Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ១ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖បន្ទាប់ពីរដ្ឋបាលខេត្ត ទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាល កម្ពុជា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ចាក់ ការពារជំងឺ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

អភិបាលខេត្ត ក៏បានណែនាំក្រើនរំលឹកដល់អ្នកដែលបាន ទទួលវ៉ាក់សាំង ការពារ រួចហើយក៏ដោយក្តី តែចំណុច៣យ៉ាង ត្រូវប្រតិបត្តិ និង៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្តន៍ ដើម្បីរួមគ្នាជាមួយ រាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាលនៃជំងឺដ៏កាចសាហាវនេះ។

បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ឲ្យដឹងថា វ៉ាក់សាំងដែល រាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យមក រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈ ក្រសួងសុខាភិបាលនាពេលនេះមាន ចំនួន៥០០០ដូស ដែលជំហ៊ានដំបូងនេះ ត្រូវបានផ្តល់ជូនចាក់ទៅលើកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេ​នោះ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២១ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារកក្នុងអំឡុងពេលការរាតត្បាត ជាសាកលនៃជំងឺកូវីដ-១៩» លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាន អំពាវនាវ ដល់មាតា និង ទារក ទាំងអស់ ឲ្យ ពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង មុនពេលសម្រាល ក្រោយឆ្លងទន្លេរួច ត្រូវបំបៅកូនដោយទឹកដោះយ៉ាងតិចណាស់៦ខែ ព្រោះ ក្នុងទឹកដោះម្តាយ សំបូរដោយជីវជាតិ មានអង់ទីគ័រការពារជំងឺខ្ពស់ប្រឆាំងការពារជំងឺផ្សេងៗ ជាពិសេស ត្រូវនាំកូនតូចៗចាក់វ៉ាក់សាំង១១មុខ បង្ការជំងឺផ្សេងៗ ផងដែរ ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែង ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិត ជា បានខិតខំប្រឹងប្រែងណាស់ ក្នុងការលើកកម្ពស់សុខភាពស្ត្រីក្នុងប្រទេសខ្មែរ ពិសេសមាតា និងទារក ដោយម្តាយដែលមានកូនអាយុ២ឆ្នាំចុះ ទទួលប្រាក់ឧបត្ថម្ភពី សម្តេចតេជោ ថវិកាចំនួន៧៦មុឺនរៀល ក៏ដូចជាពីកាកបាទក្រហមកម្ពុជាផងដែរ។ ដោយឡែកកម្មការិនី ទទួលបានសេវាសុខភាពសង្គមដោយឥតគិតថ្លៃ តាមរយៈប័ណ្ណ ប.ស.ស ទាំងនេះជាឆន្ទៈដ៏មុះមុតដែលសម្តេចទាំងទ្វេខិតខំសម្រេចបាន។

ក្នុងបរិបទជំងឺកូវីដ១៩ លោក បានអំពាវនាវដល់បងប្អូនទាំងនៅទីនេះ និងទូទាំងខេត្ត ត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍តាមវិធានការ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះ គណៈអធិបតី និងឯកឧត្តមលោកជំទាវ គណៈកម្មធិការសាខាកាកបាទក្រហមខេត្ត កងកម្លាំង អាជ្ញាធរ និងលោកគ្រូអ្នកគ្រូពេទ្យ អញ្ជើញចែកអំណោយជូនមាតាដែលចូលរួម និងកំពុងសម្រាកនៅមន្ទីរពេទ្យនោះ ចំនួន២០៦នាក់ ផងដែរ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖ស្ថានីយ៍​ប្រេងឥន្ធនៈមួយកន្លែងយីហ៊ោ ដេប៉ូតេលាក្រុងសួង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណ ៧និង៣៥នាទីព្រឹក ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិតនៅ​ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

អធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា​ ម្ចាស់​ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះ នេះ មានឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។
ចំពោះមូលហេតុនៃការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ករណីនេះលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ មនៅវេលាម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែលនោះ​។

ចំពោះប្រតិបត្តិការនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្តត្បូងឃ្មុំ០២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យស្នងការខេត្តកំពង់ចាម ចំនួន០២គ្រឿង សរុបប្រើប្រាស់ឡានទឹកអស់ចំនួន២៥ឡាន ទើប​រលត់ទាំងស្រុង។

ជាមួយគ្នានេះដែរ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកា លើកទឹកចិត្តចំនួន៣០០ដុល្លា ដល់កងកម្លាំង ដែលបានសហការ ពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស ឬឆេះរាល់ដាលនោះនោះឡើយ។

បើតាមសមត្ថកិច្ច ឲ្យដឹងថា ទំហំការខូចខាត ការ៉ាស់ទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿង ម៉ាកLexus ៣៣០ ១គ្រឿង ២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០កេស ម៉ូតូ៣គ្រឿង រុឺម៉កមូតូ១គ្រឿង រួមទាំងថវិកា និងសម្ភារមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ២១ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងសម្តេច ហ៊ុន សែន បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តជោតិរង្សុី ហៅវត្តបុស្ស មានតម្លៃប្រមាណ៥៤មុឺនដុល្លារ ស្ថិតនៅ​ក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រេីនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២០ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានជំរុញឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្មរបស់មន្រ្តីគណបក្ស ដោយភាពម៉ឺងម៉ាត់តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។

សម្តេចបានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងការបិទកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ នៅក្នុងខេត្តត្បូងឃ្មុំ។

សម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីសភាពការណ៍ទូទៅ និងការងាររបស់ គណបក្សនៅឆ្នាំ២០២០ កន្លងមក និងកំណត់ទិសដៅភារកិច្ចឆ្នាំ២០២១ ។ ប៉ុន្តែអាស្រ័យដោយការរាតត្បាតនៃជម្ងឺកូវីត-១៩ ទើបគណបក្សមិនអាចរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣នេះបាន។

ហេតុនេះគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ត្រូវរៀបចំរបាយការណ៍បូកសរុបខាងលើ សម្រាប់ជាត្រីវិស័យជូនដល់គណៈកម្មាធិការ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្រ្តីសមាជិក សមាជិកាគណបក្សទាំងអស់ជ្រួតជ្រាប ដោយមានការឯកភាពគ្នា អំពីការវាយតម្លៃសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តន៍នៅឆ្នាំ២០២១ ។

សម្តេចប្រធានកិត្តិយសគណបក្ស បានលើកទឹកចិត្តសមាជិកទាំងអស់ បន្តកសាងពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធិភាពការងាររបស់ កម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តន៍រាល់ភារកិច្ច នយោបាយដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំម្នាក់ៗ ទទួលខុសត្រូវ មានរបៀបរបបធ្វើការងារច្បាស់លាស់ និងប្រជុំជីវភាពបក្សទៀងទាត់ ផ្សាភ្ជាប់ជិតស្និទ្ធជាមួយ សមាជិកគណបក្ស និងមហាជន ។

សម្តេចស្នើឲ្យក្រុមការងារបន្តពង្រឹង ស្ថាប័នជំនួយការរបស់ គណបក្សគ្រប់ថ្នាក់ ដើម្បីធានានិរន្តរភាពការងារ និងជួរមន្រ្តីជំនាញបន្តវេន បន្តជំរុញរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សគ្រប់ថ្នាក់ សំដៅជួយគណបក្សក្នុងការគ្រប់គ្រងសមាជិកបក្សជាយុវជនលើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងសំដៅរួមចំណែកធានានូវប្រសិទ្ធភាពនៃការដឹកនាំរបស់គណបក្ស ។ បន្តជំរុញការកសាង ពង្រីកសមាជិកគណបក្សដោយយកចិត្តទុកដាក់ អំពីគុណភាព ស្របតាមសំណូមពរនៃយុទ្ធសាស្រ្តរបស់គណបក្សគឺ “សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក” ។

កិច្ចប្រជុំកិច្ចក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានបិទបញ្ចប់ ក្រោយបរិយាកាសរីករាយនិងការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការនាំមកនូវភាពជោគជ័យជូនគណបក្សទៀត ក្នុងការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page23 Page24 Page25 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!