Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ឧបរាជ ឆាវឆាវ 5 May 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

មានប្រសាសន៍សំណេះសំណាល លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ។ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឳ ពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមបន្តដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗដោយយ៉ាងហោចណាស់ក្នុង១ភូមិ មាន២គ្រួសារ ក្នុងនោះមន្រ្តីជំនាញនៃមន្ទីកសិកម្ម ត្រូវជួយលើផ្នែកបច្ចេកទេស និងសិក្សាលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

ឆ្លៀតក្នុងឳកាសនោះ លោក អភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើ ដើម្បីសិក្សាដោះស្រាយជូនពួកគាត់។

លោក ជាម ច័ន្ទសោភ័ណ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងក្រុមគ្រូពេទ្យ ចំនួន ២ទីតាំងក្នុងស្រុកអូររាំងឪ ដោយចែកជូនថវិការក្នុងម្នាក់២មុឺនរៀល និងសំណេះសំណាលកោតសរសើរដល់អាជ្ញាធរស្រុក ដោយក្នុងនោះឧបត្តម្ភលើកទឹកចិត្តដល់កងម្លាំងចំនួន៤០នាក់ អង្ករ៤បេ ត្រីខ២កេសធំ មី១០កេស ទឹកសុទ្ធ២០កេស ម៉ាសនិងអាល់កុល ៤០កញ្ចប់ ព្រមទាំងថវិការចំនួន៨០ម៉ឺនរៀលផងដែរ ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 4 May 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដាក់ចេញនូវបទបញ្ជាដាច់ខាត អ្នកចំណូលថ្មី ត្រូវធ្វេីចត្តាឡីស័ក១៤ថ្ងៃ, ចំពោះអ្នកកំពុងធ្វើចត្តាឡីស័ក អ្នកកំពុងសង្ស័យ និងអ្នក វិជ្ជមាន កូវីដ-១៩ ត្រូវអនុវត្តន៍តាមវិធានសុខាភិបាល ជាពិសេសមិនអនុញ្ញាតឱ្យមានការចេញ-ចូល នៅក្នុងភូមិដែលបិទខ្ទប់ទាំងអស់ក្នុងខេត្ត ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តត្បូងឃ្មុំ។

ការដាក់ចេញនូវបទបញ្ជាធ្ងន់ៗបែបនេះរបស់លោក ជាម ច័ន្ទសោភ័ណ បានធ្វើឡើង កាលពី ថ្ងៃទី ០៣ ខែឧសភា ម្ម្សិលមិញ ក្នុងឱកាស ដឹកនាំក្រុមការងារសាខាកាបាទក្រហមខេត្ត ចុះ សួរសុខទុក្ខ ប្រជា ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកក្រូចឆ្មារ ដោយផ្តល់ថវិការក្នុងម្នាក់ ២០,០០០រៀល និងត្រួតពិនិត្យកងកំលាំងទីតាំងបិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ សរុប ១៣០នាក់ ដោយឧបត្ថម្ភផ្តល់ជូន មី៣០កេស ត្រីខ៤កេសធំ ទឹកសុទ្ធ៤០កេស អាកុលនិងម៉ាស ១៣០កញ្ចប់ និងថវិការក្នុងម្នាក់ ២០,០០០រៀលផងដែរ។

លោកក៏បានណែនាំឲ្យអាជ្ញាធរក្តាប់ឲ្យជាប់នូវរាល់ពលរដ្ឋដែលក្រីក្រ ដោយសារកូវីដ-១៩ និងជនងាយរងគ្រោះទាំងអស់ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិការ ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។

បន្ថែមពីនេះអាជ្ញាធរ មូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំ នូវកម្រិតការផាកពិន័យ និងទោសទណ្ឌ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្របិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 22 April 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោកសៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការសាលាសំណាក់ ព្រមទាំងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំទីនោះ ជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន។

ដោយតំបន់X-១៦ គឺជាតំបន់ប្រវត្តិសាស្រ្តរបស់មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ សម្តេច តេជោ ហ៊ុន សែន ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។
តំបន់កោះថ្ម ចំណុចអាងដាច់ X16 ជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។

សូមជម្រាបដែរថា ជាមួយនឹងការរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន នៅតំបន់X-១៦ ឃុំកោះថ្មនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីទស្សនកិច្ចសិក្សាដែលមានឈ្មោះថា «គុណធម៍ប្រវត្តិសាស្ត្រ» ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។

បើតាម លោកជាម ច័ន្ទសោភ័ណ កម្មវិធី«គុណធម៍ប្រវត្តិសាស្ត្រ»នេះ ធ្វើឡើងដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនទាំងអស់ ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ ជាគុណតម្លៃនៃសន្តិភាព ចារជាប់ជាប្រវត្តិសាស្ត្រ ក្នុងបេះដូងកូនខ្មែរគ្រប់រូប គ្រប់ៗជំនាន់៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 22 April 2021 · Image
···

ខេត្តត្បូងឃ្មុំ៖ការដ្ឋានចិញ្ចឹមមាន់មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ ទាំងស្រុងដោយបំផ្លាញទ្រព្យសម្បត្តិគ្មានសល។

របាយការណ៍របស់នគរបាលក្រុងសួងបានដឹងថានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០ នាទី ស្ថិតនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានអគ្គីភយ័ឆាបឆេះកសិដ្ឋានចិញ្ចឹមមាន់។

របាយការណ៍បានបន្តថាករណីនេះ បណ្តាលអោយខូចខាត៖
១/ ឆេះទ្រុងមាន់ ចំនួន០២ទ្រុង ក្នុងទ្រុងនីមួយៗ មានទំហំ ៨ គុណ ៥០ ម៉ែត្រ។
២/ ចំណីអស់ចំនួន ៨០ បាវស្មើ៤តោន
៣/លុយខ្មែរ១០លាន លុយដុល្លារ៥០០
៤/ ទូរស័ព្ទ២គ្រឿង ប្លង់ដី និងឯកសារផ្សេងៗ
៥/ ម៉ាសុីនបូមទឹកចំនួន២គ្រឿង
៦/ សុីទែនទឹកចំនួន ០១។
ជនរងគ្រោះឈ្មោះ នង សុខុម ភេទប្រុសអាយុ៥៤ឆ្នាំ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ មិនមានអ្នករងរបួសនោះទេ។ មូលហេតុម្ចាស់ដុតសំរាមជិតទ្រុងមាន់បណ្តាលអោយឆាបឆេះតែម្ដង៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 22 April 2021 · Image
···

ខេត្តត្បូងឃ្មុំ៖យ៉ាងហោចមនុស្សម្នាក់បានស្លាប់និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះប្រាប់យុទ្ធភណ្ឌ។

របាយការណ៍អធិការនគរបាលស្រុកតំបែរ បានឲ្យដឹងថានៅថ្ងៃទី ២១ មេសា ២០២១ វេលាម៉ោង ១២និង១០ នាទី ស្ថិតនៅលើដីសហគមខាងកើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចម្ងាយ ២០០ ម៉ែត្រ ចំណុចលើដីឈ្មោះ បេ គួយ មានករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន ០១ គ្រាប់ បណ្ដាលឱ្យ រងរបួសមនុស្សចំនួន០៣នាក់៖
– ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ (របួសស្រាល)
-ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ)
-ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់ពេលមកដល់មន្ទីរពេទ្យស្រុកតំបែរ)ទាំង៣នាក់មានទីលំនៅភូមិឃុំខាងលើ។
មូលហេតុ: យកគ្រាប់មកដំលេង៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page20 Page21 Page22 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!