Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២០

ខេត្តសៀមរាប៖មន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានឲ្យដឹងថាប្រព័ន្ធបង្ហូរទឹកកង្វក់ ក្នុងខេត្តសៀមរាបត្រូវបានស្តារ ដើម្បីចៀសវាងការស្ទះលូ ក្នុងរដូវស្សាខាងមុខនេះ។

មន្ត្រីបានបន្តថា ក្រុមការងារមន្ទីរសាធារណការដឹកជញ្ជូនខេត្តសៀមរាបបានធ្វើការបាញ់លាងសម្អាត និងស្តារប្រព័ន្ធបង្ហូរទឹកកខ្វក់តាមបណ្តោយសង្ខាងផ្លូវជាតិលេខ០៦ និងផ្លូវលេខ ២៦៧ ក្នុងក្រុងសៀមរាប។ បន្ថែមពីនោះ ធ្វើការសម្អាតមុខលូ ស្ពាន និងធ្វើការកាយបង្ហូរទឹកចេញពីផ្លូវ លើកំណាត់ផ្លូវលេខ៦៤ ផ្លូវលេខ៦៧ និងផ្លូវលេខ ២៦៥C ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថាបុរសម្នាក់
ខ្យល់គរស្លាប់ នៅភូមិថ្នល់កែង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៧.១០នាទី ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅឃុំស្ពានត្នោត ស្រុកជីក្រែង។

ជនរងគ្រោះឈ្មោះ ឃឿន គន់អាយុ៦៤ឆ្នាំ ភេទប្រុសមានទីលំនៅ ភូមិឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុតាមការបំភ្លឺរបស់គ្រូពេទ្យ ប៉ូលិសជំនាញនិងបងប្អូនសាច់ញាតិ ជនរងគ្រោះផឹកស្រាជាប្រចាំមិនហូបបាយបណ្ដាលអោយខ្យល់គរស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មិថុនា ២០២០

ខេត្តសៀមរាប៖សំណុំរឿងព្រហ្មទណ្ឌ ដែលដើមបណ្តឹងប្តឹងទាមទារសំណង ១.២០០ .០០០ដុល្លារ តុលាការប្រកាសសាលក្រមអោយចុងចោទសងត្រឹមតែ៣០លានរៀល និងដាក់ពន្ធនាគារក្នុងម្នាក់០២ឆ្នាំ។

អង្គសវនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលមានលោក មុយ សុភក្ត្រ័ ចៅក្រមជំនំុជម្រះ លោក ស្រេង វុទ្ធា តំណាងអយ្យការនិងលោក ទី សុខណាង ជាក្រឡាបញ្ជី ព្រមទាំងវត្តមានដើមបណ្តឹង ឯតួអង្គចុងបណ្តឹងអវត្តមាន។

ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៩ មានឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះ គង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍០៤នាក់ទៀត។

លោក ស៊ីម ឈីវឈានពិសិដ្ឋ ដើមបណ្តឹង បាថ្លែងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ខែមិថុនានេះថា រឿងក្តីរបស់លោក តុលាការបានប្រកាសសាលក្រមហើយ ដោយតម្រូវអោយចុងបណ្តឹង សងជម្ងឺចិត្តមករូប លោក៣០លានរៀល។ ចុងចោទត្រូវទទួលទោសដោយជាប់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ។ តែផ្តល់សិទ្ធិ៣០ថ្ងៃអោយចុងបណ្តឹង ប្តឹងទៅសាលាឧទ្ធណ៍។ លោកបន្តថាក្នុងបណ្តឹង រូបលោកបានប្តឹងពីបទ(ឃាតកម្មដោយគុំនុំ គិតទុកជាមុន)។ ឯ តុលាការបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)។ មិនតែប៉ុណ្ណោះសាលក្រមបានប្រកាសអោយសងជម្ងឺចិត្ត ត្រឹមតែ៣០លានរៀលប៉ុណ្ណោះ។ករណីនេះ រូបលោកមិនអាចទទួលយកបាននោះឡើយ ហើយលោកកំពុងអោយមេធាវី រៀបចំបណ្តឹង ប្តឹងទៅឧទ្ធណ៍ ទាមទារសំណងជម្ងឺចិត្ត ១.៤០០.០០០ដុល្លារ។ កាដែលសម្រេច ប្តឺងបន្តនេះព្រោះតែពួកគេ(ក្រុមលោក គង់ មង្គល ) ព្រួតគ្នាវ៉ៃមកលើរូបលោកយ៉ាងព្រៃផ្សៃ កាលពីម៉ោង ជាង៧យប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅ ក្នុងខណ: ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។

ចំណែកលោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង មិនអាចសុំការបកស្រាយបានទេ ចំពោះសាល ក្រមដែលប្រកាសផ្តន្ទារូបលោក អោយជាប់ពន្ធនាគារ០២ឆ្នាំរួមទាំងមន្រី០៤រូប និងសងប្រាក់ទៅដើមបណ្តឹម៣០លានរៀល ដោយទូរស័ព្ទហៅចូលច្រើនដងមិនមានអ្នកទទួល។សូមបញ្ជាក់ថារឿងរាវមួយនេះបានប្តឹងតតាំងគ្នារយះពេលជាង១ឆ្នាំមកហើយទើបតែចេញលទ្ធផល។ជាមួយនិងហេតុការណ៍ទាំងនេះ មហាជនបានមើលឃើញថាគឺផ្តើមចេញពីការ ដណ្តើមប្រយោជន៍គ្នានៅក្នុងតំបន់បឹងពារាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុងអភិបាលស្រុក បានអះអាងថាការិយាល័យច្រកចេញចូលតែមួយនិង​ ការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង ពេលនេះ​ ទីកន្លែងនេះ​ ជាកន្លែងនិងពេលវេលា ដែលយើង​ត្រូវ​រួមគ្នា​​ បន្តបំរើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ​ អោយ​កាន់តែមានភាពល្អប្រសើរឡើង ជាងមុន​ ស្របតាម​តម្រូវ​កា​ររបស់ បងប្អូនប្រជាពលរដ្ឋ ដោយតម្លាភាព រហ័ស​ និងគ្មានអំពើពុករលួយ។
លោកអះអាងយ៉ាងដូច្នោះក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យច្រកចេញចូលតែមួយនិង​ ការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង នៅថ្ងៃអង្គារទី១៦ ខែមិថុនាម្សិលមិញ ក្រោមវត្តមានអាជ្ញាធរខេត្តសៀមរាប លោកទៀ សីហា ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២០

លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានថ្លែងថាការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលនឹងបញ្ចប់ការសាងសង់រួចរាល់ ជាស្ថាពរនៅឆ្នាំ ២០២៣ខាងមុខ។
លោកថ្លែងបញ្ជាក់យ៉ាងដូច្នោះកាលពីថ្ងៃច័ន្ទទី១៥ខែមិថុនាឆ្នាំ២០២០ ក្នុងពេល ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី(AIAI)។
សូមបញ្ជាក់ថាអំពីវឌ្ឍនភាពការងារ ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល៣៦ខែ។

ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ដបានថ្លែងថាពីមុនមានពាក្យស្លោកពោលថា ខ្យល់បក់ដីហុយ ប៉ុន្ដែសម្រាប់នៅខេត្ដសៀមរាបនាពេលនេះ នឹងលែងមានពាក្យថា ខ្យល់បក់ដីហុយទៀតហើយ បន្ទាប់ពីមានរថយន្ដសម្រាប់បោសសំអាតផ្លូវទាំងបីគ្រឿងនេះ។ លោកបានបន្ថែមថាក្រោយពីប្រើប្រាស់រថយន្ដបោសសំអាតបរិស្ថាននេះ ខេត្ដសៀមរាប ត្រូវដូរពាក្យថា ខ្យល់បក់ដើរបានស្រួល ហើយនឹងលែងមានដីនៅលើផ្លូវទៀតហើយ ។ លោកបានបន្ដថា រថយន្តនេះ នៅពេលបោសសំអាតមិនហុយ ឬរំខានដល់ប្រជាពលរដ្ឋឡើយ និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន ដើម្បីជម្រុញ ឲ្យការងារបរិស្ថាន និងអនាម័យនៅទីក្រុងអោយកាន់តែមានសោភ័ណភាពល្អប្រសើឡើង។
លោកថ្លែងបញ្ជាក់យ៉ាងដូច្នោះក្នុងពេលអញ្ជើញផ្ដល់រថយន្ដបោសសំអាតផ្លូវចំនួយ៣គ្រឿង ដល់រដ្ឋបាលក្រុងសៀមរាប នៅរសៀលថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០នេះ។
បើតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា រថយន្ដបោសសំអាតបរិស្ថាននៅតាមដងផ្លូវនេះ ជាជំនួយពីប្រទេសចិនពីរគ្រឿង និងសហរដ្ឋអាមេរិកមួយគ្រឿង ដែលផ្ដល់ជូនតាមរយៈអាជ្ញាធរខេត្ដសៀមរាប ដើម្បីជម្រុញការងារបរិស្ថាន និងអនាម័យទីក្រុង ជាពិសេសជួយលើកកំពស់ អនាម័យបរិស្ថាន នៅក្រុងសៀមរាបអង្គរឲ្យកាន់តែមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនាកាន់តែច្រើនឡើងថែមទៀត។
លោកនួន ពុទ្ធារ៉ា បន្ថែមថា ប្រភេទរថយន្តដែលមានលក្ខណៈទំនើប ដោយមានភ្ជាប់ឧបករណ៍បោសដី បូមដី និងបាញ់ទឹកមិនឲ្យហុយនៅពេលបោស ដែលផ្ទុកធូលីដី មិនប្រើមនុស្សច្រើន ដែលមានសមត្ថភាពដែលអាចទុកចិត្ដបានព្រោះជាប្រភេទរថយន្ដដែលមានបច្ចេកវិទ្យាក្នុងការសំអាតបរិស្ថានយ៉ាងស្ទាត់ជំនាញ ខណៈផ្លូវកៅស៊ូជាច្រើនខ្សែដែលរដ្ឋបាលខេត្ដកំពុងតែស្ថាបនារួចហើយនោះ រថយន្ដទាំងបីគ្រឿងនេះ និងត្រូវធ្វើការងារនោះដើម្បីកុំអោយហុយដីដល់អ្នកធ្វើដំណើរតទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនារសៀលថ្ងៃអង្គារ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោក លោកជំទាវ ក្រុមប្រឹក្សាខេត្តសៀមរាប និងសប្បុរសជនក្នុងខេត្ត។

ក្នុងឱកាសនោះ លោក អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងថវិកាលោកផ្ទាល់ គឺបរិច្ចាគដោយសទ្ធាជ្រះថ្លា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក ។

លោក ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
សូមបញ្ជាក់ថាថវិកាដែលមានទទួលមាន៖

– ក្រុមប្រឹក្សាខេត្តសៀមរាប ថវិការចំនួន ៩,០០០,០០០(ប្រាំបួនលាន)រៀល និង ២,៤៥០(ពីរពាន់បួនរយហាសិប)ដុល្លារអាមេរិក។

– គណៈអភិបាលខេត្តសៀមរាប ថវិកាចំនួន ២,០០០,០០០(ពីរលាន)រៀល និង ១,៥០០(មួយពាន់ប្រាំរយ)ដុល្លារអាមេរិក។

– ទីចាត់ការ និងអង្គភាព នៃរដ្ឋបាលខេត្តសៀមរាប ថវិកាចំនួ ៦,៨៦០,០០០(ប្រាំមួយលានប្រាំបីសែនប្រាំមួយម៉ឺន)រៀល។

– លោក សុខ ថុល និលោកស្រី ហុង សុជាតា ថវិកាចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក។

– លោក ហេង ពិសិដ្ឋ និងលោកស្រី ថវិកាចំនួន ២០,០០០,០០០(ម្ភៃលាន)រៀល។

– ឯកឧត្តម រ៉ិត ចាន់ថា (Apsara Tours Co., Ltd) ថវិកាចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក

– លោក ម៉ៅ ដារ៉េត និងលោកស្រី ហង្ស សូលីនដា ថវិកាចំនួន ១,០០០,០០០(មួយលាន)រៀល

– លោកជំទាវ លី ដាណា សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថវិកាចំនួន ៣,០០០(បីពាន់)ដុល្លារអាមេរិក

– ក្រុមហ៊ុន រីត្រូ អ៊ិនវេសម៉ិន ថវិកាចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ បើកម៉ូតូដួលដោយខ្លួនឯង បណ្ដាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើងថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទីរសៀលនៅត្រង់ចំណុចផ្លូវកែងអក្សរតេ(T) លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិ កំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។

លោកវរសេនីយ៍ឯក ជី បេងជនអធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ សៅ សុភាព ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរម៉ូតូ ម៉ាក ហុងដាវ៉េវ ពណ៌ឈាមជ្រូក បានបើកពីទិសខាងកើតមកទិសខាងលិច ហើយបានរ៉េធ្លាក់កន្លងផ្លូវរួចដួលខ្លួនឯង តែម្តង។ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តមកមន្ទីពេទ្យបង្អែកស្រុកប៉ុន្តែដោយសភាពមិនស្រួល ក្រុមគ្រួសារក៏បានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យបង្អែកខេត្ត តែពេលទៅដល់ស្រុកពួក បានដាច់ខ្យល់ស្លាប់ ក៏ដឹកត្រឡប់មកគេហដ្ឋានវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថាបុរសជប៉ុនម្នាក់ បានស្លាប់ នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀម។

ជនរងគ្រោះឈ្មោះ FUKUMOTO TSUIO ជនជាតជប៉ុន កើតនៅថ្ងៃទី១៥.មករា.១៩៤៤កាន់លិខិត
ឆ្លងដែនលេខTZ1166901ផុតកំណត់09.DEC.2026កាន់ទិន្នដាលេខEI02415328 ផុតកំណត់
14.DEC.2020 ដែលមានប្រពន្ធឈ្មោះអេង អុន អាយុ៤៣ឆ្នាំរស់នៅជាមួយគ្នាក្នុងបន្ទប់ជួលស្ថិតក្នុងភូមិសាលាកន្សែងក្រុមទី៦សង្កាត់ស្វាយដង្គំក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីក្រុមជំនាញបច្ចេកទេសនិងលោកគ្រូពេទ្យឆប ឆរត្ថ័គ្រូពេទ្យអមតុលាការបានសន្និដ្ឋាន្នថា ជនរងគ្រោះស្លាប់ដោយសារជម្ងឹគាំងបេះដូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖ អ្នកនេសាទម្នាក់បានដេកស្លាប់នៅភូមិភ្នំក្រោម។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី១២ភូមិភ្នំក្រោមសង្កាត់សៀមរាបក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ នូ នាង ភេទប្រុសអាយុ35ឆ្នាំរស់នៅភូមិភ្នំក្រោមសង្កាត់សៀមរាប មុខរបរនេសាទត្រី ដែលមានប្រពន្ធ ឈ្មោះ សំនាត អាយុ35 ឆ្នាំ រស់នៅភូមិភ្នំក្រោមសង្កាត់សៀមរាបមានកូនចំនួន7នាក់។ សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីធ្វើការពិនិត្យសាកសពរួចឃើញថា សាកសពស្លាប់បណ្ដាលមកពីខ្យល់គ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃអង្គារនេះបានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ផ្នែកចុះដាំជួសនឹងតម្រង់កូនឈើ(ធ្នង់)នៅតាមបណ្តោយផ្លូវភ្លោះ ពីមុខការ៉ាសសាំង PTT បូរីសៀងណាំ រហូតដល់ស្ពានព្រះរាជដំណាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តលោកទៀ សីហា បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០៣រូប ឲ្យកាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។ ជាមួយគ្នានេះដែរអភិបាលខេត្តក៏មានការប្រគល់ភារកិច្ចជូនមន្ត្រីរាជការម្នាក់ទៀតផងដែរ។ នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ដែល បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃអង្គារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Older posts
Newer posts
← Previous Page1 … Page210 Page211 Page212 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×