និងសមិទ្ធផលមួយចំនួនទៀត ហើយនាថ្ងៃខាងមុខ យើងនឹងមានកសាងនូវសមិទ្ធ ជាបន្តបន្ទាប់ទៀត ពោលគឺ អាស្រ័យទៅលើធនធានដែលយើងមាន ផងដែរ។ ដូច្នេះ ការកសាងសមិទ្ធផលនៅទីនេះ ត្រូវទាមទារឲ្យមានការចូលរួមចំណែក ពីពុទ្ធបរិស័ទ ក៏ដូចជា សប្បុរសជន ជាប្រចាំ និងតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បី លើកកម្ពស់តម្លៃ នៃវិស័យព្រះពុទ្ធសាសនា ឲ្យថ្កុំថ្កើងរុងរឿង ទ្វេរឡើងថែមទៀត។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា វត្តមុនីរង្សី «ហៅវត្តថ្មី» ជាវត្តមួយក្នុងចំណោមវត្តទាំង ៤៣ នៅក្នុងស្រុកស្ទឹងត្រង់។ វត្តនេះ កសាងឡើងនាអំឡុងឆ្នាំ១៩៥១។ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តនេះត្រូវបានពួកវា បំផ្លាញសមិទ្ធផលខ្ទេចខ្ទី និងយកធ្វើជាគុក ដាក់មនុស្ស ជាឃ្លាំងស្រួវ ថែមទាំងយកមនុស្ស ទៅសម្លាប់ នៅបរិវេណវត្តនេះ ទៀតផង។ ក្រោយថ្ងៃរំដោះ ៧មករា ពុទ្ធបរិស័ទ ក៏បានរៀបចំវត្តនេះឡើងវិញ ដោយប្ដូរទីតាំងពីវត្តចាស់ មកទីតាំងថ្មី ស្ថិតនៅក្នុងភូមិអូរុន ឃុំខ្ពបតាងួន។ ដោយមានការជ្រោមជ្រែង ពីសំណាក់ឧបាសិកា ប៊ុន ស៊ាងលី និងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំង សប្បុរសជនជិតឆ្ងាយ បាននាំគ្នាកសាងឲ្យមានការរីកចំរើនជាបន្តបន្ទាប់។

ដោយឡែក ក្រៅពីសមិទ្ធផលចាស់ សមិទ្ធផលថ្មី ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន ៖ ឧបដ្ឋានសាលា មហាកុដិ កម្ពស់ ២ជាន់ ដងទង់ ១គូរ ការចាក់បេតុងជុំវិញព្រះវិហារ រួមនឹងអគារសិក្សា ១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាអូរុន ស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សី នេះ ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២៣

លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និង​ជួបបញ្ហាផ្សេងៗ ជា​ពិសេសគឺ​ត្រូវ​ផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់​ផងដែរ​។

ការណែនាំនៅថ្ងៃសៅរ៍នេះ ឱកាស បញ្ចូល​សមាជិក​គណបក្សប្រជាជន​កម្ពុជា​ ចំនួន​ ១៤២៣នាក់ ដែល​ជា​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ នៅ​ក្រុងកំពង់ចាម​។

លោក អ៊ុន ចាន់ដា បានថ្លែង​ថា​ ការកសាងសមាជិកគណបក្ស នៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ ដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា​ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូល ជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែន បានន័យថា ពួកគាត់មិនបោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់​ដូច​គ្នា​។

ប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ​ អំពីគោលនយោបាយ គណបក្ស ផ្សព្វផ្សាយទៅកាន់ ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ​។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​។

គួរ​បញ្ជាក់​ថា​ សមាជិក​ថ្មី​ ចំនួន​ ១៤២៣នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ក្រុង​កំពង់ចាម​ ក្នុង​នោះ​សមាជិក​មកពីសង្កាត់​បឹងកុក​ ចំនួន​ ៧១២នាក់ និង សង្កាត់​សំបួរមាស​ ចំនួន​ ៧១១នាក់​ ដែល​ជា​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផងដែរ​៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានលើកឡើងថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​តែ​ជា​ក្តី​កង្វល់​ របស់​យើង​ទាំង​អស់​គ្នា​។ ការអះអាងបែបនេះ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍កេីតឡេីង​ចំនួន​ ១៨ លើក​ កេីនជាង​ខែ​មុន​ចំនួន​ ២លើក​ បណ្ដាល​ឱ្យ​ស្លាប់​ប្រជាពលរដ្ឋ​ ចំនួន​ ៣នាក់​ និង​រងរបួស​ចំនួន​ ២៥នាក់​ កេីន​ជាង​ខែ​មុន​ចំនួន​ ៧នាក់​ ហើយ​កត្តា​ដែល​បណ្ដាល​ ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កេីតឡេីង​ជា​បន្តបន្ទាប់​នេះ​ គឺ​មក​ពី​ការ​ធ្វេសប្រហែស​ របស់​អ្នក​ប្រេីប្រាស់​យានយន្ត​ និង​ការ​បេីកបរ​ដោយ​មិន​ប្រកាន់​ស្តាំ​ជាដើម​ ដែល​ទាមទារ​ត្រូវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​។

លោកថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍នេះ។

​ក្នុង​កិច្ច​ប្រជុំ​ លោក អ៊ុន​ ចាន់ដា​ បានលើក​ឡើង​ថា​ បទល្មើស​ព្រហ្មទណ្ឌ​ ក្នុង​ខែ​​ទៅ​នេះ​ កេីតឡេីង​ចំនួន​ ៤លើក​ ​កេីន​ជាង​ខែ​មុន​ចំនួន​ ២លើក​ ក្នុង​នោះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​ ករណី​ចោរកម្ម​ ករណី​ឆក់​ និង​ករណី​អំពើ​ហិង្សា​ ដែល​សមត្ថកិច្ច​បង្ក្រាប​ បាន​ទាំង​ ៤ករណី​ ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ បទល្មើស​គ្រឿងញៀន​​ មាន​ចំនួន​ ២៤ករណី​ កេីនជាង​ខែ​មុន​ ១ករណី​ ក្នុង​នោះ​អាជ្ញាធរ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ ហើយ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ ដល់​កងកម្លាំង​សមត្ថកិច្ច​ ដែល​បាន​បង្ក្រាប​ក្នុង​ ១ករណី​ ចំនួន​ ១លានរៀល​ផងដែរ​។ ការឧបត្ថម្ភ​នេះ​យើង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​ ដើម្បី​លេីក​ទឹកចិត្ត​ដល់​កងកម្លាំង​ ឱ្យ​បន្ត​ការ​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​​ ខណៈ​ដែល​គោលដៅ​ឈ្មោះ​មុខសញ្ញា​ទាំងអស់​​​ មាន​នៅ​ក្នុង​ដៃ​របស់​សមត្ថកិច្ច​យេីង​ហើយ​ ទាំង​មុខសញ្ញា​ឈ្មោះ​ក្នុង​ដីកា​ របស់​តុលាការ​ និង​មុខសញ្ញា​ស្ថិត​ក្នុង​ការ​តាមដាន​ផងដែរ​។ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​ល្បែង​ស៊ីសង​ ក្នុង​ខែ​នេះ​ យើង​បង្ក្រាប​បាន​ចំនួន​ ៥ករណី​ កេីន​ជាង​ខែ​មុន​ចំនួន​ ២ករណី​ ក្នុង​នោះ​ជល់​មាន់​ ២ករណី​ លេងបៀរ​ ១ករណី​ និង​ចាក់​អាប៉ោង​ចំនួន​​ ២ករណី​។

ទោះជា​យ៉ាងណា​យេីង​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ភូមិ​-ឃុំ​ មាន​សុវត្ថិភាព​ ប្រជាពលរដ្ឋ​រស់នៅ​បាន​សេចក្ដី​សុខ​ ដូច្នេះ​ទាមទារ​ធ្វេីយ៉ាងណា​ ឱ្យ​សមត្ថកិច្ច​យេីង​ដេីរ​លឿន​ ជាង​សភាពការណ៍​ ពោលគឺ​គ្រប់គ្រង​សភាពការណ៍​បាន​ទាន់ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ផងដែរ​។

បើតាមខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-បញ្ហាផ្សេងៗ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page24 Page25 Page26 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!