Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ថ្លែង​ប្រាប់​ បងប្អូន​ប្រជាកសិករ​ ​ឱ្យ​សន្សំ​សំចៃ​​រក្សា​ទឹក​ទុក​ សម្រាប់​ប្រេីប្រាស់​ពេល​អាកាសធាតុ​រាំងស្ងួត​ ​ក្នុង​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​ ពោលគឺ​កុំ​ឱ្យ​មាន​ការ​បង្ហូរ​ទឹក​ចោល​ឱ្យ​សោះ​ ព្រោះ​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​ អាចកើតឡើង នឹងអូសបន្លាយ​ពេល​យូរ​។

លោកថ្លែង​បែប​នេះក្នុងពិធីបើកការរដ្ឋាន​ស្ថាបនា​ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ៤ខ្សែ សរុប​ប្រវែង២២,៥៣គម ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកម្ពុជា នៅភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ នៅថ្ងៃអង្គារនេះ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បានថ្លែងថា​ រាជរដ្ឋាភិបាល​តែងតែ​មាន​ការ​គិតគូរ​ ចង់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើ​ស្រែ​ទទួល​បាន​ផល​ច្រើន​ និង​មាន​តម្លៃ​ខ្ពស់​​ ប៉ុន្តែ​កសិផល​យេីង​មាន​តម្លៃ​ខ្ពស់​ពេក​ កូនចៅ​យេីង​ក៏​គ្មាន​អី​ហូប​ចុក​ដែរ​ ព្រោះ​អ្នក​ដែល​ធ្វើការ​រោងចក្រ​ ឬ​អ្នក​រៀនសូត្រ​នៅ​រាជធានី​ ​តែងតែ​ទិញ​ចំណីអាហារ​ពី​​​គេ​ហូប​ដូច​តែ​គ្នា​ហ្នឹង​ ​អញ្ចឹង​ហើយ​បាន​ជា​យេីង​រៀបចំ​ធ្វើ​គម្រោងពិពិធកម្ម វិស័យកសិកម្មកម្ពុជា​ ដេីម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ការ​ចំណេញ​ តាម​រយៈ​ការធ្វើដំណើរ​បាន​ស្រួល​ ក៏ដូចជា​ការ​ផ្លាស់ប្តូរពាណិជ្ជកម្ម និង​ការ​ដឹកកសិផលទៅកាន់ទីផ្សារ បស់ប្រជាកសិករ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច មូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជន នៅតាមជនបទ ដើម្បីបង្ខិតជនបទ​ ឱ្យមានជីវភាពប្រហាក់ប្រហែលនឹងទីប្រជុំជនផងដែរ​។​ ​

លោក សាន​ វិសាល​ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា​ បានថ្លែងថា​​ សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ឱ្យ​អនុវត្ត​ការងារ​ជួសជុល​ កែលំអ​ផ្លូវ​សរុប​ជាង​២២គីឡូម៉ែត្រ​​នេះ​ ឱ្យ​ធានា​បាន​គុណភាព​ល្អ​ ដេីម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ចរាចរ​ដោយ​ងាយស្រួល​ ដេីម្បី​ដឹកជញ្ជូន​​កសិផល​ ទៅ​កាន់​ទីផ្សារ​ ហើយ​​ផ្លូវ​ទាំង​៤​ខ្សែ​ខាងលើ​នេះ​ដែរ​​ គឺ​ត្រូវ​ប្រេីប្រាស់​ថវិកា​អស់​​ប្រមាណ​ជាង​ ២លាន​ដុល្លារ​ និង​ប្រេីប្រាស់​​រយៈពេល​១៥ខែ​ ដេីម្បី​​ស្ថាបនា​ឱ្យ​បាន​រួចរាល់​ជាស្ថាពរ​ ព្រោះ​​នេះ​គឺ​ជា​កញ្ចប់​ទី​១​ នៃគម្រោង​ជួសជុល​កែលំអ​ ផ្លូវ​ចំនួន​ ​៤ខ្សែ​ សរុបប្រវង ២២,៥៣គ.ម ដែល​មាន​មូលដ្ឋាន​​ស្រុក​ចំនួន​ ៤ទទួល​ផល​ គឺ​មាន​​ស្រុក​​ស្ទឹងត្រង់​ ស្រុក​ជេីងព្រៃ​ ស្រុក​ព្រៃឈរ​ និង​ស្រុក​បាធាយ​។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ​ ហ៊ុន សែន ទើបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ ជាក់ស្ដែងការស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​​ជាផ្លូវ​កៅស៊ូ​ខាងលើនេះ​ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ សម្រាប់​បម្រើឱ្យការធ្វើដំណើរ​។

អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ទាំង​អស់​ សូម​ចូល​រួម​ការពារ​សុខសន្តិភាព​ ឱ្យបាន​នៅ​​គង់វង្ស​ ស្ថិតស្ថេរ​ជារៀង​ដរាប​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ជាពិសេស​​សូម​ដឹកនាំ​​បងប្អូន​កូនចៅ​ ​និង​ញាតិមិត្ត​ជិត​ខាង​ អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ប្រាប់​ថ្នាក់ដឹកនាំ​សភា​ពាណិជ្ជកម្ម​មណ្ឌល​កំពង់ចាម​ ឱ្យ​បន្ត​ធ្វើ​ការ​ទំនាក់ទំនង ជាមួយដៃគូវិនិយោគ កាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ និង​បង្កើន​មុខរបរ​លក់ដូរ​ ជូន​បងប្អូន​អាជីវករ​ នៅខេត្តកំពង់ចាម ខណៈ​ក្នុង​អាណត្តិ​ថ្មី​នេះ​ សភាពាណិជ្ជកម្ម​ បាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​វិនិយោគ​ ដេីម្បី​​ជួយ​ដល់​អាជីវករ​យើង​ បាន​ច្រើន​។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អាជីវករ​ ក្នុង​ក្រុងកំពង់ចាម​ នាល្ងាច​ថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅ​មជ្ឈមណ្ឌល​យៀកថៃ​ក្រុងកំពង់ចាម​។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កត្តា​ជំនឿ​ពិតជា​សំខាន់​ណាស់​ ទាំង​ក្នុង​អង្គភាព​ និង​អតិថិជន​ ដូច្នេះ​ហើយ​ដេីម្បី​ឱ្យ​មាន​ការ​រីកចម្រើន​លើ​មុខ​ជំនួញ​រកស៊ី​ទទួលទាន​ ជូន​បងប្អូន​អាជីវករ​យើង​នោះ​ ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​​ ដែល​មាន លោក​ឧកញ៉ា​ ហួត​ ឈឿន ជាប្រធាន មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ទេីប​ជាប់​ឆ្នោត​ក្នុងអាណត្តិទី៣នេះ​ ត្រូវ​បង្កើន​​ឱ្យ​មាន​ការ​ជឿទុកចិត្ត​ពីសំណាក់​ អ្នក​វិនិយោគិន​ជាមុនសិន​ ពី​ព្រោះ​ថា​បេី​មាន​គេ​ជឿជាក់​លើ​​យេីង​ហើយ​នោះ​ គេ​នឹង​មក​ចាប់​ដៃគូសហការ​រកស៊ី​វិនិយោគ​ជាមួយ​យើង​មិនខាន​ ពេល​នោះ​ហើយ​ដែល​បងប្អូន​អាជីវករ​បាន​ទទួល​អត្ថប្រយោជន៍​ពី​សភាពាណិជ្ជកម្ម​យើង​​។

លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​​​ បាន​​ផ្តល់​សិទ្ធិ​ សម្រាប់​ធ្វើ​ការ​វិនិយោគ​ ដោយ​អាជ្ញាធរ​ខេត្ត​ មាន​សិទ្ធិ​សម្រេច​ ក្រោម​ទុន​៥លាន​ដុល្លារ​ ខណៈ​ដែល​រាជរដ្ឋាភិបាលកម្ពុជា បាន​បង្កើត​ឱ្យ​​មាន​សភាពាណិជ្ជកម្ម ដើម្បី ធ្វើជា​អាណាព្យាបាល​ និង​ជា​តំណាង​ឱ្យ​អាជីវករ ក្នុងការផ្ដល់អត្ថប្រយោជន៍សម្រាប់បងប្អូនអាជីវករ ដើម្បីធ្វើការទំនាក់ទំនង ស្វែងរក​ដៃគូវិនិយោគគិន ទាំងក្នុង និងក្រៅប្រទេស មកបណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ ក្នុងការធ្វើជំនួញផ្សេងៗ។ ជាមួយ​គ្នា​នោះអាជ្ញាធរខេត្ត នៅតែបន្តសកម្មភាព ជួយដល់សភាពាណិជ្ជកម្ម​ ដើម្បីបន្តបង្កើតនូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឱ្យ​កាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ នៅខេត្តកំពង់ចាម ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២៣

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ៖​ សុខសន្តិភាព​ផ្តល់​ឱកាស​ឱ្យ​រដ្ឋាភិបាល​កសាង​ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ប្រមាណ​​២២លាន​ដុល្លារ​ នៅ​ក្រុងកំពង់ចាម​

ខេត្តកំពង់ចាម​៖អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហា អនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក​ ត្រូវបានបើកការដ្ឋានសាងសង់។

ការបើកការដ្ឋានសាងសង់នេះនៅថ្ងៃសុក្រម្សិលមិញ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​។

ថ្លែងក្នុងពិធីបើកការដ្ឋាន លោកស៊ុន ចាន់ថុល​ បានថ្លែងថា​ មាន​សុខសន្តិភាព​ រាជរដ្ឋាភិបាល​យេីង​​មាន​ឱកាស​ទាក់ទាញ​អ្នក​វិនិយោគ​ មក​ដាក់​ទុន​នៅ​កម្ពុជា​ មាន​សុខសន្តិភាព​ យេីង​មាន​ឱកាស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ រាប់​លាន​នាក់​មក​លេង​នៅ​កម្ពុជា​​ មាន​សុខសន្តិភាព​ យេីង​មាន​ឱកាស​យក​កសិផល​ ផលិតផល​​យេីង​ទៅ​លក់​នៅ​បរទេស​ បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធ្វើ​ ពោលគឺ​​សុខសន្តិភាព​ ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុងការ​កសាង​ជាតិ​មាតុភូមិ​យេីង​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​មេត្តា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​ថែរក្សា​សុខសន្តិភាព​ ​ស្ថេរភាព​នយោបាយ​នេះ​ ឱ្យ​ខាង​តែ​បាន​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ដេីម្បី​យេីង​កសាង​ជាតិ​មាតុភូមិ​របស់​យើង​ឱ្យ​បាន​រុងរឿង​ថែម​ទៀត។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្រុងកំពង់ចាមនេះ ជាសក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន សែន ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម សំដៅលើកកម្ពស់ សុខមាលភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រុងកំពង់ចាម និងការការពារបរិស្ថានប្រកបដោយនិរន្តភាព។

អភិបាលខេត្តបន្តថា តាមរយៈគម្រោងសាងសង់ប្រព័ន្ធលូ ខ្វាត់ខ្វែង ក្នុងភូមិសាស្ត្រសង្កាត់កំពង់ចាម សង្កាត់វាលវង់ និងផ្នែកខ្លះនៃសង្កាត់បឹងកុក, សង្កាត់សំបួរមាស និងកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរទៅកាន់បឹងធម្មជាតិ។ បន្ទាប់ពីគម្រោងនេះ សាងសង់បញ្ចប់ក្រុងកំពង់ចាម នឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែក ច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ផងដែរ។

អភិបាលខេត្តបាន​បញ្ជាក់​ថា​ គម្រោងនេះនឹងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រវែង ៤,១៦គ.ម រួមនឹងស្ថាននីយបូម ចំនួន ១កន្លែង សាងសង់ប្រព័ន្ធលូទឹកកខ្វក់ ប្រវែង ៨៥,៤គម។ ក្នុងនោះប្រព័ន្ធប្រមូល ប្រវែង ៣៤,៤គ.ម បណ្តាញតភ្ជាប់ទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗ ចូលក្នុងប្រព័ន្ធ ប្រវែង ៥១គ.ម។ បន្ថែមពីនេះ គម្រោងនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាព​ចម្រោះ​ទឹកកខ្វក់ ចំនួន ៥.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងស្ថានីយបូមមេ ១កន្លែង និងស្ថានីយបូមរង ២កន្លែង បម្រើឱ្យការ ចម្រោះ​ទឹកកខ្វក់ តាមផ្ទះ និងអគារការិយាល័យប្រមាណ​ ៣.៩៦៥កន្លែង ក្នុងសង្កាត់ទាំង៤ នៃ​ក្រុងកំពង់ចាម​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៣

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត បើទោះបីជាមិនមែនជាកូនរបស់សម្ដេច ក៏ត្រូវបានជ្រើសរើស ដោយគណបក្សប្រជាជនកម្ពុជាដែរ ពីព្រោះការជ្រើសរើសនេះ គឺត្រូវពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ និងការជ្រើសរើសពី គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមអ្វីដែលអាចធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់ ក្រោយទទួលបានសុខសន្តិភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានបញ្ជូនទៅដល់រដ្ឋសភាតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣រួចហើយ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាស ចុះជួបសួរសុខទុក្ខកម្មករ កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៣

នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃសុក្រនេះ សម្តេចហ៊ុន សែន ក្នុងឱកាស អញ្ជើញចុះជួបសួរសុខទុក្ខកម្មករ កម្មការិនី បានមានប្រសាសន៍ថា ថ្ងៃក្រោយកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជាអំណោយផល ក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទី គឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទី បានជាង១លានតោន។

សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្ម ទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជាទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page19 Page20 Page21 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!