Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ២៣ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ​៖ប្រជាពលរដ្ឋដែលរងគ្រោះដោយ​កត្តា​ធម្មជាតិ​ ចំនួន៥០០គ្រួសារ​ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ទទួលបានអង្ករ ជាជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន​។

ការទទួលអំណោយនេះ នៅថ្ងៃទី២២ ខែឧសភា ម្សិលមិញ តាមរយ: លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​

លោកជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ​ ៣កុំ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ​។

លោកជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យ​បន្តការដាំដំណាំរួមផ្សំ បន្លែបង្ការផ្សេងៗ សម្រាប់ជាម្អូបអារហារ និងអាចរកប្រាក់​កម្រៃ​បន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើ​ដើម្បីសិក្សាដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​។

អភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យទីតាំងបាក់ច្រាំងទន្លេ និងបន្តទៅពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងផ្តល់ថវិកាមួយចំនួនដល់ក្រុមជាងសាងសង់ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ ឧសភា ២០២១

ខេត្ត​ត្បូងឃ្មុំ៖កសិករ២នាក់​ ត្រូវបានរន្ទះបាញ់សម្លាប់ខណៈ​ទៅ​ភ្ជួរ​ដី​ស្រែ​ គ្រាដែល​​មេឃ​ធ្លាក់​ភ្លៀង​។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៣​និង​២០នាទីល្ងាច​ ថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជន​រងគ្រោះ​
ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុស​ អាយុ៣១ឆ្នាំ ២-ឈ្មោះ វេង ស៊ាងហេង ភេទប្រុស​ អាយុ២០ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ទាំង​២នាក់​ត្រូវ​បាន​រៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២០ ឧសភា ២០២១

ខេត្តត្បូងឃ្មំុ៖រថយន្តចំនួន២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២៣និង១០នាទី លេីផ្លូវលេខ៧៣ ចន្លោះគីឡូម៉ែត្រ៤៣/៤៤ ស្ថិតក្នុងភូមិថ្នល់កែង ឃំុសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មំុ។

នគរបាលស្រុកតំបែរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍នេះភាគីទី១ រថយន្តម៉ាក ហ៊ីយន់ដាយវេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0657 និងកន្ទុយរថយន្ត ស្លាកលេខ ព្រះសីហនុ 4A-2905 ពីត្បូងទៅជេីង បេីកបរដោយឈ្មោះ ឡេង ខ្លុយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ( ស្លាប់នៅនឹងកន្លែងកេីតហេតុ ) និងអ្នករួមដំណេីរម្នាក់ ឈ្មោះ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ(រងរបួសស្រាល)។

ចំណែកភាគីទី២ រថយន្តម៉ាក ហាន់ដាយ លីបឺរ៉ូ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2A-8244 ពីជេីងទៅត្បូង បេីកបរដោយឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្កក្រចេះ (របួសបាក់ដៃខាងស្តាំ) និងអ្នករួមដំណេីរ៣នាក់៖
ទី១- ស៊ិន សាន់ ភេទប្រុស អាយុ៤១ឆ្នាំ (របួសស្រាល) រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ទី២- យ៉ស់ សុភ័ក្រ អាយុ១៩ឆ្នាំ (របួសស្រាល) រស់នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ទី៣- មិនស្គាល់ឈ្មោះ។

នគរបាលបានបញ្ជាក់ថាករណីនេះរថយន្តទាំងពីរខូចខាតកម្រិតធ្ងន់វត្ថុតាងទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែរ។ មូលហេតុ:ប្រេីប្រាស់់ល្បឿន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៦ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ នៅ​២ទីតាំង​ផ្សេង​គ្នា​ ក្នុងស្រុកមេមត់ បានទទួលមនុស្សធម៌​សាខាកាកបាទក្រហមខេត្ត។

ការទទួលបានអំណោយ នៅថ្ងៃទី១៥ ខែឧសភា ម្សិលមិញ ដោយលោកជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តត្បូងឃ្មុំ​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត ចុះចែកដោយផ្ទាល់។

លោកជាម ច័ន្ទសោភ័ណ បានណែនាំ​ដល់អាជ្ញាធរត្រូវក្តាប់ឲ្យជាប់នូវរាល់ជនរងគ្រោះ ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រដោយសារកូវីដ-១៩ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិកា ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យ​ពលរដ្ឋ​ណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត​ បានឲ្យដឹងថា ចំពោះអំណោយដែលផ្តល់ជូនទាំង១៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាចំនួន​ ៥មុឺនរៀលផងដែរ​ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៧ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖ក្រុមមន្ត្រីខេត្តបាននាំគ្នារៀបចំ លើកដាំដើមពោធិ៍ «អ្នកតាក្រហម ក» ឡើងវិញបន្ទាប់ពីបានដួលរលំដោយសារខ្យល់កន្រ្តាក់ កាលពីល្ងាចម្សិលមិញ។ ការរៀបចំដាំឡើងវិញនេះនៅព្រឹកមិញ តាមតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជាសុផារ៉ា។

សូមជម្រាបថាដើមពោធិ៍ «អ្នកតាក្រហម ក»ស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ទុំ ទាវ  ភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជុំវិញការដួលរលំដើមពោធិ៍នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធចោលការដួលរលំ ដើមពោធិ៍ជើងខាល «ប្រវត្តិស្នេហ៍ ទុំ និងទាវ »។

សេចក្ដីប្រកាសបដិសេធនេះ ក្រោយមានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានបង្ហោះថា«ពីដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ទុំ និងទាវ “ ត្រូវបានខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំ។

បើតាមអាជ្ញាធរបញ្ជាក់ថាការដួលរលំដើមពោធិ៍នេះ គឺជាករណីដួលរលំដើមពោធិ៍ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ៍ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពី ដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ មិនមែនដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ នោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page19 Page20 Page21 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!