Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ឧបរាជ ឆាវឆាវ 19 April 2021 · Image
···

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ​ លោក ជាម ច័ន្ទសោភ័ណ បាន​ជំរុញ​ដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេង ត្រូវបន្តអនុវត្តឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធិភាពក្នុងការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសឆ្លងទៅពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេងៗ និងពីខេត្តផ្សេងៗមកខេត្តត្បូងឃ្មុំ។

ការ​ជំរុញ​របស់អភិបាលខេត្តត្បូងឃ្មុំ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ក្នុង​ឱកាស​ផ្តល់សម្ភារ និងថវិកា ជូនមន្រ្តីមានសមត្ថកិច្ចប្រចាំការតាមគោលដៅព្រំប្រទល់ខេត្ត​។

អភិបាលខេត្ត បានលើកឡើងថា យើងទាំងអស់គ្នាត្រូវបន្តអនុវត្តឲ្យបាន ម៉ឹងម៉ាត់បំផុតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ក្នុងនោះអាជ្ញាធរស្រុកទាំង៦គឺ ស្រុកត្បូងឃ្មុំ, ស្រុកក្រូចឆ្មារ, ស្រុកតំបែរ, ស្រុកមេមត់, ស្រុកពញាក្រែក, និងស្រុកអូរាំងឪ ដែលមានព្រំប្រទល់ជាប់ខេត្តផ្សេងៗ ត្រូវសហការឲ្យបានល្អជាមួយមន្រ្តីប្រចាំការតាមព្រំប្រទល់នីមួយៗ ដោយធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដោយខុសពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តត្បូងឃ្មុំ។

លោកបន្តថា ជាមួយនិងការរឹតបន្តឹងនេះ អាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលផងដែរចំពោះប្រជាពលរដ្ឋដែលចេញចូលរកស៊ីប្រចាំថ្ងៃមានភូមិផងក្បែគ្នាបើអាចអនុគ្រោះត្រូវអនុគ្រោះដោយតម្រូវឲ្យអាជ្ញាធរមូលដ្នានបញ្ជាក់ឲ្យបានច្បាស់។ ជាមួយនិងការរឹតបន្តឹងនេះអាជ្ញាធរភូមិ/ឃុំក៏ត្រូវតាមដានជាប្រចាំ បើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួនត្រូវរាយការណ៍ជូនអាជ្ញាធរស្រុក​ ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក្កជាបន្ទាន់៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 12 April 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃ​ទី​១២​ ខែមេសា​ ព្រឹកមិញ បានអញ្ជើញជួបសំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូន​នូវ​ថវិកា​ និង​ សម្ភារមួយចំនួន ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១។

លោកជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹងពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើគោលការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ <<សន្តិភាព អភិវឌ្ឍន៍ រីកចម្រើន បម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស មានតម្លាភាព>>។

ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ នេះលោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លង នៃមេរោគនេះ ដោយបន្តពាក់ម៉ាស់រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ពិសេសត្រូវអនុវត្ត( ៣កុំ ៣ការពារ)។

ម្យ៉ាងទៀត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវទទួលវ៉ាក់សាំងឲ្យបានគ្រប់២ដង ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ពីជម្ងឺនេះ។

គួរបញ្ជាក់ថាលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ តែងតែរៀបចំពិធីជួបសំណះសំណាល ផ្តល់ថវិការ និងប្រេងសាំងលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 22 March 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមីនា ព្រឹកមិញនេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋ​ ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ នៅចំនួន៤ទីតាំងផ្សេងគ្នា ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះដែរ អភិបាលខេត្ត បានណែនាំឱ្យបងប្អូនទាំងអស់ ត្រូវរក្សាអនាម័យ​ឲ្យ​បានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ពាក់ម៉ាស់ លាងដៃនឹងអាល់កុលឬជែល ពិសេសអនុវត្តន៍តាមវិធានការ <<៣ការពារ​ ៣ក>> ឲ្យបានជាប់ជាប្រចាំ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនជនងាយរងគ្រោះ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេស នៃការធ្វើចត្តាឡីស័ក ឲ្យ​បងប្អូនបានជ្រួតជ្រាបយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺ covid 19។

គួរ​បញ្ជាក់​ថា​ អំណោយដែលផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង២១០គ្រួសារ ដោយក្នុង១គ្រួសារៗ​ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួនផងដែរ​៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 20 March 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា«ចំពោះ​មន្ត្រីដែលឈរជើងតាមព្រំដែន បន្តពង្រឹងការងារឲ្យមានប្រសិទ្ធភាពបំផុត រាល់ទំនិញចេញចូល និងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រូវអនុវត្តទៅតាមវិធានសុខាភិបាល ពិសេសហាមដាច់ខាត ការគប់គិត ជាមួយមេខ្យល់ នាំពលករចេញចូល បើមានមន្ត្រីទទួលសំណូក ត្រូវទទួលទោសតាមផ្លូវច្បាប់​»។

លោក ជាម ច័ន្ទសោភ័ណ ក៏បានរំលឹកដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តត្បូងឃ្មុំ ឲ្យ​ចុះពិនិត្យ វាយតម្លៃតាមអធិការ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ដើម្បីទទួលបានព័ត៌មាន ច្បាស់លាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាពិសេស​ត្រូវ​បន្តអនុវត្ត ៣ការពារ ៣កុំ​ ទោះចាក់វ៉ាក់សាំងហើយក្តី។

ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២០ ខែមីនា ព្រឹកមិញ នាឱកាសលោកបាន​នាំយក​ថវិកា​ចំនួន​៥លានរៀល​ ​អង្ករ៤០បេ មី២០កេសធំ ម៉ាស១កេសធំ និង​ទឹកសុទ្ធ១០០កេស ឧបត្ថម្ភ​​ជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ​

លោក ជាម ច័ន្ទសោភ័ណ ក៏ និងវាយតម្លៃខ្ពស់ចំពោះ លោកស្នងការនគរបាលខេត្ត និងកងកម្លាំងនគរបាលទាំងអស់ ក្នុងការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ រក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ ៧យ៉ាង​។ ពិសេសជាកម្លាំងយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅក្នុងខេត្តត្បូងឃ្មុំ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 18 March 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១​ព្រឹកមិញនេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ក្ក្នុងក្រុងសួង។

ក្នុងពិធីសំណេះសំណាល លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនពលករទាំងអស់ ដោយក្តីនឹករលឹកបំផុត។

អភិបាលខេត្តគូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា។

អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃ បើមិនមានវិជ្ជមានជំងឺ covid-19ទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខាន ដោយបន្តអនុវត្តន៍តាមវិធានការការនានា ពិសេស <<៣កុំ ៣ការពារ>>។

បន្ថែមពីនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនពលករ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។

សូមជម្រាបថា: នៅមណ្ឌលចត្តាឡីស័កសម្ដេចតេជោហ៊ុនសែន ក្រុងសួងនេះ មានបងប្អូនពលករចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួន៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page21 Page22 Page23 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!