Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២៣

លោក យឹម ឆៃលី​ បាន​ថ្ថ្លែងថា​ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើនទៀតមានដូចជា ជោគជ័យនៃការរៀបចំការបោះឆ្នោត ជាច្រើនអាណត្តិ តាមលទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ហើយគណបក្សប្រជាជនកម្ពុជា តែងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់។

លោកបន្តថារាជរដ្ឋាភិបាល ទទួលបានជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសហគមជាតិ និងអន្តរជាតិ​ ចំពោះយុទ្ឋនាការស្រោចវ៉ាក់សំាងកូវីដ១៩ នៅទូទាំងប្រទេស ប្រកបដោយប្រសិទ្ឋិភាព ការពារបាននូវអាយុជីវិតប្រជាជនពីជម្ងឺដ៏កាចសាហាវនេះ និងបានបើកប្រទេសឡើងវិញ ដំណើរការសេដ្ឋកិច្ច សង្គមជាប្រក្រតី។ លើសពីនោះ ជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ធ្វើឲ្យអន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបាន​សង្កត់​ធ្ងន់ថា​​ ថ្មីនេះរាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីក ពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា “ព្រែកជីកហ្វូណន តេជោ” ដែលនឹងផ្តល់អត្ថប្រយោជន៏ដ៏ច្រើន ដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។ សមិទ្ឋផលទាំងអស់នេះ សុទ្ឋតែកើតឡើងក្រោមមគ្គុទេសគ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូចនេះ យើងទាំងអស់គ្នាត្រូវតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​ផងដែរ​។

លោកយឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ ក៏បានថ្លែងថា​ ក្រោមនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ​ ហ៊ុន​ សែន​ បានធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវ លទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជា គ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាព ដ៏ពេញបរិបូរណ៏។

លោកថ្លែង​បែប​នេះ​ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្ស​ សរុប​ ៧៣៩៦នាក់​ មក​ពី​ឃុំ​ចំនួន​៧​ ក្នុង​ស្រុក​កំពង់សៀម​ នៅថ្ងៃចន្ទនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖លោកយឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែង​ប្រាប់​ ប្រធាន​ អនុប្រធាន​ ក្រុម​​​បក្ស​ទូទាំង​ស្រុក​ព្រៃឈរ​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ ជា​យុទ្ធសាស្ត្រ​របស់​ គណបក្ស​ប្រជាជន​ និង​​ក្តាប់​ឱ្យ​បាន​​ផែនការ​សកម្មភាព​ ដ៏​ត្រឹមត្រូវ​របស់​ គណបក្ស​ខេត្ត​ រួម​នឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ធ្វើ​កន្លង​មក​ប្រកប​ដោយ​ភាព​​ជោគជ័យ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុក​ព្រៃឈរ​ ប្រមាណ​ជាង​៨០០០នាក់ មកពីឃុំចំនួន១៥ នៅថ្ងៃអាទិត្យនេះ។

លោក យឹម ឆៃលី បានថ្លែងថា​ ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុត លើការដឹកនាំ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាម នៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាល ដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង​ នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន​។

លោក យឹម ឆៃលី​ បានថ្លែង​ប្រាប់​ ប្រធាន​ អនុប្រធាន​ ក្រុម​​​បក្ស​ទូទាំង​ស្រុក​ព្រៃឈរ​ថា​ ចំពោះ​​គោលនយោបាយ​ យុទ្ធសាស្ត្រ​​របស់​ គណបក្ស​ ត្រូវ​ក្តាប់​ឱ្យ​បាន​​ច្បាស់​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​មួយ​ ដែល​មាន​បទពិសោធន៍​ គ្រប់គ្រាន់​ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា​ គឺ​ការ​បោះឆ្នោត​៥ឆ្នាំ​ម្តង​ ប្រកបដោយភាពជោគជ័យ និង​សូម​ឱ្យ​បន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ង ធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជា​ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២៣

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​លោកយាយ​ លោកតា​ ពុកម៉ែ​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ សូម​ចូល​រួម​ការពារ​សុខសន្តិភាព​ ឱ្យបាន​នៅ​​គង់វង្ស​ ស្ថិតស្ថេរ​ជារៀង​ដរាប​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​។

លោក អ៊ុន ចាន់ដា បានថ្លែងថា​ សម្តេច​តេជោ​ សែន​ ហ៊ុន​ បាន​នាំមក​នូវ​សុខសន្តិភាព​ និង​សមិទ្ធផល​​រីកចម្រើន​ ជូន​ប្រជាពលរដ្ឋ​។

លោកការថ្លែងបែបនេះក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា​ ក្នុង​វត្តបុទុមមុនីវ័ន (វត្ត​ស្តៅលើ) ស្ថិតនៅ​ឃុំស្តៅ ស្រុកកងមាស​ ខេត្ត​កំពង់ចាម​ នៅថ្ងៃសុក្រនេះ។

ក្នុងពិធី នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋានភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​ បានថ្លែងថា​ សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសដ៏ឆ្នើម បានពុះពារឆ្លងកាត់ឧបសគ្គ ក្នុងការស្វែងរកសន្តិភាព រក្សាស្ថិរភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ ឱ្យ​មាន​ការ​រីកចម្រើន​ឥតឈប់ឈរ​​ និងបានធ្វើឱ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពប្រសើរ​ឡើង​ ជាពិសេសបានជំរុញការអភិវឌ្ឍ នៅតាមមូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ផ្សារ វត្តអារាម សាលារៀន​ ក៏​ដូចជាហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដេីម្បី​លើកកម្ពស់កម្រិតជីវភាព ប្រជាជននៅតាមជនបទ និង​បង្ខិត​ទី​ជនបទ​ ឱ្យមានជីវភាពប្រហាក់ប្រហែល​ទៅ​នឹងទីប្រជុំជន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២៣

ក្រុមមន្ត្រីជំនាញជលផល និងអាជ្ញាធរស្រុកស្រីសន្ធរ បាននាំគ្នាចុះធ្វើការហ៊ុំព័ទ្ធកំណត់ដីបឹងរបស់រដ្ឋ ស្ថិតនៅចំណុចបឹងចារ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

ការចុះហ៊មព័ទ្ធនេះ បន្ទាប់ពី អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ ចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ លើជនល្មើស ដែលប្រព្រឹត្តឈូសឆាយប៉ះពាល់លើដីបឹង និងដីរបស់រដ្ឋ។

បើតាមអភិបាលរងស្រុកស្រីសន្ធរ លោក ប៊េត វ៉េងឃីម បានឱ្យដឹង នៅថ្ងៃ សៅរ៍នេះ ថា ករណី ការឈូសឆាយដីបឹងចារ បន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរស្រុកស្រីសន្ធរបានបង្កើតគណៈកម្មការ ដឹកនាំដោយ លោក វៃ គឹមសែ អភិបាលរងស្រុកស្រីសន្ធរ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះចាត់វិធានការ ហ៊ុំព័ទ្ធដីចំណុចកើតហេតុ ទុកជាសម្បត្តិរបស់រដ្ឋ បន្ទាប់ពី ពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន។ លោកបានបញ្ជាក់ផងដែរថា ករណីនេះ អាជ្ញាធរស្រុក មិនបានចាប់ឃាត់ខ្លួនជនណាម្នាក់នោះទេ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងដែរថា ក្នុងការចុះស្រាវជ្រាវ លោកបានពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋប្រមាណជាជិត ១ហិកតា ដែលជាដែននេសាទរបស់រដ្ឋ។

លោក អ៊ុក ណារិន បានបន្តថា ដីនៅចំណុចក្បែរកន្លែងកើតហេតុ កន្លងមកក៏មានប្រជាពលរដ្ឋអាស្រ័យផលផងដែរ។ ប៉ុន្តែចំណុចឈូសឆាយ គឺគេបានយកគ្រឿងចក្រទៅឈូសបកដី ប្រមូលព្រៃលិចទឹកទាំងនោះ យកដាក់លើដីស្រែទុកសម្រាប់ធ្វើជី។

បើតាមលោក អ៊ុក ណារិន ប្រការដែលបុគ្គលបានយកគ្រឿងចក្រ ទៅឈូសឆាយដីព្រៃលិចទឹក ដោយគ្មានការអនុញ្ញាត ចំពោះផ្លូវច្បាប់ ចំណុចទី១ អាចពិន័យអន្តរការ នូវមាត្រា៩៦ ចំណុច៤ ជាប្រាក់ពី ៥ លានរៀល ទៅ ១០ លានរៀល និងចំណុចទី២ នូវ មាត្រា១០១ ចំណុច១ អាចមានទោសទណ្ឌពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥ លានរៀល និងរឹបអូសវត្ថុតាងទុកជាសម្បត្តិរដ្ឋ។ លោកថា ក្នុងការចុះស្រាវជ្រាវ ជាច្រើនលើកនៅចំណុចកើតហេតុ សមត្ថកិច្ចមិនបានជួបគ្រឿងចក្រកំពុងធ្វើសកម្មភាពនោះទេ គឺឃើញត្រឹមតែស្លាកស្នាម នៃការឈូសឆាយប៉ុណ្ណោះ។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ សាលាខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត បានឲ្យដឹងថា ជុំវិញករណីឈូសឆាយប៉ះពាល់ដីបឹង នៅស្រុកស្រីសន្ធរ បន្ទាប់ពីអាជ្ញាធរខេត្ត បានទទួលព័ត៌មាន តាមរយៈប្រជាពលរដ្ឋ នៅលើបណ្ដាញសង្គម គឺរដ្ឋបាលខេត្តបានចាត់ការភ្លាមៗផងដែរ។ ដោយចាត់តាំងមន្ត្រីជំនាញខាងជលផល សហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យជាក់ស្ដែង លើករណីនេះឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន។ ប៉ុន្តែភ្លាមៗនោះ ក្រុមការងារមិនអាចកំណត់មុខសញ្ញាបាន ដោយសារវាពុំមែនបទល្មើសជាក់ស្ដែង ពោលគឺឃើញត្រឹមតែស្នាមឈូសឆាយ មិនបានឃើញគ្រឿងចក្រនៅទីនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៣

អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ ឱ្យ​មានការរីកចម្រើនទៅមុខ ខណៈ​ដែល​ប្រទេស​ជាតិ​យើង​មានសុខសន្តិភាព។

ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ប្រមាណ​ជិត​១០០០នាក់​  ក្នុងក្រុងកំពង់ចាម​ នៅថ្ងៃពុធនេះ។

អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើង​ថា​ កត្តា​ដែល​នាំ​ឱ្យ​​វិស័យ​អប់រំ​នៅ​ខេត្ត​កំពង់ចាម​​ ​ទទួល​បាន​ជ័យលាភី​ ហើយ​សាលា​ខ្លះ​ក៏​​ក្លាយ​ទៅ​ជា​សាលា​គំរូ​ ​ក្នុង​នោះ​ការងារអប់រំកាយ និងកីឡា​ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង​ ដោយ​ភាព​ជោគជ័យ​ទាំង​នេះ​ គឺ​អាស្រ័យ​លើ​​តួអង្គ​សំខាន់​ៗ​ ចំនួន​៣​ ​ដែល​មាន​ទី​មួយ​គឺ​ តួអង្គ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ ដែល​បាន​ជំរុញ​គាំទ្រ​ដល់​វិស័យ​អប់រំ​​ ​ទីពីរ​គឺ​ តួអង្គ​គ្រូ​បង្រៀន​តែម្ដង​ដែល​បាន​ខិតខំ​បង្ហាត់​បង្រៀន​​ ​និង​ទីបី​គឺ​ តួអង្គ​អាណាព្យាបាល​របស់​សិស្ស​​ ដែល​បាន​ចួលរួម​ក្នុង​ការ​អប់រំ​ ដោយ​មាន​តួអង្គ​ទាំង​៣នេះ​ហើយ​ ទើប​យើង​​ទទួល​បាន​ភាព​រីកចម្រើន​យ៉ាង​ត្រចះត្រចង់​នោះ​។

អភិបាលខេត្ត បាន​បញ្ជាក់​ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះមាន វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស។ ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី១វិញ ពីព្រោះថាវិស័យធនធានមនុស្សនេះ ពិតជា​មានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យ​មានការរីកចម្រើន ខណៈ​ដែល​ប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍​។

លោកអ៊ុន ចាន់ដា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម សូម​​បន្ត​រួមគ្នា​ការពារសុខសន្តិភាព ឱ្យ​បាន​នៅ​ស្ថិតស្ថេរគង់វង់​ជារៀង​ដរាប​តទៅ​ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣​ ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​។

បេីតាម​លោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ខេត្តកំពង់ចាម មានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ៦កន្លែង បឋមសិក្សា ៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់។

ដោយឡែកនៅក្នុងក្រុងកំពង់ចាម មាន​សាលាចំនួន ១៨(វិទ្យាល័យ៦ អនុវិទ្យាល័យ ២/១ឥស្លាម បឋម១១) បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ​ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន ២កន្លែង ដែលមានគ្រូចំនួន ១០១នាក់។​ ចំពោះ​ការងារអប់រំកាយ និងកីឡា ឆ្នាំ២០២២ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង(មាសចំនួន ២៦គ្រឿង, ប្រាក់ចំនួន ២៨គ្រឿង សំរឹទ្ឋចំនួន ៤២គ្រឿង) ក្នុងនោះការប្រកួតកីឡាជាតិលើកទី៣ ទទួលមេដាយសរុបចំនួន ៤៣គ្រឿង(មាស ១២គ្រឿង​ ប្រាក់ ៩គ្រឿង សំរឹទ្ឋ២២គ្រឿង) ដែល​ទទួបានចំណាត់ថ្នាក់លេខ៧ទូទាំងប្រទេស​ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page22 Page23 Page24 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!