Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តសៀមរាប៖ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រចំនួន៦០គ្រួសា នៅស្រុកក្រឡាញ់។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ អាវយឺត០២ និងថវិកា០៤ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តត្បូងឃ្មុំ៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ​ចំនួន០៣គម្រោង​ ដោយបាន​ជោគជ័យ​២គម្រោង​ និង​លេីក​ពេល​១គម្រោង​ ព្រោះ​មិន​គ្រប់​លក្ខខណ្ឌ​ផ្ទៃក្នុង​អ្នក​ទទួល​ការ​​ ដែល​ការ​ដេញ​ថ្លៃ​នេះ​ត្រូវ​​បាន​ធ្វេី​ឡើង​​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ នៅ​សាលា​ស្រុក​ត្បូងឃ្មុំ​​​​​​ ក្រោម​វត្តមាន​ លោក​ មិត្ត​ ផល្លី​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តត្បូងឃ្មុំ​ ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​០៣ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​ពាមជីលាំង​ សាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង២.៩ គីឡូម៉ែត្រ​។
២-ឃុំ​ជីរោទ៍ ទី១​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤១ គីឡូម៉ែត្រ​។
ដោយឡែក​គម្រោង​របស់​ឃុំ​បឹងព្រួល​ ត្រូវ​បាន​លេីក​ពេលទៅ​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ក្រោយ​ ព្រោះ​មិន​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ដេញ​ថ្លៃ​​នោះ​​។
ស្ថិត​ក្នុង​ពិធី​នោះ​ដែរ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​ពីរឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​០២គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​​​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

មានការលើកឡើងថាសកម្មភាពដឹកឈើប្រណិតរបស់ក្រុុមឈ្មួញឆ្លងកាត់ខេត្តសៀមរាបនិងខេត្តកំពង់ធំ ដើម្បីយកទៅលក់នៅរាជធាភ្នំពេញ នៅតែបន្តកើតមានបើទោះបីជាសមត្ថកិច្ចជំនាញបានខិតខំប្រឹងប្រែងទប់ស្កាត់រឹកបន្តឹងយ៉ាងណាក៏ដោយ។
យោងតាមប្រភពបានឲ្យដឹងថាការដឹកឈើប្រណិតដោយរថយន្តសេរីទំនើបៗ ពួកឈ្មួញបានដឹកចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាបនិងដឹកចេញពីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំនិងបន្តទៅភ្នំពេញ។
សូមបញ្ជាក់ថាសកម្មភាពដឹកឈើប្រណិតបែបនេះកន្លងទៅសមត្ថកិច្ចខេត្តសៀមរាបនិងខេត្តកំពង់ធំបានបង្ក្រាបជាបន្តបន្ទាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកជ្រូកនិងម៉ូតូ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៤និង២០នាទីថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២០នៅចំណុចភូមិព្រៃខ្មាំ ឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបង្កដោយរថយន្តដឹកជ្រូកមួយគ្រឿងម៉ាក បេអង ពាក់ស្លាកលេខចង្កូតស្ដាំPSHN0393បើកបរដោយមិនស្គាល់អត្ដសញ្ញាណបានរត់គេចខ្លួនបាត់ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាសេរី019ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1AH0420 បណ្ដាលអោយរបួសធ្ងន់។
ជនរងគ្រោះមានឈ្មោះ សាន់ គី ភេទប្រុសអាយុ 65 ឆ្នាំរស់នៅភូមិកន្ទួតឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប។បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំស្រែណូយ។ ចំណែកម៉ូតូនិងរថយន្តដែលបង្កត្រូវបានកម្លាំងនគរបាលចរាចរណ៍ំ យកមករក្សាទុកនៅប៉ុស្តិ៍ស្រែណូយ ដើម្បីរង់ចាការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ក្មេងអាយុ០៩ឆ្នាំម្នាក់ រត់លេងទឹកភ្លៀងជ្រុលជេីង ធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤និង១៥នាទីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នេះនៅខាងក្រោយផ្ទះ នៅភូមិល្បេីក ឃុំអន្លង់សំណរ ស្រុកជីក្រែង។
ជនរងគ្រោះឈ្មោះ ចក់ ប៉េងរី ភេទប្រុស រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះរត់លេងទឹកភ្លៀងជ្រុលជេីងធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាក្មេងអាយុជាងពីរឆ្នាំម្នាក់បានស្លាប់ភ្លាមៗនិងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលម៉ោង១៤,៣០នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះ បង្កដោយរថយន្តម៉ាកហ៊ីយិនដាយ ក្បាលពណ៌លឿងស្លាកលេខ សៀមរាប៣A១៧០១(អ្នកបើកបររត់គេចខ្លួន) បើកបុកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បណ្ដាលអោយស្លាប់ក្មេងម្នាក់ និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបន្តថាជនរងគ្រោះដែលស្លាប់ឈ្មោះតន់ លីហ៊ាង ភេទប្រុស អាយុ០២ឆ្នាំ០៤ខែ ទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម
ខេត្តសៀមរាប។អ្នករបួសធ្ងន់ ឈ្មោះណូ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។សាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ អ្នករបួសបញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែកម៉ូតូនិងរថយន្តរក្សារទុកកន្លែងនគរបាលស្រុក។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានមនុស្សម្នាក់ក្នុងចំណោម ០៥នាក់ ធ្វើឲ្យខូចខាតដោយចេតនា។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថានៅវេលាម៉ោង០២ និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច តាមបណ្តោផ្លូវកូម៉ៃ ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី៖ ធ្វើឲ្យខូចខាតដោយចេតនា បង្កដោយជនសង្ស័យចំនួន ០១ក្រុម មានគ្នា០៥ នាក់ បានធ្វើសកម្មភាព យកកាំបិតកាប់ម៉ូតូម៉ាកហុងដាទ្រីម ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1I-1803 បណ្តាលឲ្យបែកកុងទ័រ, បែកអាវខាងឆ្វេង និងបែកស្តុបក្រោយ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ មៀន ចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ ទីលំនៅ បច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីកើតហេតុកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖

១. ឈ្មោះ យ៉ាង មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះបក្ខពួក០៤នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។

អាវុធហត្ថបន្តថាករណីនេះដកហូតវត្ថុតាងកាំបិតតាំងតោចំនួន០១,ស្រោមដាវ ០១, ប្រដាប់ជក់គ្រឿងញៀនមួយចំនួន។

មូលហេតុ៖ នៅពេលដែលជនរងគ្រោះឃើញ ក្រុមជនសង្ស័យខាងជិះម៉ូតូកាត់មុខសណ្ឋាគារ ការ៉ង់អូតែល ប្រដាប់ដោយកាំបិតនិងដាវសាំមូរ៉ៃ ក៏រាយការណ៍មកការិយាល័យជំនាញ ហើយជនរងគ្រោះបានជិះតាមពីក្រោយ ទើបក្រុមជនសង្ស័យខាងលើស្ទាក់ជនរងគ្រោះបានផ្តួលម៉ូតូចោលហើយចុះរត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើសម្មភាព កាប់ទៅលើម៉ូតូ របស់ជនរងគ្រោះតែម្តង។

បច្ចុប្បន្ន កំលាំងជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប និងស្រាវជ្រាវរកបក្ខពួកយកមកអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានរលំទាំងស្រុងដោយសារភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់។
ហេតុការណ៍បានកើតឡើង
នៅវេលាម៉ោង១៨និង៤០នាទីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ស្ថិតនៅកែងផ្គូវ ភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ។
សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលរងការខូចខាតមានទំហំ៦ម៉ែត្រគុណ០៨ម៉ែត្រកម្ពស់០៥ម៉ែត្រ
ដំបូលប្រក់សង្គ័សី ជញ្ជាំងស្លឹកត្នោត ទើបសាងសង់ថ្មី។
ម្ចាស់ផ្ទះ ឈ្មោះ រឿម ឆិក ភេទប្រុស អាយុ២៤ឆ្នាំ
ប្រពន្ទ ឈ្មោះ ពោន ថា ភេទ ស្រីអាយុ ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ទោះយ៉ាងណាករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តសៀមរាប៖ថ្លែងក្នុងពិធីសំណេះសំណាល នៅរដ្ឋបាលក្រុងសៀមរាប នាថ្ងៃម្សិលមិញលោកទៀ សីហា អភិបាលខេត្តបានណែនាំដល់មន្ត្រីសាលាក្រុងទាំងអស់ថាយើងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងជំរុញល្បឿនការងារកុំឱ្យមានការរាំងស្ទះ។ លោក ក៏បានបញ្ជាក់ថាការផ្តល់សេវាសាធារណៈឱ្យមានភាពល្អប្រសើរនេះ គឺកុំឱ្យមានកាតថ្នាំងថ្នាក់ ឬមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាឱ្យរលូន និងមានការសរសើរពីបងប្អូនប្រជាពលរដ្ឋ។ លោកក៏បានណែនាំអោយគណៈបញ្ជាការឯកភាពក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសល្បែងស៉ីសង លួច ឆក់ ប្លន់ ចំពោះការងារសន្តិចសុខនេះដែរ។លោកបានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយក្នុងនោះការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវចាត់ជាការងារអាទិភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត បានថ្លែងនៅរដ្ឋបាលក្រុងសៀមរាបម្សិលមិញថាការប្រគល់រថយន្តបោសសំអាតនេះ យើងនឹងធ្វើឱ្យក្រុងសៀមរាបរបស់យើងមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកំរិតទៀត។ ម្យ៉ាងទៀត ទីក្រុងយើងស្អាត យើងក៏ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាបានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានឲ្យដឹងថាបុរសម្នាក់ស្រវឹងស្រា បើកម៉ូតូបុកដើមស្វាយ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨និង៣៥នាទីយប់នេះ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងជ្រៃ ឃុំកំពង់ក្តី ស្រុកជីក្រែង។
អាជ្ញាធរបានបន្តថាជនរងគ្រោះឈ្មោះម៉ៅ ឈេីយ អាយុ៥៥ឆ្នាំរស់នៅភូមិកេីតហេតុខាងលេី ជិះ
ម៉ូតូម៉ាកC១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប១AB១១៧៨។បើតាមអាជ្ញាធរមូលហេតុជនរងគ្រោះស្រវឹងស្រា បេីកបរម៉ូតូបុកដេីមស្វាយ បណ្តាលអោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត នៅព្រឹកមិញនេះបានជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងសៀមរាប។
ក្នុងពិធីសំណេះសំណាល លោក ទៀ សីហា បានថ្លែងថា១.ការងារសន្តិសុខរួមមាន ការងារបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ល្បែងស៊ីសង ២.ការផ្ដល់សេវានៅច្រកចេញចូលតែមួយ ៣. ការប្រើប្រាស់មូលនិធិសង្កាត់ ជាពិសេស ៤. ការក្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ អាជ្ញាធរមូលដ្ឋាន។
ក្នុងឱកាសនោះដែរលោក ទៀ សីហា បានផ្តល់អនុសាសន៍ និងណែនាំដូចខាងក្រោម៖

១. ចំពោះការងារសន្តិសុខ គណៈបញ្ជាការឯកភាពក្រុងត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ល្បែងស៊ីសង ដោយមានផែនការអនុវត្តជាប្រចាំ

២. លើកទឹកចិត្តអោយរដ្ឋបាលក្រុង និង រដ្ឋបាលសង្កាត់ បន្តបើកផ្លូវតាមផែនការគ្រោងទុក

៣. ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ត្រូវសហការស្រង់ស្ថិតិ រឺម៉ក(រ៉ឺម៉កសណ្តោង និងរឺកម៉កកង់បី PassApp) ដើម្បីពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់អាវកាក់

៤. រដ្ឋបាលក្រុងត្រូវយកចិត្តទុកដាក់លើការសំអាតដី ឬធូលីតាមថ្នល់ ក្រោយពីទទួលបានរថយន្តបោសសំអាតថ្នល់ពីរដ្ឋបាលខេត្ត

៥. រដ្ឋបាលក្រុង ត្រូវជំរុញការផ្សព្វផ្សាយព័ត៌មានចំពោះសកម្មភាព និងសមិទ្ធផលដែលរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់បានខិតខំប្រឹងប្រែងអនុវត្ត

៦. បន្តផ្សព្វផ្សាយ និងជំរុញអោយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតអោយមកដាក់ពាក្យស្នើសុំដើម្បីទទួលការវាយតម្លៃចំណាត់ថ្នាក់គ្រួសារក្រីក្រ។
ជាមួយគ្នានេះដែរអភិបាលខេត្ត ក៏បានប្រគល់រថយន្តបោសសំអាតក្រុង ជូនដល់រដ្ឋបាលក្រុងសៀមរាប ចំនួន០១គ្រឿងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page211 Page212 Page213 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×