កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ៨ មករា ២០២៦
Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនបុរស០៥នាក់ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ហេតុការណ៍ធ្វើឡើនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២០ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្តសៀមរាប។ ត្រូវឃាត់ខ្លួនកម្លាំងសមត្ថកិច្ចរបស់ខេត្តសៀមរាប បានរកឃើញវត្ថុតាងម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០៧កញ្ចប់ ស្មេីនិង១៤,៧៥ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង,ទូរសព្ទ័០៩គ្រឿង។ សមត្ថកិច្ចបានដឹងថាបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងក្រុមការងារ នៅព្រឹកមិញនេះបានចុះពិនិត្យ មើលការ ដ្ឋាន ជីកស្រះ សហគមន៍ភូមិដីក្រហម ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីធ្វើជាកន្លែងស្តុករក្សារទឹកទុក ពីរដូវវស្សា ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងវិញ ។ លោកគិតត្រឹម ថ្ងៃទី២ ៤ខែមេសា នេះ សម្រេចលទ្ធផលបាន ប្រមាណ៨០ ភាគរយ ហើយ ។

លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បន្តថាស្រះ សហគមន៍ភូមិដីក្រហមនេះ មានបណ្តោយ ១០០ម៉ែត្រ ទទឹង៧៥មម៉ែត្រ ជម្រៅ ៦ម៉ែត្រ មានធ្វើផ្លូវ និងរបងពទ្ធ័ជុំវិញ រួមជាមួយការដាំស្មៅតាមជេីងទេ ផងដែរ។ ជាគម្រោងលេីកកំពស់ជីវភាពប្រជាជនក្រីក្រ (LEAP) ដោយគ្រោងចំណាយថវិកាក្នុងការសាងសង់សរុប ៤៥,៥០០ដុល្លា សហរដ្ឋអាមេរិក។
បើតាមលោកសូរ ប្លាតុង ក្រោយសាងសង់រួចរាល់ ទីនេះមិនត្រឹមក្លាយជាកន្លែងស្តុករក្សាទឹកទុក សម្រាប់ប្រើប្រាស់ តែប៉ុណ្ណោះនោះទេ..! តែទីនេះ ក៏អាចនឹងក្លាយជាកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ អង្គុយជួបជុំ លំហែរកាយ ឬ ដើរហាត់ប្រាណ រួមជាមួយខ្យល់អាកាសបរិសុទ្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖ខណ:ពេលនារដូវវស្សាចាប់ផ្តើមចូលមកដល់អាជ្ញាធរស្រុកបន្ទាយស្រី បានដឹកនាំប្រជាពលរដ្ឋចាប់ផ្តើមចុះភ្ជួររាស់ដីស្រែ លើផ្ទៃដីជិត៤០ហិកតា ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ។

បច្ចុប្បន្នរដ្ឋបាលស្រុក បាននិងកំពុងអនុវត្ត “ គម្រោងស្រែសង្គម ” ដែលមានផ្ទៃដីជិត៤០ហិកតា សម្រាប់ធ្វើការដាំដុះស្រូវស្រាល ដែលសកម្មភាពសប្បុរសធម៌នេះ គឺទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី២៣ ខែមេសាម្សិលមិញ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ថា នៅដើមខែឧសភាខាងមុខ រដ្ឋបាលស្រុកនឹងចាប់ផ្តើមស្ទូងសំណាបក្នុងវាលស្រែដែលជាការចាប់ផ្តើមដើមរដូវវស្សាតែម្តង ហើយបើមិនមានអ្វីប្រែប្រួលទេ ៣ខែខាងមុខទៀតនេះ គម្រោងនេះ នឹងអាចទទួលផល ស្រូវស្រាលដើមរដូវជុំទី១។

លោក ឃឹម ហ្វីណង់ បន្ថែមថា នៅថ្ងៃនេះ យុវជន ប្រជាការពារភូមិ មន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជាច្រើននាក់ បានចូលរួមជាមួយប្រជាពលរដ្ឋ កំពុងអនុវត្តនៅក្នុងគម្រោងនេះ ដោយបាចជីអាចម៍មាន់នៅក្នុងវាលស្រែ ដែលការងារនេះ ត្រូវប្រើពេល៣ថ្ងៃ លើផ្ទៃដីជិត៤០ហិកតា ។

លោកឃឹម ហ្វីណង់ បញ្ជាក់ថា ផ្ទៃដីជិត៤០ហិកតានេះ គឺជាការផ្ដល់ជូនឲ្យប្រើប្រាស់បណ្ដោះអាសន្នរហូតដល់ដំណាច់ឆ្នាំ២០២០ ពីប្រជាពលរដ្ឋចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង និងមានការសម្របសម្រួលពីរដ្ឋបាលស្រុក ។ បន្ទាប់ពីទទួលបានផលហើយម្ចាស់ដីស្រែនីមួយៗ នឹងទទួលបានស្រូវចំនួន ៤០០គីឡូក្រាម ក្នុងមួយហិកតា។ ចំពោះស្រូវ ដែលនៅសល់ពីចែកឲ្យម្ចាស់ស្រែ នឹងត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ជាពិសេសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃមេរោគកូវីដ-១៩។

ជាមួយនោះដែរ លោកអភិបាលស្រុក រំពឹងថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងមានគម្រោងធ្វើស្រែរួមគ្នា រឺសហគមន៍កសិកម្ម (Agricultural Cooperative រឺ Farmers’ Co-op) នាពេលអនាគត ប្រសិនបើគម្រោងស្រែសង្គមនេះ ជោគជ័យ។ លោកបន្ថែមថា គម្រោងប្រភេទនេះ ប្រទេសជឿនលឿន គេបានអនុវត្តរួចមកហើយ ដោយសារតែវាផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើលើដីស្រែទំហំតូចៗដាច់ដោយឡែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន០២នាក់បានរងរបួស
ដោយសាេគោយន្តច្នៃ បុកជាមួយរថយន្ត។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ២៨៤និង២៨៦ ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកផ្លូវជាតិលេខ៦។
អ្នកបើករថយន្ដម៉ាក ម៉ាសសាដាពណ៌ស ពាក់ស្លាកលេខ២E១៦១៧ ឈ្មោះយាន រី ភេទប្រុសអាយុ៤០ ទីលំនៅភូមិប៉ាលីឡៃ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (របួស)។
បើកបរពីកើតទៅលិច ត្រូវគោយន្តឆ្នៃដឹកអិដ្ឋ ឡើងពីត្បូងទៅជើង ហើយបត់ទៅកើត បុករថយន្តពីក្រោយ ហើយរថយន្ត ជ្រុលទៅបុកដើមឈើ។
អ្នកបើកបរគោយន្តឆ្នៃឈ្មោះហឿន ព្រីង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នករួមដំណើរជាមួយរថយន្តដឹកអិដ្ឋឈ្មោះឡាន សុខី ភេទស្រី អាយុ១៥ឆ្នាំ របួស។
សមត្ថកិច្ចថាអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យស្រុក។ចំណែក រថយន្ត និងគោយន្តរក្សាទុក នៅកន្លែងប៉ូលិសស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថានៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប​ មានករណីមនុស្សធ្លាក់ពីលើដើមត្នោតស្លាប់។
ជនរងគ្រោះឈ្មោះឈឿម ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុទៅស៊ីឈ្នួលឡើងត្នោតគេ នៅភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ក្នុង១ដើម៦០០០រៀល ហើយជាមនុស្សញៀនស្រាផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកមិញបានអញ្ជើញក្នុងកម្មវិធីចែកអាហារកញ្ចប់ស្រាយបួសសម្រាប់ជនក្រីក្រសាសនិកខ្មែរអ៊ីស្លាមខេត្តសៀមរាបចំនួន១៥០គ្រួសារដោយមានការចូលរួមជា លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានចលនាសាសនាអ៊ីស្លាមខេត្តសៀមរាប លោក អឹប តាយ៉េត គណៈអ៊ីមុំាខេត្តសៀមរាប រួមទាំង លោកប្រធាន មន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី អភិបាលរងក្រុងសៀមរាប លោក លោកស្រី ថ្នាក់ដឹកនាំនៃសាសនាអ៊ីស្លាម និងបង ប្អូន ដែលជាសាសនិកខ្មែរអ៊ីស្លាមផងដែរ។
ពិធីធ្វើនៅក្នុងបរិវេណទីស្នាក់ការកណ្តាលសាសនាអ៊ីស្លាមខេត្តសៀមរាប ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីនេះផងដែរ លោកស្រី យូ សុភា បានពាំនាំនៅការសួរសុខទុក្ខរបស់ អភិបាលខេត្ត ដល់បងប្អូនខ្មែរឥស្លាមទាំងអស់។ លោកស្រី បានបន្ថែមទៀតថា សូមបងប្អូនទាំង ថែរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ពិសេសការលាងសំអាតដៃនឹងសាប៊ូ ការហូបទឹកស្អាត ការបរិភោគអាហារឆ្អិនល្អ ដើម្បីទប់ស្កាត់ និងការពារពីជំងឺកូវីដ19 ដែលកំពុងតែរាតត្បាតទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។គណៈដឹកនាំសាសនាអ៊ីស្លាមខេត្ត បានរៀបចំ អាហារកញ្ចប់ស្រាយបួសជូនសាសនិកអ៊ីស្លាមក្រីក្រចំនួន១៥០គ្រួសារ ស្មើរនឹង ១៥០កញ្ចប់ក្នុងមួយគ្រួសារទទួលបានអំណោយដូចជាអង្ករមីត្រីខស្ករសទឹកក្រូចប្រេងឆា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ នាព្រឹកមិញ នៅរដ្ឋបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានថ្លែងថា នៅតាមក្រុងស្រុកមួយចំនួន អាជ្ញាធរភូមិ ឃុំ-សង្កាត់ មានការខ្វះចន្លោះ ក្នុងការតាមដាន ពីសកម្មភាពបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជាការកាប់ទន្ទ្រានដីព្រៃលិចទឹក ព្រៃការពាររបស់រដ្ឋ សាងសង់សំណង់មុនចេញលិខិតអនុញ្ញាត ការរំលោភដីទីទួលបុរាណដ្ឋាន ការលួចយកសាច់ដីធ្វើអាជីវកម្ម ក្រោមរូបភាពស្ដារប្រព័ន្ធធារាសាស្ត្របុរាណជាដើម។ លោកថាទាំងនេះ បានបង្ហាញពីកាខ្វះកិច្ចសហការគ្នា អាជ្ញាធរមូលដ្ឋានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍សហគមន៍ រួមនិងទ្រព្យសម្បត្តិរដ្ឋ ពីក្រុមជនខិលខូចបានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការឃាត់ខ្លួនជនខិលខូច ហើយត្រូវតាមចាប់អ្នកដែលកាប់បំផ្លាញតំបន់ព្រៃការពាររបស់រដ្ឋ រំលោភយកដីតំបន់បុរាណដ្ឋាន ការសាងសង់សំណង់ខុសច្បាប់ រួមនិងទ្រព្យសម្បត្តិរដ្ឋដទៃទៀត មកផ្ដន្ទាទោសតាមច្បាប់។

តំណាងអភិបាលខេត្តលោកទៀ សីហា លោក ង៉ាន់ ភិរុណ បានណែនាំដល់ លោកអភិបាលក្រុងស្រុក ត្រូវបន្តណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើការរាយការណ៍ និងផ្អាករាល់សកម្មភាពខាងលើ ដែលពុំមានច្បាប់អនុញ្ញាត ជាពិសេសត្រូវសហការជាមួយ មន្ទីរ និងអង្គភាពជំនាញ ដើម្បីចុះពិនិត្យ អនុវត្តន៍ច្បាប់ និងឈានទៅដល់ការឃាត់ខ្លួន។
អភិបាលរងខេត្ត ក៏បានស្នើដល់មន្ត្រីជំនាញ របស់អាជ្ញាធរជាតិអប្សរា ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ សូមផ្ដល់នូវផែនទីទីតាំងបុរាណដ្ឋាន ក្នុងខេត្តសៀមរាប មកដល់អាជ្ញាធរខេត្ត ដើម្បីជាមូលដ្ឋាន ចៀសវាងធ្វើការអភិវឌ្ឍ ឬចេញបណ្ណសម្គាល់អចលវត្ថុ ជូនប្រជាពលរដ្ឋចំទីតាំងបុរាណទាំងនោះ។ មួយវិញទៀត ចំពោះការស្ដារប្រព័ន្ធធារាសាស្ត្របុរាណ ដូចជាប្រឡាយ ស្រះជាដើម ដែលអនុញ្ញាតដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ពុំអនុញ្ញាតឲ្យក្រុមហ៊ុន ឬបុគ្គលណាមួយ ធ្វើអាជីវកម្មលើអាចម៍ដី ដែលបានស្ដារនោះឡើយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖ អង្ករចំនួន៥០០គីឡូក្រាម របស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសាខាសៀមរាប ត្រូវបានផ្ដល់ជូន រដ្ឋបាលខេត្តសៀមរាប ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាតត្បាតនៃជម្ងឺកូវីដ១៩។

ការផ្ដល់នេះនៅព្រឹកមិញក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា ខេត្តសៀមរាប។
លោកពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសាខាសៀមរាប ក៏ដូចជាបណ្តាក្រុមហ៊ុននានា ក្នុងពេលកន្លងមក ដែលបានបរិច្ចាគនូវសម្ភារៈបរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង កូវីដ១៩នៅកម្ពុជា។

លោកបានបន្តទៀតថា កាយវិការដ៏សប្បុរសធម៌នេះ គឺជាចំណែកមួយក្នុងការពង្រឹងស្មារតីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ នៅកម្ពុជា ហើយកន្លងមកនេះក៏មានបណ្តាក្រុមហ៊ុន បងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅប្រទេស បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅបម្រើការងារយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវិដ១៩ នៅគ្រប់បណ្តាក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្នុង និងក្រៅប្រទេសចំនួន៨២នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ ប្រកបដោយជោគជ័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបានធ្វើការពិនិត្យជាប្រចាំទៅលើសុខភាពរបស់បងប្អូន ឃើញថាមានសុខភាពល្អធម្មតា ព្រមទាំងកំដៅក្នុងខ្លួនរបស់បងប្អូនគឺល្អ មិនមានករណីណាមួយកើតឡើង គួឲ្យព្រួយបារម្ភឡើយ។

លោកស្រី ម៉ននី រងី្ស អភិបាលស្រុកក្រឡាញ់នៅព្រឹកមិញបានចុះជួបសំណេះសំណាល ធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ដាក់ឲ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ប្រកបដោយជោគជ័យ និងត្រូវបានវិលត្រឡប់ទៅកាន់ភូមិដ្ឋាន ជួបជុំក្រុមគ្រួសាររបស់ខ្លួន។ លោកស្រី ម៉ននី រងី្ស បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅ ប្រទេសទូទាំងស្រុកក្រឡាញ់ សរុប១២ពាន់៧៩នាក់ និង បានវិលមកវិញចាប់ពីថ្ងៃទី១០ មីនា មកដល់បច្ចុប្បន្នមានចំនួន២ពាន់៩៣៦នាក់ ក្នុងនោះអ្នកដែលបានចូលមកមណ្ឌលធ្វើចត្តាឡីស័ក នៃវិទ្យាល័យ ក្រឡាញ់មានចំនួន ២២០នាក់ និងនៅតែបន្តចូលមកជាបន្ត បន្ទាប់ ហើយបងប្អូនដែលបានអនុវត្ត ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយ:ពេល១៤ មានចំនួន ១១១នាក់ ដោយបានវិលទៅកាន់ភូមិដ្ឋានទាំងពីរលើកក្នុងថ្ងៃនេះ ។  លោកស្រីបន្តថា ក្នុងនាមអាជ្ញាធរស្រុក បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ការណែនាំរបស់ក្រសួងសុខាភិបាល។ លោកស្រីក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនទាំងអស់ គឺត្រូវបន្តទៅទៀតក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខភិបាល ចៀសវាងការឆ្លងជម្ងឺកូវីដ១៩ ។

ម៉្យាងទៀត ការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយៈពេល១៤ថ្ងៃនេះ មិន មែនជាការរើសអើងចំពោះបងប្អូនឡើយ គឺជាវិធានការដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការពារកុំឲ្យមានការរីករាតត្បាតនៅក្នុងសហគមន៍ បើសិននៅក្នុងចំណោមបងប្អូន ដែលមានអ្នកណាម្នាក់បានឆ្លងជម្ងឺកូវិដ ១៩ ពីក្រៅប្រទេសនោះ នឹងធ្វើឲ្យក្នុងសហគមន៍មូលដ្ឋានខ្លួនទទួលរងគ្រោះជាក់ជាមិនខាន។  លោកស្រីអភិបាលស្រុក ក៏បានធ្វើការរំលឹកដល់បងប្អូន ត្រូវតែបន្តការតាម ដាននូវសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ បើសិនមានបញ្ហាសុខភាព ត្រូវប្រញាប់ធ្វើការទំនាក់ទំនង ផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឬ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ១១៥ ផងដែរ ។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ នៅពេលមានបងប្អូននៅក្នុង មូលដ្ឋានខ្លួន ដែលបានវិលពីក្រៅប្រទេស ហើយមិនបានចូលមកធ្វើចត្តាឡីស័ក គឺត្រូវរាយការណ៍មកអនុគណៈកម្មការប្រយុទ្ធប្រឆាំងនិង ជម្ងឺឆ្លងកូវីដ១៩ស្រុក ដើមី្បនាំពួកគាត់មកធ្វើចត្តាឡីស័ក ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖បុរសស្ត្រីពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមការអនុវត្តដីការបស់តុលាការ។ ការឃាត់ខ្លួន ធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២២ខែមេសាម្សិលមិញ ដោយកម្លាំងមន្ទីរយុត្តិធម៌នៃបញ្ជាការអាវុធហត្ថខេត្តសៀមរាប។

ការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖៦២និងដីកាលេខ៖៦៣ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចេញដោយលោក គឹម សុគន្ធា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តសៀមរាប ពីបទ៖មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងរំលោភលើទំនុកចិត្ត នៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ជនដែលឃាត់ខ្លួន០១.ឈ្មោះ ហ៊ួរ វត្ថា ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

០២.ឈ្មោះសុខ សុជាតា ភេទស្រី អាយុ២៧ឆ្នាំរស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។បច្ចុប្បន្ន កម្លាំងជំនាញបញ្ជូនជនត្រូវចោទទាំងពីរនាក់ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៦០១ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនបាននៅវេលាម៉ោង ០៤និង០៨នាទីទាបភ្លឺ ថ្ងៃទី២២ខែមេសាម្សិលមិញ។

ជនសង្ស័យឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះដកហូតវត្ថុតាងម៉ូតូហុងដាទ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ/លេខម៉ាស៊ីន 5433225 (គ្មានផ្លាកលេខ), កាំបិតតាំងតោ០១, សាក់កាដូដាក់ខោអាវ០១, កូនសោរកុងតាក់០១ សោឆ្នៃអក្សT០១។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញសាកសួរជនសង្ស័យបានសារភាពថារូបខ្លួនពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូខាងលើ កាលពីវេលាម៉ោងប្រហែល ០៤ទាបភ្លឺ ចុងខែមីនាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និង ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ទៅទទួលយកជនសង្ស័យ និងវត្ថុតាង ពីការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីយកមកអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ ក្នុងបន្ទប់ជួល ក្រុមទី០១ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះឈឺត អោត ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ លក់សាំង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថាយោងតាមការពិនិត្យនិងសន្និដ្ឋានរបស់លោកគ្រូពេទ្យ អ៊ិត ឆបឆរត្ន័ ជាគ្រូពេទ្យអមតុលាការខេត្តសៀមរាប បានឲ្យដឹងថាជនរងគ្រោះ បានស្លាប់ដោយក្អួតរាគខ្លាំងធ្វើអោយបាត់បង់ជាតិទឹកច្រើន ទើបបណ្ដាលឲ្យស្លាប់បាត់តែម្តង។ ក្រោយការពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។​ ករណីនេះសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page227 Page228 Page229 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×